• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក

បន្ទាប់ពី​បាន​អង្គការ​សុខាភិបាល​ពិភពលោក​ (WHO) ទទួលស្គាល់​សម្រេច​ស្តង់ដារ​ ហើយ​​ក្រសួង​សុខាភិបាល​កំពុងអនុញ្ញាត​​ឱ្យ​ ឈុត​​​តេស្ត​រហ័ស​ (test KIT) virus SARS-CoV-2 ជា Real-time RT-PCR និង​ RT-PCR  ​បាន​ផលិត​ជាទូទៅ​ ដើម្បី​ជួយ​វៀតណាម​ទាន់​ពេល ម្ចាស់​ការ​​ក្នុង​ការ​ងារ​បង្ការ​​ប្រឆាំង​ជំងឺ​ COVID-19 និង​ជំនួយដល់​ប្រទេសនានា​ ​ដែល​​កំពុង​​​ជំងឺ​រាតត្បាត​រាល​ដាល​ខ្លាំង​។​

ជាមួយ​នឹង​គុណសម្បត្តិ ​គ្រាន់តែ​ឆ្លង​កាត់ការ​តេស្ត​​មួយ​ដង ​និង​រយៈ​ពេល​​ ផ្តល់​លទ្ធផល​​គឺ​ពីរ​ម៉ោង​ (រួម​ទាំង​ពេលវេលា​ត្រៀម​​សំណាក​ជំងឺ​) ឈុត​​ test KIT ទាំងពីរ​ ដែល​បង្កើតស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ពេទ្យ​យោធា​ ​សហការ​នឹង​ក្រុម​ហ៊ុន​​ភាគហ៊ុន​បច្ចេកវិទ្យា​វៀត​អា (Viet A) ផលិតចេញ ​បាន​មន្ទីរពេទ្យ​ មជ្ឈមណ្ឌល​ចតាឡីស័ក​​​ចំនួន​៤០ នៅ​វៀតណាម​ចុះឈ្មោះទិញ​ ព្រមទាំង​​​ប្រទេស​នានា​ជាង​១០០​ ក៏​ស្នើសូម​ទិញ​ រួម​មាន​៖ ប្រទេស​កម្ពុជា​ នីហ្សេរីយ៉ា ប៉ូឡូញ អូស្ត្រាលី អាល្លឺម៉ង់ ហ្វាំងឡង់ អ៊ុយក្រែន អ៊ីតាលី តួកគី អៀរឡង់​ជាដើម។ល។​

សព្វថ្ងៃ​ផលិតករ​ បាន​ផ្ញើ​​ទៅប្រទេស​​អ៊ុយក្រែន​ចំនួន​៥០ឈុត​ដំបូង​ និង​ហ្វាំងឡង់​ចំនួន​១០០​ឈុត​ ដើម្បី​ភាគី​នាំចូល​ចុះបញ្ជី​ចរាចរ​នៅ​ក្នុងប្រទេស​ មុនពេល​នាំ​ចូល​ជាផ្លូវការ​។ ពិសេស​​ ដោយ​ឡែក​រដ្ឋធានី​ហាណូយ​ បាន​ប្រកាស​កក់ទិញ​២០០.០០០​ test មានន័យថា​​៤.០០០ឈុត​ ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រដ្ឋធានី​ហាណូយ​ និង​ជូនជា​អំណោយ​ដល់​​​មន្ទី​រពេទ្យ​នានា​ ក្នុង​ប្រទេស​​អ៊ីតាលី​ ទីកន្លែង​ដែល​មាន​ជំងឺ​ COVID-19 ធ្ងន់​ធ្ងរ​បំផុត​នៅទ្វីប​​អ៊ឺរ៉ុប​។​

ឈុត​ test KIT ទាំងពីរ គឺ​ Real-time RT-PCR មាន​គុណប្រយោជន៍​​កំណត់រោគ​​​ virus SARS-CoV-2 និង RT-PCR មាន​គុណប្រយោជន៍​រើស​សម្រាំង​កំណត់​រោគ​ ​ បាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថ​សាស្រ្ត​យោធា​ ស្រាវជ្រាវសម្រេច​ក្នុង​រយៈពេល​ពីរ​ខែ​ រួម​ចំណែក​អះអាង​កម្រិត​វិជ្ជា​នៃ​អ្នក​វិទ្យាសាស្រ្ត​វៀតណាម​ លើ​សមរភូមិ​ ប្រឆាំង​ Covid-19។
ដើម្បី​មាន​លទ្ធផលបែប​​នេះ នាយក​រង​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថ​សាស្រ្ត​យោធា វរសេនីយ៍​ឯក​បម្រុង​​ - សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ហូ អាញ​សើន​ (Ho Anh Son) ជា​ប្រធាននៃ​ប្រធាន​បទ​ស្រាវ​ជ្រាវ​ kit តេស្ត​រហ័ស SARS-CoV-2​ បណ្ឌិត ​ហ្វាង​ ស្វឹន​ស៊ឺ​ (Hoang Xuan Su) ​ទទួលបន្ទុក​ពង្រាយ​យុទ្ធសាស្រ្ត​ រួម​នឹងក្រុម​កម្មាភិបាល​នៃ​វិទ្យាស្ថាន​​ស្រាវជ្រាវ​​ឱសថ​​សាស្រ្ត​យោធា បាន​ធ្វើការ​ទាំង​យប់ទាំងថ្ងៃ​ ដោយផ្តល់អស់​ពី​​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​។

