• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ

ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការ បរទេស Bui Thanh Son ប្រព្រឹត្តទៅមិនដល់មួយខែបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc កាលពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញឲ្យឃើញសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។
 

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ VNA)

ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការ បរទេស Bui Thanh Son ប្រព្រឹត្តទៅមិនដល់មួយខែបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc កាលពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញឲ្យឃើញសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son នឹងរួម ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវបណ្ដាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីរួមគ្នារៀបចំសកម្មភាពដ៏ជាក់ស្ដែងនៃឆ្នាំមិត្តភាពវៀត ណាម-កម្ពុជា កម្ពុជា-វៀតណាម អបអរសាទរការរំលឹកខួបអនុ ស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ព្រម ទាំងផ្លាស់ប្ដូរយោបល់ ពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួមផងដែរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជឿជាក់ថា ដំណើរទស្សនកិច្ចនឹងចូលរួម ចំណែកក្នុងការពង្រីកនិងលើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃទំនាក់ទំនង “ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top