នោះជាឆាកសម្តែងចំណាប់អារម្មណ៍នៃបងប្អូនក្វឹកកើ (Quoc Co) - ក្វឹកង៉ឹប (Quoc Nghiep) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០០ឆ្នាំ វិហារ Girona តាមសេចក្តីអញ្ជើញរបស់គណៈកម្មការនាយករោងសៀកអេស្ប៉ាញ។ បងប្អូនពីរនាក់ ក្វឹកកើ (Quoc Co) មានតួនាទីជាអ្នកទ្រពីក្រោម រីឯក្វឹកង៉ិប (Quoc Nghiep) មានតួនាទីជាអ្នករក្សាលំនឹងនៅពីលើ។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ដំណឹងល្អបានមកដល់បងប្អូនពីរនាក់ ក្វឹកកើ (Quoc Co) - ក្វឹកង៉ឹប (Quoc Nghiep) ពេលពួកគេទទួលបានដំណឹងជាផ្លូវការ នូវការទទួលស្គាល់ឯកទគ្គកម្មពីអង្គការ Guinness World Records។ ស្នាដៃរបស់បងប្អូនត្រកូលយ៉ាង (Giang) បំបែកបានឯតទគ្គកម្ម ដែលសិល្បករសៀកចិន Tang Tao និង Su Zengxian អនុវត្តនៅឆ្នាំ២០១៤ ក្នុងទីក្រុង Xiamen ខេត្ត Fujian ខណៈពួកគេធ្វើដំណើរបាន២៥កាំជណ្តើរក្នុងអំឡុងពេលមួយនាទី។
|
មកដល់ឥឡូវ ពេលបរិយាយដល់ស្នាដៃខាងលើ ក្វឹកកើ (Quoc Co) នៅមិនទាន់បាត់អារម្មណ៍រំភើបនៅឡើយ។ “ពេលបងប្អូនពីរនាក់ ឡើងដល់កាំជណ្តើរចុងក្រោយ យើងខ្ញុំមិនជឿនូវត្រចៀក និងភ្នែករបស់ខ្លួនឯងឡើយ ពីព្រោះខ្លួនធ្វើដំណើរឆ្លងកាត់បាន៩០កាំជណ្តើរ ក្នុងអំឡុងពេល៥២នាទី តែកំហិតរបស់យើងខ្ញុំដាក់ចេញសម្រាប់ខ្លួនគឺមួយនាទី។ នោះមិនត្រឹមតែជាឯកទគ្គកម្មពិភពលោក នៅទាំងជាឯកទគ្គកម្មរបស់បងប្អូនផ្ទាល់ដែរ”។
ការខិតខំបង្កើតឯកទគ្គកម្ម Guinness ពិភពលោក ផ្នែកខាង “ទាល់ក្បាលគ្នា” រក្សាលំនឹងធ្វើដំណើរឆ្លងកាត់កាំជណ្តើរ ឈុតសម្តែងថប់ទ្រូង របស់បងប្អូនសិល្បករសៀកពីរនាក់ ក្វឹកកើ (Quoc Co) - ក្វឹកង៉ឹប (Quoc Nghiep) បានទំព័រកាសែតរបស់សិង្ហបូរី បង្ហោះផ្សាយដំណឹងខ្លីដំបូង ក្រោមចំណងជើង “Putting their heads together to break world record” (អាចបកប្រែ៖ ក្បាលពីរទាល់គ្នា បំបែកឯកទគ្គកម្មពិភពលោក)។ ប្រភព៖ កាសែតអេឡិកត្រូវនិកយឹនទ្រី (Dan Tri))។ |
ទំព័រកាសែតនិងទីភ្នាក់ងារធំៗដូច NBC News, AFP, Straits Times, Emporda, Getty Images…។ល។ បានផ្តល់ដំណឹងនិងរូបភាពចំណាប់អារម្មណ៍នៃបងប្អូនពីរនាក់ ក្វឹកកើ (Quoc Co) - ក្វឹកង៉ិប (Quoc Nghiep) នៅពេលកំពុងបង្កើតដំណើរ Guinness ។
