• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដល់ឆ្នាំ ២០២៥ ចំនួនប្រជាជន ៩៥% លើទូទាំងប្រទេសនឹងមានឯកសារសុខភាពអេឡិចត្រូនិក

វៀតណាមបានកំណត់គោលដៅដល់ឆ្នាំ ២០២៥ ចំនួនប្រជាជន ៩៥% ទូទាំងប្រទេស មានឯកសារសុខភាពអេឡិចត្រូនិក។

នៅពេលដែលប្រជាជនចូលទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពគ្រប់ទីកន្លែង ក្នុងទូទាំងប្រទេសវៀតណាម ដោយគ្រាន់តែចុចទិន្នន័យលើកុំព្យូទ័រ ហើយព័ត៌មានអំពីស្ថានភាពសុខភាពរបស់សាមីនឹងបានបង្ហាញយ៉ាងពេញលេញ។ ប្រការនេះជួយបានច្រើនសម្រាប់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ នោះគឺជាគោលដៅនៃការអនុវត្តឯកសារអេឡិចត្រូនិកនៅទូទាំងប្រទេស និងផ្លាស់ប្តូរទម្លាប់វេជ្ជសាស្រ្ត ដោយផ្អែកលើសំណុំឯកសារជាក្រដាសមុន ដែលត្រូវចំណាយពេលវេលារបស់វេជ្ជបណ្ឌិតជាច្រើន។

សូមគូសបញ្ជាក់ថា ខេត្ត - ក្រុងចំនួន ២២ បានអនុវត្តកម្មវិធីរាយការណ៍អំពីសុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ ពីមូលដ្ឋានសុខភាពឃុំនិងសង្កាត់ រហូតដល់ថ្នាក់ខេត្តនិងក្រុង។ នៅពេលអនាគត ឯកសារគ្រប់គ្រងសុខភាពប្រជាជនត្រូវភ្ជាប់ពីបណ្តាមូលដ្ឋានសុខាភិបាលឃុំ រហូតដល់មណ្ឌលសុខភាពដែលមានកំរិតខ្ពស់។ នៅពេលប្រជាជនទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យណាមួយក៏ដោយ ក៏អាចក្តាប់ច្បាស់ពីស្ថានភាពសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធកុំព្យូទ័រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top