• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ដាយណាម (Dai Nam) - ទីកន្លែង​ឥ​ត​ព្រំដែន​ចំពោះ​រាល់​ចំណង់​ចំណូល​ចិត្ត​

មណ្ឌល​ទេសចរណ៍​ដាយ​ណាម (Dai Nam)​ (១៧៦៥អេ​ មហាវិថី​ប៊ិញ​យឿ​ង​ - Binh Duong សង្កាត់​ហេប​អាន​ - Hiep An ទីក្រុង​ធូយ៉ូវ​ម៉ោក - Thu Dau Mot​ ខេត្ត​ប៊ិញ​យឿង - Binh Duong) ជាមួយ​ទីលាន​ប្រ​ណាំង​​ដាយណាម (Dai Nam)​ ដែល​តាំង​តែ​ពី​ពេលបាន​​ដាក់​ឲ្យ​ដំណើរ​ការ​សកម្មភាព ​វា​​គូស​បញ្ជាក់​ជំហាន​​​អភិវឌ្ឍន៍​ ដែល​មាន​លក្ខណៈ​លេចធ្លោ សម្រាប់​​ឆ្លើយតប​រាល់​តម្រូវ​ការ​អំពី​ទេសចរណ៍ - ​វប្បធម៌​ - កីឡា​​នៃ​ភ្ញៀវទេសចរណ៍​។

លោក​ស្រី​​ ង្វៀន​ផឿង​ហាំង​ (Nguyen Phuong Hang) - នាយករង​​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​​ដាយ​ណាម​ (Dai Nam)​ ជា​អ្នកផ្តើម​​គំនិត​និង​ជា​អ្នក​ប្រតិបត្តិ​ផ្ទាល់​ នៃ​ទីលាន​ប្រណាំង​ដាយ​ណាម (Dai Nam)​​ ទម្រង់សម្ពន្ធ​​ទីលាន​ប្រណាំង​ ​ “​ប្រាំ​ក្នុង​មួយ” ជា​ទីលាន​ល្បែង​​លំដាប់​អន្តរជាតិ ​​បម្រើ​ភ្ញៀវទេសចរណ៍​ក្នុងស្រុក​និង​បរទេស​​។
 
ក្នុងអំឡុង​ពេល​១០ឆ្នាំ​​កន្លង​ ដោយ​ណាម​ (Dai Nam) ​មិន​បង្អង់​កែ​លម្អ​គុណ​ភាព​​សេវាកម្ម ​និង​ផ្លាស់​ប្តូរ​ថ្មី​ទស្សនវិស័យ​​​យុទ្ធសាស្រ្ត​ ចាត់ទុក​ភ្ញៀវទេស​ចរណ៍​ ជា​មជ្ឈមណ្ឌល​នៃ​ការ​អភិវឌ្ឍ ​​ដើម្បី​តស៊ូ​ក្លាយ​ជា​មណ្ឌល​ទេសចរណ៍​មិន​ត្រឹម​​តែ​​មានសំណង់​ស្រស់​ស្អាត​ ​​ នៅទាំង​សុក្រិត​​អំពី​គុណភាព​សេវាកម្ម​ទៀត​ផង​​។​
 
