• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ដើមឈើធំអស្ចារ្យក្នុងព្រៃសើនត្រា (Son Tra)

មានទំហំ​ធំ វង់ស្មើទូលាយ រូបរាង​​ចម្លែក​ ហើយមាន​អាយុកាល​​​ជិត​រាប់​ពាន់​ឆ្នាំ  ដើម​ជ្រៃ​កប្បព្រឹក្ស​​​នេះ​លើប្រជុំ​​កោះ​សើន​ត្រា (Son Tra) បាន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ដើមឈើ​ធំ​អស្ចារ្យ​ សមស្របនឹង​កិត្តិនាម​​រតនាពណ៌​បៃតង​​ នៃសួតពណ៌បៃតង​នៅ​ខេត្ត​ដាណាំង (Da Nang)

ភ្ញៀវ​ទេសចរណ៍​​មកទស្សនាប្រជុំ​កោះសើនត្រា (Son Tra)មិន​ត្រឹម​តែ​ចាប់​ចិត្ត​ដោយ​សោភណ្ឌ​ភាព​នៃស្វាកន្ទុយ​ស​កម្រមាន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ផុត​ពូជ ឬសោភណ្ឌភាព​ធម្មជាតិ​នៃ​ព្រៃធម្មជាតិ​ធំ​ល្វឹង​ល្វើយ​ទៅ​ដល់ឆ្នេរសមុទ្រតែប៉ុណ្ណោះ​ទេ ថែមទាំង​ការ​ភ្ញាក់​ផ្អើល​​ដោយ​សោភណ្ឌភាព​ធំអស្ចារ្យ​របស់ដើម​ជ្រៃ​កប្បព្រឹក្ស​​ មាន​អាយុកាល​​​ជិត​រាប់​ពាន់​ឆ្នាំហើយ។

មក​ទស្សនា​អនុតំបន់​ ៦៣ ស្ថិត​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ​​ប្រជុំ​កោះសើន​ត្រា (Son Tra) មាន​កម្ពស់ ៧០០ ម៉ែត្រ​ ប្រៀប​នឹង​កំរិត​ទឹក​សមុទ្រ មើលពីឆ្ងាយៗម្លប់​ដើម​ជ្រៃ​កប្បព្រឹក្ស​​ដូចជា​​ឆត្រ​ពណ៌បៃតងធំមួយ​ដែល​គ្របដណ្តប់ពេញតំបន់នោះ ​កាន់តែ​មកជិត​ដល់ដើមនេះ ភ្ញៀវ​នឹង​ភ្ញាក់​ផ្អើល​ដោយ​ភាព​ធំអស្ចារ្យ​។


តាមអ្នកវិទ្យាសាស្ត្រ ដើមជ្រៃសើនត្រា(Son Tra) មានអាយុកាល ៨០០ ឆ្នាំ កម្ពស់ប្រហែល ២២ ម៉ែត្រ
បរិវេណដើមឈើជិត ១០០ ម៉ែត្រ (គិតទាំងដើមធំនិងដើមតូច) ។ ផ្លូវឡើងទៅដល់ដើមជ្រៃត្រូវឆ្លង
កាត់ព្រៃធម្មជាតិនៅលើប្រជុំកោះសើនត្រា (Son Tra)  ។ រូបថត៖ ថាញហ័រ


ចំពោះ ប្រជាជនខេត្តដាណាំង (Da Nang) ដើមជ្រៃសើនត្រា (Son Tra) មិនត្រឹមតែមានតំលៃខាងជីវសាស្ត្រតែប៉ុណ្ណោះ ថែមទាំងមានអត្ថន័យខាងប្រវត្តិសាស្ត្រ ពីព្រោះ នៅទីនេះក្រុមកម្មុងដូរខេត្តក្វាងណាម – ដាណាំង (Quang Nam – Da Nang) មូលដ្ឋានបដិវដ្តន៍និងតស៊ូ ក្នុងបដិវត្តន៍ទាំងពីរ៖ ប្រឆាំងនឹងបារាំង
និងសហរដ្ឋអាមេរិក ផងដែរ។ រូបថត៖ ថាញហ័រ


ដើមជ្រៃកប្បព្រឹក្សលើប្រជុំកោះសើនត្រា (Son Tra) មានអាយុកាល ៨០០ ឆ្នាំ កម្ពស់ ២២ ម៉ែត្រ
បរិមាណដើមឈើទាំងឡាយប្រហែល ១០០ ម៉ែត្រ។ រូបថត៖ ថាញហ័រ


ដើមជ្រៃកប្បព្រឹក្សគឺទីកន្លែងមកទស្សនាដ៏ចាប់ចិត្ត ក្នុងដំណើរការស្វែងយល់ទេសភាពធម្មជាតិ
លើប្រជុំកោះសើនត្រា (Son Tra)។ រូបថត៖ ថាញហ័រ


ឆ្នាំ២០១៤ ដើមជ្រៃកប្បព្រឹក្សនេះត្រូវបានក្រុមការពារធម្មជាតិនិងបរិស្ថានវៀតណាម បានទទួលស្គាល់
គឺដើមឈើបេតិកភណ្ឌ ព្រមទាំងគឺមួយក្នុងចំណោមបណ្តាដើមជ្រៃធំបំផុត មានអាយុកាលយូរអង្វែង
នៅប្រទេសវៀតណាម ផងដែរ។ រូបថត៖ ថាញហ័រ


