• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ដាក់ដាយលើសមុទ្រវូងតាវ (Vung Tau)

ដើរ​កម្សាន្ត​តាម​ឆ្នេរ​សមុទ្រ​វូង​តាវ​ (Vung Tau) ភ្ញៀវទេសចរ​នឹង​មាន​ចំណាប់​​អារម្មណ៍​ជាមួយ​ខ្ទម ដែល​​បាន​អ្នក​នេសាទ​សាងសង់​ចម្ងាយពី​ច្រាំង​សមុទ្រ​ប្រហែល​ ១គីឡូម៉ែត្រ​ ដើម្បី​ប្រកបមុខ​របរ​​ដាក់​ដាយ​។ យើង​ខ្ញុំ​ធ្វើដំណើរ​តាម​​អ្នក​នេសាទ​ចេញ​ទៅ​សមុទ្រ ​ស្វែងយល់​អំពីមុខ​​​របរ​ដាក់ដាយ​ពិសេស​ មាន​តាំងពីយូរយា​ណាស់​មក។​

ធ្វើដំណើរ​តាម​​បង ង្វៀន វ៉ាន​បាំង (Nguyen Van Bang) ​ចេញ​ទៅដាក់ដាយ​ ទូក​នាំ​​យើង​ខ្ញុំ​ទៅ​ជិត​ខ្សែ​ពួរ​ចង់​សំកាំង ​ពី​​បង្គោល​មួយ​​​ទៅ​បង្គោល​មួយ​។ បង្គោល​បេតុង​​ធំប៉ិនៗ​​សសរ​ផ្ទះ​ បាន​ចងខ្សែ​ពួរប្រទាក់ប្រទាម​​រាប់​សិបកន្ទុយ​​​ ទាញ​ចុះបង្កប់​ទៅ​បាតសមុទ្រ​​។ តភ្ជាប់​​បង្គោល​​ដោយ​ខ្សែពួរ​ កណ្តាល​​មានសំណាញ់​​ដាយ​លាត​សំកាំងហារ​​​មាត់​​។ បងបាំង (Bang) ​ចែក​រំលែក​៖​ “គ្រួសារ​​មាន​ប្រពៃណី​​ប្រកបមុខ​​រប​រ​នេសាទ​។ នា​ឆ្នាំ​១៩៨៦ ខ្ញុំ​ឃើញ​​អ្នក​នេសាទ​មូលដ្ឋាន​​ប្រកប​​មុខរបរ​​ដាក់ដាយ​ច្រើន ទើបខ្ញុំ​​ក៏ធ្វើ​តាម​”។ សព្វថ្ងៃ​ បងបាំង​ (Bang) មាន​បង្គោលដាយរាំង​ចំនួន​​​បី​ កម្មករ​១៨នាក់ និង​ ទូក​ដឹក​ជញ្ជូន​ពីរ​គ្រឿង​។ បង្គោល​​ដាយ​តូច​បំផុត​ បាន​​​ចំណាយប្រាក់​សាង​សង់​​​ជិត​​២០០​លានដុង​។ របរ​ដាក់​ដាយ​​ធ្វើពេញ​មួ​យឆ្នាំ​។ បង្គោល​​​​ដាយ​​របស់​បងបាំង​ (Bang) រកប្រាក់​ចំណូល​បាន​ប្រហែល​១០០លាន​ដុង​ក្នុង​​មួយ​ខែ។​

បាន​ដឹង​ថា មុខ​របរ​ដាក់​ដាយ​​នៅ​ខេត្ត​វូង​តាវ (Vung Tau) ​ជាមុខរបរ​បន្ត​ស្នង​​ពី​​ឪពុក​។​ មុខរបរនេះ បាន​​អ្នកនេសាទ​តំបន់​សមុទ្រ​ភូមិភាគ​ខាង​ត្បូង​វៀតណាម​ បង្កើត​​ចេញ​សម្រាប់​​នេសាទ​ជល​ផល​។ តំបន់​​ដាក់​ដាយ​ស្ថិតនៅ​ទី​ដែល​​មាន​កម្រិត​ទឹក​ជ្រៅ​​ពី​១៥ ទៅដល់ ១៦ម៉ែត្រ​ ពួកគាត់​​ដោត​បង្គោល​​ឈើ​ ឬ​បេតុង​មានប្រវែង​ពី​១៧ ទៅដល់ ១៨ម៉ែត្រ​ ចុះទៅ​បាតសមុទ្រ​។​

