• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺ Covid-19៖ សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសកម្មភាពយ៉ាងឆាប់រហ័សនិងតម្លាភាពរបស់វៀតណាម

គេហទំព័រ Asia Times បានបង្ហោះអត្ថបទរបស់អ្នកកាសែត David Hutts ដែលចាត់ទុកថា “បក្សកុម្មុយនិស្តវៀតណាមទទួលបានការគាំទ្រ” ទាំងនៅក្នុងនិងក្រៅប្រទេសដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីរាំងខ្ទប់ជំងឺ Covid-19។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យរថយន្តធ្វើតេស្តចល័តរបស់វិទ្យាស្ថានវេជ្ជសាស្ត្របង្ការកងទ័ព (រូបថត៖ TTXVN)


ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទសរសេរជាច្រើនដែលឆ្លុះបញ្ចាំងយ៉ាងជាក់លាក់ហើយវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រដ្ឋាភិបាលវៀតណាមក្នុងការរាំងខ្ទប់ការឆ្លងរីករាលដាលនៃវីរុស SARS-CoV-2។ គេហទំព័រ Asia Times បានបង្ហោះអត្ថបទរបស់អ្នកកាសែត David Hutts ដែលចាត់ទុកថា “បក្សកុម្មុយនិស្តវៀតណាមទទួលបានការគាំទ្រ” ទាំងនៅក្នុងនិងក្រៅប្រទេស ដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីរាំងខ្ទប់ជំងឺ Covid-19។ វិធានការដ៏ខ្លាំងក្លារបស់វៀតណាមបានបង្ហាញការប្ដេជ្ញាចិត្តនិងការស្រុះចិត្តគំនិត របស់ប្រទេសទាំងមូល។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ The Diplomat បានអះអាងថា រដ្ឋា ភិបាលវៀតណាមបានរក្សាតម្លាភាពព័ត៌មានស្ដីពីស្ថានភាពជំងឺហើយ អនុញ្ញាតឲ្យជូនព័ត៌មានតាមរយៈទំព័រ Facebook ទៀតផង។ កាសែតជាច្រើនផ្សេងទៀតដូចជា The New York Times U.S. News & World Report ក៏បានចុះផ្សាយពីវិធានការរបស់វៀតណាមសំដៅបង្ការទប់ស្កាត់ជំងឺ Covid-19 ដូចជាផ្អាកការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួន បិទទ្វារសាលារៀន រោងកុន ក្លឹបកំសាន្ត ហាងខារ៉ាអូខេ ម៉ាស្សានិងហាងលេង វីដេអូហ្គេមនៅក្នុងទីក្រុងរហូតដល់ដំណាច់ខែមីនាឆ្នាំ២០២០ ជាដើម។

ចំណែកឯទីភ្នាក់ងារសារព័ត៌មាន Bloomberg បានយកចិត្តទុកដាក់ ដល់ វិធានការបើកទូលាយតំបន់ដាក់នៅដាច់ដោយឡែកសម្រាប់ ជនវៀតណាមដែលវិលត្រឡប់មកពីបរទេស ក្នុងនោះកងទ័ពវៀតណាមបានគ្រោងទុកមូលដ្ឋានស្នាក់នៅដែលអាចផ្ទុកមនុស្សចំនួន ៦ ម៉ឺន នាក់ដើម្បីបម្រើការងារដាក់នៅដាច់ដោយឡែក៕

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top