• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - បារាំង

ដំណើរទស្សនកិច្ច​​ជា​ផ្លូវ​ការ​​នៅ​ប្រទេស​វៀតណាម របស់​លោក​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បារាំង ​ Édouard Philippe បាន​​ប្រព្រឹត្តិឡើង ​ចំនៅ​​​​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍ ៤៥ ឆ្នាំនៃទិវា​​បង្កើត​ទំនាក់ទំនង​ការទូត និង​ ៥ ឆ្នាំនៃ​ការ​បង្កើតទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​វៀតណាម -បារាំង។ ទស្សនកិច្ច​លើកនេះ​បាន​ជំរុញ​ទំនាក់ទំនង​នយោបាយ ការទូត បើកទូលាយ​ទំនាក់ទំនង​សេដ្ឋកិច្ច -ពាណិជ្ជកម្ម ព្រមទាំង​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​​ក្នុងវិស័យសន្តិភាព - ការពារជាតិ អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ -បច្ចេកវិទ្យា ថាមពល…ផងដែរ។

នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស  ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានជួបសំណេះ សំណាលជាមួយ លោកនាយករដ្ឋមន្ត្រីបារាំង Édouard Philippe។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបារាំង Édouard Philippe បានថ្លែងក្តីសោមនស្សរីករាយ នៅពេលបានជួបលោកអគ្គលេខាបក្ស  ង្វៀន ភូត្រុង (Nguyen Phu Trong) ម្តងទៀត ជូនពរលោកអគ្គលេខាបក្ស  ង្វៀន ភូត្រុង (Nguyen Phu Trong) ទើបបានរដ្ឋ​សភា​ជ្រើសតាំងជាប្រធានរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបារាំង Édouard Philippe ក៏ថ្លែងក្តីសោមនស្សរីករាយ នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចវៀតណាម – ដៃគូសំខាន់មួយរបស់បារាំង នៅទ្វីបអាស៊ី ចំនៅឆ្នាំពិសេស​៤៥​ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត និង ៥ ឆ្នាំនៃទិវាចុះហត្ថលេខាលើឯកសារស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

នៅក្នុងជំនួបនេះដែរ លោកអគ្គលេខា ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានវាយតំលៃខ្ពស់នូវទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រីបារាំង Édouard Philippe សង្កត់ធ្ងន់អំពីអត្ថន័យពិសេសនៃឆ្នាំ២០១៨ ក្នុងនោះមានទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបណ្តាសកម្មភាពជាច្រើនដែលបានរៀបចំ ដើម្បីអបអរសទរ ៤៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត និង ៥ ឆ្នាំនៃនៃទិវាចុះហត្ថលេខាលើឯកសារស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

លោកអគ្គលេខាបក្ស  ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានថ្លែងក្តីសោមនស្សរីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមកនេះ ប្រទេសទាំងពីរនឹងពង្រឹង​​ និងរក្សាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ តាមរយៈបណ្តាយន្តការ និងរបៀបនូវកិច្ចសហប្រតិបត្តិការជាច្រើន​។ លោកអគ្គលេខាបក្ស  ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានចាត់ទុកថា ក្តីជឿជាក់លើនយោបាយនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរមិនត្រឹមតែចាប់ផ្តើមពីតម្រូវការចាំ​បាច់​ តែប៉ុណ្ណោះ ថែមទាំងសមស្របនឹងផលប្រយោជន៍ជាសារវន្តនៃប្រទេសទាំងពីរ ផងដែរ។

លោកអគ្គលេខាបក្ស  ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានបញ្ជាក់អះអាងថា វៀតណាមចាត់ទុកបារាំងគឺដៃគូឈានមុខគេ នៅទ្វីបអឺរ៉ុប ក៏ដូចជានៅលើពិភពលោក។ បំណងបន្តសហប្រតិបត្តិការ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខា ក្នុងរយៈពេលកន្លងមកនេះ រួមគ្នារក្សាការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ព្រមទាំង បង្កើននូវការសហការក្នុងបណ្តាវេទិកាពហុភាគី រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។



ពិធីទទួលស្វាគមន៍លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe បានរៀបចំយ៉ាងមហោឡារិក នៅរដ្ឋធានីហាណូយ
លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នេះ។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



