• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ដងរែក - អាវុធនៃប្រជាជនវៀតណាម

សម័យកាល​​ដើម​​ ពេល​រូបភាព​ដឹក​ជញ្ជូន​​ទំនិញ​នៅ​មិនទាន់មានការ​​​រីក​ចម្រើន​ ប្រជាជន​​គ្រប់​ទី​កន្លែង​​ចាប់ផ្តើម​ពី​ទីក្រុង ​រហូត​ទៅ​ដល់​ស្រុក​ជនបទ​ តែង​ប្រើ​ដង​រែក​​ ធ្វើ​ជា​ឧបករណ៍សម្ភារ​​​​ដើម្បី​​ដឹក​ជញ្ជូន​​ទំនិ​ញ ​ទៅ​ដោះដូរ​​ជាមួយនឹង​មូលដ្ឋាន​​ផ្សេង​ៗ។ តាម​ផ្លូវ​​រែក​ទំនិញ​ ជួន​កាល​​មានជួប​​ឧបសគ្គ​កើត​​ឡើង​ ដង​​រែក​ច្នៃដន្យក៏​​ក្លាយ​ជា​អាវុធមួយ សម្រាប់​​ការ​ពារ​ផ្ទាល់​ខ្លួន ​យ៉ា​ង​មាន​ប្រសិទ្ធភាព​។​

ផ្តើម​ពី​​រូបរាងនិង​​រចនា​សម្ពន្ធ​ពិសេស​​នៃ​ដងរែក​ គ្រូគុនទាំងឡាយ​ ​នៅ​ភូមិ​ក្បាច់​គុន​បុរាណ​វៀតណាម​ បាន​ដក​ពិសោធន៍​និង​ច្នៃ​ប្រឌិតបង្កើត​ចេញ​​ ក្បាច់​​គុន​​ជាមួយ​នឹង​ស្នៀត​ពិសេសដោយ​​ឡែក​​របស់​វា​។ តាម​ពាក្យ​សម្តីលើកសរសើរ​ នៅ​ភូមិ​​​​តឹន​ខាញ - ​បាត្រា​ (Tan Khanh – Ba Tra) (ខេត្ត​ប៊ិញ​យឿង - Binh Duong ​សព្វថ្ងៃ) មាន​​​លោក​យា​យ ​វ៉ ធី​វ៉ួង​ (Vo Thi Vuong) (នៅ​ហៅ​ថា​យាយ​ណាំ​វ៉ួង - Nam Vuong​​) ​រស់នៅ​នា​ចុង​សតវត្សរ៍​ទី​១៩ ដើម​សតវត្សរ៍​ទី​២០ ព្រឹទ្ធាចារ្យ​​ខាងក្បាច់​​​គុន​​តឹន​ខាញ​ - បាត្រា (Tan Khanh – Ba Tra) ធ្លាប់​មាន​​កិត្តិនាម​ល្បី​ល្បាញ ​ពេល​ប្រើ​បាន​សម្ភារ​​កសិកម្ម​​ជាច្រើន​ប្រភេទ​​ ក្នុងនោះ​​មាន​​ដងរែក​ ដើម្បី​​​វាយ​តបទៅនឹង​​សត្រូវ​ ចោរប្លន់​ មក​​អ៊ុក​ឡុក​​លើ​លោកយាយ ​ក្នុង​ពេល​​ដែល​កំពុង​​ពលកម្ម​ ឬ​លក់​​ដូរ​។ សព្វថ្ងៃ​ នៅ​​សង្កាត់ ​តឹន​ផឿក​​​ខាញ​ (Tan Phuoc Khanh) (​ទីរួមស្រុក​តឹន​​​អ្វៀន​ - Tan Uyen ខេត្ត​ប៊ិញយឿង - Binh Duong​) ព្រមទាំង​​​មាន​​ស្ថាននាម​ “ត្រួង​បា​ណាំ​​​វ៉ួង (Truong Ba Nam Vuong) - ​តំបន់ដី​​លោក​យា​យ​ណាំវ៉ួង​​” នោះជា​ទីកន្លែង​​ដែល​​លោកយាយ​ ​ធ្លាប់​បាន​ប្រើ​ដង​រែក​​វាយ​បណ្តេញ​ចោរ​ប្លន់​។​

