• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនបញ្ជាក់ការគាំទ្រចំពោះគោលជំហររបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត

រសៀលថ្ងៃទី ៣ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន បានរួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimutsu ធ្វើជាសហប្រធានកិច្ចប្រជុំអនឡាញ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន។ កិច្ចប្រជុំបានឯកភាពអំពីតម្រូវការសម្របសម្រួលដើម្បីធានាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ ក្នុងនោះមានទាំងសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះគោលជំហររបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត និងស្វាគមន៍អាស៊ានដែលបានពង្រីកតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកចិត្តនៅក្នុងតំបន់និងធានាការអនុវត្តដោយពេញលេញនិងមានប្រសិទ្ធិភាព នូវ DOC និងបង្កើត COC ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

 

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន (រូបថត៖ ក្រសួងការបរទេស)
 
រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu (រូបថត៖ ក្រសួងការបរទេស)
 

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីលោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែរំពឹងថាជប៉ុននឹងមានទំនាក់ទំនងស៊ីជម្រៅជាមួយអាស៊ាន រួមជាមួយអាស៊ានដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងការឆ្លើយតបទៅនឹងបញ្ហាប្រឈមប្រកបដោយជោគជ័យ។ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត និងបានស្នើឱ្យ ជប៉ុនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ សុវត្ថិភាពនិងស្និទ្ធស្នាលជាមួយបរិស្ថាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top