• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ដើមនិទាឃរដូវទៅកាន់វត្តហឿង (Huong)

ឲ្យ​តែ​និទាឃរដូវ​មកដល់​ ភ្ញៀវ​ទេសចរណ៍​ក្នុង​និង​ក្រៅប្រទេស​ ធម្មយាត្រា​ទៅកាន់​ពិធី​បុណ្យ​​​នៅ​វត្ត​ហឿង​ (Huong) (ឃុំ​ហឿង​សើន​ (Huong Son) ស្រុក​​មី​ឌឹក​ (My Duc) ហាណូយ​)។ ក្រៅពី​មាន​អត្ថន័យ​​អរូបី​​បួង​សួ​ងសុំ​សេចក្តី​សុខ ​ជូន​ក្រុម​គ្រួសារ​ វត្ត​ហឿង (Huong)​ នៅ​ជា​ទីកន្លែង​ទេសចរណ៍​ទាក់​ទាញ​អារម្មណ៍​ដោយ​មានទេសភាព​ព្រៃ​ភ្នំ​ស្រស់ត្រកាល។​

ពិធី​បុណ្យ​​វត្ត​ហឿង​ (Huong) បាន​ប្រព្រឹត្ត​ទៅ​ពី​ដើម​ខែ​១ រហូតដល់​​អស់​ខែ​៣ ​ចន្ទគតិ​។ នៅឱកាស​នេះ ពុទ្ធ​បរិស័ទ​​និង​ភ្ញៀវទេសចរណ៍​​​គ្រប់​ចតុទិស​រាប់​លាន​នាក់​ យាត្រាកុះករ​ទៅកាន់​តំបន់ដី​ព្រះ  - ទីកន្លែង​​ព្រះ​ម៉ែ​គង់​​ស៊ី​អ៊ីម​​​សាងផ្នួស​បួស​រក្សាសីល​។ ដើម្បី​ប្រគេនថ្វាយ​​​ដល់​​ព្រះ​ម៉ែ​គង​ស៊ីអ៊ីម​ ​នូវ​បំណង​បួង​សួង​ ដោយអុជ​ធូប​មួយ​សសៃ​ ឬ​​បណ្តែត​​​អារម្មណ៍​​សម្រប់ជាមួយ​ធម្មជាតិ​ នៅតំបន់​ព្រៃ​ភ្នំ​ជា​ទី​មនោរម្យ​នេះ​។
 
ចាប់​ផ្តើម​ធ្វើ​ដំណើរ​ពីចំណត់ទូក​ឌុក (Duc) ទូក​នឹង​នាំ​ភ្ញៀវទេសចរណ៍​ឆ្លងកាត់​ដង​ស្ទឹង​​អៀន (Yen) ​ទៅកាន់​វត្ត​​ហឿង (Huong)។ អង្គុយ​លើ​ទូក​សំឡឹង​មើល​ទេសភាព​ព្រៃភ្នំ​នៃ​តំបន់​ដី​ព្រះ​ ជា​លក្ខណៈពិសេស​របស់​ពិធីបុណ្យ​​​វត្ត​​ហឿង (Huong)​។ ចុះចេញពីទូក​ លាទឹក​ទន្លេ​ ភ្ញៀវទេសចរណ៍​ចាប់ផ្តើម​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ស្វែង​យល់ទស្សនា​​​ទេសភាព​​​ភ្នំ​វហឿង​សើន (Huong Son)​។​



ទូកនាំភ្ញៀវទេសចរណ៍ទៅគយគន់សម្រស់ស្អាតនៃដងស្ទឹងអៀន (Yen)។ រូបថត៖ កុងដាត

ភ្ញៀវទេសចរណ៍នឹងធ្វើដំណើរតាមទូកអណ្តែតលើដងស្ទឹងអៀន (Yen) អំឡុងពេល១ម៉ោង ដើម្បីទៅដល់វត្តហឿង ​
(Huong) នេះ​ជាការបទពិសោធន៍មួយដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរណ៍។ រូបថត៖ ថាញយ៉ាង


នៅឱកាសបុណ្យទានវត្តហឿង (Huong)  ដើមហ្គាវ (gao) ប្រណាំងគ្នាបញ្ចេញផ្កា បង្កើន​សម្រស់ស្រស់​ស្អាត​នៃ​ព្រៃ​
ភ្នំហឿង​សើន (Huong Son) ។ រូបថត៖ កុងដាត


