• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ជនជាតិម៉ុង (Mong) នៅស្រុកដុងវ៉ាន់ (Dong Van) រវៃអំបោះធ្មៃត្បាញសំពត់

តាំង​​ពី​យូរ​យា​រ​ណាស់​មកហើយ​​ ការងារ​តម្បាញ​សំពត់​ ពី​សម្បក​ឈើធ្មៃ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ភាព​ជិត​ស្និទ្ធ​​ ភាព​មាំ​មួន​ និង​ភាពប៉ិន​ប្រសប់ ​របស់​នារី​ជនជាតិ​ម៉ុង (Mong)​ នៅ​លើ​ខ្ពង់​រាប​ថ្ម​ដុង​វ៉ាន់ ​(Dong Van) ​ខេត្ត​ហាយ៉ាង (Ha Gian)​​។ ឈុត​រ៉ូប​​អាវ​ពណ៌ស្រស់​ឆើត​ឆាយ​ ដូច​ជា​បំពេញ​បន្ថែម​ឲ្យ​កម្លាំង​​រស់​នៃ​​​ជនជាតិ​ម៉ុង (Mong)​ ដែល​ស្ថិតនៅ​​លើ​​ភ្នំ​​ថ្ម​ត្រច្រៀក​​ឆ្មា​​​ដ៏​ធំ​ល្វឹង​ល្វើយ​។​

​ជនជាតិ​ម៉ុង​ (Mong)​ នៅ​ស្រុក​ដុង​វ៉ាន់ ​(Dong Van) ​ត្បាញ​​​សម្លៀក​បំពាក់​ប្រពៃណី​ពី​អំបោះ​​​​ធ្មៃ​។ មិន​ត្រឹម​តែ​បម្រើ​តម្រូ​វការ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ នារីជនជាតិ​​ម៉ុង (Mong)​ ​នៅទី​នេះ ​ចាត់​ទុក​ជា​ការងារ​ប្រពៃណី​ ជា​ភាព​ប្រណិត​នៃ​វប្បធម៌ បង្កើត​បាន​ភាព​​ខុសគ្នា​​ក្នុង​ការ​ស្លៀក​ពាក់ ​​ជា​មួយ​ជនជាតិ​ដដៃ ​ដែល​រស់​នៅ​ក្នុង​តំបន់​។​
 
 នៅ​ស្រុក​ដុង​វ៉ាន់ ​(Dong Van)​ នារី​ស្ទើរ​ទាំង​អស់​​ចេះ​រវៃ​អំបោះ​​ធ្មៃ​ តម្បាញ​​សំពត់​ និង​កាត់ដេរ​សម្លៀក​បំពាក់​ដោយ​​ខ្លួប​​ឯង​​​ជូនក្រុម​​គ្រួសារ​។ កុមារី​ទាំង​នេះ ក៏​ចាប់​ផ្តើម​រៀន​យក​​ការ​ងារ​កាត់​ដេរ​​ ដេរប៉ះ​ ​ពី​លោក​យាយ​ ​អ្នក​​ម្តាយតាំង​ពី​តូច​ៗ​មក​ម្លេះ​។
 
ដើ​ម​ធ្មៃ​ក្រោយ​ពី​ប្រមូល​ផល​ នឹង​បាន​ហាល​សម្ងួត បក​សម្បក​រួច​ដាក់​ទៅ​ក្នុង​ត្បាល់​​បុក​ឲ្យទន់​​​។ ក្រោយ​មក​ពួក​គេ​​ចាប់​​ផ្តើម​អនុវត្ត​ដំណាក់​កាល​​ទាម​ទារ​ពេល​វេលា​យ៉ាង​យូរ​បំផុត​ គឺ​ត​​អំបោះ។ រូប​ភាព​ងាយ​ជួប​ប្រទះ​បំផុត​នៅ​ទី​​នេះ​ គឺ​នារី​ជនជាតិ​ម៉ុង (Mong)​ តែង​ត​​​អំបោះ​នៅ​ខាង​មុខ​ផ្ទះ​​ក្នុង​ពេល​ទំនេរ ឬតាម​ដង​ផ្លូវ​ទៅ​កាន់​ស្រែ​ចម្ការ​ ទៅ​ផ្សារ...។ល។ នៅ​ដំណាក់​កាល​ស្មានតែ​ងាយ​ស្រួល​នេះ បែរជា​ទាមទារ​មានភាព​រឹង​មាំ​ ប៉ិន​ប្រសប់​ បច្ចេកទេស​​ហ្មត់​ចត់ លើក​កម្ពស់​​ទៅ​រក​កម្រិត​​សិល្បៈ​។​
 
