• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ណាមយូ (Nam Du) ៖ ប្រជុំកោះស្រស់ស្អាត ស្ថិតនៅប៉ូលខាងត្បូងនៃមាតុភូមិយើង

ស្ថិត​នៅ​ទិស​អាគ្នេយ៍​​នៃ​កោះ​ភូគ្វឹក (Phu Quoc) ប្រជុំ​កោះ​ណាម​យូ (Nam Du) (ខេត្ត​គៀន​យ៉ាង (Kien Giang) រូមមាន ២០ កោះធំនិង​តូច​​​ដែល​មានទេសភាព​ដ៏បឋមភាពនិង​ត្រូវបាន​ចាត់​ទុក​ដូចជា​​ឈូងសមុទ្រ​ហាឡុង​តូច (Ha Long) នៅ​កណ្តាល​លំហសមុទ្រ​ខាង​ត្បូង។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ កោះ​ណាម​យូ (Nam Du) គឺទីកន្លែង​ដែល​យុវវ័យជា​ច្រើន​​​​នាក់​ពេញនិយម​​និង​ចូល​ចិត្តមកទស្សនា​ ។ ​បណ្តាឈ្មោះ​ដូចជា៖ ហន់​ង៉ាង (Hon Ngang) ហន់​មៅ (Hon Mau) ហាយ​បើដើប (Bai Bo Dap) បាយ​កី​មេន (Bai Cay Men) បាន​ក្លាយទៅ​ជា​ទីកន្លែង​​ដ៏​ល្បី​ឈ្មោះ​ ដោយ​សារ​ទេសភាព​ស្រស់​ស្អាត​។

ហន់ឡើន (Hon Lon) គឺមួយ​ក្នុង​ចំណោម​បណ្តាកោះ​ស្ថិត​ក្នុង​ប្រជុំ​កោះ​ណាមយូ (Nam Du) ទីកន្លែង​​នេះ​មាន​ឆ្នេរ​សមុទ្រ​ស្អាត​ ដូចជា៖ ​ដើត​ដោ (Dat Do)​ឆ្នេរ​សមុទ្រកី​មេន (Cay Men) ឆ្នេរ​សមុទ្រ​ងឹ (Ngu) ឆ្នេរសមុទ្រ​​យៀង (Gieng)…ជួរ​​ដើម​​ដូង​​ស្រស់ស្អាត​ ប៉ុន្តែ​មាន​អាយុ​ជាង ៧០ ដល់ ៨០ ឆ្នាំហើយ។ ធ្វើដំណើរតាមបណ្តោយ​​ផ្លូវ​​ក្បែរ​ឆ្នេរ​សមុទ្រ​ ស្ថិតក្នុងហន់​ឡើន​ (Hon Lon) គឺ​ជាទីកន្លែង​ឈប់​សំរាក​​ដ៏ស្អាតអស្ចារ្យ ដើម្បី​គយគន់ទេសភាព​រួម​នៃ​កោះណាម​យូ (Nam Du) នេះ។ 



ជុំវិញកោះណាមយូ (Nam Du) គឺជួរដើមដូងស្រស់ស្អាត ទេសភាពស្ងៀមស្ងាត់និងពោពេញទៅដោយមនោសញ្ចេតនា។ រូបថត៖ លឹវត្រុងដាត

សមុទ្រនិងមេឃមើលពីកោះណាមយូ (Nam Du) និងបណ្តាកោះធំតូចជិតៗនេះ។
រូបថត៖ លឹវត្រុងដាត


ភ្ញៀវទេសចរណ៍សមុទ្រនៅកោះ និងជិះទូក Kayaking នៅលើសមុទ្រកីមេន (Cay Men) ។
រូបថត៖ លឹវត្រុងដាត


បន្ទាប់ពីធ្វើដំណើរទៅកាន់បណ្តាកោះធំនិងតូច ឆ្នេរសមុទ្រមេន (Men) គឺទីកន្លែងល្អប្រសើរ
ដើម្បីលំហែកាយនិងមុជទឹកសមុទ្រដ៏ថ្លានិងត្រជាក់ ភ្ញៀវនឹងទទួលអារម្មណ៍សុខសាន្ត។
រូបថត៖ ង្វៀនឡឹន


ជ្រុងមួយនៃកោះណាមយូ (Nam Du) មានផ្ទៃទឹកសមុទ្រដ៏ថ្លានិងទូកនេសាទទៅមកទៅវិញយ៉ាងច្រើនកុះករ។
រូបថត៖ លឹវត្រុងដាត