 បងៗ​មិនត្រឹមតែ​ចាត់ទុកនេះ​ ​ជា​ភារកិច្ច​នៃកង​​ទាហាន ​នៅលើ​សមរភូមិ​ប្រឆាំង​ជំងឺ​រាតត្បាត​រាលដាល​ ​នៅ​ទាំង​​​ជា​ទឹក​ចិត្ត​ បន្ទុក បំណង​ប្រាថ្នា​នៃអ្នកធ្វើ​ការ​វិទ្យាសាស្រ្ត​ បាន​កត់ត្រា​ឈ្មោះ​វៀតណាម នៅលើ​ផែនទី​ស្រាវ​ជ្រាវ​​ឈុត​​ KIT  កំណត់​រោគ​ virus នៅ​លំដាប់អន្តរជាតិ​។​



 វរសេនីយ៍​ឯកបម្រុង​ - សាស្រ្តាចារ្យ​រង​ ​បណ្ឌិត​ ហូ អាញ​សើន (Ho Anh Son) ឱ្យ​ដឹងថា​៖ “ឈុត​ផលិត​ផល KIT ជាសំណង់​នៃកង​ទាហាន​នៅលើ​សមរភូមិ​ប្រឆាំង​ជំងឺ​រាតត្បាត​រាលដាល​ ហើយ​យើង​ខ្ញុំ​ក៏​មិនបញ្ឈប់​នៅត្រឹម​នេះ និង​នៅតែ​​បន្ត​ស្រាវជ្រាវ​ក៏ដូចជា​កែសម្រួល​​”។ រូបថត៖ កុង​ដា​ត


ក្រុម​កម្មាភិបាល​នៃ​​វិទ្យាស្ថាន​​ស្រាវជ្រាវ​ឱសថ​សាស្រ្ត​យោធា​ កំពុង​បន្សាំ​ម៉ាក្រូជីវសាស្រ្ត​លើ​សំណាក​ជំងឺ​​នៃ​ករណី​សង្ស័យ ដែល​​មានផ្ទុក​​ virus SARS-CoV-2។ រូបថត៖ ឯកសារ


 សំណាក​​នៃ​អ្នក​ជំងឺ​ ដែល​សង្ស័យ​ផ្ទុក​​​ SARS-CoV-2 បន្ទាប់ពី​សម្រេច​បទដ្ឋាន​ម៉ាក្រូ​ជីវសាស្រ្ត ​នឹង​បាន​ដំណើរ​ការ​នៅ​លើ​ម៉ាស៊ីន បង្ហាញ​​ផ្តល់​លទ្ធផល​។ រូបថត៖ ឯកសារ​


 កម្មាភិបាល​នៃ​​វិទ្យាស្ថាន​​ស្រាវជ្រាវ​ឱសថ​សាស្រ្ត​យោធា កំពុង​អនុវត្ត​វិភាគ​សំណាក​​នៃ​អ្នក​ជំងឺ​ ដែល​សង្ស័យ​ផ្ទុក​​ SARS-CoV-2។ រូបថត៖ ឯកសារ​


 បទដ្ឋាន​បំបែក​សំណាក​​នៃ​អ្នក​ជំងឺ​សង្ស័យផ្ទុក​​ SARS-CoV-2។ រូបថត៖ ឯកសារ


បទដ្ឋាន​ពិនិត្យ​​សំណាក ARN នៃ​អ្នកជំងឺត្រូវ​ផ្ទុក​​ SARS-CoV-2 ចូល​ប្រតិកម្ម​ real-time RT-PCR រូបថត៖​ កុង​ដាត