ដើម្បី​បង្កើត​បាន​​​តំណ​ល្អ​ឥតខ្ចោះ ពួកគេ​ត្រូវ​បក​សម្បកឈើ​​​ធ្មៃ​ ដែល​មាន​ទំហំ​តែ​មួយ​។ ​ត្រឹម​ត្រូវតាម​លំដាប់​ដើម្បី​​តសម្បក​​​ធ្មៃ​ជាមួយ​គ្នា​ គឺ​ត​ចុង​ជាមួយ​នឹង​ចុង​ គល់​ជាមួយ​នឹង​គល់​។ ក្បាល​សម្បក​​​ធ្មៃ​បាន​កួច​ត្រគូញ​ចូល​​គ្នា​​បណ្តោយ​ទៅ​តាម​ទ្រវែង​នៃសម្បកពី​​​​​ម្ខាង​ទៅ​ម្ខាង​។ តសម្បក​​បាន​ប៉ុន្មាន​ពួកគេ​បែរ​ជា​យកទៅ​​រុំ​នឹង​បាត​ដៃ​បង្កើត​ជាចង្វាយ​​។ ក្រោយ​ពេល​ត​ ចង្វាយ​សម្បក​​ធ្មៃ​បាន​យក​ទៅ​ត្រាំ​ទឹក​រួច​ញែក​ឲ្យ​ក្លាយ​ជា​អំបោះ។ ពេល​​នោះវា​នៅ​មាន​ពណ៌​ប្រផេះ​នៃ​សម្បក ពួកគេ​នឹង​យក​អំបោះទៅ​ស្ងោរ​ជាមួយ​ផេះនៃ​ដើម​ Tembusu ​ដើម្បី​កម្ចាត់​ជាតិ​កខ្វក់​។
 
ដើម្បី​បង្កើត​កម្រិត​ស្វិត​ មាំ​មួន​ រលើ​បស្អាត​​នៃ​អំបោះ​ ជនជាតិ​ម៉ុង​ (Mong) ស្ងោរ​វា​ជាមួយ​ទឹក​ក្តៅ​លាយ​ក្រមួន​ម្តង​​ទៀ​ត ​ រួច​យក​ទៅ​គាប​​ឲ្យ​អស់​ទឹក​។ អំបោះក្រោយ​​ពេល​បាន​ច្នៃ​ដំបូង​ នារីជនជាតិ​ម៉ុង (Mong)​ យក​ទៅ​​ហាល​នៅ​លើ​រាន​ អាចបង្វិល​បាន។ ​ដំណាក់​កាល​នេះ ដើម្បី​រវៃ​​អំបោះ​ធ្មៃ​ ទោះបី​ងាយ​ស្រួល​ តែត្រូវ​ប្រុង​ប្រយត្ន​មិន​​ឲ្យ​​ចាក់កណ្តាញ់​ចូលគ្នា។ មកដល់​ពេល​នេះ ​ការ​ច្នៃ​អំបោះ​វត្ថុធាតុតម្បាញ​​បាន​សម្រេច​ អំបោះ​បាន​នាំចូល​កី​តម្បាញ​។​​



 ជនជាតិ​ម៉ុង​ (Mong)​ មិនយក​ផ្កា​កប្បាសដើម្បី​ត្បាញ​ជា​សំពត់​ សម្លៀក​បំពាក់​ប្រពៃណី​ទេ។ ពួកគេ​ប្រើ​សម្បក​ឈើ​ធ្មៃ​ព្រោះ​ងាយ​យក​អំបោះ​។​

