• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ញាំស្លឹក - មុខម្ហូបពិសេសនៃខេត្តកន់ទុំ (Kon Tum)

ចាប់ពីយូរលង់នេះមកហើយ ញាំស្លឹកបាន​ក្លាយទៅជាមុខម្ហូបដ៏ពិសេសនិងមានរសជាតិរបស់តំបន់ភ្នំព្រៃតីង្វៀន (Tay Nguyen) ភ្ញៀវទេសចរណ៍មកពីគ្រប់ទីគ្រប់កន្លែងបានចាប់ចិត្តខ្លាំង​ចំ​ពោះ​មុខម្ហូបនេះ នៅពេលគេមកទស្សនាទីក្រុងស្រស់ស្អាត​​កន់ទុំ (Kon Tum) ដែលស្ថិតនៅក្បែរទន្លេ Đắk Blah romatic

ក្នុង​រយៈពេលមួយ​ខែ ​បំពេញ​ការងារ​នៅ​ខាង​កើតនៃ​តំបន់​តីង្វៀន(Tay Nguyen) យើង​ខ្ញុំ​ពិតជា​ចាប់​ចិត្ត​ខ្លាំងណាស់​ដោយ​មុខ​ម្ហូប​ញាំ​ស្លឹក។​ ពីព្រោះនៅ​ពេល​ដែលយើង​ខ្ញុំ​ឈប់​សំរាក​នៅ​ទីក្រុង​​កន់ទុំ  (Kon Tum) ស្ថិតភូមិសាស្ត្រខេត្ត​កន់ទុំ (Kon Tum)។ ទើបតែ​ឮឈ្មោះ​មុខម្ហូប​នេះតែប៉ុណ្ណោះហើយ យើង​​បាន​ដឹងថា​​ភាពពិសេស​និង​​ពេញលេញដោយ​រសជាតិ​ព្រៃភ្នំ ពីព្រោះ​គ្រឿង​ផ្សំ​​ ដើម្បីធ្វើមុខម្ហូប​ញាំស្លឹក រួមមាន៖ ស្លឹក​និង​មើមមកពី ៦០ ​ប្រភេទ​ដាំឈើ​ខុសគ្នា។

ភព្វ​សំណាង​របស់​យើង​ខ្ញុំ​គឺ​​បានពិសាមុខ​ម្ហូបនេះ​ចំ​នៅ​រដូវ​ប្រាំង​ នៅ​តំបន់តី​ង្វៀន ដូច្នេះ​​បណ្តា​ប្រភេទស្លឹក​ជាគ្រប់គ្រាន់។ យើង​ខ្ញុំ​អាច​រៀបរាប់បណ្តា​ប្រភេទ​ស្លឹក ​ដែលយើង​ធ្លាប់​ស្គាល់​ហើយ​ ដូចជា៖ ស្លឹក Paederia foetida ស្លឹក Polyscias fruticosa ស្លឹក​ល្វា ស្ពៃ ស្លឹក  Perilla frutescens ស្លឹក Clusiaceae ស្លឹក​ត្របែក ស្លឹកស្វាយ...

ក្រៅ​ពីនេះ បណ្តា​ប្រភេទ​​ស្លឹក​ឈើ​ដែល​យើង​អាចរក​ឃើញ​​នៅ​តំបន់​តីង្វៀន (Tay Nguyen) តែប៉ុណ្ណោះ ដូច្នេះ រសជាតិ​ព្រៃភ្នំ​​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ដោយ​បណ្តា​ប្រភេទស្លឹក ដូច​ជា​៖ ស្លឹក​ព្រីង ស្លឹក​ rosella ល្ង…






ស្បែកជ្រូកលាយនឹងអង្ករលីង (អង្ករលីងនិងបុកឲ្យម៉ដ្ឋ) សាច់ជ្រូកបីជាន់និងបង្គា
បង្កើតរសជាតិពិសេសសំរាប់មុខញាំស្លឹកនេះ។


ទឹកជ្រលក់ញាំស្លឹកនេះពិតជាមានរូបមន្តសម្ងាត់និងបានបន្តពីជំនាន់មុនដល់ជំនាន់ក្រោយ
ក្នុងគ្រសារមួយ។