ពី​កោះ​ហន់​ឡើន (Hon Lon) ​​ យើង​ធ្វើ​ដំណើរ​ដោយ​ទូកចំណាយ ៣០​ នាទី ដើម្បីទៅ​កាន់​កោះ​ហន់​ង៉ាង ​(Hon Ngang)។ កោះ​នេះ​មាន​ធនធាន​ធម្មជាតិ​ជាសម្បូរ៍​និង​​បរិមាណ​ប្រជា​ជន​រក​ស៊ី​​ដោយ​មុខ​របរ​នេសាទ​គ្រឿង​សមុទ្រ​​និង​ចិញ្ចឹម​ត្រី​​សមុទ្រក្នុង​​ទ្រុងជា​ច្រើន​បំផុត ​​​​​ក្នុង​ប្រជុំ​កោះ​ណាម​យូ (Nam Du)។ ​កោះ​នេះ​ក៏​មាន​កំពង់​ផែ​សមុទ្រ​ធំបំផុត​នៃ​ប្រជុំ​កោះ​ណាម​យូ (Nam Du) ដូច្នេះ​ទូក​និង​នាវានេសាទ​ជាច្រើន​តែង​តែចត​នៅ​ទីនេះ។ ក្រៅ ពីការ​មុជទុក​សមុទ្រដ៏​ថ្លា​និង​ត្រជាក់ ​ពីនៅ​កោះ​​ហន់​ង៉ាង ​(Hon Ngang) ភ្ញៀវទេសចរណ៍​អាច​គយគន់​ទេសភាព​ជួរ​​ដើម​ដូង​ខ្ពស់ៗ រួមជាមួយ​បណ្តា​ផ្ទាំង​ថ្ម​ដែល​មាន​រូបរាង​ប្លែកៗ ពិសេស​និង​គ្រប់​ពណ៌​ត្រួត​ឡើង​គ្នា។

លើកោះ​ហន់ង៉ាង ភ្ញៀវទេសចរណ៍​កុំ​ភ្លេច​ជួល​ទូក​​ ដើម្បី​មកទស្សនា​​អាង​ចិញ្ចឹម​ទឹក​ ឬ​ពិសា​មុខ​ម្ហូប​ធ្វើ​ពីគ្រឿង​សមុទ្រ​ ដូចជា៖ ​មឹក​ដាំបបរ ត្រីកាម៉ុង​ឆា​​​ខ្ទឹម​បារាំង ។ល។ រួមជាមួយ​​​បណ្តា​ប្រភេទ​​​ខ្យង​សមុទ្រ​​ឈ្ងុយឆ្ងាញ់​ទៀត។ ជាពិសេស នា​រាត្រី ពី​កោះ​ហន់​ង៉ាង (Hon Ngang) មើល​​កោះ​ហន់​ឡើន (Hon Lon) ពន្លឺផ្លេកៗកាន់តែ​បង្កើន​​ភាព​អាថ៌កំបាំង​នៃ​តំបន់​​​កោះ​សមុទ្រ​​នៅ​កណ្តាល​លំហសមុទ្រ។

ចម្ងាយពី​កោះ​ហន់​ង៉ាង (Hon Ngang) ជាង​​ពីរ​គីឡូម៉ែត្រ​ តាម​ទិសអាគ្នេយ៍ ទីកន្លែង​មាន​​ ១២០ គ្រួសារ​រស់​នៅ។នេះ​គឺជា​កោះ​ដែល​មាន​​សក្តានុពល​​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ លំហែ​កាយ​ ដោយ​សារ​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ដែល​ដាក់​ឈ្មោះ​តាម​​​រដូវ​ខ្យល់បក់​ ដូចជា៖ ឆ្នេរសមុទ្រ​​ចឿង (Chuong) វាល​ខ្សាច់ក្រាល​គ្រប់​ដោយពណ៌ស ទឹក​សមុទ្រ​ថ្លា រីឯ​ឆ្នេរ​សមុទ្រ​បើក (Bac) វិញ ទីកន្លែង​​មាន​ថ្មី​ស្អាត​ជា​ច្រើន​ប្រភេទ ច្រើនពណ៌​និង​​ក្បាច់រចនាដ៏​សម្បូរ៍ ឆ្នេរសមុទ្រ​ណាម (Nam) មាន​រលក​សមុទ្របក់បោក​​ល្មមពេញ​ឆ្នាំ ទីកន្លែង​​លក់​ដូរ ចត​​របស់​ទូក​និង​នាវា ​ឆ្នេរ​សមុទ្រ​នូម (Nom) ចាប់​ចិត្ត​ភ្ញៀវ​ដោយ​​ជូរ​ដើម​ដូង​​ស្រស់​ស្អាត ភ្ញៀវ​អាច​មុជ​ទឹក​សមុទ្រ​ថ្លា​ ដើរ​​​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ឬ​​​ស្វែង​យល់​នូវជីវភាព​សុខសាន្ត​របស់​ប្រជាជន​នេសាទ​រស់​លើ​កោះ​នេះ…