 
រវៃ​ត្រគួញ​អំបោះ​ ពី​សម្បក​ឈើ​ធ្មៃ​ ជា​ដំណាក់កាល​ទាម​ទារ​ពេលវេលា​យូរ​បំផុត​ ក្នុង​​បទដ្ឋាន​ត្រៀម​វត្ថុធាតុ​ ឲ្យដំណាក់កាល​តម្បាញ​សំពត់​។
នារី​ជនជាតិ​ម៉ុង ​​(Mong)​ តែង​ធ្វើ​ដំណាក់កាល​នេះ​នូវ​រាល់​ពេល​ទំនេរ​។​


 ឆ្លង​កាត់​ច្រើន​ដំណាក់​កាល​ ពី​សម្បក​ឈើ​ធ្មៃ​បង្កើត​បាន​អំបោះ​ដំបូង​ រួច​យក​ទៅ​ហាល​នៅ​លើ​រាន​។​

 
ជនជាតិ​ម៉ុង​​​ (Mong)​ ប្រើ​បច្ចេកទេស​តអំបោះ​​ដោយ​ភាព​ប៉ិន​ប្រសប​ ដើម្បី​បង្កើត​​វត្ថុធាតុ​ល្អឥតខ្ចោះ ឲ្យ​បទដ្ឋាន​តម្បាញ​។​

 អំបោះ​ធ្វើ​សម្រេចសម្រាប់​​​តម្បាញ​ បាន​រវៃ​ចូល​ត្រ​ធ្វើ​អំពី​ឈើ​។​

 
អំបោះធ្វើអំពី​សម្បក​ឈើ​ធ្មៃ​ទោះបី​មិន​រលោង​ម៉ដ្ឋ​ ដូច​អំបោះ​ធ្វើ​អំពី​ផ្កា​កប្បាសដែរ តែ​មាន​​អត្ថ​ប្រយោជន៍​​សមស្រប​​ ជាមួយ​​ជីវភាព​រស់​នៅ​
ក្នុង​តំបន់​ខ្ពង់​រាម​ដុង​វ៉ាន់​ (Dong Van)។ សំពត់​តម្បាញ​ពី​អំបោះ​ធ្មៃ​ មាន​ការ​​កក់​ក្តៅ​ខ្លាំង​និង​មាំមួន​។​


 
កី​តម្បាញ​របស់​ជនជាតិ​ម៉ុង​ (Mong) នៅ​ស្រុក​ដុង​វ៉ាន់​ (Dong Van) មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក ​បើ​ប្រៀប​ជាមួយ​ប្រភេទកី​តម្បាញ​ដដៃ​
របស់​បងប្អូន​ជនជាតិ​ផ្សេងៗ​ គឺ​កី​តម្បាញ​មិន​ខ្សែ​ចង​នៅ​ជាប់​នឹ​ងចង្កេះ​​អ្នក​តម្បាញ​។ លក្ខណៈ​នេះ ធ្វើ​ឲ្យ​កី​តម្បាញ​ដូច​ជា​សម្រប​ខ្លួន​ ជាមួយ​
នារី​ជនជាតិ​ម៉ុង​ (Mong) ពេល​ត្បាញ​​។​


 
ដើម្បី​​បង្កើត​​​ក្បូរ​ក្បាច់​នៅ​លើ​សំពត់​ ត្បាញ​អំពី​អំបោះ​ធ្មៃ​ ជនជាតិ​ម៉ុង (Mong) ​នៅ​ស្រុក​​ដុង​វ៉ាន់ ​​(Dong Van) ប្រើ​​​បច្ចេកទេស​​គូរ​ក្រមួន​។
នេះជា​បច្ចេកទេស​ទាមទារ​អ្នក​ធ្វើ​ត្រូវ​មាន​បទពិសោធន៍​យូ​រ​ឆ្នាំ​ ធម្មតា​​មនុស្ស​ចាស់​ជាអ្នក​​​ធ្វើ​ទាំងអស់​។


 ពី​សម្បក​ឈើ​​ធ្មៃ​សោះ​កក្រោះ​​ ដោយ​ការ​អត់​ធ្មត់​ ក្រោយ​ហត្ថាទាំងគូ​ដ៏ប៉ិន​ប្រសប់​របស់​នារី​ជនជាតិ​ម៉ុង​ (Mong) ពួកគាត់​បង្កើត​ចេញ​ឈុត​
សម្លៀក​បំពាក់​​ ពោល​ពេញទៅ​ដោយ​ពណ៌​សម្បុរ​ សម​ស្រប់​ជាមួយ​ជីវភាព​​រស់​នៅ​របស់​ជនជាតិ​តំបន់​ខ្ពស់​។​

