• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ដំបង-អាវុធពិសេសនៃក្បាច់គុនប្រពៃណីវៀតណាម

ពីប្រភពលេចឡើងជាយូរយារណាស់មកហើយ ដោយរបៀប ប្រើ យ៉ាងរស់រវើកនិងប្រសិទ្ធភាពបានធ្វើឲ្យដំបង (នៅ​ហៅ​ថា​រំ​ពាត់)​ ក្លាយជាអាវុធលេខ ១ ក្នុង ១៨ ក្រុមអាវុធរបស់ប្រព័ន្ធ ក្បាច់​​​គុន​ប្រពៃណីវៀតណាម។
 

ពីបុរាណកាល ដំបងគឺជាអាវុធមានប្រយោជន៍និងនិយមប្រើក្នុងសង្រ្គាមទើបមានឈ្មោះថា “បាច់​ប៊ិញ​ជី​តូ”​ មាន​​​ន័យថា​គ្រូធំនៃ​អាវុធ​​មួយរយប្រភេទ។ ប្រជាជននៅខេត្ត ប៊ិញឌិញ នៅរក្សា​ទុកពាក្យ​មួយ​ឃ្លា​ដ៏​ល្បី​ថា​៖ “ដំបងធឹនទ្រៀន ក្បាច់គុនអានថាយ” ទុក​ដូចជាក្តីមោទនភាព​នៃតំបន់ដី​ដែលមាន​គ្រូគុន​ល្បី​ឈ្មោះ​ជា​ច្រើន​បានបង្កើត​ឡើងនូវកេរ្តិ៍ឈ្មោះរបស់ពួកគាត់ដោយបណ្តា​ក្បាច់​ដំបងដ៏អស្ចារ្យ។ពី​អតីតកាល​មក​ដល់​បច្ចុប្បន្ន​ ដំបងច្រើនធ្វើពីឈើ ឫស្សី ផ្តៅ ឬធ្វើពីលោហធាតុមានទំហំខុសៗគ្នា ហើយ​បាន​បែង​ចែក​ជា​ពីរ​ធុន​គឺ​ ដំបងវែងនិងដំបងខ្លី។ ដំបងវែង (នៅហៅថារំពាត់វែង, “ត្រឿងទៀន”) គឺជាប្រភេទដំបងមានប្រវែង ពី៣ ល់​ ៣,៥ម៉ែត្រ ខាងដើមដំបងធំ ឯខាងចុងដំបងស្រួចទៅៗ ហើយមានចងកញ្ចុំសំពត់ជាប់នឹងក្បាលដំបង។ ដំបងវែងច្រើនប្រើក្នុងពិធីប្រកួតក្បាច់គុនក្នុងសម័យសក្តិភូមិពីបុរាណ ដូច្នេះហើយទើបមានឈ្មោះថា៖ “រ៉យដូវ” (ដំបងប្រកួត)។ ប៉ុន្តែបច្ចុប្បន្ន ធុនដំបងវែងនេះជិតនឹងសាបសូន្យទៅហើយ នៅនិយមបំផុតគឺ “ដ្វានកូន” (ដំបងខ្លី) នៅមានឈ្មោះមួយទៀតគឺ “រ៉យង៉ាំង” (រំពាត់ខ្លី) មានប្រវែងប្រហែល ១,៥ ដល់១,៨ម៉ែត្រ។ ដំបងខ្លីមានក្បាលទាំងពីរធំស្មើគ្នា បណ្តោយ ទម្ងន់ និងអង្កត់ផ្ចិតដំបង គ្មានកំណត់រួមទេ គឺយោងទៅតាមចំណូលចិត្តនិងបាតដៃរបស់អ្នកប្រើ។
 

ដំបង (នៅហៅថារ៉យ) គឺជាប្រភេទអាវុធលេខ១ ក្នុង១៨ក្រុមអាវុធ ក្នុងប្រព័ន្ធក្បាច់ គុនប្រពៃណីវៀតណាម។

ស្នៀត “ថាយសឺនយ៉ាំនគោន” ក្នុងក្បាច់គោន “ថាយសឺនគោន” នៃបក្ស តីសឺន ប៊ិញឌិញ។

ដំបងមានរបៀបវាយជាច្រើនដូចជា៖ សំពង ចាក់ រុក វាត់ រង គ្រវាស។ល។

ដំបងបានចែកចេញជាពីរប្រភេទគឺ ដំបងខ្លីនិងដំបងវែង ប៉ុន្តែសព្វថ្ងៃនេះគេនិយមច្រើនបំផុតគឺ ដំបងខ្លី។