ក្រៅ​ពី​ការ​ងារ​ប្រមូល​ផ្តុំ​កសាង​ហេដ្ឋ​រចនា​សម្ពន្ធ​ នៃ​ទីលាន​ប្រណាំង​តាម​បែប​ស្តង់​ដា​អន្តរជាតិ​ លោក​ស្រី​​ហាំង (Hang) ​​នៅ​បញ្ជា​កែច្នៃ​​ផ្នែក​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​មណ្ឌលទេសចរណ៍​​ដាយ​ណាម​ (Dai Nam) ដែល​ភ្ញៀវទេសចរណ៍​សុទ្ធតែ​អាច​ទទួល​​បាន​អារម្មណ៍​នៃ​ភាព​ផ្លាស់​ប្តូរថ្មី​ ​តាំង​ពីក្រឡេក​​សំឡឹង​ដំបូង​ម្លេះ​។ ជញ្ជាំងកំផែង​​ដាយ​ណាម (Dai Nam) ​ធ្លាប់តែមានភាព​ស្រអាប់​អែប​ក្រោម​រូប​សំណាកធំ​ៗ​ដែល​ធ្វើ​អំពី​ដី​ឥដ្ឋ​ ឥឡូវ​បាន​ជំនួស​ទៅ​វិញ​ដោយ​​ខ្លោង​ទ្វារ​​ខ្ពស់ត្រដែត​​ បង្ហាញ​ច្រក​ចូល​អមទៅ​​ដោយ​ជញ្ជាំង​កំផែក​ដ៏វិចិត្រ​​​។



 ទិដ្ឋភាព​ទូទាំង​នៃ​មណ្ឌល​ទេសចរណ៍​ដាយ​ណាម​(Dai Nam)។​

 មណ្ឌល​ទេសចរណ៍​ដាយ​ណាម​ (Dai Nam) - ​​ជា​ទីកន្លែងសំរាប់ថត​ភាពយន្ត​​មួយ​​ក្នុង​ចំណោម​​
ទីកន្លែងថត​​ភាយន្ត​​ទំនើប​​ប្រណិត​បំផុត​នៅវៀតណាម​។​


 ទីស្ការបូជា​​ដាយណាម (Dai Nam) ​ជា​សម្ពន្ធ​សំណង់ ដែ​ល​​មាន​តម្លៃក្នុង​ការ​​​លើក​ស្ទួយ​ តម្កើង​​​​អរិយ​ធម៌​ជនជាតិ​​៤០០០ឆ្នាំ​
និង​កត់​ត្រាព្រឹត្តិការណ៍​សំខាន់​ដ៏​រុង​រឿង​នៃ​​ប្រវត្តិសាស្រ្ត​វៀតណាម​។​


 វិហារ​​នៃ​ទីស្ការ​បូជា​ដាយ​ណាម​ (Dai Nam) មាន​រូបសំណាក​​៣ព្រះ​អង្គ​៖ រូប​សំណាក​​ព្រះ​ពុទ្ធ​ រូបសំណាក​​ស្តេច​ហ៊ង​វឿង​ (Hung Vuong)
និង​រូបសំណាក​អង្គ​ត្រឹង​ញ៉ឹន​តុង ​(Tran Nhan Tong)។​


 ច្រក​ចូល​វិមាន​នាគ​ប្រាំ​​នៅ​មណ្ឌល​ទេសចរណ៍​ដាយ​ណាម (Dai Nam)​។

 វិមានមាន​​​ចំណុច​លេច​ធ្លោ​ គឺ​រូបសំណាក​​ ផ្ទាំង​ក្បាច់​រំលេច​ ​និង​គ្រឿង​បរិក្ខារ​សម្រាប់​បូជា​ថ្វាយ​បាន​សិតទៅដោយ​មាស​២៤ K​​។
វិមាន​បាន​​សៀវភៅ​ឯតទគ្គ​កម្ម​​វៀត​ណាម​ ទទួល​ស្គាល់​ជា​វិហារ​​ធំបំផុត​​វៀតណាម​ នា​ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ២០០៧។​