វល្លីជាតិធំៗ លូតលាស់ជុំវិញដើមជ្រៃកប្បព្រឹក្សនេះ។
រូបថត៖ ថាញហ័រ


ភ្ញៀវទេសចរណ៍ជាច្រើននាក់ នៅពេលមកទស្សនាប្រជុំកោះសើនតា (Son Tra) សម្តែងភាពភ្ញាក់ផ្អើល
និងចាប់ចិត្តដោយភាពធំអស្ចារ្យរបស់ដើមឈើជ្រៃដែលមានអាយុកាល ១០០ ឆ្នាំហើយ។
រូបថត៖ ថាញហ័រ


ភាពធំអស្ចារ្យរបស់ដើមជ្រៃបានបង្កើតដង្គុំឈើដែលផ្ទុកភាពអាថ៌កំបាំងក្នុងព្រៃអួរអាប់នេះ។
រូបថត៖ ថាញហ័រ


មែកនិងដើមរិតរួមគ្នាដែលបង្កើតភាពត្រឈឹងត្រឈៃ។ រូបថត៖ ថាញហ័រ

ក្រុមយុវជនមួយថតរូបទុកជាអនុស្សាវរីយ៍ ក្រោមគល់ដើមជ្រៃកប្បព្រឹក្ស។
រូបថត៖ ថាញហ័រ


ភ្ញៀវជនជាតិកូរ៉េខាងត្បូងថតរូបទុកជាអនុស្សាវរីយ៍ នៅពេលមកទស្សនាដើមជ្រៃកប្បព្រឹក្ស
នៅប្រជុំកោះសើនត្រា (Son Tra) ។
រូបថត៖ ថាញហ័រ

ឆ្លង​កាត់​​ជិត​រាប់ពាន់​ឆ្នាំហើយ ​ក្រៅពីដើមធំទំហំ ៤ ឬ ៥ នាក់​អោបបាន ដើម​ជ្រៃនេះមាន​ដើម​​តូចៗ​ ចំនួន ២៦ ដើម ដែល​លូតលាស់ពី​គល់​ឈើ​​ទម្លាក់ពី​មែក​ខ្ពស់​ចុះ​​និង​​ជាប់ស្អិតនឹង​ដី។ ដើម​តូចៗ​ ទាំងឡាយនេះ​​ជុំ​វិញ​ដើមធំ​ ហើយបង្កើត​ប្រជុំ​សសរទ្រូង​រឹង​មាំ​ ប៉ុន្តែ​ចម្លែក​​សំរាប់​វង់​ស្មើទួលាយ​ដ៏​អស្ចារ្យ​លើ​ខាង​លើ។ ក្រៅពី​​នោះ បណ្តាគល់​ឈើ​បាន​បាន​ស៊ីជម្រៅ​ក្នុងដី ប៉ុន្តែ​លេចលើផ្ទៃដីប្រកបដោយរដិបរដុប បត់បែន ដែល​បង្កើត​រូបរាង​ថ្មីចម្លែក​​ដូចជា​ហ្វូង​ពស់​ធំៗ កំពុងលូនលើផ្ទៃ​ដី។
 
នា​ខែ​មិថុនា ឆ្នាំ២០១៧ ដើមជ្រៃ​សើន​ត្រា (Son Tra) ត្រូវបាន​សមាគមន៍​​ការពារ​ធម្មជាតិ​និង​​បរិស្ថាន​វៀតណាម​ ទទួលស្គាល់​គឺ​​ដើម​ឈើ​បេតិកភណ្ឌ ហើយ​គឺ​មួយ​ក្នុងចំណោម​បណ្តា​​ដើមជ្រៃ​ធំបំផុត និង​មាន​អាយុកាល​យូរ​អង្វែង​បំផុត​ នៅប្រទេស​វៀតណាម។

តាម​លោក​សាស្ត្រចារ្យ​ បណ្ឌិត​វិទ្យាសាស្ត្រ ដាំង​ហ៊ុយ​ហ្វ៊ីញ (Dang Huy Huynh) ប្រធាន​​សមាគមន៍​ដើម​ឈើបេតិកភណ្ឌវៀតណាម​ សមាគមន៍​ការពារ​ធម្មជាតិ​និង​បរិស្ថានវៀតណាម ការជ្រើស​រើស​និង​លើកតំកើង​​ដើម​ជ្រៃកប្បព្រឹក្ស​​​​សើន​ត្រា (Son Tra) គឺជា​ដើមឈើបេតិកភណ្ឌវៀតណាម​​មិន​ត្រឹម​​តែ​​ការពារ​និង​អភិរក្ស​ពូជ​គំរូ​ នៅ​​​តំបន់ត្រូពិកតែប៉ុណ្ណោះទេ ថែមទាំង​រួម​ចំណែក​​ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​តំបន់ រួមចំណែក​លើកកម្ពស់​​​គំនិត​គោរព​ប្រវត្តិសាស្ត្រ គោរព​បរិស្ថាន​ធម្មជាតិ​និងការទទួល​ខុសត្រូវ​ចំពោះ​ការការពារ​បរិស្ថាន​សំរាប់​សហគមន៍​។

អត្ថបទនិងរូបថត៖ ថាញហ័រ

 

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top