• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី

“ម៉ក្វាំងខ្វាយ​​ - Mo Khoan Khoai” ជា​ពិធី​ចេតនាភាព​​មួយ​ របស់​បងប្អូន​ជនជាតិ​​ឡឺ (Lu)​ នៅ​ខេត្ត​ឡាយ​ចូវ​ (Lai Chau) ដើម្បី​​បង្ហាញ​​​ពី​​ទឹក​ចិត្ត​​ដឹង​គុណ​ចំពោះ​ “លោក​ក្របី​” ជា​សត្វ​ជិតស្និទ្ធ​​នឹង​​ប្រជាកសិករ​។

​ពិធីសំណែន​​ព្រលឹង​​វិញ្ញាណ​ក្របី​​នៃ​ជនជាតិ​ឡឺ (Lu) នៅ​ឃុំ​​បាន​ហង​ (Ban Hon) ស្រុក​តាម​ដឿង​ (Tam Duong) តែង​បាន​រៀប​ចំ​បន្ទាប់ពី​បញ្ចប់​រដូវ​ប្រមូល​ផល​រួច​ ដើម្បី​ថ្លែង​អំណរគុណ​សត្វនេះ ដែល​បាន​ខិតខំ​​រួម​ដំណើរ​​នឹង​ប្រជា​កសិករ​​​ផលិត​កម្ម ​នាំមក​នូវ​រដូវ​ប្រមូល​​ផល​​កាក់កប់​​ជូន​ភូមិស្រុក​។ ពិធី​នេះតែង​បាន​​រៀប​ចំ​នៅ​​តំបន់​វាល​​ស្រែ​​​មួយ​ទូលាយ​ធំធេង​​ ដែល​​មានការ​ចូល​រួមអំពី​​ក្រុម​គ្រួសារ​​ទាំង​អស់គ្នា​នៅ​ក្នុង​ភូមិ​។​

ដើម្បី​ប្រព្រឹត្តពិធីការ​ “ម៉ខ្វាំងខ្វាយ​​ - Mo Khoan Khoai” ជនជាតិ​​ឡឺ​ (Lu) អញ្ជើញ​​លោក​អាចារ្យ​ទាំង​៥​ (ប្រធាន​អាចារ្យ​ម្នាក់ និង​អាចារ្យ​​ជំនួយ​បួននាក់​)​។ អាចារ្យ​សំណែន​​បាន​ជ្រើស ​ជាអ្នក​មានកិត្យានុភាព​ក្នុង​​សហគមន៍​ មាន​ជីវភាព​រស់នៅ​​សុភមង្គល​ សុខដុមរមនា​។​



 សហគមន៍​​ជនជាតិ​ឡឺ (Lu) ​នៅ​​ឃុំ​បាន​ហង​ (Ban Hon) ស្រុក​តាម​ដឿង​ (Tam Duong) តែង​ជ្រើស​វាល​ស្រែ​កាំ​ជណ្តើរ​រាបស្មើ ដែល​មាន​ផ្ទៃដី​ធំ​​សម្រាប់​ប្រព្រឹត្ត​ពិធី​​គោរព​បូជា​ព្រលឹ​វិញ្ញាណ​ក្របី​។


 ស្ពកសំណែនព្រលឹង​ក្របី​រួម​មាន​មាន់​ស្ងោរ​ សាច់​ជ្រូក​ស្ងោរ​ បាយ​ដំណើប​ ស្រា អង្ករ ស្រូវ​ជាដើម​។ល។​


 ពិធី​គោរព​បូជា​ព្រលឹង​ក្របី​ ដឹក​នាំប្រព្រឹត្ត​ដោយ​អាចារ្យ ​តាវ​ វ៉ាន់​ភុង​ (Tao Van Phong) (ម្ចាស់ពិធី)។


