• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ញាំត្រយោងចេក - ម្ហូបចម្ការជនបទ

ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ ភ្លក្ស​ម្ហូបចម្លែក​គ្រប់​មុខ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​នឹក​ដល់​មុខ​ម្ហូប​ញាំ​ត្រយោង​ចេក​បែប​ជន​បទ​របស់​ជី​ដូន​បាន​ធ្វើ។​

កាលនៅ​មានជីវិត ជីដូនខ្ញុំតែង​ធ្វើម្ហូប​ញាំត្រយោង​ចេកក្នុង​ថ្ងៃបុណ្យ​ដា បុណ្យ​ចូលឆ្នាំ​វៀត​ណាម ឬ​រដូ​វ​ប្រាំង​រាំង​ហួត​ហែង ធ្វើ​ឲ្យបន្លែ​ផ្សេងៗមិន​អាចដុះ​លូតលាស់​បានក្នុង​ចម្ការ។ ជី​ដូនមាន​ប្រសាសន៍​ថា ដើម​ចេក​ជា​គ្រឿង​​រំដោះ​ទុ​ក្ខ​ ​របស់តំបន់​ជនបទនៅរ​ដូវស្រូវដាច់​ជង្រុក អា​ច​ច្នៃជា​ម្ហូប​ដូច​​ជា ធ្វើ​ជា​បន្លែ​ស្រ​ស់​ ​ស្រុស ​ចំហុយ​ ញាំ​។

ចម្ការ​ផ្ទះខ្ញុំ មា​នចេកដុះជុំ​វិញរបង ពេល​ចេកចេញត្រយោ​ងធំស្មើ​រកំភូ​នជើង​ គឺជីដូន​គាត់​កាច់ ហើយ​យក​កាំបិត​ហាន់​ស្តើងៗ រួ​ចដាក់​ចូលទៅ​ត្រាំក្នុ​ងទឹក​អំបិល ​ដើម្បីបំ​បាត់​ជាតិ​ជ័រ និង​បន្ថយ​កម្រិត​ចត់​។ ពេល​នោះ ខ្ញុំលោត​ខ្មាញ់​ដូចសត្វ​សារិកា​រកែវ​អញ្ចឹង​ ពេលបានជីដូ​នប្រើឲ្យទៅចំ​ការបេះ​គ្រឿងផ្សំដូ​ច​ជា ជីរណា​ ជីនាង​វង ជីពង​ទាកូន​។ ជា​មួយវត្ថុមា​នស្រាប់​ៗ គ្រាន់​តែបន្ថែមប​ន្តិច​សណ្តែក​ដីលី​ង ​ គឺស្ពក់​បាយ​សាមញ្ញ​មាន​ម្ហូបញាំ​ត្រយោង​​ចេក​ យ៉ា​ងជក់ចិ​ត្ត មកដល់​សព្វថ្ងៃពេ​លនឹក​ឃើញ​ឡើងវិ​ញ ខ្ញុំនៅ​តែមានអារម្មណ៍​ចាប់បាន​នូវ​រស​ជាតិ​​ស្រួយ​រលាយ​ជាប់​អណ្តាត ឈ្ងុយគ្រឿង​ទេសចម្ការ​ជន​បទ​ដែល​ជីដូន​បាន​ធ្វើ​។



សព្វថ្ងៃ ជីវភាពរស់នៅកាន់តែរីកចម្រើនឡើង វត្ថុសំរាប់ធ្វើញាំត្រយោងចេកកាន់តែសម្បូរបែបជាង ទៅតាមតំបន់និងចំណូលចិត្តពិសា។

នៅទីក្រុងធំ ភោជនិយដ្ឋាន សណ្ឋាគារជាច្រើន តែងបន្ថែមសាច់មាន់ស្រុក ហែកជាបន្ទះតូចៗ ដើម្បីធ្វើម្ហូបញាំត្រយោងចេក។

ជីពងទាកូន និងគ្រឿងផ្សំផ្សេងៗ ដូចខ្ទឹមបារាំង ក្រូចឆ្មា និងម្ទេស នឹងធ្វើឲ្យរសជាតិរបស់ម្ហូបញាំត្រយោងចេកកើនឡើងមួយកម្រិត។

ចុងភៅល្បីឈ្មោះ ពេលធ្វើម្ហូបញាំត្រយោងចេកតែងតែបន្ថែមការូត ហាន់បន្ទះតូចៗ ដើម្បីបង្កើនរសជាតិស្រួយ
និងបំប៉ន់ជាតិវិតាមីនអា ឲ្យអ្នកពិសា។


ម្ហូបញាំត្រយោងចេក ច្របល់ជាមួយសាច់មាន់ហែក ជាម្ហូបអាហារឆ្ងាញ់ មានជាតិបំប៉ន់ និងងាយស្រួលធ្វើ។

របៀបតុបតែងម្ហូបញាំត្រយោងចេកជក់ចិត្តសម្រាប់ជប់លៀងភ្ញៀវ។

​ជីដូនខ្ញុំ​បានចែកឋាន​ប្រហែល​ជាជាង​២០​ឆ្នាំ​ទៅ​ហើយ ចម្ការចេក​ខៀង​ស្រងាត់​នៅ​ភូមិ​កំណើត ក៏ត្រូវ​កាប់​បំផាញ​ ដើម្បីក​សាងផ្ទះ​ជាន់​អស់​ទៅហើយ​ ខ្ញុំ​ក៏ធ្លាប់​បានភ្លក្សរ​សជាតិ​ម្ហូបញាំ​ត្រយោង​ចេករាប់​រយ​តំបន់​។ តំបន់​នីមួយ​ៗ​មានរស​ជាតិ​ដោយ​ឡែក របៀ​បធ្វើក៍ដោ​យឡែ​ក។​ ឧទាហរ​ណ៍ដូ​ចជា​ អ្នក​នៅភាគ​ខាង​ត្បូង តែង​បន្ថែម​បង្គា សា​ច់ជ្រូក ​សាច់មាន់​ ឬងៀតគោ ​ចូលទៅក្នុ​ងម្ហូប​ញាំ ពិ​សាផ្សំជា​មួយ​នំក្រៀប​ រីឯ​អ្នក​តំបន់​សមុទ្រ​តែង​តែ​បន្ថែម​ មឹក​បន្តិច ដើម្បី​ឲ្យម្ហូប​កាន់​តែឆ្ងាញ់​ពិសា។​

ឥឡូវ​នេះ រាល់លើក​អង្គុយមុខ​តុអាហារ​ មា​នម្ហូបញាំ​ត្រយោង​ចេក ខ្ញុំបែរ​ជាមាន​អារម្មណ៍​ថានឹក​ដល់​ស្រុក​កំណើត​ដ៏កំ​សត់​ មា​នចម្ការចេក​ជាមួយពេល​បាយសាម​ញ្ញ មាន​រសជាតិ​ស្រួលរលាយ​ជាប់​អណ្តាត នៃ​ម្ហូប​ញាំត្រយោង​ចេក​របស់​ជីដូន​ធ្វើ៕​

 

អនុវត្ត៖ ង្វៀនឡឹន


Top