• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ជម្រុញវិស័យទេសចរណ៍

ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ ជាអធិបតី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan ​Phuc) អម​ដំណើរ​ដោយ​លោក​ឧបនាយក​​រដ្ឋ​មន្រ្តី​​ទាំង​​ពីរ គឺ​លោក​វឿង​ឌិញ​ហ្វេ (Vuong Dinh Hue) និង លោក​វូឌឹក​ដាម (Vu Duc Dam) នៅក្នុង​សន្និ​សីទ​ទូទាំង​ប្រទេស ស្តីពី​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ បាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃទី​៩​ ខែសីហា កន្លងហើយ នៅ​ទីក្រុង​បូរាណ​ហូយ​អាន (Hoi An) (ក្វាង​ណាម​-Quang Nam) បាន​ចាត់​ទុកដូច​ជាការ​ពន្លឿន​ថ្មី បង្កើត​ចលក​រសំ​ខាន់​ជួយ​វិស័យ​ទេសចរណ៍​វៀត​ណាម ដោះ​ស្រាយ​បានការ​លំបាក ជាប់​ជំពាក់ ដើម្បី​ឆ្ពោះទៅ​រក​គោល​ដៅ​ក្លាយ​ជា​វិស័យ​សេដ្ឋកិច្ច​មុខ​ស្រួច​នៅឆ្នាំ​២០២០​។

សន្និសីទ​មានការចូល​រួមពីថ្នាក់​ដឹក​នាំ​គណៈកម្មធិការ​ ក្រ​សួង​ ផ្នែ​ក​មជ្ឈឹម ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​ស្នូល​ពី​ទេសចរណ៍​ និង​សហគ្រាស​ធំទាំង​ឡាយ​ក្នុង​វិស័យ​នេះ លើ​ទូទាំង​ប្រទេស​។

គណៈ​កម្មការតំណាង​ទាំងអស់​ សុ​ទ្ធតែយល់ស្រប់​ពីការស្នើ​បើកទូលាយ​ទូទាំងប្រ​ទេស បាន​លើក​លែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ដើ​ម្បីស​ម្រេច​បានការ​កាត់បន្ថ​យបី​ គឺប​ន្ថយពេ​លវេ​លា បន្លយ​ប្រាក់​ចំណាយ និង​បន្ថយ​​សំណុំបែប​បទ​។ ពី​ព្រោះក្នុ​ងពេល​វៀត​ណាមលើក​លែង​ទិដ្ឋាការ​ថ្មីសម្រាប់​២២​ប្រទេស និង​តំបន់ គឺ​ប្រទេស​​នៅក្នុង​តំបន់​បាន​លើក​លែង​ទិដ្ឋាការ​សម្រាប់​ពី​៦០​ដល់​ជិត​១៦០​ប្រទេស​និង​តំបន់​។ នេះ​គឺជា​កត្តា​មួយ ដែល​​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន ទោះ​បីស្រឡាញ់​វៀតណាម​ក៏មិនត្រ​ឡប់​មក​វិញ បែរ​ជាជ្រើស​រើស​ប្រទេស​មួយ​​ចំនួ​ននៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ផ្សេង​។ មូលដ្ឋា​នទាំងឡាយ​ក៏ស្នើសូម​រដ្ឋាភិបាល មាន​ដំណោះ​ស្រាយ អនុម័ត​​ពង្រាយ​សកម្មភាព​ទេសចរណ៍​ក្រោយ​២៤ម៉ោង​។

ថ្លែងការ​នៅក្នុង​សន្និសីទ លោកនាយ​ករដ្ឋមន្រ្តី ​ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc) យល់​ឃើញ​ថា វៀត​ណាម​នៅទី​កន្លែង​ណាក៏អាច​ធ្វើទេសចរណ៍​បានដែរ ប៉ុ​ន្តែដោយទ្រ​ង់ទ្រាយផ្សេង​គ្នា បញ្ហា​គឺសន្និដ្ឋាន​ត្រូវចំ​ទិស​ដៅដើម្បី​វិនិយោគ​និង​អភិវឌ្ឍន៍​។



លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថា ចង្អុលណែនាំក្នុងសន្និសីទទូទាំងប្រទេស
ស្តីពីការអភិវឌ្ឍទេសចរណ៍។ រូបថត៖ ថុងញឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយរដ្ឋមន្រ្តី ក៏បាន​អះអាង​ថា វៀ​តណាម​គ្មាន​បេស្យាចារ  គ្មាន​អាជីវកម្ម​ casino ច្រើន​។ ប៉ុន្តែ រដ្ឋាភិបាល​ នឹង​មាន​គោល​នយោបាយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​អភិវឌ្ឍន៍​ទេសចរណ៍​។ រដ្ឋាភិបាល​បានវិ​និយោគ​ជាង​២០០ពាន់​លាន​ដុង ដើម្បី​ក្រសូង​នគរបាល កសាង និង​ពង្រាយបទដ្ឋាន​ផ្តល់ visa អេឡិក​ត្រូនិក អនុវត្តចាប់​ពីថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា។​