 


 អ្នក​នេសាទ​ទីក្រុង​វូង​តាវ (Vung Tau) មានមុខ​​របរ​ប្រពៃណី​មួយ​​ដ៏​ចំណាប់​ពិសេស​ នោះគឺមុខ​​របរ​ដាក់​ដាយ​។ រូបថត៖ តឹតសើន​


 រាល់ពេល​លែង​សំណាញ់​ អ្នកនេសាទ​ត្រូវ​ព្យួរ​ខ្លួន​នៅលើ​ខ្សែ​ពួរ​ ដែល​បាន​ចង​​សំកាំង​នៅកណ្តាល​សមុទ្រ​។​ រូបថត៖ តឹតសើន


 លោកតា​ វឹន (Van) ប្រកបមុខរបរ​ឆ្មាំខ្ទម​​បាន​២០​ឆ្នាំ​ ភារកិច្ច​របស់​លោកតា​​គឺ​​នៅ​​លើ​ខ្ទម​ និង ថែទាំ​ដាយ​ទាំង​នេះ​។ រូបថត៖ កុង​ដាត​


 ធម្មតា​​ ពេល​រសៀល​មកដល់ អ្នកនេសាទ​ដើរ​តោង​តាម​ខ្សែ​ ដើម្បី​ទម្លាក់​សំណាញ់​ដាយ​ នេសាទ​ជល​ផល​។ រូបថត៖ កុង​ដាត


 បង្គោល​​​ដាយ​​របស់​គ្រួសារ​បង​ ង្វៀន វ៉ាន​បាំង (Nguyen Van Bang) នៅ​ខេត្ត​វូ​ង​​តាវ​ (Vung Tau) កំពុង​​ចូល​រដូវ​ប្រមូល​ផល​។ រូបថត៖ តឹតសើន


 អ្នក​នេសាទដាក់ដាយ​ ​មាន​សមត្ថភាព​ពិសេស​ គឺដើរតោង​ និង ចល័ត​យ៉ាង​ប៉ិន​ប្រសប់​ នៅ​លើ​ខ្សែ​ពួរ​។​ រូបថត៖ ថុង​ហាយ​


 នាពេល​ថ្មីៗកន្លង​ទៅ​ បង្គោល​​​ដាយ​នៅខេត្ត​​វូង​តាវ​ (Vung Tau) ក៏​ត្រូវ​រុះ​រើ​​ចោល​ ដោយសារ​មានការ​​បែង​ចែក​គន្លងនាវាចរណ៍​។ រូបថត៖ ថុង​ហាយ​



 បង្គោល​ដាយ​នឹង​បាន​ទាញ​សំណាញ់​ប្រមូល​ផល​នៅពេល​ព្រឹក​ព្រលឹម​។​ រូបថត៖ ថុង​ហាយ​

 

ដើម្បី​ប្រកបមុខរបរ​ដាក់ដាយ​ត្រូវ​មាន​កម្មករ​ចាប់ពី​៣ ទៅដល់​៥នាក់​៖ អ្នក​ចំណាយ​ប្រាក់​បោះបង្គោល​ដាយ​ បាន​ពួកគាត់​ហៅថា​ម្ចាស់​ដាយ​។ អ្នក​ដឹក​ជញ្ជូន​ជល​ផល​ ផ្គត់​ផ្គង់ស្បៀង​អាហារ​ ទឹក​ផឹក​ពី​ដីគោក​ ចេញមក​ដល់​បង្គោល​ដាយ​ហៅថា​ “មិត្ត​ទូក”។ អ្នក​ឆ្មាំ​ដាយ​នៅ​ក្នុង​ខ្ទម​រង់ចាំ​ដល់ពេល​ទឹក​លំ​នឹង​ល្មម នឹង​លែង​សំណាញ់​​ ​លើកសំណាញ់​ហៅ​ថា​ “មិត្ត​ខ្ទម”។ ដោយ​លក្ខណៈ​ការងារ​ ទើប​ “មិត្ត​ខ្ទម​” ត្រូវ​ជា​អ្នកមានបទពិសោធន៍​ខាងសមុទ្រ​ ហែល​ទឹកពូកែ​ ហ៊ាន​ប្រឈម​នឹង​រលកធំ​ ពិសេស​ត្រូវ​រស់​នៅ​ក្នុង​ខ្ទម​ ដែល​មានផ្ទៃ​ប្រហែល​៤ម៉ែត្រការ៉េ​ ឬ ១០ម៉ែត្រ​ការ៉េ​។

