• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការផ្លាស់ប្តូរឌីជីថលដើម្បីថែរក្សាសន្តិសុខសង្គមសម្រាប់ប្រជាជនឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម ស្តីពីការអនុវត្តសកម្មភាពធានារ៉ាប់រងសង្គមនាពេលកន្លងមកនិងទិសដៅភារកិច្ចសំខាន់ៗនាពេលខាងមុខ។
 

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយស្ថាប័នធានារ៉ាប់រងសង្គម (រូបថត៖ baochinhphu.vn)


លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នធានារ៉ាប់រងសង្គមក្នុងការអនុវត្តមុខងារ ភារកិច្ច និងអំណាចដែលត្រូវបានប្រគល់ ជូន ជាពិសេសក្នុងកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។

ទាក់ទិននឹងការងារនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នធានារ៉ាប់រងសង្គមត្រូវផ្តោតលើការសុក្រិដ្ឋស្ថាប័នឲ្យកាន់តែល្អឥតខ្ចោះ បង្កើតយុទ្ធសាស្ត្រ រៀបចំផែនការមេនិងផែនការ។ ត្រូវតែអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងដោយការយកចិត្តទុកដាក់បំផុត។ លោកនាយករដ្ឋមន្ត្រីក្រើនរំលឹកថា ស្ថាប័នធានារ៉ាប់រងសង្គមអាចបង្កើតក្រុមការងារមួយ ធ្វើការពិនិត្យបញ្ហាក្នុងយន្តការ គោលនយោបាយ និងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងគ្មានការងារធ្វើ និងធានារ៉ាប់រងសុខភាព ដើម្បីស្នើនិងណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងសកម្មភាពវិជ្ជាជីវៈ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ការគ្រប់គ្រងនិងការប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមត្រូវតែធានាទាំងផលប្រយោជន៍របស់អ្នកបង់ប្រាក់ធានារ៉ាប់រងផង ក៏ដូចជា ធានាសុវត្ថិភាព កំណើននិងការអភិវឌ្ឍន៍ផង ដើម្បីរួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងផលប្រយោជន៍រួម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតសំខាន់និងធ្វើឱ្យកាន់តែប្រសើរឡើងលើការងារផ្លាស់ប្តូរ ឌីជីថល និងបង្កើត ភ្ជាប់មូលដ្ឋានទិន្នន័យ; ពង្រឹងសមត្ថភាពគ្រប់គ្រងនិងកម្រិតអភិបាលកិច្ចក្នុងទិសដៅទំនើប បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ទាំងរហ័សនិងងាយស្រួលផង សម្រាប់អ្នកទទួលផលគោលនយោបាយនិងទប់ស្កាត់ការចំណេញគោលនយោបាយ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top