• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ជនជាតិលឺ (Lu) និង​លក្ខណៈ​ម៉ូដ​ទាន់​សម័យ​នៃ​សម្លៀក​បំពាក់​ប្រពៃណី​

មិនត្រឹមតែ​ពិសេស​អំពី​ស្ថាបត្យ​កម្ម​ផ្ទះ​ខ្ពស់ពី​ដី ដែល​មាន​ផ្ទះបាយ​​ពីរ​កន្លែង​ ជនជាតិ​លឺ ​(Lu) នៅ​បាន​ស្គាល់​តាម​រយៈ​សម្លៀក​បំពាក់​ប្រពៃណី​ រូបរាង​​សម្លៀក​បំពាក់​សហសម័យ​ បង្កប់​ខ្លឹម​សារវប្បធម៌​ពិសេស​​របស់​ជនជាតិ​មួយ​ ដែល​មាន​ប្រជាជន​ជិត​៥០០០នាក់​។​

សាមញ្ញ​​តែ​ប្រណិត​ អ្វី​ៗ​ដែល​យើង​ខ្ញុំ​មាន​ចំណាប់​​អារម្មណ៍​ ​ ពេល​ធ្វើ​ដំណើរ​ដល់​​ភូមិ​ជនជាតិ​លឺ​ (Lu) នៅ​ស្រុក​តាម​ដឿង​ (Tam Duong) និងស្រុក​​សិន​ហូ (Sin Ho) ចំណុះ​ខេត្ត​ឡាយ​ចូវ​ (Lai Chau)  ជីវភាពរស់នៅ សម្ភារៈ​​នៅទី​នេះ​ ទោះបី​​មិន​មា​ន​ភាព​ស្មុគ​ស្មាញ​ តែ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ ជា​ពិសេស​នៅ​លើ​ឈុត​សម្លៀក​បំពាក់​ពណ៌ស្វាយ​ លេច​អណ្តែត​​ក្រោម​ទឹក​សន្សើម​ពេល​ព្រឹក​ព្រហាម​។
 
ក្រុម​គ្រួសារ​ជនជាតិ​លឺ (Lu) ​នីមួយ​ៗ សុទ្ធតែ​មាន​កី​តម្បាញ​និង​ឧបករណ៍​ ​រវៃ​សូត្រ​តម្បាញ​។ នារី​នៅទីនេះ ចេះស្ទាត់​ជំនាញ​ស្ទើរ​តែទាំងអស់​ នូវ​រាល់​បទដ្ឋាន​ផលិត​កម្ម​ “បិទ​ជិត”​ ចាប់តាំង​ពី​ដាំ​ដំណាំ​កប្បាស​ បង្កើត​សូត្រ​ តម្បាញ​ ជ្រលក់​ពណ៌​ ដេរ​ប៉ាក់​និង​កាត់​ដេរ​។ ជនជាតិ​លឺ (Lu) នៅយក​ស្តង់ដា​វាយ​តម្លៃនារី​​​ក្នុង​គ្រួសារ​ ក៏ដូចជា​បណ្ណគុណ​ភាព​អំពីផលិត​ផល​តម្បាញ​សំពត់​ដែលនារី​​នោះធ្វើ​។​
 
កខ្សែង​ជួត​ក្បាលឬឈ្នួត​ ​របស់​នារី​ជនជាតិ​លឺ (Lu)  តែង​មាន​ប្រវែង​ប្រហែល​៤០​សង់​ទីម៉ែត្រ​ ទទឹង​៣០​សង់​ទី​ម៉ែត្រ​ លើ​ផ្ទៃ​ពណ៌ខ្មៅ​នៃ​ក្បាល​កន្សែង​ទាំងពីរ​សងខាង​ មាន​ចម្រុះ​ដោយ​សូត្រ​ពណ៌ស​តូចធំ​ ក្បាល​កន្សែង​ទាំងពីរ​សងខាង​មាន​ព្រុយ​​ជា​ចំណុច​ចំណាប់អារម្មណ៍​។​
 
ពួកគេ​បត់​បណ្តោយកន្សែង​ជា​បួន​ផ្នត់​​ ​ វ័ណ្ត​ជុំ​វិញ​ផ្នួង​សក់​ ដែល​បាន​បួង​បញ្ឆៀង​ទៅ​ខាង​ឆ្វេង​ក្បាល​។ ការ​វ័ណ្ត​​កន្សែងជុំ​​ក្បាល​មិនត្រឹមតែ​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ នៅទាំង​ជួយ​រក្សា​សក់​វែង​បាន​ត្រឹមត្រូវ​និង​ងាយ​ស្រួល​ក្នុង​​ការ​ងារ​ប្រចាំថ្ងៃ​។​​



 ភាគ​ច្រើន​ គ្រួសារ​ជនជាតិ​លឺ ​(Lu) សុទ្ធតែ​មាន​កី​តម្បាញ​ នារី​​ណា​ក៏ចេះ​ការងារ​​កាត់​ដេរ​ទាំងអស់​។