ភ្ញៀវទេសចរណ៍​ទៅ​កាន់​មណ្ឌល​ទេសចរណ៍​ដាយ​ណាម​ (Dai Nam) អាច​គយ​គន់​មើល​សំណង់​ស្អាត​និង​ទំនើប​ជាង​ នៅ​ក្នុង​ខឿន​មូលដ្ឋាន​បែប​ស្ថាបត្យកម្ម​ ដែល​មាន​លក្ខណៈ​តម្លៃ​វប្បធម៌​អរូបី​ ដែ​ល​លោក​ហ្វីញ​អ៊្វីយុង​ (Huynh Uy Dung) (អ្នក​បង្កើត​មណ្ឌល​ទេសចរណ៍​ដាយ​ណាម - Dai Nam​)​ បា​ន​​ស្ថាបនាឡើង​​។ ជា​ការ​​គួប​​ផ្សំមួយ​​សមស្រប់នឹង​​និន្នាការ​អភិវឌ្ឍន៍​នៃ​សម័យ​កាល ប៉ុន្តែ​នៅ​តែ​​រំលេចបាន​​លក្ខណៈ​វប្បធម៌​ប្រពៃណី​ ពោរពេញទៅ​ដោយ​អត្តសញ្ញា​ជាតិ​​។​
 
មណ្ឌល​ទេសចរណ៍​ដាយ​ណាម (Dai Nam) ​មានផ្ទៃដី​ទូលាយ​ ជាមួយ​ពិពិធ​សេវាកម្ម​​បម្រើ​ទេសចរណ៍​​វប្បធម៌​ ស្វែង​​យល់​ លេង​កម្សាន្ត​ដ៏ទាក់​ទាញ​ចិត្ត​ បាន​ញែក​ចេញ​ជា​៦​មណ្ឌល​ផ្សេង​គ្នា​៖ ម​ណ្ឌល​ទីស្ការបូជា​ មណ្ឌល​លេង​ល្បែង​កម្សាន្ត​ សួន​សត្វ​ សមុទ្រ​សិប្បនិម្មិត​ ​សម្ពន្ធ​ទីលាន​ប្រណាំង ​ “ប្រាំ​ក្នុង​​មួយ​” និង​ភោជនីយដ្ឋាន​ - សណ្ឋាគារ​ដាយ​ណាម​ (Dai Nam) ជួយឲ្យ​​ភ្ញៀវទេសចរណ៍​ក្រេប​យក​រាល់​កាលៈទេសៈ​ទេសចរណ៍ជាប់​ឌិត​អារម្មណ៍ ពេលអញ្ជើញ​​មកដល់​ដាយ​ណាម (Dai Nam)​។​
 
រួម​និន្នាការ​អភិវឌ្ឍន៍​បែប​លក្ខណៈ​សកល​លោក​ ដែល​មណ្ឌល​ទេសចរណ៍​ដាយ​ណាម​ (Dai Nam) កំពុង​ឆ្ពោះទៅ​រក​ ទម្រង់​រូបភាព​និង​ពិពិធនៃ​​មុខ​​​កីឡា​ប្រណាំង​​ ទីលាន​ប្រណាំង​ដាយណាម (Dai Nam) ​ទៅ​អនាគត​​ចាត់ទុក​ជា​ទីកន្លែងប្រកួត​​​ប្រណាំង​សម្រាប់​​ពាន់​រង្វាន់​កីឡា​ក្នុង​តំបន់​ និង​​អន្តរជាតិ​។ តាម​រយៈ​នោះ ក្លាយ​ជា​បរិស្ថាន​ស្វែងរក​ទេពកោសល្យ​កីឡា​ ពិតជា​ចំណុច​សំខាន់​ទាក់ទាញ​​ភ្ញៀវទេសចរណ៍​​ក្នុង​ស្រុក​និង​អន្តរជាតិ​ មក​ជាមួយ​ខេត្ត​ប៊ិញ​យឿង​ (Binh Duong) រួម​ចំណែក​​ជម្រុញ​ការ​អភិវឌ្ឍ​​ទេសចរណ៍​តំបន់​សេដ្ឋកិច្ច​​សំខាន់​នៅទិស​ខាង​ត្បូង​​និង​ទូទាំងប្រទេស​។​
 