ស្លឹកក្នុងមុខញាំនេះបានស្គាល់ដូចជាស្លឹកថ្នាំមួយប្រភេទ។

ញាំស្លឹកត្រូវបានមូរដូចជារូបរាងជីឡាវ មុនពេលពិសា។

ថាសញាំស្លឹកនេះសំរាប់ពិសាប្រហែល ៥ នាក់ ។

ពិសាញាំស្លឹកដូចជាពិសាក្នុងពិធីជប់លៀងមួយ ដែលមានស្លឹកឈើចំនួន ៦០ ប្រភេទ។
 

គ្រឿង​ផ្សំ​សំរាប់​ទឹក​ជ្រលក់​នៃមុខ​ញាំនេះ​រួមមាន៖ បង្គា សាច់ចិញ្ច្រាំលាយនឹងបាយ​បាន​ក្លាយជា​មេរួចហើយ បន្ទាប់មកយើង​ដាំ​ឲ្យ​ឆ្អិន។ ​ទឹក​ជ្រលក់មួយចាន​បាន​សម្រេច​ត្រូវ​ខាប់អន្ធិលល្មម ​ ដើម្បី​ងាយស្រួល​នៅពេល​ដួសដាក់​​លើ​ញាំស្លឹក។

​ស្នូល​នៃញាំស្លឹក​​ដាក់បន្ថែម​សាច់​ជ្រូក​ស្ងោរ​ ហើយ​កាត់​ឲ្យស្តើង បង្គារ​ស្ងោរ ស្បែក​​លាយ​នឹង​អង្ករ​លីងនិង​បុក​ឲ្យ​ម៉ដ្ឋ ម្រេច អំបិលគ្រាប់​និង​ម្ទេស (ប្រភេទ​ម្ទេសមាន​ផ្លែតូច​និង​​ចុង​ផ្លែ ចង្អុលលើមេឃ របស់បងប្អូនជនជាតិ )។

​ភ្ញៀវទេសចរណ៍​មកទស្សនា​កន់ទុំ (Kon Tum)និង​ពិសាញាំ​ស្លឹក​ បន្ទាប់មក​រៀបរាប់​ជាមួយ​គ្នា​ថា​ ពិសា​ញាំ​ស្លឹក​​ដូចជាម្ហួបអាហារពេញនិយមនៅក្នុង ពិធីជប់លៀង​​ដែល​មានរសជាតិ​ភ្នំព្រៃ​តីង្វៀន (Tay Nguyen) ។  របៀបពិសា​ញាំនេះ យើង​យក​ស្លឹក​ធំមួយ​និង​បត់​តាម​រូប​ឡាវ​ ដែល​ធ្វើ​ស្រទាប់​ក្រៅ។ ខាង​ក្នុង​ស្រទាប់ស្លឹកនេះ​គឺ​បណ្តា​ប្រភេទស្លឹកតូចជាង។ ដាក់បន្ថែម​បង្គា​និង​សាច់​​បន្តិចទៀត។ ស្រទាប់​ខាង​ក្នុងបំផុត​ យើង​ដាក់​ម្រេច អំបិល ម្ទេស បន្ទាប់ពី​ដួស​ទឹក​ជ្រលក់​​ខាប់​អន្ធិល មុនពេល​វេចខ្ចប់​​បណ្តា​គ្រឿង​ដែល​ពោលខាងលើនេះ​ក្លាយទៅ​ជា​កញ្ចប់​តូច​ៗ​​និង​ពិសា…

​បណ្តា​ប្រភេទ​ស្លឹក​រួម​ផ្សំ​នឹង​ទឹកជ្រលក់​នឹង​បង្កើតមុខ​ញាំស្លឹក​មួយ​ដែលមាន​រសជាតិ​ផ្អែមពី​សាច់ បង្គាផង ថែម​ទាំងរសជាតិ​ហិរនិង​ឈ្ងុយ​ឆ្ងាញ់​ពី​ម្រេច ម្ទេស​ផង​និង​មានរសជាតិជូរចត់​ពីស្លឹក។

​នៅពេល​នេះ ​អ្នក​និពន្ធ​​ស្រាប់តែ​រំលឹកដល់រសជាតិ​ញាំស្លឹក​ដែលបាន​ពិសា​ហើយ ប៉ន្តែរសជាតិ​នេះ​ដូចជា​នៅ​តែ​សេស​សល់​​លើអណ្តាតនិង​ពិតជា​ឃ្លាន​និងចង់​ពិសា​ម្តង​ទៀត…/.

អត្ថបទ៖ ង្វៀន​វ៉ូថាញ​ដាត រូបថត៖ ង្វៀន​ឡឹន

Bài: Nguyễn Vũ Thành Đạt - Ảnh: Nguyễn Luân


Top