• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ញ៉ាងធៀន (Nhang Thien)៖ ភ្ជាប់វិញ្ញាណតាមរយៈក្លិនក្រអូបធម្មជាតិ

ទើប​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារបាន​បី​ឆ្នាំ​​ ពាណិជ្ជសញ្ញា​ញ៉ាង​ធៀន​​ (Nhang Thien) ​តែង​មាន​អ្នក​​ប្រើ​ប្រាស់​​ក្នុង​ប្រទេស​និង​អន្តរជាតិ ​​ពេញ​និយមប្រើ​ ដោយ​សារ​ផលិត​ផលនេះ បាន​​​ច្នៃ​ពី​វត្ថុធាតុ​​​ដើម​ចន្ទន៍​​​ធម្មជាតិ​​សុទ្ធ​សាធ​។​

​ចុង​ឆ្នាំ​២០១៤ បងធៀន (Thien) ​និង​មិត្ត​ម្នាក់​ទៅ​សួរ​សុខទុក្ខ​ភ្ញៀវ​ជនជាតិ​តៃ​វ៉ាន​ ដែល​បង​ធ្លាប់​លក់​​ទំនិញ​​ខ្លឹម​ចន្ទន៍ពីមុន​នោះ ភ្ញៀវ​ម្នាក់​នេះ បានអញ្ជើញ​បង​ទៅ​កាន់​​រោង​ផលិត​ធូក​ និង​​មាន​គំនិត​ចង់​ឲ្យ​បង​អភិវឌ្ឍន៍​​ធូប​​ខ្លឹម​ចន្ទន៍​នៅ​វៀតណាម​។ តាម​ភ្ញៀវ​ម្នាក់​​នេះ នៅ​​តៃវ៉ាន​មិន​មាន​ខ្លឹម​ចន្ទន៍​​ ប៉ុន្តែ​មនុស្ស​ចំនួន​៩០% ​សុទ្ធតែ​​ប្រើប្រាស់​ធូប​ខ្លឹម​ចន្ទន៍​​។ រយៈ​ពេល​នោះ បង​ធៀន​ (Thien) ​កំពុងធ្វើការ​​ផ្នែក​ខាង​វិស័យ​អចលន​វត្ថុ​ តែ​សម្ពាធ​ការងារ​ខ្ពស់​  ដូច​នេះ​ក៏ចង់​ស្វែង​​រក​ផ្លូវ​​ផ្សេង​ សមស្រប​នឹង​ខ្លួន​។ ស្រឡាញ់​ពុទ្ធ​សាសនា​ បងនិង​​មិត្ត​​ភក្តិ​ពីរនាក់​ រួម​គំនិត​បង្កើត​​ក្រុមហ៊ុន​ញ៉ាង​​ធៀន​ (Nhang Thien)។​
 
មិនមានជាតិ​ពុល​ មិនមាន​​ជាតិ​គីមី​ មិន​​មែនជាគ្រឿ​ងក្រអូប​ នោះ​​​ជា​លក្ខណៈ​វិនិច្ឆ័យ​ទាំងបី​ ដែល​ក្រុម​ហ៊ុន​ញ៉ាង​ធៀន (Nhang Thien) ​បង្កើត​​​ដើមធូប​សម្រាប់​អ្នក​ប្រើ​ប្រាស់​។​


 ជ្រុងមួយ​​​នៃ​​​រោង​ផលិត​ធូប​ខ្លឹម​ចន្ទន៍​ នៅ​ស្រុក​ហ៊ុក​ម៉ោង (Hoc Mon)​ ទីក្រុង​ហូជីមិញ​
របស់​​ពាណិជ្ជសញ្ញា​​​​ញ៉ាង​ធៀន (Nhang Thien)​។


 បទដ្ឋាន​ផលិត​​ធូប​ស្អាត​គ្រប់​ប្រភេទ​។​

ដំណាក់​កាល​ធ្វើ​​ធូប​​រង្វង់​​មូល​​ (ធូប​ចិន)។

 ក្រុម​ហ៊ុន​ញ៉ាង​ធៀន​ (Nhang Thien) ផ្គត់​ផ្គង់​​ធូប​ខ្លឹម​ចិន្ទន៍ធម្មជាតិ​ សុវត្ថិភាព​
មិន​បំផាញ​សុខភាព​​​​១០០%​។


 ញ៉ាង​ធៀន​ (Nhang Thien)រៀង​រាល់​ឆ្នាំ​ផលិត​​ធូប​​ស្អាត​៥០០​​តោន​​បម្រើ​​អ្នក​​ប្រើ​ប្រាស់​។​

 ធូ​ប​គ្រប់​​ប្រភេទ​ បាន​​ពិនិត្យ​មុនពេល​នាំចេញ​ពី​រោង​ផលិត​។

វាល​​ដាំ​ដើមចន្ទន៍​​​ទូលាយ​​៣០០​ហិក​តា ​នៅ​ស្រុក​តឹន​ភូ​ (Tan Phu) ខេត្ត​ដុង​ណាយ (Dong Nai)​​ ជា​ទីកន្លែង​ផ្តត់​ផ្គង់​វត្ថុធាតុ​ខ្លឹម​ចន្ទន៍​​របស់​ញ៉ាងធៀន (Nhang Thien)​​។ ខ្លឹម​ចន្ទន៍​​បង្កប់​ក្នុង​ខ្លួន​នៅ​សារជាតិ​ឱសថ​ បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​​​ក្នុង​វិស័យ​​​វេជ្ជសាស្រ្ត​បុរាណ​ ដូចជា​​ព្យាបាល​ជំងឺ​​ឈឺ​ពោះ​​ ឈឺ​ក្រពះ​...។ល។ ក្រៅ​ពី​ ពេល​​អុជធូប​​ ផ្សែង​​​​ខ្លឹម​ចន្ទន៍​ធ្វើ​ឲ្យ​​មនុស្ស​​មាន​អារម្មណ៍​ស្រស់​​ស្រាយ​ បំបាត់​ការ​​នឿយ​ហត់​ ភាព​តាន​តឹង​​ក្នុង​ការងារ​ បង្កើត​​បាន​ភាព​​សុខ​សាន្ត​ក្នុង​ជីវភាពរស់​នៅ​។​
 
ធូប​ខ្លឹន​ចន្ទន៍​​គ្រប់​ប្រភេទ​មុនពេល​ផលិតចេញ​​ តែង​​​ផ្ញើរបស់​គំរូ​​ទៅ​​មជ្ឈមណ្ឌល​សេវាកម្ម​វិភាគ​ពិសោធន៍ ​ចំណុះ​មន្ទីរ​​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​​ទីក្រុង​ហូជីមិញ​ ​ដើម្បី​ពិនិត្យ​ជាតិ​ក្លិន​ ទម្ងន់ និង​គុណ​ភាព​ម្សៅ​ធូប​...។ល។ បន្ទាប់ពីគ្រប់​​ស្តង់​ដា ទើប​ខ្ចប់​​នាំចេញទៅ​ទីផ្សារ​។
 
សព្វថ្ងៃ ញ៉ាងធៀន​ (Nhang Thien) មាន​រោង​ផលិត​ពីរខ្នង​ ​នៅ​ស្រុក​ហ៊ុក​ម៉ោង​ (Hoc Mon) និង​​ខណ្ឌ​១២ ​ដោយ​មាន​កម្លាំងផលិត​​ជាង​៥០០​តោន​​ក្នុងមួយ​ឆ្នាំ​។ ហេតុ​តែ​​ម្ចាស់​ការ​ អនុវត្តបទដ្ឋាន​​បិទ​ជិតតាំង​ពី​​វគ្គ​ដាំ​ដើម​​វត្ថុធាតុ​ ប្រមូល​ផល ផលិត​ រហូត​ការ​ចែកចាយ​ផលិតផល​ ដូចនេះមាន​​តម្លៃ​ថោក​​បង្គួរ​។ ​​តាម​ផលិត​ផល​នីមួយៗ​ តែង​មាន​តម្លៃ​ផ្សេងគ្នា​​ ចាប់​ពី​​​២៥​ពាន់​ដុង​ រហូត​ដល់​២,៥​ពាន់​លាន​ដុង​​ក្នុង​មួយ​ប្រអប់​។​


 មិនមានជាតិពុល​ មិនមាន​ជាតិ​គីមី មិនមែនជាគ្រឿង​ក្រអូប​​ នោះជា​លក្ខណៈវិនិច្ឆ័យ​​ទាំងបី​
ដែល​ក្រុម​ហ៊ុន​ញ៉ាង​ធៀន​ (Nhang Thien) ​បង្កើត​ចេញ​ធូប​គ្រប់​ប្រភេទ​​សម្រាប់​អ្នក​ប្រើប្រាស់​។​


ញ៉ាងធៀន​ (Nhang Thien) នាំ​ចេញ​ទៅ​ប្រទេសចំនួន​៥០ ​ដូចជា​៖ ជប៉ុន ចិន​ តៃវ៉ាន​
អាមេរិក​ខាង​ជើង​ ទ្វីប​អឺរ៉ុប​...។ល។


 
ញ៉ាងធៀន (Nhang Thien) ​ពិពិធ​ប្រភេទ​ដូចជា៖ ធូប​​ធម្មតា ធូប​រង្វង់​មូល (ធូបចិន)​
ធូប​ប៉ម​ (មាន​រាង​ដូច​ប៉ម)​...។ល។


 ទើប​មាន​វត្ត​មាន​នៅ​លើទី​ផ្សារ​បី​ឆ្នាំ​កន្លង​ ប៉ុន្តែ​ពាណិជ្ជសញ្ញា​​ញ៉ានធៀន (Nhang Thien)
​បាន​អ្ននប្រើ​ប្រាស់​ពេញនិយម​​ប្រើ​។

សព្វថ្ងៃ​ ញ៉ាង​ធៀន (Nhang Thien) មាន​​កន្លែង​លក់​​​ជិត​២០០០កន្លែង​ ​គ្របដណ្តប់​​​​តាម​ខេត្ត​ក្រុងជាង​៤០​​ ហើយ​កំពុង​មាន​វត្តមាន​​នៅ​ស្ទើរទាំង​អស់​ផ្សារទំនើប​ធំតូច​ ហាង​លក់​​រាយ ព្រលាន​យន្ត​ដូចជា៖ Satra, Vinmart, AeonMall ...។ល។ ​នៅលើ​​ទីផ្សារ​អន្តរជាតិ​ ញ៉ាងធៀន​ (Nhang Thien) នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន​​៥០ ​ដូចជា៖ ជប៉ុន​ ចិន​ តៃវ៉ាន​ អាមេរិក​ខាង​ជើង​ ទ្វីប​អឺរ៉ុប​...។ល៕

អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ដាំង​គីម​ផឿង


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top