ទិដ្ឋភាពនៃវេទិកា
វេទិកាធុរកិច្ចវៀតណាម-សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc, ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung, ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Maxim Akimov និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានិងសហគ្រាសវៀតណាម ប្រហែល ២៥០ ផងដែរ។
អញ្ជើញថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Maxim Akimov បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ដោយតំលៃប្រាក់ពាណិជ្ជកម្មរបស់វៀតណាមនិងរុស្ស៊ីស្រូបយក ១/៣ នៃទំហំពាណិជ្ជកម្មសរុបរវាង រុស្ស៊ីនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមជាប្រទេសដំបូងគេ ដែលមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងពិភពលោកដែលសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។
អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការស្រុះចិត្តគំនិតជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Maxim Akimov ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជារដ្ឋាភិបាល អេឡិចត្រូនិក, ទីក្រុងឈ្លាសវៃនិង សេដ្ឋកិច្ចឌីជីថលជាដើម។ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ក៏បានជម្រាបអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក និងបានសម្តែងក្តីសង្ឃឹមលើការធ្វើអាជីវកម្មសក្តានុពល កិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលអនាគ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “តម្លៃពាណិជ្ជកម្មទ្វេភាគីសរុបទទួលបានជិត ៦ ពាន់លានដុល្លារអាមេរិក ពោលស្ថិតនៅក្រោមសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ ហេតុដូច្នេះ កិច្ចប្រជុំនេះបានបើក សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការវៀតណាម - រុស្ស៊ី, រុស្ស៊ី - វៀតណាមមានការអភិវឌ្ឍដ៏ទូលំទូលាយជាង ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍និងសេវាកម្ម។ អ្នកដែលអនុវត្តគោលការណ៍សហប្រតិបត្តិការទាំងនេះដោយផ្ទាល់គឺជាសហគ្រាសតែម្តង”។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការជំរុញពាណិជ្ជកម្ម ការវិនិយោគទុននៅក្នុងប្រទេសវៀតណាមនិងចូលរូស្ស៊ីជាគោលនយោ បាយរឹដ៏ងមាំរបស់នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូវៀតណាមទៅកាន់រុស្ស៊ីលើកនេះ។ ទន្ទឹមនឹងនេះដែរ លោកបានអះអាងថា រដ្ឋាភិបាលនឹងបង្កើតលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនរុស្ស៊ីនិងវៀតណាមដើម្បីទទួលបានឱកាសសហប្រតិបត្តិការ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម