• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសកម្មភាពវិនិយោគសំដៅអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍អំពីការងារអធិការកិច្ច ដោះស្រាយបណ្ដឹងតវ៉ានិងការ​ងារ​ប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែ តុលា នៅរដ្ឋធានីហាណូយ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា បានអញ្ជើញមកពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)។

ថ្លែងនៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន បានអបអរសាទរចំពោះរាល់សមិទ្ធិនិងការរួមវិភាគទាននានារបស់ BIDV ធនាគារវិនិយោគនិងអភិវឌ្ឍកម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗ
ទៀត​ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល​​ ១០ ឆ្នាំកន្លងមក។ លោកស្រីម៉ែន សំអន បានអោយដឹងថា ចាប់តាំងពី BIDC និងភ្នាក់ងារផ្សេងៗរបស់ BIDV ត្រូវបានបង្កើតនៅកម្ពុជាមក សកម្មភាពវិនិយោគរបស់សហគ្រាស​ចូលមកកម្ពុជាមានការរីកចម្រើនជាច្រើន។ លោកស្រី ម៉ែន សំអន បានស្នើអោយ BIDV BIDC បន្តខិតខំប្រឹងប្រែងរក្សារឹងមាំនូវតួនាទីឈានមុខគេក្នុងចំណោមសហគ្រាសវៀតណាមវៀតណាមនៅកម្ពុជា ព្រមទាំង តភ្ជាប់សកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

 

លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបជាមួយលោកស្រី ម៉ែន សំអនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៧ ខែតុលា លោក Nguyen Thanh Phong ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំដោយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅទីក្រុងហូជីមិញ។

មុននោះ នាថ្ងៃទី១៦ ខែតុលា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ លោកស្រី ម៉ែន សំអន បានមកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top