ចំពោះ​បំណង​នាំ​មក​ភាព​ងាយ​ស្រួល ​និង​ស្រស់ស្រាយ​សម្រាប់​ភ្ញៀវទេសចរណ៍​ លោកស្រី​​ហាំង​ (Hang)​ មិន​បង្អង់​ផ្លាស់​ប្តូរ​​ស្ទើរតែទាំង​អស់គ្រប់​​ផ្នែក​នៅ​ក្នុង​មណ្ឌល​ទេសចរណ៍​ដាយណាម (Dai Nam)​ ដើម្បី​បម្រើ​ភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​និង​បរទេស​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់តែ​ជំនាញ​ជាងថែម​ទៀត​។​



 សមុទ្រ​ដាយ​ណាម (Dai Nam) ​មាន​ផ្ទៃដី​សរុប​​ ២១,៦ ​​ហិកតា ​​រួមមាន​សមុទ្រ​ទឹក​ប្រៃ​និង​សមុទ្រ​ទឹក​សាប​ ជា​សមុទ្រ​សិប្បនិម្មិត​
ធំបំផុត​វៀត​ណាម​សព្វថ្ងៃ​។ សមុទ្រ​ដាយ​ណាម​
(Dai Nam) មាន​កម្លាំង​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​ប្រហែល​​៣០.០០០​នាក់​។​

 ភ្ញៀវទេសចរណ៍​លេងកម្សាន្ត​​នៅ​សមុទ្រ​ដាយ​ណាម (Dai Nam)​។​

 ល្បែង​​រន្ធត់​អារម្មណ៍​ មាន​ឈ្មោះ​រង្វង់​មូល​អវកាស ​នៅ​មណ្ឌល​លេង​កម្សាន្ត​​ដាយ​ណាម (Dai Nam)​។

 ផ្លូវ​បត់បែន​ហាក់ដូច​ជា​គ្មានទី​បំផុត​ រង្វង់​មូល​ហាក់ដូច​ជា​គ្មាន​ទី​បញ្ចប់​ ពេល​រំអិល​ល្បឿន​ខ្ពស់​និងបង្វិល​ជុំ ​
នៅ​លើ​​​ផ្លូវ​រំអិល​​ឈ្មោះ​ “​នាវា​កំបុតត្បូង​”។​


 ទីលាន​ប្រណាំង​ដាយ​ណាម​ (Dai Nam) ជា​សំណង់​សម្ពន្ធ​កីឡា​​​​ល្បឿន​លឿន​​ដំបូង​នៅ​វៀតណាម​ មាន​ការ​គួប​ផ្សំ​នៃទម្រង់​​​ប្រណាំង​ទាំង​​ប្រាំ​​៖
សេះ ឆ្កែ ទោចក្រ​យន្ត,
go-kart, jet-ski និង​សម្តែង​ fly-board។​

 ផ្លូវ​ប្រណាំង​ Go-Kart នៅ​ទីលាន​ប្រណាំង​ដាយ​ណាម (Dai Nam) ​បាន​ពីគ្រោះ​ រចនា​ស្ថាបនា​តាម​​ស្តង់ដារ​សុវត្ថិភាព​​ពី​ FIM សរុប​ប្រវែង​
បណ្តោយ​២,២​គីឡូម៉ែត្រ​ រួម​មាន​ផ្លូវ​កែង​ខាង​ឆ្វេង​និង​ស្តាំ​ ​​ចែក​ជា​កំណាត់ៗ​ ដូចជា​កំណាត់​បង្កើន​​​ល្បឿន​ ផ្លូវ​បត់​​កែង​​ ផ្លូវ​រង្វង់​មូល​...។ល។


 ផ្ទៃ​មុខ​​ផ្លូវ​ប្រណាំង​បាន​កសាង​តាម​បច្ចេកទេស​​​ជ័រ​​ polymer របស់​បារាំង​​ជ្រាប​​ទឹក​ភ្លៀង​​ភ្លាមៗ​ ​​បង្កើន​សុវត្ថិភាព​​សម្រាប់​ដៃ​គួរប្រកួត​​
ទន្ទឹមនោះ​មិនធ្វើ​ឲ្យ​ការ​​ប្រណាំង​​ត្រូវ​បង្អាក់​ដោយសារ​ធាតុ​អាកាស​។​