អ្នក​ស្រុក​​តែង​ធ្វើ​ដងរែក​ដោយ​ឫស្សី​ចាស់ ឬពីង​ពង់​ចាស់​ មាន​ប្រវែង​ជាង​មួយ​ម៉ែត្រ​ សងខាងមាន​​ក្បាល​ពីរ ​សម្រាប់​រក្សា​ទំនិញ​មិនឱ្យ​ស្រុត​​​ចុះ​។ ដងរែក​មាន​​កម្រិត​រឹង​ កម្រិត​​កោង​ និង​កម្រិត​ទន់​មាន​​កំណត់​ សម្រាប់​ដែល​​ពេល​​ពល​ករ​រែង​​ទំនិញ​​លើ​ស្មា​ ភាព​ទន់​នឹង​ជួយ​កាត់បន្ថយ​ការ​ឈឺស្មា បាត់​កម្លាំង​​ផង​ និង​ជួយ​លំនឹង​នៅ​លើ​ស្មាផង​ដែរ​។



 ដង​រែក​បាន​រាប់​បញ្ចូល​​ជាប្រភេទ​អាវុធខ្នាតវែង​ អាច​វាយ​ប្រហារ​ទៅ​គ្រប់​ទិស​ ខាង​លើ​ ខាងក្រោម​ ទទឹង​ និង​បណ្តោយ​ យ៉ាង​សម្បូរ​បែប​។​


របៀប​ដៃទាំងពីរ​​កាន់​ក្បាល​ដង​រែក​​ម្ខាង​ វាយ​លះ​​ទទឹង​​។


 កាយ​​វិការ​ដៃទាំងពីរ​​កាន់​ក្បាលដង​រែក​ម្ខាង​ វាយលះ​​ទទឹង​​ទៅ​លើ​ដៃគូ​។


ប្រើដង​រែក ​ការពារទប់ទល់​​ទិសខាង​លើ​ក្បាល​។


 វាយ​លះ​ពីក្រោម​​ទៅ​លើ តទល់នឹង​​​​ដៃគូ​ ជាកាយ​វិការ​វាយ​ប្រហារ​មួយ​បែប​ដែលមាន​​​គ្រោះថ្នាក់ខ្លាំង​​។​


 កាយ​​វិការ​វាយ​ប្រហារ​យ៉ាង​ស្អាត​​ដោយ​ដងរែក​ ក្នុង​ក្បាច់​គុន​ដង​រែក​នៃ​បក្ស​គុន​​តឹន​ខាញ - ​បា​ត្រា (Tan Khanh – Ba Tra)​។​


 ប្រើ​ដង​​រែក​​អាច​បង្រ្កាប់​​បាន​​ប្រភេទ​អាវុធ​ជាច្រើន​ដូចជា​៖ ដាវ កាំបិត​​ លំពែង ជាដើម​​។ល។​


ប្រើ​ដង​រែក ​ការពារ​តទល់នឹង​​​ស្នៀត​​វាយ​ទាប​ពីក្រោម​។.


 ប្រើដង​រែក​​វាយ​ប្រហារបុក​ចំ​បំពង់ករ​​ដៃគូ​។​


 ប្រើ​ដងរែក​​វាយ​ខ្ទាស់​ជើង​ដៃគូ​ឱ្យ​ដួល​រលំ​។​


 ប្រើ​ក្បាល​​ដងរែក ​វាយ​ទ្ពក់​អាវុធ​ដៃគូ។​


 វាយ​សំពង​ដោយ​ដងរែក​ ចាប់ពីលើចុះ​​។​


 ប្រើដង​រែក ​ការពារទប់ទល់​​ទិសខាង​លើ​ក្បាល​។


ប្រើដង​រែក​​មាន​ច្រើន​របៀប​វាយ​​ដូចជា៖ ចាក់ វាយ​លះ គ្រវែងពីចម្ងាយ​ជាដើម។ល។ ប្រើសម្រាប់​​វាយ​ប្រហារ​ទៅលើ​ដៃគូ ​ក៏ដូចជា​ការពារ​​ខ្លួនឯង​ យ៉ាងមាន​​ប្រសិទ្ធភាព​។


 គ្រូគុន​ ង្វៀន ទ្រុង​ណាម​ (Nguyen Trung Nam) ​បង្ហាញ​​ក្បាច់​គុន​ដង​​រែក​ នៃ​​បក្ស​គុន ​តឹន​ខាញ​ - បាត្រា​ (Tan Khanh – Ba Tra​) នៅ​​មហោស្រព​​ក្បាច់​គុន​បុរាណ​នៅ​ភូមិ​ភាគខាងត្បូងវៀតណាម ​ឆ្នាំ​២០១៨។​ 

 

