• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនគាំទ្រចំពោះអាទិភាពបរិស្ថានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម


 អនុរដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan និងលោកស្រី Yubari Sato រដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន (រូបថត៖ TTXVN)
 

នាថ្ងៃទី៩​ ខែតុលា ឆ្នាំ​២០១៩ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្រ្តី ក្រសួងធន​ធាន​និង​បរិស្ថាន​វៀត​ណាម​លោក Vo Tuan Nhan ប្រធានគណៈ ប្រតិភូវៀតណាម​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​បរិស្ថាន​អាស៊ាន​លើក​ទី១៥ (AMME 15) បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយលោកស្រី Yubari Sato រដ្ឋលេខាធិការ​ក្រសួង​​បរិស្ថានជប៉ុន។
 
ផ្លាស់ប្ដូរ​អំពីបញ្ហាកាកសំណល់ប៉្លាស្ទិក អនុរដ្ឋមន្រ្តីលោក Vo Tuan Nhan បានចែក​រំលែក​អំពី​សកម្ម​ភាព​នានា​ដែល​​វៀត​ណាមកំពុងដំណើរការ។ ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ វៀតណាមបាន​ផ្ដោត​ទៅលើ​ការដោះ​ស្រាយ​ភាព​បំពុល​​ដោយ​សារ កាកសំណល់រឹង ហើយបង្កើនដំណោះស្រាយជឿនលឿនក្នុងការសម្អាត កាកសំណល់រឹង។ ក្នុង​ឋានៈ​​ជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមចាត់ទុកថា ខ្លឹមសារស្ដីពីកាក​សំណល់​ប៉្លាស្ទិក​និង​កាក​សំណល់​ប៉្លាស្ទិក​​នៅមហា​សាគរ គឺជា ខ្លឹមសារអាទិភាពមួយ។ លោក V​o Tuan Nhan បានស្នើអោយជប៉នបន្តជួ​យ ឧបត្ថម្ភ​​វៀត​ណាមអំពីបច្ចេកវិទ្យាដោះស្រាយកាកសំណល់តាមគ្រួសារ ហើយជូន ដំណឹងថា ក្នុងចន្លោះ​ពីខែ​តុលា​ដល់​ខែ​​វិច្ឆិកាឆ្នាំ២០១៩ វៀតណាមគ្រោងនឹង រៀបចំកិច្ចប្រជុំទូទាំងប្រទេសអំពីកាកសំណល់រឹង ហើយ​មាន​គោល​បំណងចង់ អោយជប៉ុន​នឹងឧទ្ទេសនាម​អំពី​បច្ចេក​វិទ្យាសម្អាត​កាក​សំណល់​តាម​គ្រួសារ​ដ៏ជឿន​លឿន​នានា​ ​ដែលអាចអនុវត្តនៅវៀតណាម។
 
ចំណែក​ឯខ្លួន​វិញ លោកស្រី Yubari Sato បានសម្ដែងនូវការយកចិត្តទុក ដាក់ ហើយត្រៀមខ្លួន​ជាស្រេច​ជួយ​ឧបត្ថម្ភ​​ដល់​វៀត​ណាម ក្នុងការអនុវត្តសកម្ម ភាពក្នុងឆ្នាំប្រ​ធានអាស៊ាន​២០២០។ លោកស្រី​បាន​កត់សម្គាល់​ការចែក​​រំលែក​ របស់អនុរដ្ឋមន្រ្តីលោក Vo Tuan N​han ស្ដីពីខ្លឹមសារអាទិភាព​រប​ស់​វៀត​ណាម ក្នុងឆ្នាំ​ប្រធាន​អាស៊ាន​​២០២០ នោះគឺកាកសំណល់ប៉្លាស្ទិកនិងកា​កសំណល់​ ប៉្លាស្ទិក​នៅសមុទ្រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top