ទេពកោសល្យនៃគូ “រាជបុត្រសៀកវៀតណាម” ជាឈុតសៀកប្រើប្រាស់កម្លាំង ភាពស្វិតនៃសាច់ដុំ និងសម្រស់រូបរាង។ ដោយទឹកចិត្តបងប្អូនសាច់ឈាម រួមគ្នាផ្សារភ្ជាប់ ហាត់ពត់ តាំងពីតូចរហូតដល់ធំពេញវ័យ ជួយបងប្អូនបង្កើតបានអារម្មណ៍ស៊ីចង្វាក់គ្នា ដល់រាល់កាយវិការ រាល់ចំណុចលម្អិតបំផុត។ បងប្អូនពីរនាក់ត្រកូលយ៉ាង (Giang) បានបូជាជូនទស្សនិកជន នូវឈុតសម្តែងពិសេស ក្នុងនោះ “កម្លាំងដៃទាំងគូ” ជាឈុតបង្កើតសំឡេងល្បីរន្ទឺ ដល់មហាជនក្នុងនិងក្រៅប្រទេស។
ចំណុចពិសេសបំផុតនៃឈុតនេះ គឺវគ្គក្បាលទាល់គ្នា ក្វឹកកើ (Quoc Co) ធ្វើជាអ្នកទ្រពីក្រោម ក្វឹកង៉ិប (Quoc Nghiep) យកសន្ទុះពីចម្ងាយលោតឡើងទៅពីលើ រួចដាក់ក្បាលទាល់គ្នាជាមួយក្បាលបងប្រុស។ ក្នុងឥរិយាបថដូចនេះ បងប្អូនពីរនាក់បង្ហាញពីឈុតធ្វើដំណើរថយក្រោយ ដើរឡើងកាំជណ្តើរដោយរក្សាលំនឹង និងល្អមើលណាស់។ ឈុតសម្តែងមិនត្រឹមតែបង្កចំណាប់អារម្មណ៍ ចំពោះផ្នែកសិល្បៈ នៅទាំងបង្កចំណាប់អារម្មណ៍រំភើបចិត្ត ទៅលើទស្សនិកជន ដោយមានរូបភាពបងប្រុសក្វឹកកើ (Quoc Co) តែងធ្វើជាទីពឹងដ៏រឹងមាំ ដើម្បីជាអនុភាពឲ្យប្អូនប្រុសក្វឹកង៉ិប (Quoc Nghiep) ភាពខ្លាំងក្លា រក្សាលំនឹង ហើយបង្ហាញពីកាយវិការពិបាក។
១៥ឆ្នាំបម្រើជំនាញសំដែងសៀក ក្នុងនោះមានជាង១០ឆ្នាំ ដែលបងប្អូនក្វឹកកើ (Quoc Co) និងក្វឹកង៉ិប (Quoc Nghiep) នាំឈុតសម្តែង “កម្លាំងដៃទាំងគូ” ទៅសម្តែងនៅជាង៣០ប្រទេសលើពិភពលោក។ ទៅដល់ទីណា បងប្អូនក្វឹកកើ (Quoc Co) ក្វឹកង៉ិប (Quoc Nghiep) សុទ្ធតែនាំមកនូវភាពភ្លឺស្វាងរុងរឿង ជូនរោងសៀកវៀតណាម ពេលយកជំនះស្ទើរទាំងអស់នូវរង្វាន់ក្នុងប្រទេសនិងអន្តជាតិដូចជា៖ មេដាយប្រាក់បីគ្រឿង មេដាយសំរិទ្ធបីគ្រឿង មេដាយមាសបីគ្រឿង នៅសម័យមហោស្រពសៀកអន្តរជាតិ រៀបចំនៅអ៊ីតាលី រុស្ស៊ី ចិន គុយបា ពីររង្វាន់ពិសេសនៅ Festival សៀក Monte Carlo, Monaco ជាមួយពានរង្វាន់ធំៗក្នុងប្រទេសជាច្រើន។
ចុងឆ្នាំ២០១៦ បងប្អូនក្វឹកកើ (Quoc Co) ក្វឹកង៉ិប (Quoc Nghiep) បានរៀបចំសំដែងសៀក “បងប្អូន - កន្លែងប្រមូលផ្តុំភាពប្រណិត” នៅទីក្រុងហូជីមិញ នាបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំ បម្រើសំដែងសៀក។ ប្រើ “កម្លាំងដៃទាំងគូ” ធ្វើជាស្នូល ក្នុងនោះកម្រិកពិបាកនិងបច្ចេកទេសបានកើនឡើង ឈុតសំដែងសៀកបាននាំជូនទស្សនិកជន នូវរាត្រីមួយដ៏ត្រចះសម្បូរទៅដោយអារម្មណ៍រំភើប។
បងប្អូនក្វឹកកើ (Quoc Co) ក្វឹកង៉ិប (Quoc Nghiep) ឈុតសម្តែងសៀក “បងប្អូន - កន្លែងប្រមូលផ្តុំភាពប្រណិត ”រៀបចំនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយលើកទី១៥ បម្រើសិល្បៈសៀក។ រូបថត៖ ឯកសារតួអង្គផ្ញើជូន ឈុតសម្តែងឯកជន នៃរាល់បងប្អូននៅក្នុងសិល្បៈសៀក “បងប្អូន - កន្លែងប្រមូលផ្តុំភាពប្រណីត”។ រូបថត៖ ឯកសារតួអង្គផ្ញើជូន បងប្អូនក្វឹកកើ (Quoc Co) និងក្វឹកង៉ិប (Quoc Nghiep) សហការជាមួយគ្នា នៅ កាយវិការពិបាកៗ។ រូបថត៖ ឯកសារតួអង្គផ្ញើជូន ពីរានបង្គោលផ្កា ក្វឹកកើ (Quoc Co) ជាមួយក្វឹកង៉ិប (Quoc Nghiep) លោតឆ្លងរបារធ្នឹមមានចម្ងាយជាង១ម៉ែត្រ ក្រោមភាពកោតសរសើរពីសំណាក់ទស្សនិកជន។ នេះក៏ជាឈុតចុងក្រោយនៃឆាកសម្តែង “បងប្អូន - កន្លែងប្រមូលផ្តុំភាពប្រណិត”។ រូបថត៖ ឯកសារតួអង្គផ្ញើជូន ផ្អែកលើឈុតសម្តែង “កម្លាំងដៃទាំងគូ” ធ្វើជាស្នូលចម្បង បងប្អូនក្វឹកកើ (Quoc Co) និងក្វឹកង៉ិប (Quoc Nghiep) បង្កើតបានភាពជោគជ័យនៅក្នុងរាត្រីសម្តែងរបស់ខ្លួន។ រូបថត៖ ឯកសារតួអង្គផ្ញើជូន |
ក្នុងដំណើរចេញទៅសម្តែងនៅបរទេស នាឱកាសថ្ងៃប្រសូត្រនិងចូលឆ្នាំសកល២០១៧ ដៃគូ “រាជបុត្រសៀកវៀតណាម” បង្កើតបានកេរ្តិ៍ល្បីរន្ទឺនៅក្នុងសហគមន៍សៀកអន្តរជាតិ ពេលបង្កើតឯកទគ្គកម្ម Guinness នៅវិហារ Girona ប្រទេសអេស្បាញ បានបរិយាយខាងលើ។
ចំពោះស្នាដៃដែលបានមក ឆ្នាំ២០១១ បងប្អូនសិល្បករសៀក បានជ្រើសរើសជាពលរដ្ឋគំរូរបស់ទីក្រុងហូជីមិញ។ ក្រៅពីនោះ ក្វឹកកើ (Quoc Co)បានរដ្ឋផ្តល់ជូនកិត្តិនាមជាសិល្បករឆ្នើមក្នុងអាយុ២៨ឆ្នាំ រីឯក្វឹកង៉ិប (Quoc Nghiep) ទទួលបានសិល្បករឆ្នើមពេលមានអាយុទើបតែ២៦ឆ្នាំ។
ចែករំលែកពីដំណើរអនាគតខាងមុខ ដៃគូ “រាជបុត្រសៀកវៀតណាម” ឲ្យដឹងថានឹងប្រមូលផ្តុំលើកកម្ពស់បច្ចេកទេស “កម្លាំងដៃទាំងគូ” ឡើងមួយកម្រិតថ្មី ទន្ទឹមនោះមានបំណងចង់យកសៀក របស់ពិភពលោកមកឧទ្ទេសនាមដល់ទស្សនិកជនវៀតណាមទៀតផង៕
បងប្អូនពីរនាក់ ក្វឹកកើ (Giang Quoc Co) និងយ៉ាងក្វឹកង៉ិប (Giang Quoc Nghiep) សម្តែងឈុត “កម្លាំងដៃទាំងគូ” នៅហ្កាឡាសៀកឆ្នាំ២០១២ រៀបចំនៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន បងប្អូនសិល្បករសៀកយ៉ាងក្វឹកកើ (Giang Quoc Co) និងយ៉ាងក្វឹកង៉ិប (Giang Quoc Nghiep) ចូលរួមសម្តែងនៅពិធីបុណ្យតាមដងវិថី ក្នុងក្របខណ្ឌពិធីបុណ្យកាហ្វេបួនម៉ាធួក (Buon Ma Thuot) លើកទី៦ និងមហោស្រពវប្បធម៌គងឃ្មោះឆ្នាំ២០១៧។ រូបថត៖ ឡេមិញ |
អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ ង្វៀនឡឹន និងឯកសារតួអង្គផ្ញើជូន