 ឈុត​ប្រតិកម្ម​​ បាន​ពិនិត្យ​សំណាក​ និង​ត្រៀម​ដាក់​ចូល​ម៉ាស៊ីន​ ​ Real-time RT-PCR ទុក​ធ្វើ​តេស្ត​។ រូបថត៖ កុង​ដាត​


 ដាក់​ប្រតិកម្ម​​ Real-time RT-PCR ចូល​ម៉ាស៊ីន​ដំណើរ​ការ​តេស្ត​ស្វែងរក SARS-CoV-2។ រូបថត៖ កុងដាត​


 វរសេនីយ៍​ឯកបម្រុង​ - សាស្រ្តាចារ្យរង​ ហូ អាញ​សើន (Ho Anh Son) ​- នាយករងវិទ្យាស្ថាន​​ស្រាវជ្រាវ​ឱសថ​សាស្រ្ត​យោធា ប្រធាន​នៃ​ប្រធាន​បទ​ស្រាវជ្រាវ​ kit ប្រឆាំង SARS-CoV-2 ​ រួម​នឹង​​​បណ្ឌិត​ ហ្វាង​ ស្វឹន​​ស៊ឺ (Hoang Xuan Su) - ប្រធាន​បន្ទប់​ម៉ាក្រូ​ជីវសាស្រ្ត​ (អាវ​ស) កំពុង​ពិនិត្យ​មើល​លទ្ធផល​នៃ​សំណាក​ផ្តល់​​លទ្ធផល​វិជ្ជមាន​នឹង​ virus SARS-CoV-2។ រូបថត៖ កុង​ដាត​


 បន្ទាប់ពេល​សម្រេច​ការ​តេស្ត ស្នាម​បន្ទាត់​ក្រហមលើ​ម៉ាស៊ីន ​បង្ហាញ​នៅ​កម្រិត​ខ្ពស់ គឺ​​អ្នក​ជំងឺ​មាន​លទ្ធផល​វិជ្ជមាន​នឹង SARS-CoV-2។ រូបថត៖ កុង​ដាត​


 លទ្ធផល​​វាយ​តម្លៃ​​កម្រិត​រកឃើញ​នៃ​ kit real-time RT-PCR ​បង្ហាញ​លទ្ធផល​អ្នក​ជំងឺ​រង​វិជ្ជមាន​នឹង​ SARS-CoV-2។ រូបថត៖ កុង​ដាត


ឈុត​ KIT real-time RT-PCR ទាំងពីរ​ ​រក​ឃើញ​ SARS-CoV-2 ផលិត​ដោយ​ ក្រុមហ៊ុន​ភាគ​ហ៊ុន​វៀតអា (Viet A) បាន​ក្រសួង​សុខាភិបាល​អនុញ្ញត​ចរាចរ ។ រូបថត៖ កុងដាត



 កម្មាភិបាល​នៃ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ឱសថ​សាស្រ្ត​យោធា បន្តអាន​លទ្ធផល​តេស្ត​និង​របាយការណ៍​ជារៀង​រាល់​ថ្ងៃ​ រៀង​រាល់​ម៉ោង​ អំពី​ដំណើរការ​ស្រាវជ្រាវ​ SARS-CoV-2 ទៅ​លើ​ថ្នាក់ដឹក​នាំ​។ រូបថត៖ កុង​ដាត​​

 

ឈុត​ test KIT SARS-CoV-2 "Made in Việt Nam" បាន​ប្រើប្រាស់​ក្នុងប្រទេស​​ ក៏ដូចជាជំនួយ​​​ប្រទេស​មួយ​ចំនួន​​​ដូចជា៖ ប្រទេស​ហ្វាំងឡង់និង​អ៊ុយក្រែន ក្នុង​សប្តាហ៍​នេះ ភារកិច្ច​នៃទាហាន​ “ចាប់​ virus” មិន​ទាន់​បញ្ឈប់​នៅ​ឡើង​។ វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថសាស្រ្ត​យោធា បន្ត​ស្រាវជ្រាវ​ កែសម្រួល​ ដើម្បី​ផលិតផល​បាន​ប្រសើរ​បំផុត​​។​

ឈុត​តេស្ត​ទាំងពីរ​រក​ឃើញ​ SARS-CoV-2 គឺ​ Real-time RT-PCR និង​ RT-PCR បង្កើតដោយ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ឱសថសាស្រ្ត​យោធា ឆ្លើយ​តប​​កំហិត​ អំពីកម្រិត​លោត ប្រហាក់ប្រហែល​ឈុត​ថ្នាំ​​ជីវសាស្រ្ត​ ដែល​បង្កើត​ផលិត​ដោយ​ CDC និង WHO៕

 

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ កុងដាត​ ឯកសារ​

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top