គឺប្រភេទជីរក្នុងពេលពិសារបាយរបស់ជនជាតិជប៉ុន ស្លឹកជីរ perilla ពណ៌បៃតងត្រូវដាំនៅប្រទេសវៀតណាម នាបច្ចុប្បន្ននេះស្លឹកជីរប្រភេទនេះបាននាំចូលទៅកាន់ប្រទេសជប៉ុនដោយក្រុមហ៊ុនភាគហ៊ុនចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម (Ho Guom) ។
ចំពោះជនជាតិជប៉ុន ស្លឹក perilla ពណ៌បៃតងគឺជាជីរសំខាន់មួយប្រភេទដែលពិសារដូចជាគ្រឿងទេស ដើម្បីកាត់បន្ថយក្លឹនឆ្អាបមកពីគ្រឿងសមុទ្រស្រស់ធ្វើម្ហូបប្រពៃណីរបស់ជនជាតិជប៉ុន ដូចជា៖ sushi និង sashimi។ រីឯក្នុងវិស័យវិជ្ជាពេទ្យវិញ ស្លឹក perilla ត្រូវបានចាត់ទុកដូចជារុក្ខជាតិឱសថល្អសំរាប់សុខភាព។
តាមលោក ង្វៀនស្វឹនបាំង (Nguyen Xuan Bang) នាយកប្រតិបត្តិក្រុមហ៊ុនភាគហ៊ុនចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម (Ho Guom) ដោយតួនាទីសំខាន់របស់គ្រឿងទេសប្រភេទនេះ ស្លឹក perilla ពណ៌បៃតងត្រូវបានដាំនៅប្រទេសជប៉ុន ប្រទេសចិន ប៉ុន្តែការផ្គត់ផ្គង់មិនឆ្លើយតបនឹងតម្រូវការ ដូច្នេះដៃគូជប៉ុនបានជ្រើសរើសវៀតណាម ដើម្បីបើកទូលាយទំហំដាំជីរ perilla។
បន្ទាប់ពីត្រួតពិនិត្យកសិដ្ឋានរបស់ក្រុមហ៊ុន នៅភូមិខាម (Kham) (ឃុំឡឹមថាវ (Lam Thao) ស្រុកលឿងតាយ (Luong Tai) ខេត្តបាក់និញ (Bac Ninh)) អ្នកជំនាញជនជាតិជប៉ុន ក្រុមដៃគូជប៉ុនបានសហការជាមួយក្រុមហ៊ុននេះ ដើម្បីដាំជីរ perilla សំដៅនាំចេញទៅកាន់ប្រទេសជប៉ុន។