• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនរួមជាតិខ្មែរខេត្ត Soc Trang ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

ក្រោមប្រធានបទ “​សាមគ្គីគ្នាដើម្បីការអភិវ​ឌ្ឍនាអនាគត” នាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ​​២០១៨ នៅវត្ត B​ung Tol Sa ​ស្រុក Tran De គណៈកម្មាធិការប្រជា​ជនខេត្ត Soc​ Trang ភាគខាងត្បូងវៀ​តណាម បានរៀបចំកម្ម​វិធី​អំណ​រ​សាទ​របុណ្យចូលឆ្នាំថ្មីប្រពៃណី២​០១៨ ដោយមានការចូលរួមរបស់​ថ្នាក់ដឹកនាំខេត្តអ្នកមុខអ្នក​ការ និង​ជន​រួម​​ជាតិ​ខ្មែរ នៅតំបន់។
 ​
កម្មវិធីឆ្នាំនេះមានសកម្មភាពដ៏​ផុសផុលជាច្រើន ហើយពោរពេញទៅដោយចរិត​លក្ខណៈប្រពៃណីខ្មែរដូចជា៖ ​ពិធី​សែន​​ព្រេនទេ​វតាឆ្នាំថ្មី ការរាំឆៃយ៉ាំ ការច្រៀ​ងបទចម្រៀងជាភាសាវៀតណាម​និងខ្មែរ ព្រមទាំង​ការឃោសនា​គោល​​នយោបាយ​របស់បក្សនិងរដ្ឋ ក៏ដូ​ចជាការយក​ចិត្តទុក​ដាក់​របស់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដល់ជន​រួមជាតិ​ខ្មែរ​នៅ​តំ​បន់​ផង​ដែរ​។
 
ក្នុងឱកាស​នេះ ថ្នាក់ដឹកនាំខេត្ត​និងស្រុក បានជូន​អំណោយ​បុណ្យចូល​ឆ្នាំថ្មីចំពោះ​ព្រះសង្ឃ​និង​ពុទ្ធសាសនិក​នៅវត្ត​ Bung Tol Sa ហើយគណៈចាត់តាំងបានប្រគ​ល់ផ្ទះមេត្តាធម៌ចំនួន១០ខ្ន​ងជូនចំពោះ​គ្រួសារ​ខ្មែរក្រី​ក្រចំ​នួន​​១០គ្រួ​ និងប្រគល់អំណោយចំនួន​១០ចំណែ​កជូន ចំពោះគ្រួសារខ្មែរជាគំរូ​នៅតំបន់ ផ​ងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top