 ផ្លូវ​ប្រណាំង​សេះ ​នៅ​ទីលាន​ប្រណាំង​ដាយ​ណាម​ (Dai Nam) បាន​រចនា​កសាង​តាម​បែប​ស្តង់​ដារ​កំណត់​ ​របស់​សហគម​ប្រណាំង​សេះ​អន្តរជាតិ​​។
រាល់​ផ្នែក​នៅ​ក្នុង​សំណង់​ សុទ្ធ​តែបាន​ត្រួតពិនិត្យ​ហ្មឹង​ម៉ត់​និង​សុក្រិត ​ត្រូវតាម​ការកំណត់​​ ធានា​សុវត្ថិភាព​ល្អបំផុត​ ​ទាំង​មនុស្ស​និង​សេះ​។​


 សត្វ​ខ្លា​​លោក​ខាង​កើត​ នៅ​ក្នុង​សួន​សត្វ​ដាយណាម​ (Dai Nam)។​

 ស្វាគ្រប់​ប្រភេទ​នៅ​ក្នុង​សួន​សត្វ​ដាយ​ណាម​ (Dai Nam)។​

នៅ​ច្រើន​ឆ្នាំ​កន្លង​ ដាយ​ណាម​ (Dai Nam) ជា​អ្នក​ឧបត្ថម្ភ​​លំដាប់​ថ្នាក់​​សម្រាប់​កម្មវិធី​សប្បុរសធម៌​​សង្គម​មាន​អត្ថន័យ​ ជា​ពិសេស​ថ្មីៗ​នេះ ​កម្មវិធី​បេះដូង​អមតៈ​ (Hang Huu) - ផ្តល់​ជំនួយ​​កុមារក្រីក្រ​​រង​ជំងឺ​​​បេះដូង ​តាំង​ពីកំណើតនៅ​​លើ​ទូទាំង​ប្រទេស​​។​ រៀង​រាល់​ឆ្នាំ​កម្មវិធី​នាំ​មកភាព​សប្បាយ​រីក​រាយ ​និង​សុភមង្គល ​​ជូន​ជាង​៥០០​ករណី​ និង​កម្ម​វិធី​បេះដូង​អមតៈ (Hang Huu) ​នឹង​រក្សា​លុះ​ដល់​ឆ្នាំ​២០៣០​។​
 
មក​ដល់​សព្វថ្ងៃ​ ប្រាក់​ចំណូល​ទូទៅ​ដែល​បាន​ពី​ទីលាន​ប្រណាំង​ដាយ​ណាម​ (Dai Nam) បន្ទាប់ពី​ពេល​ចំណាយ​ថវិការ​សកម្មភាព​និង​ជួស​ជុល​ នឹងបញ្ជូន​ប្រាក់​ទៅ​​​បម្រើ​​​​សហគមន៍​​ ​​ផ្តល់​ផ្ទាល់គឺ​​មូ​លនិធី​​អមតៈ (Hang Huu)​​។ នេះ​ជា​ទឹក​ចិត្ត ​​ដ៏​មានអត្ថន័យ​​របស់​លោក​ហ្វីញ​អ៊្វី​យុង​ (Huynh Uy Dung) និង​លោកស្រី​​ង្វៀន​ផឿង​ហាំង​ (Nguyen Phuong Hang) ជា​អ្នកដឹកនាំដាយណាម (Dai Nam)​ តែង​ឆ្ពោះ​ទៅ​រក​ទិសដៅ​អភិវឌ្ឍន៍​​តម្លៃ​ល្អ​ស្អាត​បម្រើ​សហគមន៍​៕​​

អត្ថបទ៖ ង្វៀន​វូថាញ​ដាត​ -​ រូបថត៖​ ឯកសារ​ដាយ​ណាម​ (Dai Nam)

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top