កី​តម្បាញ​ធ្មៃ​ធ្វើ​អំពី​ឈើ​​ មាន​រចនា​សម្ពន្ធ​​សាមញ្ញ​បង្គូរ​ តែ​លក្ខណៈ​ពិសេស​​បង្កើត​​​ភាព​ខុស​ប្លែក ​គឺ​ខ្សែ​អូស​បន្តឹង​​ផ្ទៃ​សំពត់​របស់​កីតម្បាញ​ នឹង​បាន​ពត់​ពន្ធ​​ជុំវិញ​ចង្កេះ​អ្នក​តម្បាញ​។ នារី​ជនជាតិ​ម៉ុង (Mong)​ ប្រើ​​ចង្កេះ​​អូស​​ទាញ​បន្តឹង​ផ្ទៃ​មុខ​សំពត់​ ដៃ​បោះ​​ត្រ​​ ទន្ទឹម​នោះ​ប្រើ​ជើង​ទាញ​ខ្សែ​​នៅ​លើ​កី​តម្បាញ​ ដើម្បី​រមូរ​​សំពត់​។​ វិធី​តម្បាញ​​ពិសេស​នេះ​ ទាម​ទារ​ស៊ី​ចង្វាក់​ បង្កើត​ភាព​សម្រប​រវាង​អ្នកត្បាញ​និង​កី​តម្បាញ​ប្រពៃណី​។​
 
គេតែង​ត្បាញ​តាម​បែប​លើក​មួយ​សង្កត់​មួយ​ មាន​ន័យ​ថា​តម្បាញ​សសៃ​អំបោះ​ត្រង់​ ដោយ​ខ្នាត​សំពត់​តូច​ក្រោយ​​៥០​សង់ទីម៉ែត្រ​។ ពេល​ត្បាញ​រួច​ សំពត់​បាន​បោកគួកច្រើ​នលើក​ច្រើន​សា​ រហូត​ដល់​ជ្រះ​មាន​ពណ៌ស​ ហើយ​​បានដាក់​ននៀល​ នៅ​កណ្តាល​កំណាត់​ឈើធំ​និង​ផ្ទាំង​ថ្ម​ធំ​ ដើម្បី​បន្តឹង​ឲ្យ​ត្រង់​និង​រលោង​ជាង​។​
 
ដើម្បី​បង្កើត​ក្បូ​រក្បាច់​រចនា​​លើ​សំពត់​ ក្រោយ​ពេល​តម្បាញ​ ជនជាតិ​ម៉ុង (Mong)​​ ប្រើ​បច្ចេកទេសគូរ​​ក្រមួន​លើ​សំពត់​ធ្មៃ​ រួច​ហើយ​យកទៅ​ជ្រលក់ពណ៌​។ ដំបូង​ ពួកគេ​ដុត​កំដៅ​ក្រមួន ​រួច​យកប៉ាក​កា​​ដង​ឈើ ជក់​ធ្វើ​អំពី​ស្ពាន់ ​​ជ្រលក់​ចូល​ក្រមួន​រលាយ​ ដើម្បី​គូរ​ផ្ទាល់​នៅ​លើ​សំពត់​។ មិនដូច​​​មនុស្ស​យើង​ធ្លាប់​បាន​គិត​ថា​ក្រមួន​បង្កើត​​ពណ៌​សម្បុរ​ តែ​ការពិត​ដោយ​សារ​ក្រមួន​មិន​ជ្រាប​ទឹក​ រក្សា​បាន​ពណ៌​ដូច​ដើម​ របស់​សំពត់​ពេល​យក​ទៅ​ជ្រលក់​​ពណ៌។​ ឧទារហណ៍​ ដើម្បី​បង្កើត​ក្បាច់​មាន​ពណ៌ស ​លើ​ផ្ទៃ​ពណ៌​ខៀវ​ជាំ​ ពួកគេ​គូរក្រមួន​ពី​លើ​សំពត់​ថ្មី​ទើ​ប​តម្បាញ​​រួច​ ទុក​ស្ងួត​រួច​យកទៅ​ជ្រលក់​ពណ៌​ខៀ​វជាំ​។ ជ្រលក់​ពណ៌​រួច​ស្រេច យក​សំពត់ទៅ​​ហាល​ស្ងួត​ រួចយកទៅ​​បោក​គុក​ដោយ​ទឹក​ក្តៅ​ឲ្យ​ជ្រះ​ក្រមួន​។ ចំណែក​ដែល​លាប​​ប្រមួន​នឹង​រក្សា​បាន​ពណ៌​ដូច​ដើម​។​
 
