• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដោះស្រាយការលំបាក ការជំពាក់ជំពិន ពន្លឿនគម្រោងវិនិយោគសាធារណៈ

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាឲ្យក្រសួងផែនការនិង វិនិយោគបន្តសំយោគការលំបាក ការជំពាក់ជំពិនរបស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុង ក្នុងដំណើរការអនុវត្តគម្រោងវិនិយោគសាធារណៈ ហើយមានទិសដៅចំណាត់ការយ៉ាងល្អិតល្អន់ត្រឹមត្រូវតាមសមត្ថកិច្ចផងដែរ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP)



នារសៀលថ្ងៃទី១៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីប្រចាំ ការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានដឹកនាំកិច្ចប្រជុំរបស់ក្រុម ការងារពិសេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីការពិនិត្យមើល ដោះស្រាយការ លំបាក ការជំពាក់ជំពិន ហើយពន្លឿនការអនុវត្តគម្រោងវិនិយោគនៅតាមក្រសួង ស្ថាប័ននិងខេត្ត ក្រុង។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្ដេជ្ញា ចិត្តខិតខំប្រឹងប្រែងសម្រេចបានយ៉ាងល្អបំផុតនូវភារកិច្ចបើកការចំណាយទុនវិនិយោគសាធារណៈដែលបានដាក់ចេញ។ លោកឧបនាយករដ្ឋមន្រ្តីបញ្ជាឲ្យក្រសួងផែនការនិង វិនិយោគបន្តសំយោគការលំបាក ការជំពាក់ជំពិនរបស់ក្រសួង ស្ថាប័ននិងខេត្ត ក្រុង ក្នុងដំណើរការអនុវត្តគម្រោងវិនិយោគសាធារណៈ ហើយមានទិសដៅចំណាត់ការយ៉ាងល្អិតល្អន់ ត្រឹមត្រូវតាមសមត្ថកិច្ចផងដែរ។

ចំណែកឯក្រសួង ស្ថាប័ន ខេត្តក្រុងនីមួយៗ ចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការ បង្ហើយសំណុំឯកសារគម្រោង ជំរុញការសម្រេចរួចរាល់ក្នុងពេលឆាប់ៗបណ្ដាសំណង់នៅតាមតំបន់ដែលរងផលប៉ះពាល់យ៉ាងតិចតួចដោយជម្ងឺកូវីដ ១៩; លើកកំពស់គុណភាពក្នុង ការងារម៉ៅការ ជ្រើសរើសអ្នកម៉ៅការដោយមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនុវត្តន៍ គម្រោងឲ្យបានត្រឹមត្រូវតាមវឌ្ឍនភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top