 
កាត់ដេរ​បាន​នារី​ជនជាតិលឺ​ ​(Lu) មើល​សំខាន់​ ពីព្រោះ​នេះ​ជាស្តង់ដា​​​មួយ​ក្នុង​ចំណោម​ស្តង់ដា​​វាយ​តម្លៃ​នារី​ភេទ​។​

 
នារី​ជនជាតិ​លឺ​​ (Lu)​ពីរជំនាន់​ ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ តែងតែ​ ​រំលេចនៅ​​រាង​នៃ​ម៉ូដ​សម្លៀកបំពាក់​ទំនើប​។

 
លក្ខណៈ​ងាយ​សម្គាល់​​ និង​បែង​ចែក​​នារី​ជនជាតិ​លឺ​ ​(Lu) ដែល​នៅ​កណ្តាល​ទី​ប្រជុំជន​ ប្រហែល​ជា​​កន្សែង​ជួត​ក្បាល​ដ៏ពិសេស​។
កន្សែង​ជួត​ក្បាលនេះ មាន​ស្នាម​ខ្សែសូត្រ​ពណ៌​ស​អណ្តែត​លើ​ផ្ទៃ​សំពត់​ពណ៌​ស្វាយ​ ស៊ី​គ្នា​ជាមួយ​អាវ​និងរ៉ូប​។​


 កន្សែង​ជួតក្បាល​ពណ៌ស្វាយ​​ចំណុច​​ស​ បាន​ជួត​បញ្ឆៀង​ទៅ​ខាង​ឆ្វេង​ ​វ័ណ្ត​ជុំ​​លក់​វែង​អន្លាយ​ របស់នារី​ជនជាតិ​លឺ​​ (Lu)។

 
បណ្តោយ​តាម​ក្បាច់​រចនាវិចិត្រ​ឆើត​ឆាយ​ ដែល​បាន​តម្បាញ​យ៉ា​ងប្រណិត​រំលេច​លើ​ជាយ​អាវ​ ជនជាតិ​លឺ ​(Lu)​នៅ​ដាំ​គ្រាប់​ត្បួង​
បង្កើត​ថែម​ពណ៌​ស្រស់​ផ្លេក​ៗ​សម្រាប់​សម្លៀក​បំពាក់​។​


 
ព្រុយ​កន្សែង​ជួត​ក្បាល​ មាន​តួនាទី​ជា​ស្នៀត​សៀត​កន្សែង​ផង​ បន្ថែម​ភាព​ចាប់​អារម្មណ៍​ទៅ​លើ​ឈុត​សម្លៀក​បំពាក់​​​ឆើត​ឆាយ​ទៀត​ផង​។​

 ក្រវិល​មាន​ពណ៌​សម្បុរ​ស៊ី​គ្នា​ជាមួយ​ព្រុយ​​កន្សែង​ជួ​តក្បាល។​

 ក្នុង​ឱកាស​បុណ្យ​សំខាន់​ នារី​ជនជាតិ​លឺ​ (Lu) ពាក់​បន្ថែម​សំពត់​ដែល​​មាន​ដាំ​ត្បូង​យ៉ាង​ប្រណិត​។​

 
កូន​ក្រមុំ​ កូន​កំលោះ​​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​របស់ជនជាតិ​លឺ​ (Lu)។ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​
ពួកគេ​ពាក់​សម្លៀក​បំពាក់​ដេរប៉ាក់​ក្បាច់​រចនា​​ច្រើន​ជាង​សម្លៀក​បំពាក់​ប្រចាំថ្ងៃ​។​


 
នា​រី​ជនជាតិ​លឺ​​ (Lu)ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​នៅ​ភូមិ​ហន​ (Hon) ចំណុះ​ស្រុក​តាម​ដឿង​ (Tam Duong) ខេត្ត​ឡាយ​ចូវ​ (Lai Chau)។​

ចំណុច​ចំណាប់​អារម្មណ៍​នៅ​លើ​សម្លៀក​បំពាក់​របស់ជនជាតិ​លឺ​​ (Lu) គឺ​អាវ​ដែល​បាន​កាត់ដេរ​តាម​បែប​រូប​ផ្លិត​ ដោយ​​ផ្ទាំង​សំពត់​ចំនួន​៦ គួប​ផ្សំ​គ្នា​បង្កើត​ជាជាយ​លា​ជុំ​​​ចង្កេះ​ ​គោល​បំណង​បង្កើត​ភាព​ងាយ​ស្រួល​ពេល​ស្លៀក​ពាក់​។​
 
កអាវ​បាន​ដេរ​ភ្ជាប់​ជា​មួយ​ទ្រូងអាវ​​ ដែល​មាន​ក្បាច់​រចនា​រូបបួន​ជ្រុង​ព្នាយ​ស្មើ​ ពណ៌​ខៀវ​ក្រហម​បន្ត​បន្ទាប់​គ្នា​។ ​ដៃ​អាវ​វែង​រលូន​ ក​ដៃ​អាវមាន​ក្បាច់ផ្កា​​​ កំភូន​ដៃអាវ​ជាប់​ក្លៀក​បាន​ដេរប៉ាក់​កម្រងក្បាច់​រចនា​​។​
 
