• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្ស

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបសំដែងការគួរសមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Nikolai Borisevich ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបសំដែងការគួរសមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Nikolai Borisevich (រូបថត៖ ក្រសួងការបរទេសវៀតណាម)
 
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេសវៀតណាម)


អញ្ជើញថ្លែងនៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលបេឡារុសបានប្រគល់សំភារៈ បរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជូនវៀតណាមកាលពីចុងខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ព្រមទាំងស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរជំរុញការផ្លាស់ប្ដូរគណៈប្រតិភូឲ្យបានឆាប់ៗ ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ទាក់ទងនិងកិច្ចសហប្រតិបត្តិការនៅតាមវេទិកាអន្តរជាតិនោះលោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បេឡារុសក្នុងរយៈពេលកន្លងទៅ ហើយសម្ដែងជំនឿជាក់ថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ដោយរួមចំណែកជាវិជ្ជមានទៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

ជាការឆ្លើយតប អនុរដ្ឋមន្ត្រី Nikolai Borisevich បានសង្កត់ធ្ងន់ថា បេឡារុស្សមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យដូចជា៖ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top