លោកអគ្គលេខាបក្ស  ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានជួបសវនាការជាមួយ
លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយរដ្ឋមន្ត្រីបារាំង E. Philippe
ថតរូបទុកជាអនុស្សាវរីយ៍ជាមួយកុមាររដ្ឋធានីហាណូយ ក្នុងពិធីទទួលស្វាគមន៍។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



នៅរដ្ឋធានីហាណូយ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ
លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយរដ្ឋមន្ត្រីបារាំង E. Philippe អញ្ជើញ
មកទស្សនាស្រះចិញ្ចឹមត្រីរបស់លោកប្រធានហូជីមិញ។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយ លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe ។រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



នៅទីក្រុងហូជីមិញ សមាជិកនៃការិយាល័យនយោបាយ លេខាបក្សនៃគណៈកម្មធិការបក្សភាគទីក្រុងហូជីមិញ លោក ង្វៀន ធៀនញ៉ឹន (Nguyen Thien Nhan)  បានជួប និងប្រគល់ជូន សៀវភៅមួយ​ក្បាល​ដែម​មានចំណងជើងថា"ស្ថាបត្យកម្មបារាំង នៅសាយហ្គន់ - ទីក្រុងហូជីមិញ" ដល់លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe ។
រូបថត៖ ស្វឹនឃូ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe (ទីពីររាប់ពីខាងឆ្វេង) រួមជាមួយឧត្តមន្ត្រីសេដ្ឋកិច្ចបារាំងពិភាក្សារ
ជាមួយ Star-up វៀតណាម។ រូបថត៖ ស្វឹនឃូ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ 



នាយរដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម និងបរិស្ថានបារាំង និងគណៈកម្មធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


នាយរដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរកិច្ចសន្យាទិញម៉ាស៊ីន Neo សំរាប់យន្តហោះ
របស់ក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ Vietjet ។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 

ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីបារាំង Édouard Philippe នៅទីស្តីការរដ្ឋាភិបាល​។​

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានវាយតំលៃនូវទំនាក់ទំនងវៀតណាម -  បារាំង កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ និងបញ្ជាក់អះអាងថា ប្តេជ្ញាចិត្តកាន់តែធ្វើស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគួយុទ្ធសាស្ត្រ​វៀតណាម- បារាំង ឆ្លើយតបនឹងផលប្រយោជន៍និងការយកចិត្តទុកដាក់រួម។ ភាគីទាំងពីរបានឯកភាពនូវការផ្លាស់ប្តូរ ជួបជុំរវាងថ្នាក់ដឹកនាំនៃគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់កំពូល។ ព្រមទាំង ពង្រីកតួនាទីស្ថាប័នសម្របសម្រួល ដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាកីក្នុងវិស័យជាច្រើន ដូចជា៖ នយោបាយ សេដ្ឋកិច្ច ការពារជាតិ វិទ្យាសាស្ត្ រ–  បច្ចេកវិទ្យា វប្បធម៌ អប់រំ – បណ្តុះបណ្តាល។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបញ្ជាក់អះអាងនូវកិច្ចសហប្របតិបត្តិការសេដ្ឋកិច្ចជាអទិភាព ក្នុងទំ​នាក់​ទំនងទ្វេភាគី ហើយកាន់តែបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញបណ្តាគម្រោងសំខាន់ៗ ដែលប្រទេសទាំងពីរកំពុងអនុវត្តន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម - សហភាពអឺរ៉ុប ផងដែរ។ លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe អះអាងថា បារាំងគាំទ្រនូវការចុះហត្ថលេខា និងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ក៏ដូចជាការសន្យាអំពីរក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សំរាប់​វៀតណាម​ ប្រកបដោយឆាប់រហ័ស នាពេលខាងមុខឆាប់ៗនេះ។

ភាគីទាំងពីរឯកភាពនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ចំពោះការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិច និងទំនើបនីយកម្មសំរាប់ការគ្រប់គ្រងរដ្ឋាបាលដែលជាវិស័យថ្មីនិងបង្កប់សត្តានុពលជាច្រើន។

ភាគីទាំងពីរឯកភាពបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញសហគ្រាសនៃប្រទេសទាំងពីរសហការជាមួយគ្នា សំដៅធ្វើអាជីវកម្ម និងវិនិយោគលើបណ្តាវិស័យដែលបារាំងមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដែរ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល អាកាសចរណ៍ - អវកាស សុខាភិបាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ផ្សព្វផ្សាយ បន្សំនឹងការប្រែប្រួលអាកាសធាតុ នគរឆ្លាតវៃ។


លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe  អញ្ជើញមកទស្សនា និងកាត់ខ្សែបូដាក់ឲ្យបើកសម្ពោធន៍សាលាអន្តរជាតិបារាំង Alexandre Yersin នៅខណ្ឌ ឡុងបៀន (Long Bien) (រដ្ឋធានីហាណូយ)។
រូបថត៖ វ៉ាន់ឌៀប – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



កូនសិស្សរៀននៅសាលាអន្តរជាតិបារាំង Alexandre Yersin ជូនអាវកីឡា ដល់លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe    រូបថត៖ វ៉ាន់ឌៀប – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


 លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe អញ្ជើញដាក់កម្រងផ្កា នៅបូជនីយដ្ឋានយុទ្ធជនពលីជីវិត
និងអញ្ជើញមកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រភ្នំតូច A1 នៅទីក្រុងឌៀនបៀនភូ (Dien Bien Phu) 
ខេត្តឌៀនបៀនភូ (Dien Bien Phu)។  រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក ង្វៀនឌឹកជុង (Nguyen Duc Chung) ទទួលស្វាគមន៍ និ
ងអញ្ជើញលោកនាយរដ្ឋមន្ត្រីបារាំង E. Philippe មកទស្សនាវិថីដើរថ្មើរជើងជុំវិញបឹងហ័នគៀម
(Hoan Kiem)។ រូបថត៖ ឡឹមខាញ់ –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe និយាយជាមួយភ្ញៀវ នៅថីដើរថ្មើរជើងជុំវិញបឹងហ័នគៀម (Hoan Kiem)។ រូបថត៖ ឡឹមខាញ់ –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe អញ្ជើញមកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវ៉ាន់មៀវ - គ្វឹកទឹយ៉ាម
(Van Mieu Quoc Tu Giam)។ រូបថត៖ វ៉ាន់ឌៀប –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 


លោកនាយរដ្ឋមន្ត្រីបារាំង E. Philippe បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា ផ្លាស់ប្តូរបណ្តាឯកសារ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ ក្នុងនោះ មានវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិច សុខាភិបាល  បន្សំនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន បរិយាកាស ការគ្រប់គ្រងទីប្រជុំប្រជាជន ផ្គត់ផ្គង់យន្តហោះដឹកជញ្ជូនភ្ញៀវប្រភេទ Airbus ថាមពល ។ ល ។ ជាដើម./.


បារាំងគឺជាដៃគូពាណិជ្ជកម្មធំដែលឈរលំដាប់លេខប្រាំរបស់ប្រទេសវៀតណាម នៅសហភាពអឺរ៉ុប (មុននេះគឺអាល្លឺម៉ង់ អង់គ្លេស ហូឡង់ អ៊ីតាលី)។ នាឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤,៦ ពាន់​លាន​ដុល្លារអាមេរិក (បង្កើន ១១,៦% បើសិនប្រៀបនឹងឆ្នាំ២០០១៦) ក្នុងនោះទំហំនាំចេញទៅកាន់ទីផ្សារបារាំងទទួលបាន ៣,៣៥ ពាន់លានដុល្លារអាមេរិក  (ទំនិញភាគច្រើនគឺស្បែកជើង វាយនភណ្ឌ ផលិតផលធ្វើ​ពីភាជន៍ ឫស្សីត្បាញ ជលផល ម៉ាស៊ី គ្រឿងបន្លាស់អេឡិចត្រូនិច)។

ទំហំនាំចូលពីបារាំងទទួលបាន ១,២៧ ពាន់លានដុល្លារអាមេរិក (ទំនិញភាគជច្រើនគឺបរិក្ខាក្នុងវិស័យអាកាសចរណ៍ ម៉ាស៊ីនឧស្សហកម្ម ឱសថ កសិផល ម្ហូបអាហារ គីមី និងគ្រឿងសំអាង)។ ផ្លាស់ប្តូរទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០១៨ ទទួលបាន ២,៣ ពាន់លានដុល្លារអាមេរិក។

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណម។

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top