ពីបុរាណកាល ដំបងគឺជាអាវុធមានប្រយោជន៍និងនិយមប្រើក្នុងសង្រ្គាមទើបមានឈ្មោះថា “បាច់ប៊ិញជីតូ” មានន័យថាគ្រូធំនៃអាវុធមួយរយប្រភេទ។ ប្រជាជននៅខេត្ត ប៊ិញឌិញ នៅរក្សាទុកពាក្យមួយឃ្លាដ៏ល្បីថា៖ “ដំបងធឹនទ្រៀន ក្បាច់គុនអានថាយ” ទុកដូចជាក្តីមោទនភាពនៃតំបន់ដីដែលមានគ្រូគុនល្បីឈ្មោះជាច្រើនបានបង្កើតឡើងនូវកេរ្តិ៍ឈ្មោះរបស់ពួកគាត់ដោយបណ្តាក្បាច់ដំបងដ៏អស្ចារ្យ។ពីអតីតកាលមកដល់បច្ចុប្បន្ន ដំបងច្រើនធ្វើពីឈើ ឫស្សី ផ្តៅ ឬធ្វើពីលោហធាតុមានទំហំខុសៗគ្នា ហើយបានបែងចែកជាពីរធុនគឺ ដំបងវែងនិងដំបងខ្លី។ ដំបងវែង (នៅហៅថារំពាត់វែង, “ត្រឿងទៀន”) គឺជាប្រភេទដំបងមានប្រវែង ពី៣ ល់ ៣,៥ម៉ែត្រ ខាងដើមដំបងធំ ឯខាងចុងដំបងស្រួចទៅៗ ហើយមានចងកញ្ចុំសំពត់ជាប់នឹងក្បាលដំបង។ ដំបងវែងច្រើនប្រើក្នុងពិធីប្រកួតក្បាច់គុនក្នុងសម័យសក្តិភូមិពីបុរាណ ដូច្នេះហើយទើបមានឈ្មោះថា៖ “រ៉យដូវ” (ដំបងប្រកួត)។ ប៉ុន្តែបច្ចុប្បន្ន ធុនដំបងវែងនេះជិតនឹងសាបសូន្យទៅហើយ នៅនិយមបំផុតគឺ “ដ្វានកូន” (ដំបងខ្លី) នៅមានឈ្មោះមួយទៀតគឺ “រ៉យង៉ាំង” (រំពាត់ខ្លី) មានប្រវែងប្រហែល ១,៥ ដល់១,៨ម៉ែត្រ។ ដំបងខ្លីមានក្បាលទាំងពីរធំស្មើគ្នា បណ្តោយ ទម្ងន់ និងអង្កត់ផ្ចិតដំបង គ្មានកំណត់រួមទេ គឺយោងទៅតាមចំណូលចិត្តនិងបាតដៃរបស់អ្នកប្រើ។
ដំបងខ្លីប្រកបដោយរបៀបប្រើប្រាស់បានទាំងពីរក្បាលយ៉ាងរស់រវើក ទើបមានបរិវេណវាយយ៉ាងទូលាយ អាចលើកខ្ពស់ ដាក់ទាប ការវិវត្តន៍មិនអាចដឹងមុន។ ក្នុងរបៀបវាយក្បាច់ដំបងគឺ បាតដៃ ដៃត្រូវរវ័ណ្ឌរួមផ្សំនឹងដងដំបង កម្លាំងផ្ទាត់ចេញពីក្បាលដំបងច្រើនបង្កើតសម្លេងខ្យល់វ៉ូៗ សន្ទុះនេះអាចបង្គ្របស្មារតីដៃគូ។ របៀបដើរក្បាច់ដំបងត្រូវស្វាហាប់ មានកម្លាំង ដៃទាំងពីរកាន់ដំបងត្រូវចេះបង្វិលជុំតាមធម្មតា។ សិល្បៈវាយក្បាច់ដំបងតម្រូវ ដៃ ភែ្នក ដងខ្លូន ដំណើរត្រូវឯកភាពស្របចង្វាក់ លើកកម្ពស់ភាពជាក់ស្តែង កំរិតរហ័សនិងកម្លាំងមាំមួនរបស់អ្នកប្រើ។
តាមគ្រូគុនវ័យចាស់ ហាត្រុងង៉ឺ មេបក្សគុន តា-តីសឺន ប៊ិញឌិញ គុនដំបងមានរបៀបវាយច្រើនដូចជា៖ សំពង សំពង ចាក់ រុក វាត់ រង, គ្រវាស។ល។ អាចផ្លាស់ប្តូរក្បាច់គុនបានច្រើនប្រភេទផ្សេង ។ អ្នកប្រើដំបងអាចយកតិចទប់នឹងច្រើន ឬទម្លាយការហ៊ុមព័ទ្ធយ៉ាងប្រសិទ្ធភាពនិងមានកំរិតធ្វើឲ្យរបួសមិនអាចប៉ាន់ស្មានបានបើដៃគូត្រូវដំបង។
ក្បាច់ដំបងពិសេសមួយចំនួនរបស់បក្ស តីសឺន ប៊ិញឌិញ
ដើម្បីហ្វឹកហាត់ក្បាច់គុនដំបង អ្នករៀនគុនមុនដំបូងបង្អស់ត្រូវហាត់កម្លាំងនៅចង្កេះ ជើងនិងដៃដើម្បីឯកភាពជាថ្លុងមួយ។ បានដូចនេះ តម្រូវអ្នករៀនគុនត្រូវទ្រាំហាត់ឲ្យជំនាញ ចេះប្រើអទិភាពប្រវែងនិងភាពរស់រវើករបស់ដំបងដើម្បីលើកកម្ពស់ប្រៀបខ្លាំង។ ការហាត់ជាមួយដំបងនឹងមានផលប្រយោជន៍ជាច្រើនដល់អ្នករៀនគុនក្នុងការបង្កើនកម្លាំងកាយ ចំរើនភាពរហ័ស កម្លាំងមាំមួន ស្មារតីរឹងប៉ឹង ក្លាហាន។
បច្ចុប្បន្ននេះមានក្បាច់ "ថាយសឺនគោន" នៅហៅថា “រ៉យថាយសឺន” ឬ “ថាយសឺនថាវផាប” គឺជាក្បាច់ដំបងប្រយុទ្ធល្បីឈ្មោះក្នុងភូមិគុនប្រពៃណី តីសឺន ប៊ិញឌិញ បានបញ្ចូលទៅក្នុងកម្មវិធីហ្វឹកហ្វឺនឯកភាពរបស់សម្ព័ន្ធក្បាច់គុនប្រពៃណីវៀតណាម ឆ្នាំ១៩៩៣។ ក្រៅពីនោះ នៅមានក្បាច់គុនដំបងពិសេសជាច្រើន ក្នុងប្រព័ន្ធក្បាច់គុនប្រពៃណីវៀតណាម បានបក្សក្បាច់គុនទាំងឡាយ អភិរ័ក្សនិងផ្សព្វផ្សាយទូលំទូលាយមកដល់សព្វថ្ងៃដូចជា៖ ង៉ូមោនផាត្រឹន (Ngũ môn phá trận)បាកវ៉ាយគោន (Bát quái côn) ត្រឹកជីគោន Trực chỉ côn ផឹតមោនគោនផាប (Phật môn côn pháp)។ល។
អត្ថបទ៖ សឺនង៉ៀ រូបថត៖ ង្វៀនឡឹន
|