• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ដំណាំផ្លែគូលែនបានដាំនៅស្រុកលុកង៉ាន (Luc Ngan) ខេត្តបាកយ៉ាង (Bac Giang)

ផលពិសេសនៃខេត្តបាកយ៉ាង (Bac Giang) - ផ្លែគូលែនស្រុក​​លុកង៉ាន (Luc Ngan) បានក្លាយទៅជាដំណាំសំខាន់ៗ ​​ផ្តល់ប្រាក់ចំណូល​​សំរាប់បងប្អូនកសិករ។ ផ្លែគូលែនផ្អែមនិងឆ្ងាញ់បានវត្តមាននៅទីផ្សាររុស្ស៊ី ជប៉ុន​​ដែលរួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ច​​តំបន់។

បានចាត់ទុកជាតំបន់ដាំដំណាំគូលែនធំបំផុតនៅទូទាំងប្រទេស ផ្លែគូលែនស្រុកលុកង៉ាន (Luc Ngan) គឺជាកសិផលស្នូលនៃផ្នែកកសិកម្មខេត្តបាកយ៉ាង (Bac Giang)ដែលបាននាំចេញ ។ ចំការដាំដំណាំផ្លែគូលែន ស្ថិតនៅសង្ខាងផ្លូវក្នុងភូមិសាស្ត្រឃុំហុងយ៉ាង (Hong Giang) ស្រុកលុកង៉ាន (Luc Ngan) ។
 

តាមមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម (មន្ទីឧស្សាហកម្ម - ពាណិជ្ជកម្មខេត្តបាកយ៉ាង (Bac Giang) គិតដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ផ្លែគូលែនស្រុកលុកង៉ាន (Luc Ngan) បាននាំចេញទៅកាន់សហព័ន្ធរុស្ស៊ីចំនួន ៤០ តោន និងប្រទេសជប៉ុនចំនួន ២០ ​តោន ដែលធ្វើភ្ញៀវមកទស្សនាតំបន់នេះអ្នក​ណាក៏កោតសរសើរ។ 

នៅពេលឈានចូលក្នុងរដូវប្រមូលផលផ្លែគូលែន ចំការដាំដំណាំផ្លែគូលែនរបស់ លោក ង្វៀនថាញទាន់ (Nguyen Thanh Toan) រស់ក្នុងភូមិកែប ១ (Kep 1) គ្របដណ្តប់ដោយពណ៌ក្រហម។ លោក ទាន់ (Toan) បានចែករំលែកថា៖ “ឆ្នាំនេះ អាកាសធាតុល្អសំរាប់ដំណាំផ្លែគូលែន ដូច្នេះទិន្នផលផ្លែគូលែនខ្ពស់ជាងបណ្តាឆ្នាំមុន។ ទំហំដាំដំណាំផ្លែគូលែន ០,៨ ហិចតា តាមស្តង់ដារ VietGAP ចំការដាំដំណាំផ្លែគូលែនរបស់គ្រួសារខ្ញុំទទួលបានបរិមាណផលផ្លែគូលែនចំនួន ៨ តោន។”

នៅចំការរបស់អ្នកជិតខាង លោក ង្វៀនហ៊ឹវតាវ (Nguyen Huu Tao) បាននិយាយឲ្យដឹងថា៖ ដោយជាតិដីនៃស្រុកលុកង៉ាន (Luc Ngan) ដូច្នេះផ្លែគូលែនផ្អែមនិងមានទឹកជាច្រើន រសជាតិពិសេស គ្រាប់តូច សាច់ជាច្រើន សំបកម៉ត់…

“ដូចប្រភេទដំណាំផ្លែគូលែនបានដាំក្នុងតំបន់ជាច្រើនក្នុងប្រទេស ប៉ុន្តែដាំនៅតំបន់ផ្សេងៗ ទទួលផ្លែគូលែនមានគុណភាពខុសគ្នា។ ប្រជាជនរស់នៅក្នុងខេត្តបាកយ៉ាង (Bac Giang) និយាយរួមនិងបងប្អូនកសិករនៅស្រុកលុកង៉ាន (Luc Ngan) និយាយដោយឡែក បានប្រៀបធៀបដំណាំផ្លែគូលែនគឺ“ដំណាំនៃដី” ពីព្រោះ ដំណាំនេះបានប្រមូលលក្ខខណ្ឌល្អទាំងស្រុងនៃដី -មេយខេត្តបាកយ៉ាង (Bac Giang) ” - លោក តាវ (Tao) មោទនភាពនិយាយបន្ថែម។ ចំការដាំដំណាំផ្លែគូលែនរបស់តាវ (Tao) ទំហំ ០៥ ហិចតា តាមស្តង់ដារ VietGAP  នាឆ្នាំនេះ ទទួលបានបរិមាណផលផ្លែគូលែនចំនួនជាង ៧ តោន។


