• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨៖ ដំណើរការ “រយៈពេល១៥ឆ្នាំតភ្ជាប់រង្វង់ដៃធំ”

បន្តនូវជោគជ័យនៃជំរុំវិស្សមកាលរដូវក្តៅរបស់អាណិកជននាឆ្នាំមុន គណៈកម្មាធិការជាតិទទួលបន្ទុកអំពីជន វៀត​ណាមនៅឯបរទេស ក្រសួងការបរទេសបន្តរៀបចំជំរុំវិស្សមកាលរដូវក្តៅវៀតណាមឆ្នាំ២០១៨ ក្រោមប្រធានបទ​ “រយៈពេល ១៥ ឆ្នាំតភ្ជាប់រង្វង់ដៃធំ” ដែលទាក់ទាញបានការចូលរួមរបស់តំណាងជាង១២០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។

 យុវជន សិស្សានុសិស្ស និស្សិតចំនួន១២០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០

ដំណើរវិលត្រឡប់ស្រុកកំណើតរបស់យុវវ័យអាណិកជនឆ្នាំនេះ គឺចាប់ផ្តើមចេញពីវិហារបណ្តាស្តេច Hung នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម) កន្លែងប្រភពដើមរបស់ប្រទេសជាតិ។ ក្នុងបទថ្លែងមតិប្រារព្ធជំរុំវិស្សមកាលរដូវក្តៅ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅខេត្ត Phu Tho ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុក​ជន​វៀត​ណាមនៅឯបរទេសលោក Vu Hong Nam បានសង្កត់ធ្ងន់ថា៖ “ខ្ញុំចងចាំនូវកំណាព្យរបស់កវី Do Trung Quan ដោយបានវាចាថា “ស្រុកកំណើតយើងម្នាក់ៗ មានតែមួយប៉ុណ្ណោះ ហាក់ដូចជាម្តាយក៏មានតែមួយដែរ”។ ស្រុកកំណើតជាពាក្យពេជ្រដ៏នេះបានក្រើនរំលឹកឲ្យយើងអំពីប្រភពដើមដែលនាំកុលបុត្រ កុលធីតាវៀតណាមទាំងអស់​ខិតមកជិតជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជំរុំវិស្សមកាលរដូវក្តៅបានបើកម្តងៗគឺជាឱកាស ដើម្បី​យុវវ័យអណិកជនបានទស្សនានិងស្គាល់ដល់អំពីតំបន់នានាលើទូួទាំងប្រទេស។ ជំនាន់យុវជនជាស្ពាន រួមចំ​ណែក​ជម្រុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ នាំឋានៈរបស់វៀតណាមឲ្យកាន់តែខ្ពស់ជាងលើឆាកអន្តរជាតិ”។

ជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨៖ ដំណើរការ “រយៈពេល១៥ឆ្នាំតភ្ជាប់រង្វង់ដៃធំ”

ចាប់តាំងពីឆ្នាំ២០០៤ ក្រោយរយៈពេល១៤ឆ្នាំអនុវត្តន៍សកម្មភាពមក ជំរុំវិស្សមកាលរដូវក្តៅបានទាក់ទាញការចូលរួមរបស់យុវជន និស្សិតជាង២ពាន់នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។ តំណាងអណិកជនចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធតែជាគំរូឆ្នើមក្នុងការសិក្សាស្រាវជ្រាវ វិស័យកីឡា សិល្បៈ  មានការរួមវិភាគទានសម្រាប់​ចលនាកសាងសហគមន៍ដែលបានជ្រើសរើសពីសហគមន៍ជនវៀតណាមលើគ្រប់ទិសទីទូទាំងពិភព​លោក​​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top