រៀងរាល់ខែ​ បង្គោលដាយ​នៅ​ខេត្ត​វូង​តាវ​ (Vung Tau) ​តែង​មាន​​ជំនោរ​ទឹក​ពីរ​​លើក សម្រាប់​ពួក​គាត់​លែង​​សំណាញ់ ​នោះ​គឺ​ថ្ងៃ១ ថ្ងៃ​១៥ ចន្ទគតិ រាល់​លើក​លែង​​សំណាញ់​​អូសបន្លាយ​​៥ថ្ងៃ។ ដល់​ថ្ងៃ​លែង​សំណាញ់​ ​​​ម្ចាស់​ដាយ​​បញ្ជូនទូក​​ទៅ​​ប្រមូល​យក​ជលផល​ និង ផ្គត់​ផ្គង់​ស្បៀង​អាហារ​ បារី​ ទឹក​ផឹក​ជាដើម​ សម្រាប់​ “មិត្ត​ខ្ទម” ទាំង​អស់​គ្នា។​

អ្នក​ប្រកបមុខរបរ​ដាក់ដាយ​រស់នៅ​ និង ធ្វើការ​នៅ​លើ​បង្គោល​ដាយ​ បាន​ប្រៀប​ដូច​​តួ​អង្គ​សៀក​​នៃ​មហាសមុទ្រ​។ ពួកគាត់​ហាត់​​បាន​ “​បំណិន” ដើរ​លើ​​ខ្សែ​ពួរ​​កណ្តាល​សមុទ្រ​ ទោះបី​មាន​រលក​បោក​បាច់ខ្លាំង​​ ដើម្បី​ទាញ​​លែង​សំណាញ់​​ដាយ​​។ បង្គោល​ឈើ​​តែល​តោល​ ខ្សែ​​ពួរ​ប្រទាក់ប្រទាម​ ព្រមទាំង​​រលក​គ្រហឹម​ទាំងយប់​ទាំងថ្ងៃ​ ធ្វើ​ឱ្យ​នរណា​ក៏ភ័យ​ខ្លាចដែរ។ ពេល​មេឃភ្លៀង​ខ្យល់​ ទឹក​រលក​ បង្គោល​ដាយ​ញ័រ​ទ្រទ្រើក​ ធ្វើ​ឱ្យ​ការ​ទាញ​សំណាញ់​កាន់តែ​គ្រោះថ្នាក់​។​

សព្វថ្ងៃ​ ខេត្ត​វូង​តាវ​ (Vung Tau) មាន​បង្គោលដាយ​រាប់​រយ​ដើម​ បាន​កាត់បន្ថយ​បើប្រៀប​នឹង​កាលពី​ដើម​ ដោយសារ​ត្រូវ​ប្រគល់ទីតាំង​ដាយ​សម្រាប់​គន្លង​នាវា​ចរណ៍​។ មុខរបរ​ដាក់​ដាយ​ នៅ​ខេត្ត​វូង​តាវ​ (Vung Tau) និយាយ​ដោយ​ឡែក​ និង តំបន់​ភូមិភាគ​ខាង​ត្បូង​វៀតណាម​និយាយរួម​ បាន​និងកំពុង​ក្លាយជា​មុខរបរ​ពិសេស​តែ​មួយ​គត់​នៃ​អ្នក​តំបន់​សមុទ្រ​៕​

 

អត្ថបទ៖ តឹតសើន កុង​ដាត ថុង​ហាយ​
 

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top