• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីសលើវិស័យជាច្រើន

ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលស្វីស លើកទឹកចិត្តឲ្យសហគ្រាសស្វីសវិនិយោគ ចូលមកវៀតណាម ព្រមទាំងបញ្ជាក់ផងដែរថា វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អ បរិយាកាសវិនិយោគ អាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេស ប្រតិបត្តិការយ៉ាងយូរអង្វែងនៅវៀតណាម ក្នុងនោះមានស្វីសផង។

ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin អញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ (រូបថត៖ VNA)


នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា (ម៉ោងតំបន់) នៅវិមានប្រធានាធិបតី Lohn Manor ទីក្រុង Bern ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin បានអញ្ជើញធ្វើជា អធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។បន្ទាប់ពីពិធីទទួល ថ្នាក់ដឹកនាំទាំងពីរបានជួប ពិភាក្សាការងារ ដើម្បីពិភាក្សាអំពីវិធានការជាក់ស្ដែងសំដៅជំរុញការអភិវឌ្ឍទំនាក់ ទំនងវៀតណាម-ស្វីសឲ្យសក្តិសមនឹងសក្ដានុពលនិងប្រៀបខ្លាំងនៃប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលស្វីស លើកទឹកចិត្តឲ្យសហគ្រាសស្វីសវិនិយោគ ចូលមកវៀតណាម ព្រមទាំងបញ្ជាក់ផងដែរ ថា វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អ បរិយាកាសវិនិយោគ អាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេស ប្រតិបត្តិការយ៉ាងយូរអង្វែងនៅវៀតណាម ក្នុងនោះមានស្វីសផង។

ថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ- ១៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យភាគីទាំង ពីរជំរុញឲ្យសហគ្រាស មូលដ្ឋានស្រាវ ជ្រាវនៃប្រទេសទាំងពីរ សហប្រតិបត្តិការគ្នា ដើម្បីអភិវឌ្ឍ ផលិតនិងចែកចាយវ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ-១៩។ លោកប្រធានរដ្ឋ ក៏បានសម្ដែងបំណងថា រដ្ឋាភិបាលស្វីសបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហ គមន៍ជនវៀតណាមនៅស្វីស ដើម្បីមានការធ្វើសមាហរណកម្មនិងរួមវិភាគទានយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍរបស់ស្វីស ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ប្រធានាធិបតីស្វីស លោក Guy Parmelin បានវាយតម្លៃថា វៀតណាមជាដៃគូមួយដែលបានប្រើប្រាស់ដើមទុនជំនួយការអភិវឌ្ឍជាផ្លូវការ (ODA) ប្រកបដោយប្រសិទ្ធភាព ដូច្នេះ រដ្ឋាភិបាលស្វីសបានសម្រេចចិត្តបន្តផ្ដល់ដើមទុន ODA ចំនួនជាង៧៥,៦លានដុល្លាអាមេរិកដល់វៀតណាម ក្នុងដំណាក់កាល២០២១-២០២៤ ដោយផ្តោតទៅលើវិស័យការពារបរិស្ថាននិងកែទម្រង់សេដ្ឋកិច្ច។

ចំពោះបញ្ហាអន្តរជាតិដែលជាកង្វល់រួម វៀតណាមនឹងគាំទ្រហើយត្រៀមខ្លួន ជាស្រេចធ្វើជាស្ពានតភ្ជាប់ដើម្បីជួយស្វីសបង្កើនទំនាក់ទំនងជាមួយសមាគមន៍ប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ចំពោះបញ្ហាសមុទ្រខាងកើតវិញ ស្វីសបានសង្កត់ធ្ងន់ លើសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ការគោរពច្បាប់អន្តរជាតិ ការដោះ ស្រាយជម្លោះដោយឈរលើការសន្ទនាប្រកបដោយតម្លាភាពនិងការកសាងជំនឿទុកចិត្តផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top