ពិធី​អញ្ជើញ​ព្រលឹងវិញ្ញាណ​​ក្របី​ពិសា​ស្រា​។​


 លោក​អាចារ្យ ​តាវ ​វ៉ាន់​ភុង (Ta ​Van Phong) ​​សូត្រ​​នូវ​បទ​​កថា​បួងសួង​សុំ​អាទិទេព​​បណ្តេញ​ឧបទ្រពចង្រៃ​​ របស់​គ្មាន​​សំណាង​ ឈឺស្កាត​ និងពាំនាំយក​នូវ​ប្រការ​​​ល្អប្រពៃ​ សុខភាព​ល្អជូន​សត្វក្របី​។ សំណែន​រួច​អញ្ជើញ​ក្របី​ពិសា​បាយ​ដំណើប​ ទឹក​សុទ្ធ​ដើម្បីបង្ហាញ​ពី​ទឹក​ចិត្ត​ដឹងគុណ​ក្របី​ ដែល​បាន​ជំនួយ​ម្ចាស់​ធ្វើ​ការ​ទាំង​លំបាក និង​រដូវ​ដំណាំ​ខាង​មុខ​នឹង​ល្អប្រសើរ​ជាង​។​


 សំណែន​រួច​ ក្របី​បាន​ព្រលែង​ចេញ​វាល​ស្មៅ​ រីឯ​ម្ចាស់​អញ្ជើញ​បងប្អូន​ភូមិផង​របង​ជាមួយ​ រួម​គ្នា​ជូនពរ​ជប់​លៀង​ពិសា​ អំណរ​ឱ្យ​ក្របី​សុខសប្បាយ​ គ្មាន​ជំងឺ​ដំកាត់​។​


  ពិធី​គោរពបូជាព្រលឹង​វិញ្ញាណ​​ក្របី​នៃ​ជនជាតិ​ឡឺ​ (Lu) មាន​លក្ខណៈ​ព្រឹត្តិការណ៍​វប្បធម៌​នៃ​​ខឿន​អរិយធម៌​ស្រូវ​ទឹក​ ពោរពេញទៅ​ដោយ​លក្ខណៈ​ជនជាតិ​។ ទំនៀមទម្លាប់​នេះ មិនត្រឹម​តែ​បង្ហាញពី​​ការ​យក​ចិត្តទុក​ដាក់​លើ​កម្លាំង​ក្របី​ ដែលរងការ​​​លំបាក​ហត់​នឿយ​ជួយ​ប្រជាកសិករ ទទួលបាន​អាហារ​មានតម្លៃ​ជាង​មាស​ពេជ្រ​ នៅទាំង​មាន​អត្ថន័យ​លើកស្ទួយ​កម្លាំង​ពលកម្ម​និយាយរួម​ និង​ពាំនាំ​អត្ថន័យ​មនុស្ស​ល្អប្រសើរ​។​
 

គ្រឿង​សំណែន​នៅ​ពិធី​គោរពបូជា ​តែង​​មាន​ផល្លានុផល​​ដែល​ប្រជាកសិករ​ផលិតបាន​​ដោយ​ខ្លួន​ឯង​ គ្រឿង​បរិក្ខារ​​ទាំង​​នេះ​បានប្រជាកសិករ​​ត្រៀម​ទុក​ជា​មុន​​ ក្រោម​​ការ​ជំនួយ​​​ស្ទើរទាំងអស់​​​​ពី​នារី​​នៅ​ក្នុងភូមិ​។​

សំណែន​​ព្រលឹង​ក្របី​ជា​ពិធី​គោរពបូជា​មួយ​ ដែល​ពោរពេញទៅ​ដោយ​លក្ខណៈ​​​វប្បធម៌ជនជាតិ​ឡឺ​ (Lu) នៅ​ឡាយ​ចូវ​ (Lai Chau) ហើយ​ក៏ជា​ឱកាស​សម្រាប់​ប្រជាកសិករ​រួម​ដៃ សម្រុះសម្រួល​​សាមគ្គី​​ជនជាតិ​ ចែករំលែក​បទ​ពិសោធន៍​​ក្នុង​​ការ​ចិញ្ជឹម​និង​​ផលិត​កម្ម​៕

 

អនុវត្តន៍​៖ ខាក់​កៀន​ - ង៉ុក​ថាំង​
 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top