យល់ស្រប​ជាមួយទស្សនទាន​របស់សន្និសីទ វា​យតម្លៃការ​អភិវឌ្ឍរ​បស់ទេសចរណ៍​វៀត​ណាម នៅមិ​ន​ទាន់​សម​ស្រប​​ជាមួ​យសក្តានុ​ភាព គុណស​ម្បត្តិរបស់​ប្រទេសជាតិ​ នាយក​រដ្ឋមន្រ្តី អះ​អាង​ប្តេជ្ញា​ចិត្ត របស់​រដ្ឋាភិបាល​អនុវត្ត​​ទាល់​តែបា​នសម្រេច​គោល​ដៅ នាំ​ទេសចរណ៍​ក្លាយ​ជាវិស័យ​សេដ្ឋកិច្ច​មុខ​ស្រួច​។

ដើម្បី​សម្រេចបានគោល​ដៅនេះ នាយក​រដ្ឋមន្រ្តី វិ​ភាគត្រូ​វដាក់ទឹ​កចិត្ត​ខ្លាំង និង​មាន​ការ​ចូល​រួមយ៉ាង​ខ្លាំង​នៃទូទាំង​ប្រព័ន្ធន​យោបាយ ស​ហការស្អិត​រមួត ស្រប់​តាម ​និងស្មារតី​ហ៊ានគិត​ ហ៊ាន​ធ្វើ ហ៊ាន​ទទួល​បន្ទុក​នៃក្រសួង​ វិស័យ​ មូលដ្ឋា​ន ភាព​សកម្ម ​ការច្នៃប្រ​ឌិត របស់​សហ​គ្រាស វិ​និយោគិន ​សហគមន៍​ និង​ប្រជាជន​ទាំងអស់​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍។

នាយក​រដ្ឋមន្រ្តីណែនាំ ការអភិវឌ្ឍទេស​ចរណ៍ត្រូវ​តាមទិសដៅជំ​នាញ គុ​ណភាព ​មានគោ​លដៅសំខាន់ ចំណុច​សំខាន់​ មាន​ពាណិជ្ជ​សញ្ញា និង​សមត្ថ​ភាពប្រ​កួតប្រ​ជែង ​ត្រូវផ្សារ​ភ្ជាប់​ជាមួយ​ការ​អភិរក្ស​និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​ជន​ជាតិ​ រក្សាទេសភាព​ ការពារ​បរិស្ថាន ធានា​សន្តិសុខ​-ការពារជាតិ​ សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម​។ល។

នាយ​ករដ្ឋមន្រ្តី ​ក៏យល់​ព្រមជាមួ​យការប​ង្កើតមូ​ល​និធិឧបត្ថម្ភអ​ភិវឌ្ឍន៍​ទេសចរណ៍ ប្រើប្រា​ស់​សំខាន់​ឲ្យការ​ពន្លឿន​ផ្សាយ​ពណិជ្ជកម្ម​ វិនិយោគ​អភិវឌ្ឍ​ន៍ផលិត​ផល ប​ណ្តុះប​ណ្តាល បំ​ប៉ន់​បន្ថែម អភិវឌ្ឍ​ន៍ធនធា​នម​នុស្ស និង​លើកម្ពស់​សមត្ថភាព​របបវិស័យ​ទេសចរណ៍​។



កេរដំណែលវប្បធម៌ពិភពលោកវិថិបូរាណហូយអាន (Hoi An)។ រូបថត៖ ង្វៀនថាំង

នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  ទស្សនានិងរួមប្រាស្រ័យជាមួយភ្ញៀវទេសចរណ៍
លើវិថីបូរាណហូយអាន (Hoi An)។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទូកដឹកជញ្ជូនកសិផល ផ្លែផ្កាដោះដូរ ទិញលក់ក្នុងទីផ្សារអណ្តែតកៃរាំង (Cai Rang) (កឹនធើ - Can Tho)
មួយក្នុងចំណោមទីកន្លែងទាក់ទាញទស្សនា នៅវាលទំនាបទន្លេគឺឡុង។ រូបថត៖ ត្រុងចិញ


សម្រស់វាលរហោស្ថានរបស់ឆ្នេរសមុទ្រនៅភូក្វឹក (Phu Quoc) (កៀនយ៉ាង-Kien Giang)។ រូបថត៖ គីមសើន 

បឹងហូហ្គឹម (Ho Guom) នៅរដូវប្រាំង។ រូបថត៖ ង្វៀនថាំង

សម្រាប់អាថ៌កំបាំងនៃរូងធៀនដឿង (Thien Duong) (រូងឋានសួគ៌) នៅខេត្តក្វាងប៊ិញ (Quang Binh)។ រូបថត៖ តឹនសើន
 

