• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបចរចាជាផ្លូវការរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ (រូបថត៖ VOV)

 តាម​ការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈ​រដ្ឋសង្គមនិយម​វៀតណាម លោក Nguyen Phu Trong ប្រធានាធិបតី​នៃសាធារណៈរដ្ឋអាហ្សង់ទីនលោក M​auricio Macri និងលោកជំទាវ បា​ន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី​១៩ដល់ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៩។​

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអាហ្សង់ទីន លោក Maurico Macri និង​លោក​ជំទា​វ ត្រូវបានរៀ​បចំឡើងយ៉ាងមហោឡារឹត នៅវិមានប្រធា​នរដ្ឋ ក្រោមអធិបតីភាពរប​ស់​អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត​ណាម លោក​ Nguyen Phu Trong និងលោក​ជំ​ទាវ។


 ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ

 ​បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង​ប្រធានា​ធិបតីអា​ហ្សង់ទីនលោក Mauricio Macri បានអញ្ជើញដំណើរការ​ចរចា។ ភាគី​ទាំងពីរ​បាន​ជម្រាប​គ្នាទៅ​វិញ​ទៅមក​អំពី ស្ថានភាពនៃប្រទេសនីមួយៗ ផ្លាស់ប្ដូរមតិស្ដីពីទិស​ដៅនិងវិធានការសំដៅប​ន្ត នាំទំនាក់​ទំនង​ភាព​ជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀត​ណាម​ និងអាហ្សង់ទីនមាន ការអភិ​វឌ្ឍកាន់​តែស៊ីជំរៅ ជាក់​ស្ដែង​និង​ប្រកបដោយ​ប្រសិទ្ធភាពពីមួយថ្ងៃទៅ មួ​យថ្ងៃ ក៏ដូចជាផ្លាស់ប្ដូរទស្សនៈ​ស្ដីពី​បញ្ហា​តំបន់​និង​អន្តរជាតិ​នានាផង​ដែរ​។​

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអបអរសាទរ ចំពោះ​សមិទ្ធផល​របស់​អាហ្សង់​ទីន​នាពេល​កន្លង​ទៅ ដោយពង្រឹងឋានៈជាខឿន សេដ្ឋកិច្ចធំទី៣នៅ​តំបន់អាមេរិកឡាទី​ន និង​ជាសមាជិកក្រុម G20។​ លោក Nguyen Phu Trong បានអះអាងថា​ វៀតណាមជានិច្ចកាលគោរ​ពនិង​មានគោល បំណងចង់​ពង្រឹង​និង​ពង្រីកទំនាក់ទំនងភាពជាដៃគូ​គ្រប់ជ្រុង​ជ្រោយ ជាមួយអា​ហ្សង់ទីន ជាពិសេស​គឺក្នុង​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ។


 អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងការបរទេសនិងសាសនាអាហ្សង់ទីនលោក Jorge Faurie ចុះហត្ថលេខានិងផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការលើវិស័យផ្សាយសម្លេងទូរទស្សន៍ 

  ចំណែកឯប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានសម្ដែងនូវ ការ​កោត​គោរ​ព​ចំពោះ​ប្រពៃណី​ប្រវត្តិ​សាស្ត្រតស៊ូ​ដ៏អង់ អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាព​របស់ប្រជាជាតិ វៀត ណាម ព្រម​ទាំងវាយ តម្លៃ​ខ្ពស់ចំ​ពោះរា​ល់សមិទ្ធផលដ៏ធំធេងនិងគ្រប់​ជ្រុងជ្រោយដែលប្រជាជន វៀតណា​មសម្រេច​បាន​ក្នុង​រយៈ​ពេល​ជាង​៣ទស​វត្សកន្លងទៅផងដែរ​។ លោក ប្រធានាធិបតីបា​នអះអាង​ថា អាហ្សង់​ទីន​ប្ដេជ្ញាចិត្ត​បន្តធ្វើ​អោយ​ស៊ីជំរៅ​ថែម​ទៀត នូវទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបតិ្តការ ក៏ដូច​ជារួមចំណែកប្រកបដោយ​ ប្រសិទ្ធភាព​ទៅក្នុងបុព្វហេតុ​អភិវឌ្ឍនៃប្រទេសនីមួ​យៗ​ផងដែរ។

បន្ទាប់​នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានា ធិបតី​អាហ្សង់ទីន​លោក​ Mauricio Macri បានអញ្ជើញធ្វើជាសាក្សីក្នុ​ង ពិធីចុះហត្ថលេខា​លើឯ​ក សារសហ​ប្រតិបតិ្ត​ការ​ទ្វេភាគី​មួយ​ចំនួ​ន​។ មុននោះ នាព្រឹកថ្ងៃដដែល ប្រធានាធិប​តីអាហ្សង់ទីនលោក ​Mauricio Macri និង​លោក​ជំទា​វ​ដឹក​នាំគណៈ​ប្រតិភូជាន់ខ្ពស់អាហ្សង់ទីន បានអញ្ជើ​ញដាក់កម្រង ផ្កានិងចូល​ប្រាង្គត​ម្កល់​សព​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ ហើយដាក់​ កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជន​ពលីវៀតណាម៕​

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top