ដំបងអាចប្រើដើម្បីបង្ការ ការពារ ហើយអាចវាយប្រហារឬ យកតិចទប់នឹងច្រើន។

ដំបងអាចទប់ទល់បានបណ្តាអាវុធគ្រោះថ្នាក់ផ្សេងៗយ៉ាងប្រសិទ្ធភាព។

ស្នៀតចាក់ដំបងយ៉ាងសាហាវ។

អ្នកប្រើដំបងអាចបង្ការ ទប់ស្កាត់ ប្រភេទអាវុធផ្សេងៗយ៉ាងប្រសិទ្ធភាព។

ដំបងច្រើនធ្វើពី ឈើ ឫស្សី ផ្តៅ ឬពីលោហធាតុមានទំហំខុសៗគ្នាយោងតាមអ្នកប្រើប្រាស់វា។


ដំបងខ្លីប្រកបដោយរបៀបប្រើប្រាស់បានទាំងពីរក្បាលយ៉ាងរស់រវើក ទើបមានបរិវេណវាយយ៉ាងទូលាយ អាច​លើកខ្ពស់ ដាក់ទាប ការវិវត្តន៍មិនអាចដឹងមុន។ ក្នុងរបៀបវាយក្បាច់ដំបងគឺ បាតដៃ ដៃ​ត្រូវ​រវ័ណ្ឌ​រួម​ផ្សំ​នឹងដងដំបង កម្លាំងផ្ទាត់ចេញពីក្បាលដំបងច្រើនបង្កើតសម្លេងខ្យល់វ៉ូៗ សន្ទុះនេះអាចបង្គ្របស្មារតីដៃគូ។ របៀប​ដើរក្បាច់ដំបងត្រូវស្វាហាប់ មានកម្លាំង ដៃទាំងពីរកាន់ដំបងត្រូវចេះបង្វិលជុំតាមធម្មតា។ សិល្បៈ​វាយ​ក្បាច់ដំបងតម្រូវ ដៃ ភែ្នក ដងខ្លូន ដំណើរត្រូវឯកភាពស្របចង្វាក់ លើកកម្ពស់ភាពជាក់ស្តែង កំរិត​រហ័ស​និងកម្លាំងមាំមួនរបស់អ្នកប្រើ។

តាមគ្រូគុនវ័យចាស់ ហាត្រុងង៉ឺ មេបក្សគុន តា-តីសឺន ប៊ិញឌិញ គុនដំបងមានរបៀបវាយច្រើនដូចជា៖ សំពង​ សំពង ចាក់ រុក វាត់ រង, គ្រវាស។ល។ អាចផ្លាស់ប្តូរក្បាច់គុនបានច្រើនប្រភេទផ្សេង ។ អ្នក​ប្រើ​ដំ​បង​អាច​យកតិចទប់នឹងច្រើន ឬទម្លាយ​ការហ៊ុមព័ទ្ធ​យ៉ាងប្រសិទ្ធភាព​និងមានកំរិត​ធ្វើឲ្យរបួស​មិន​អាច​​ប៉ាន់​ស្មាន​បាន​បើដៃគូត្រូវដំបង។

ក្បាច់ដំបងពិសេសមួយចំនួនរបស់បក្ស តីសឺន ប៊ិញឌិញ









 

ដើម្បីហ្វឹកហាត់ក្បាច់គុនដំបង អ្នករៀនគុនមុនដំបូងបង្អស់ត្រូវហាត់កម្លាំងនៅចង្កេះ ជើង​និង​ដៃ​ដើម្បី​ឯកភាពជាថ្លុងមួយ។ បានដូចនេះ តម្រូវអ្នករៀនគុនត្រូវទ្រាំហាត់ឲ្យជំនាញ ចេះប្រើអទិភា​ព​ប្រវែង​និងភាព​រស់រវើក​របស់ដំបងដើម្បីលើកកម្ពស់ប្រៀបខ្លាំង។ ការហាត់​ជាមួយដំបងនឹងមានផលប្រយោជន៍​ជាច្រើនដល់អ្នករៀនគុនក្នុងការបង្កើនកម្លាំងកាយ ចំរើនភាពរហ័ស កម្លាំងមាំមួន ស្មារតីរឹងប៉ឹង ក្លាហាន។

បច្ចុប្បន្ននេះមានក្បាច់ "ថាយសឺនគោន" នៅហៅថា “រ៉យថាយសឺន” ឬ “ថាយសឺនថាវផាប” គឺជាក្បាច់​ដំបង​ប្រយុទ្ធល្បីឈ្មោះក្នុងភូមិគុនប្រពៃណី តីសឺន ប៊ិញឌិញ បានបញ្ចូល​ទៅក្នុងកម្មវិធីហ្វឹកហ្វឺន​ឯកភាពរបស់សម្ព័ន្ធក្បាច់គុនប្រពៃណីវៀតណាម ឆ្នាំ១៩៩៣។ ក្រៅពីនោះ នៅមានក្បាច់គុន​ដំបង​ពិសេស​ជា​ច្រើន​ ក្នុងប្រព័ន្ធក្បាច់គុនប្រពៃណីវៀតណាម បានបក្សក្បាច់គុនទាំងឡាយ អភិរ័ក្ស​និង​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​មកដល់សព្វថ្ងៃដូចជា៖ ង៉ូមោនផាត្រឹន (Ngũ môn phá trận)បាកវ៉ាយគោន (Bát quái côn) ត្រឹកជីគោន Trực chỉ côn ផឹតមោនគោនផាប (Phật môn côn pháp)។ល។

អត្ថបទ៖ សឺនង៉ៀ រូបថត៖ ង្វៀនឡឹន
 

 

nguyenhuonggiang

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top