ចំណុច​ពិសេស​ក្នុង​ឈុត​សម្លៀក​បំពាក់​របស់​នា​រី​ជនជាតិ​លឺ (Lu)​ នៅ​ទាំង​បង្ហាញ​តាម​រយៈ​​រ៉ូប ដែល​​បង្កើត​ឡើង​ដោយ​បី​ផ្ទាំង​សំពត់​ តភ្ជាប់ជាមួយ​គ្នា​បង្កើត​ជា​​រាង​បំពង់​ បែងចែក​ជា​បី​ចំណែក ​​រួម​មាន​៖ ចង្កេះ ដង​ខ្លួន និង​ជាយ​​រ៉ូប​។​
 
ខ្លួន​រ៉ូប​បាន​ភ្ជាប់ជាមួយ​ចង្កេះ​ បាន​​ដេរប៉ាក់​រំលេច​ក្បាច់​រចនា​រូប​បួន​ជ្រុង​ព្នាយ​​ស្មើ​ធំៗ។ ជាយ​​រ៉ូប​ធ្វើ​អំពី​ផ្កា​កប្បាស​​ជ្រលក់​ពណ៌​ខ្មៅ​​ នៅ​ចំ​កណ្តាលរ៉ូប​មាន​ដេរប៉ាក់​ប្រាំបួនឆ្នូត ​​បណ្តោយ​ពី​លើ​ចុះ​មក​ដល់​ក្រោម​​។
 
បង្កើ​ត​ភាព​ស្រទន់​រវាង​អាវ​និង​រ៉ូប​ នារី​ជនជាតិ​លឺ ​(Lu) ប្រើ​សំពត់ពណ៌​ស​ធ្វើជា​​សំពត់វ័ណ្ត ​ចង្កេះ​ ក្បាលទាំង​​សងខាង​មានដេរ​​ប៉ាក់​ក្បាច់​រចនា​ទទឹងសំពត់​ ​នៅ​ខាង​ចុង​ជាយ​មាន​ព្រុយ​​។ ក្រៅពី​នោះ​ ពួកគេ​នៅ​ពាក់​អាលង្ការ​ដ៏​ល្អ​ប្រណិត​​។
 
សម្លៀក​បំពាក់​របស់​បុរស​ជនជាតិ​លឺ​ (Lu) មាន​ភាព​សាមញ្ញ​ជាង ដោយ​ខោ​បាន​ដេរ​ប៉ាក់​រចនា​ អាវ​បង្អួត​ក និង​ក្បាល​ពាក់​មួក​ខ្មៅ​។​
 
តាម​មន្ទីរ​វប្បធម៌​ កី​ឡា​ និង​ទេសចរណ៍ខេត្ត​​ឡាយ​ចូវ​ (Lai Chau) ខេត្ត​បាន​ជ្រើ​ស​យក​មុខ​របរ​តម្បាញ​របស់​ជន​ជាតិ​​លឺ ​(Lu) ដើម្បី​កសាង​ជា​ផលិតផល​ទេសចរណ៍​ក្នុង​ដំណើរ “រង្វង់​ធ្នូរ​ទិស​ពាយព្យ​” បង្កើន​​​កម្លាំង​ទាក់ទាញ​ និង​ភាព​ប្រជែង​សម្រាប់វិស័យ​ទេសចរណ៍ ​របស់​ខេត្ត​តំបន់​ភ្នំ​លំនៅ​ឆ្ងាយ​ ដែល​នៅ​មាន​ភាព​លំបាក​លំបិន​នេះ​៕​


ជនជាតិ​លឺ៖
ឈ្មោះ​ផ្សេង​៖ ញូម​ (Nhuon) យ៉ួន​ (Duon)។​
ប្រជាជន៖ ៤.៩៦៤ នាក់​ (ឆ្នាំ​២០០៩)
ភូមិ​សាស្រ្ត​៖ ស្រុក​តាម​ដឿង​ (Tam Duong) និង​សិន​ហូ (Sin Ho) ខេត្ត​ឡាយចូវ (Lai Chau)​។​
ភាសា៖ អំបូរ​ភាសា​តៃ​ (Tay)  - ថៃ​ (Thai)។​
វប្បធម៌​៖ ស្រឡាញ់​រឿង​ព្រេង កំណាព្យ ពាក្យ​ស្លោក ចម្រៀង​ប្រជាប្រិយ​ខាប (Khap) ។
ឧបករណ៍៖ ខ្លុយ ​ទ្រ
សេដ្ឋកិច្ច៖ ធ្វើ​ស្រែ​ ដាំ​ពោត​​ ដំឡូង ប៉ិកួ សណ្តែង​ដី កប្បាស​​។
ទំនៀម​ទម្លាប់​ហូប​តែ​បាយ​ដំណើប ចូល​ចិត្ត​ហូប​​ម្ទេស ពិសាតែ​។
(ប្រភព៖ អគ្គនាយកដ្ឋាន​ទេសចរណ៍​)
 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀតគឿង

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top