អារាមសក្ការៈបូជាអាទិទេពណាមហាយដាយថឹនវឿង (Nam Hai Dai Than Vuong) ស្ថិតនៅកោះហន់មៅ
(Hon Mau)។ រូបថត៖ គីមភឿង


ផ្ទះសំណាក់សំរាប់ភ្ញៀវទេសចរណ៍ ស្ថិតក្បែរឆ្នេរសមុទ្រ។ រូបថត៖ ង្វៀនឡឹន

ទ្រុងចិញ្ចឹមគ្រឿងសមុទ្រលើផ្ទៃសមុទ្រណាមយូ (Nam Du)។ រូបថត៖ ង្វៀនឡឹន

ភ្ញៀវទេសចរណ៍បរទេសថតរូបបណ្តាទេសភាពស្អាត នៅពេលមកទស្សនាកោះ (Nam Du)។
រូបថត៖ គីមភឿង

ម្ហូបអាហារធ្វើពីគ្រឿងសមុទ្រស្រស់ធ្វើបានកែច្នៃនៅនឹងទីកន្លែ ដោយប្រជាជននេសាទ ។
រូបថត៖ ថុងហាយ


នៅ​ពេល​មក​ទស្សនា​កោះ​ណាម​យូ (Nam Du) ភ្ញៀវ​ទេស​ចរណ៍​អាច​​យល់​ដឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នេសាទ។ ​ប្រជាជន​នៅទីនេះ​គោរពរាប់អាន​ភ្ញៀវ ​សប្បាយ​រីករាយទទួល​ស្វាគមន៍​​ភ្ញៀវ​មកទស្សនា​កោះ។ នា​រាត្រី ភ្ញៀវ​អាច​បោះជំរុំ ​ច្រៀង ​ស្តាប់​រឿង​រ៉ាវ​នូវ​ជីវភាព​កាប់​ឆ្ការ​​ដើម្បី​​ស្វែង​យល់​យ៉ាង​ច្បាស់លាស់​នូវ​កោះ​ណាមយូ (Nam Du)។ ​អស្ចារ្យ​ជាង​នេះ​ទៀត ​ភ្ញៀវ​​​អាចពិសា​គ្រឿង​សមុទ្រ​ស្រស់​និង​ពិសេស​​នៃ​តំបន់​កោះ​សមុទ្រ​នេះ​ ដូចជា៖ ​​លៀស ខ្យង ត្រីមាន​ឆ្អឹង​ពណ៌​បៃតង ដែលត្រូវបាន​អាំង​​​នៅលើ​ឆ្នេរ​សមុទ្រ។ ​ដំណើរទេសចរណ៍​​​ក្នុងរយៈពេល ៣ ថ្ងៃ ២​ យប់ គឺជា​ពេល​វេលា​​សមល្មម​សំរាប់​ភ្ញៀវ​ ដើម្បីស្វែង​យល់​​បណ្តា​ទីកន្លែង​​​ពិសេស​ នៅលើកោះ​ណាមយូ (Nam Du) និង​ពេញ​ចិត្ត​ចំពោះ​​​តំបន់ទេសចរណ៍នេះ./.


 

កោះ​ណាម​យូ  (Nam Du) ស្ថិត​​ចំងាយ​ពី​ទីក្រុង​​រ៉ាច​យ៉ា​ (Rach Gia) ប្រហែល ៨៣ គីឡូម៉ែត្រ ភ្ញៀវ​ធ្វើ​ដំណើរ​ទៅកាន់​​កំពង់កប៉ាល់​​ល្បឿន​លឿន​ ដើម្បី​ទិញ​សំបុត្រ។ ​ជា​រៀង​រាល់​ឆ្នាំ ​​ជើង​ក​ប៉ាល់​​ល្បឿន​លឿន​​ទៅ​កាន់​​កោះ​ណាមយូ (Nam Du) នា​ម៉ោង ៨​ : ១៥ នាទី និង​ម៉ោង ១២: ១៥​នាទី។ ពេល​វេលា​ធ្វើ​ដំណើរ​ចំណាយ ២ ម៉ោង​និង​តំលៃ ២១ ម៉ឺនដុង (ប្រហែល ១០ ដុល្លារអាមេរិក) ។ រីឯ​​កបាល់​ល្បឿ​នធម្មតា​វិញ តំលៃ ១០ ម៉ឺន​ដុង (ប្រហែល ៥ ដុល្លារអាមេរិក) ចំណាយ  ៥ ម៉ោង។

អត្ថបទ៖ ង្វៀន​អាញ រូបថត៖ គីមភឿង ង្វៀន​ឡឹន ថុង​ហាយ​និង​លឹវ​ត្រុង​ដាត


ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top