ប្រើ​​ដងរែក​ក្នុង​ការ​តទល់​មានភាព​រស់​រវើក​ របៀប​កាន់​ដ​ងរែក ​អាច​កាន់​ដោយ​​ដៃទាំងពីរ​ ឬ​កាន់តែ​ដៃម្ខាង​។ ក្នុង​​ករណី​ការពារ​ខ្លួន ដងរែក​​ជាមួយ​​ប្រវែង​​និង​​កម្រិត​រឹង​ធម្មជាតិ​ ប្រើ​សម្រាប់វាយ​ផាត់​​ចោល​ រង រាំង​ស្កាត់​ខ្លួន​ទាំងមូល​​​។ ក្នុង​ករណី​​វាយ​ប្រហារ​ ដងរែក​ជាមួយនឹង​​កាយ​វិការ​សម្បូរ​បែប​​ដូចជា​ សំពង បុក ទ្ពក់​ វាយលះ​​ទទឹង​ ​គ្រ​វែង​ ចាក់​ វាយ​ពី​លើ​ - ពី​ក្រោម​ទៅ​លើ​ដៃគូ​ ក៏​មាន​ភាព​រស់​រវើក​ និង​​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ដង​រែក​​ជា​ប្រភេទ​អាវុធ​រឹង​មាំ​ ដូច្នេះ​ពេល​ប្រើប្រាស់​អាវុធ​​នេះ ត្រូវ​ប្រើកម្លាំងច្រើន​​ ហ្មឹង​ម៉ាត់​ តទល់​ផ្ទាល់​ជាមួយនឹ​ង​អាវុធ​ផ្សេង​ៗ។ ដងរែក​​បាន​​រាប់​បញ្ចូល​ជា​អាវុធ​ខ្នាតវែង​ គុណ​ប្រយោជន៍​វាយ​ប្រយោល​​ ប្រើ​សម្រាប់​វាយ​ប្រហារ​​​និង​ការ​ពារ​ពីចម្ងាយ​ យ៉ាង​មានប្រសិទ្ធភាព​។​

តាម​​គ្រូ​គុន ​ហូ​តឿង​ (Ho Tuong) ព្រឹទ្ធាចារ្យ​​បក្សគុន​ តឹន​ខាញ - ​បា​ត្រា (Tan Khanh – Ba Tra)​ ដើម្បី​ហាត់​​ជាមួយ​​នឹង​អាវុធ​​​ដង​រែក​ សិស្ស​មធ្យមសិក្សា​ (ហាត់​គុន​​ចាប់ពី​១មួយ​ឆ្នាំ​ឡើង​ទៅ​) សុទ្ធតែ​​អាច​​ហាត់​​បាន​ទាំង​អ​ស់​។​ តែ​ម្យ៉ាង​ ហាត់​​និង​​បង្ហាញ​ត្រូវនឹង​​កម្លាំង​ដែល​​បញ្ចេញ​ ព្រមទាំង​​​​​សម្រេចបាន​ភាព​​​ស្ទាត់​ជំនាញ​ ​ត្រូវ​តាម​ក្បូន​ខ្នាត​ និង​​កម្រិត​ជាក់​លាក់ត្រឹមត្រូវ​​ខ្ពស់​​ គឺត្រូវ​មាន​កម្រិត​វិជ្ជា​ត្រឹម​​ថ្នាក់​គ្រូបង្វឹក​ (ខ្សែ​ក្រវាត់លឿង​ មាន​ន័យ​ថា​ហាត់ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ​)។

ក៏​តាម​​គ្រូគុន​​នេះ ក្បាច់​គុន​ដងរែក ​ធ្លាប់មាន​សិស្សគណ​​នៃ​បក្សគុណ​ ទៅ​សម្តែង​​ជាច្រើន​កន្លែង​ ក្នុងនោះ មាន​​គ្រូបង្វឹក ​ង្វៀន​ ទ្រុង​ណាម​ (Nguyen Trung Nam) ​បាន​សម្តែ​ង​ក្បាច់​គុណ​​នេះ ដណ្តើម​បាន​​​​មេដៃសំរឹទ្ធ​ នា​មហោស្រព​​ក្បាច់​គុន​បុរាណនៅ​​​ភូមិ​ខាង​ត្បូង​វៀតណាម​ពីរ​លើក​ (២០១៧ - ២០១៨) ដឹក​នាំរៀបចំ​​ដោយ​សហព័ន្ធ​ក្បាច់​គុន​បុរាណ​ទីក្រុង​ហូជីមិញ​៕​

 

អត្ថបទនិង​រូបថត៖ សើន​ងៀ​
 

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top