ខេត្តបាកយ៉ាង ( Bac Giang) គឺតំបន់ដាំផ្លែគូលែន ពីព្រោះផ្លែគូលែនមានសំបកពណ៌ក្រហមស្រស់ ផ្លែធំ មានទឹកជាច្រើន បើសិនជាប្រៀបធៀបនឹងផ្លែគូលែនដែលដាំតាមបណ្តាខេត្តផ្សេងៗ នៃទូទាំងស្រុក។

ស្នាមញញឹមរបស់បងប្អូនកសិករ នៅពេលទទួលបានរដូវប្រមូលផលផ្លែគូលែនជាច្រើនសន្ធឹក។

បណ្តាផ្លែគូលែនស្រស់និងឆ្ងាញ់បានពាណិជ្ជករជ្រើសរើសនិងវេចខ្ចប់ក្នុងធុង ដើម្បីនាំចេញ។

ផ្លែគូលែនបានកាត់ទងនិងដាក់ក្នុងធុង សំដៅរក្សាទុកក្នុងរយៈពេលច្រើនថ្ងៃ ដើម្បីនាំចេញ។

ដើម្បីរក្សាទុកផ្លែគូលែនប្រកបដោយស្រស់ ក្នុងដំណើរការដឹកជញ្ជូននាំចេញ បងប្អូនកសិករស្រុកលុកង៉ាន
(Luc Ngan) បានប្រើប្រាស់ទឹកកកក ដើម្បីផ្លែគូលែននៅតែស្រស់ពី ៤ ដល់ ៦ អាទិត្យ។


ខេត្តបាកយ៉ាង (Bac Giang) រៀបចំការតាំងពិព័រណ៍ឧទ្ទេសនាមផ្លែគូលែន លុកង៉ាន (Luc Ngan)
នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Big C (រដ្ឋធានីហាណូយ)។


នាឆ្នាំ២០១៨ បរិមាណផលផ្លែគូលែនលុកង៉ាន (Luc Ngan) ទទួលបានជិត ៩០ ពាន់តោន ក្នុងនោះ បរិមាណផ្លែគូលែនទទួលមុនពេលរដូវប្រមូលផលប្រហែល ១៣ ពាន់តោន ក្នុងបរិមាណផ្លែគូលែនទទួលចំពេលរដូវប្រមូលផលប្រហែល ៧៥ ពាន់តោន ។ 
 

ក្រុមហ៊ុង​អាកាសចរណ៍ Vietnam Airlines កំ​ពុង​បំរើបង្អែមជាផ្លែគូលែនសំរាប់អ្នកដំណើរថ្នាក់អាជីវកម្ម (business class) និងអ្នកធ្វើដំណើរថ្នាក់សន្សំសំចៃ (economy class) ក្នុងជើងយន្តហោះក្នុងស្រុកនិងជើងយន្តហោះអន្តរជាតិ ចាប់ហោះហើរពីរដ្ឋធានីហាណូយ។ 

ជាពិសេស ផ្លែគូលែនបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍផលិតកម្ម​ លក់ដូរនិងសេវាកម្ម នៅខេត្តបាកយ៉ាង (Bac Giang) កាន់តែអភិវឌ្ឍ។ លោកស្រី ង្វៀនធីឡាន (Nguyen Thi Lan) គ្រួសារមួយជំនាញខាងវេចខ្ចប់ផ្លែគូលែនសំដៅពាណិជ្ជករនាំចេញទៅកាន់បរទេស បាននិយាយឲ្យដឹងថា៖ អាស្រ័យទៅលើដំណាំផ្លែគូលែន ជីវភាព​រស់នៅរបស់ប្រជាជននៅតំបន់កាន់តែកែលំអជាង។ នាសព្វថ្ងៃនេះគឺដើម រដូវប្រមូលផលផ្លែគូលែន ក្នុងមួយថ្ងៃ គ្រួសាររបស់លោកស្រី ឡាន បានវេចខ្ចប់ ៣០០ ធុង មួយធុងទំងន់ ១០ គីឡូក្រាម...
 

"ក្រៅពីតំលៃសេដ្ឋកិច្ចពីផ្លែគូលែន ប្រាក់ចំណូលសរុបពីសេវាកម្មផ្សេងៗពាក់ព័ន្ធនឹងផ្លែគូលែន ប្រហែលជាង ១០០០ ពាន់លានដុងក្នុងមួយឆ្នាំ។ ហេតុនេះ ចំពោះប្រជាជនខេត្តបាកយ៉ាង (Bac Giang) ដំណាំផ្លែគូលែនបាន កំពុងនិងបន្តអភិវឌ្ឍខឿនសេដ្ឋកិច្ចតំបន់..." លោកអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកលុកង៉ាន (Luc Ngan) លោក កាវវ៉ាន់ហ័ន (Cao Van Hoan) បានបញ្ជាក់អះអាងដូច្នោះ./.

អនុវត្ត៖ ខាញឡុង

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top