នាយក​រដ្ឋមន្រ្តីសំណូមពរពិនិត្យ​ឲ្យហ្មត់​ចត់ គុណភា​ពសេវា​កម្មទេសចរ​ណ៍ បំផុ​តគឺមូលដ្ឋានស្នា​ក់នៅ​ សេវាកម្ម​ក្នុង​មណ្ឌល ទី​កន្លែងទេស​ចរណ៍​ទាំងឡាយ ធា​នាអនាម័យ ស​ណ្តាប់​ធ្នាប់ ឃោ​សនា ​បើក​ដំណើរ​ការ​ចល​នា​គាំទ្រ​បដិសណ្ឋារ​កិច្ច​ស៊ីវិល័យ នៅ​តាមព្រលាន​យន្តហោះ កែ​ប្រែបទដ្ឋាន​ និ​តីវិធី បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យភ្ញៀវ​ទេសចរណ៍​ធ្វើសំណុំ​បែបប​ទ​ឆាប់រហ័យ​ ងាយស្រួល​នៅតាម​ច្រកទ្វារ​ព្រំដែន​អាកាស ផ្លូវ​គោក ផ្លូវ​ទឹក។​

នាយករដ្ឋមន្រ្តីផ្ទេរ​ជូនក្រសួង​វប្បធម៌ កីឡា និង ទេស​ចរណ៍​ ចេញ​ប្រកាស​ រៀបចំ​អនុវត្ត​ក្រុមប្រ​តិបត្តិ​ក្នុង​វិស័យ​ទេសចរណ៍​ ដោះស្រា​យស្ថានភា​ពខ្វះខា​ត់អ្នក​ណែនាំភ្ញៀវ​ទេសចរណ៍សព្វ​ថ្ងៃ បំផុត​គឺអ្នក​នាំភ្ញៀវ​ទេសចរ​ណ៍​ចេះ​ភាសា​កម្រ​។

សង្កត់​ធ្ងន់ដល់តួនាទី​ដែលមិនអាច​ខ្វះរបស់​ទូរគម​នាគម នា​យករដ្ឋ​មន្រ្តី ​ស្នើក្រសួង​ ផ្នែក​ មូលដ្ឋាន ស​ហ​គ្រាស​ និ​ង ទីភ្នាក់ងារសា​រព័ត៌មាន ​កាសែត ​បង្កើនបេ​សកកម្មព័​ត៌មា​ន ឃោសនា ​លើកក​ម្ពស់ការ​យល់ដឹ​ង ទទួល​​បន្ទុក​ពីគ្រប់​វិស័យ គ្រប់​ថ្នាក់ទាំង​អស់​ និង ប្រជាជន​ក្នុងការ​អភិវឌ្ឍ​​ទេសចរណ៍​៕




(ភ្ញៀវទេសចរណ៍លើនាវាកម្សាន្តទស្សនាទីផ្សារអណ្តែតកៃរាំង (Cai Rang) - កឹនធើ (Can Thơ)។ រូបថត៖ ត្រុងចិញ)

សព្វថ្ងៃ​ទូទាំងប្រទេស​មាន១.៥៥៥ សហគ្រាស​ប្រតិបត្តិ​អន្តរជាតិ ​១០១​សណ្ឋាគារ​ផ្កាយ​ប្រាំ ២២៩សណ្ឋាគារ​ផ្កាយ​បួន និ​ង៤៦៣សណ្ឋា​គារផ្កាយ​បី។ ​ចាប់​ពីដើម​ឆ្នាំមក​ដល់​សព្វ​ថ្ងៃ វៀត​ណាម​បាន​ទទួល​ភ្ញៀវទេសចរណ៍​អន្តរជាតិ​៥,៥លាន​នាក់ កើ​ន២៤%​ប្រៀប​នឹង​រយៈពេល​ក្នុង​ឆ្នាំ​២០១៥ បម្រើ​ភ្ញៀវទេសចរ​ណ៍​ក្នុង​ប្រទេស​៣៨,២លាន​នាក់​។ ស​រុបប្រាក់​ចំណូល​ពីភ្ញៀវ​ទេសចរណ៍ សម្រេច​បាន​២៣៥.​០០០​ពាន់លាន​ដុង កើន​២២,៩%​ប្រៀប​នឹងរយៈ​ពេលក្នុង​ឆ្នាំ២០១៥​។ តាម​ទិន្ន​ន័យ២០១៥​ ​វិស័យទេសចរណ៍​វៀតណាម​រួមចំណែក​ផ្ទាល់​៦,៦% GDP​។ អំពី​តម្លៃដាច់​ខាត រួម​ចំណែក​របស់​ទេសចរណ៍​វៀត​ណាម ជា​ប់ចំណាប់​ថ្នាក់ទី៤០​លើពិភពលោ​ក បង្កើ​ត៧៥០​ការងារ​ផ្ទាល់ ក្នុង​ចំណោម​២,២៥​លាន​ការងារ​ដែល​ពាក់ព័​ន្ធ។​

 

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top