• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការធ្វើសមាហរណកម្មនិងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

វៀតណាមសន្យាថា នឹង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗដើម្បីអនុវត្តន៍សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសសមាជិក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បី ទន្លេមេគង្គ-ឡានឆាងក្លាយទៅជាទន្លេនៃខឿនវប្បធម៌នានាពោរពេញទៅដោយអត្តសញ្ញាណ  នៃភាពស្អិតរមួត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ។
 

រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha។ 


វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង ក្រោមមូលបទ “សហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនិងជំរុញការអភិវឌ្ឍរួម” លើកទី២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ទី៨ ខែធ្នូ តាមទម្រង់អនឡាញ។ ថ្លែងនៅវេទិកា រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានសង្កត់ធ្ងន់ ថា៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គួរតែកសាង ផែនការអភិវឌ្ឍចម្រុះប្រកបដោយចីរភាពសម្រាប់អាងទន្លេទាំងស្រុង  ដោយឈរលើ ការពិនិត្យមើលលក្ខណៈជាក់ស្ដែង និងផលប្រយោជន៍នៃប្រទេសសមាជិកនីមួយៗ; ពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងបណ្ដារដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ រួមទាំង អង្គការតំបន់និងអន្តរជាតិ សហគមន៍ វិទ្យាសាស្ត្រ អាជីវកម្ម និងសង្គមស៊ីវិល។ ទន្ទឹម នឹងនោះ គោលនយោបាយនិងប្រតិបត្តិការគ្រប់គ្រងធនធានទឹក ត្រូវស្របតាមគោល ដៅរបស់ថ្នាក់ដឹកនាំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាការស្ដារ សេដ្ឋកិច្ចបៃតងឡើងវិញក្រោយកូវីដ-១៩ ការអភិវឌ្ឍប្រកបដោយចីរភាពដោយឈរ លើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសន្យា នានា ដែលបានដាក់ចេញនៅកិច្ចប្រជុំលើកទី២៦បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់ អង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦)។ វៀតណាមសន្យាថា នឹង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗដើម្បីអនុវត្តន៍សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសសមាជិក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បី ទន្លេមេគង្គ-ឡានឆាងក្លាយទៅជាទន្លេនៃខឿនវប្បធម៌នានាពោរពេញទៅដោយអត្តសញ្ញាណ  នៃភាពស្អិតរមួត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top