ផ្កាហ្គាវ (gao) រីកក្រហមស្រស់ លើខ្លោងទ្វារនៃវត្តធៀនទ្រូ (Thien Tru)។ រូបថត៖ កុងដាត

វត្តយ៉ាអ្វាន (Giai Oan)។ រូបថត៖ តឹតសើន

ចំណុច​សំខាន់ នៃ​មណ្ឌល​កេរដំណែល​​វត្ត​ហឿង​ (Huong) គឺ​វត្ត​ធៀន​ទ្រូ​ (Thien Tru) និង​គុហាហឿង​ទិច ​(Huong Tich)​។ វត្ត​ធៀនទ្រូ (Thien Tru)​ ធំ​ទូលាយ​ និង​មាន​ភាព​អង់អាច​ បាន​កសាង​នៅ​សម័យ​ស្តេច​ ​​ឡេ​ថាញ​តុង​ (Le Thanh Tong) (​១៤៦០ - ១៤៩៧)។ គុហា​ហឿង​ទិច (Huong Tich)​ ជា​គុហា​ធម្មជាតិ​​មួយ ​​សំឡឹង​មើល​ទៅ​ដូចជា​ចង្កា​​នាគធំមួយ​ ហើយ​ធ្លាប់បាន​ស្តេច​ក្រាញ់​ទ្រិញ​សឹម​ (Trinh Sam) (សតវត្សរ៍​ទី​១៧) នៅ​ហៅថា៖ “គុហា​ស្អាត​បំផុត​នៅ​ភាគ​ខាង​ត្បូង​”​។
 
វត្ត​ធៀន​ទ្រូ ​(Thien Tru)​ មាន​ការ​ទំនាក់ទំនង​ជិតស្និទ្ធជាមួ​យ​គុហា​ហឿងទិច (Huong Tich)​​  ៖ ​ធៀន​ទ្រូ​ (Thien Tru)​ ជា​វត្តនៅ​ខាង​ក្រៅ​ ​ហឿងទិច (Huong Tich)​​ ជា​វត្ត​​នៅ​ខាង​ក្នុង​។ ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​​ពីខាងក្រៅ​ចូល​មក ឬ​ធ្វើ​ដំណើរពី​ក្នុង​​ចេញ​ទៅ​​សុទ្ធតែ​ដើរ​ឆ្លង​កាត់​​វត្ត​ធៀនទ្រូ (Thien Tru)​ ។ មក​ដល់​គុហា​ហឿង​ទិច (Huong Tich)​ ភ្ញៀវទេសចរណ៍​មិនអាចណាមិន​​រំភើប​ នៅ​ចំពោះ​ទេសភាព​យ៉​ថ្ម​ដ៏អស្ចារ្យ​ នៃ​គុហាមួយ​ធំទូលាយ​ ជ្រៅទៅ​ខាងក្នុង​ ហើយ​ត្រជាក់ទៀតផង​។ នៅក្នុ​ងគុហា​មាន​បូជា​រូបសំណាក់​ព្រះម៉ែ​គង​ស៊ីអ៊ី​ម​ ដែល​សាង​ដោយ​ថ្មខៀវ​ទាំងមូល​ កាល​ពីសម័យ​តីសើន​ (Tay Son)​ (១៧៧៨ -​ ១៨០២​) ល្បី​ថា​សាកសិទ្ធិណាស់​។​ ទន្ទឹមនោះ​ គុហា​ហឿងទិច (Huong Tich) ​នៅ​មាន​ថ្ម​ដុះ​ចុះ​មក​យ៉ាង​ធំ តាម​រឿង​ដំណាល​​ គឺជា​គំនរ​អង្ករ​ គំនរ​ប្រាក់​ សំបុក​នាង​ ដើម​មាស ​ដើម​ប្រាក់​ រូបក្បាល​មនុស្ស​ប្រុស​ មនុស្ស​ស្រី​...។ល។
 
នៅ​ឱកាស​នេះ ភ្ញៀវទេសចរណ៍​ក៏មាន​ឱកាស​គយគន់​មើល​ដើមហ្គាវ​ (gao) ប្រណាំង​គ្នា​បញ្ចេញផ្កា​​ក្រហម​ បណ្តែត​​នៅលើ​ដំបូល​វត្ត​ ក្បែរ​ដង​ស្ទឹង​អៀន (Yen)...។ល។ បង្កើន​សម្រស់​ដ៏ពិសិដ្ឋ​ និងភាព​​អស្ចារ្យ​នៃ​រម្មណីយដ្ឋាន​​នៃ​​ព្រៃភ្នំ​ ​ហឿង​សើន (Huong Son)។
 
មក​ជាមួយ​រម្មណីយដ្ឋាន​នៃ​ព្រៃភ្នំ​វត្ត​ហឿង​​ (Huong)  ភ្ញៀវ​ទេសចរណ៍​ឌិញធី​វឿង (Dinh Thi Vuong)​​ (ខណ្ឌ​៤ ទីក្រុង​​ហូជីមិញ​) ឲ្យ​ដឹង​ថា៖ “ជាង​៥០ឆ្នាំ​ ខ្ញុំ​ទើប​វិលត្រឡប​មក​ទស្សនា​វត្ត​ហឿង (Huong) វត្ត​ហឿង ​​(Huong) ជា​កេរ​​ដំណែល​​រម្មណីយដ្ឋាន​​​​ស្រស់ស្អាត​មួយ​​​របស់​វៀតណាម​។ នៅទីនេះ​ មាន​ទេសភាព​​​ស្អាត​ ហើយ​ជា​ទីកន្លែង​សតិ​អារម្មណ៍​​សម្រាប់​​មនុស្ស​គ្រប់​គ្នា​បួង​សួង​សុំ​ក្តី​សុខចម្រើន​​ សំណាង​​ជូន​ក្រុម​គ្រួសារ”។



ដើម្បីជួយភ្ញៀវទេសចរណ៍ងាយស្រួលធ្វើដំណើរ ប្រព័ន្ធកាប់ព្យួរបានកសាងដាក់ចាប់ពីវត្តធៀនទ្រូ (Thien Tru) ទៅ​
កាន់​វ​ត្តយ៉ាយអ្វាន (Giai Oan) និងទៅដល់គុហាហឿងទិច (Huong Tich)។ រូបថត៖ តឹតសើន


រោងចំណត់កាប់ព្យួរនៅវត្តធៀនទ្រូ (Thien Tru)។

កាំជណ្តើរនាំភ្ញៀវទេសចរណ៍ស្វែងយល់ពីគុហាហឿងទិច (Huong Tich) (ទីកន្លែងបាន​ប្រៀបថា​ស្អាត​បំផុត​នៅភាគ​
ខាងត្បូង)​។ រូបថត៖ តឹតសើន


 ពុទ្ធបរិស័ទ​បូជា​ព្រះម៉ែ​គង់​ស៊ីអ៊ីម នៅ​ក្នុង​គុហា​ហឿង​ទិច (Huong Tich)​ ​ បំណង​​​ឆ្នាំ​ថ្មី​សំណាង​ល្អ​។
រូបថត៖​ តឹតសើន​


ភ្ញៀវទេសចរណ៍ស្វែងយល់ពីសម្រស់ស្រស់ស្អាត នៃគុហាហឿងទិច (Huong Tich)។ រូបថត៖ ថាញយ៉ាង

គុហាហឿងទិច (Huong Tich) ល្បីឈ្មោះដោយមានថ្មដុះចុះមកក្រោមយ៉ាងធំនិងស្អាត។ រូបថត៖ ថាញយ៉ាង

ភ្ញៀវទេសចរណ៍ទស្សនាវត្តធៀនទ្រូ (Thien Tru) ជាមួយលក្ខណៈស្ថាបត្យកម្មបូរាណ បានកសាងនៅ​លើខឿន​នៃ​
ភ្នំឡាវ​ (Lao) នា​សម័យស្តេចឡេថាញតុង (Le Thanh Tong) (១៤៦០ - ១៤៩៧)។ រូបថត៖ ថាញយ៉ាង

ទេសភាព​វត្តហឿង​ (Huong) នៅ​ឱកាស​ដើម​និទាឃរដូវ​ បង្ហាញ​ពី​លក្ខណៈ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ​វៀត​ណាម​​។ មកជាមួយ​វត្ត​ហឿង​ (Huong) ជា​ឱកាស​មនុស្សម្នា​ស្វែងយល់​ពី​ប្រភព​នៃ​ការ​ត្រិះរិះ​ ស្ងប់​ចិត្ត​ និង​ដាស់​សក្កានុពល​៕​

អត្ថបទ៖ ក្វិញ​អាញ    រូបថត៖ តឹតសើន ថាញ​យ៉ាង​ កុង​ដាត 

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top