ដើម្បី​បង្កើត​បាន​ក្បូរ​ក្បាច់​រចនា​មាន​ពណ៌​ខៀវ​ជាំ​ ពួកគេ​បែរជា​គូរ​ក្រមួន​ពីលើ​សំពត់​ពណ៌ខៀវ​ជាំ​ ដែល​បាន​ជ្រលក់​រួចស្រេច​​ ហើយ​បន្ត​ជ្រលក់​ពណ៌​ ដើម្បី​លទ្ធផល​នៃ​ចំណែក​​មិន​ជាប់​ក្រមួន​ ក្លាយជា​ពណ៌​ខៀវ​ជាំ​។ ដូចនេះ​ យោង​​តាម​តម្រូវការ​ ពួក​គេ​នឹង​អនុវត្ត​ការ​ងារ​នេះ ច្រើ​ន​លើក​ច្រើន​សា​ នឹង​បង្កើត​បាន​ក្បាច់រ​ចនា​នៅ​លើ​សំពត់​។ នេះជា​ការងារ​តែង​បាន​ធ្វើ​ដោយ​មនុស្ស​ចាស់​មាន​បទពិសោធន៍​ បច្ចេកទេស​ធ្វើ។
 
ពី​ផ្ទាំង​សំពត់​ធ្មៃដិតដាបដោយ​​កម្លាំង​ញើស​របស់​នារីម៉ុង ​(Mong)​ បង្កើត​បាន​សម្លៀក​បំពាក់​ស្មុគ​ស្មាញ​ និង​ប្រណិត​។ រហូត​មក​ដល់​សព្វថ្ងៃ​ ឆ្លងកាត់​​ជាច្រើន​ឆ្នាំ​ឱន​ភាពនិង​រុង​រឿង​ ការងារ​តម្បាញ​សំពត់ធ្មៃ​បាន​នារី​ជនជាតិ​​ម៉ុង​ (Mong)​ នៅ​ស្រុក​ដុង​វ៉ាន់​ (Dong Van) ត្រូវបានថែរក្សា។​ នេះ​ជា​តឹតតាង​មួយ​បញ្ជាក់​ពី​តម្លៃ​វិចិត្រ នៃ​​ជន​ជាតិ​មួយ​​ ដែល​សម្បូរ​វប្បធម៌​នៅ​តំបន់​ខ្ពង់រាប​​។​


 ទេសភាព​ធម្មជាតិ​រហោស្ថាន​ ដ៏​ស្រស់​ស្អាត​ របស់​តំបន់​ខ្ពងរាប​ថ្ម​ដុង​វ៉ាន់​ (Dong Van) បាន​លាបទៅ​ដោយ​ពណ៌​ឆើត​ឆាយ​ស្រស់​បំព្រង​
នៃ​ឈុត​សម្លៀក​បំពាក់​ជនជាតិ​ម៉ុង ​(Mong)​។​


 
ជនជាតិ​ម៉ុង​ (Mong)​ នៅលើ​ផ្ទៃ​ដី​ចុង​កាត់​តំបន់​ទិស​ឦសាន្ត​ យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ពាក់​សម្លៀក​បំពាក់​។
ពួកគេ​ជ្រើ​ស​​ឲ្យ​ខ្លួន​នូវ​ឈុត​សម្លៀក​បំពាក់​សមស្រប់​រាល់​រដូវកាល​។​


 
កុមារ​ជនជាតិ​ម៉ុង ​(Mong)​ នៅ​ទី​នេះ​ចេះ​ដេរប៉ះ​តាំងពី​តូច​ម្លេះ​។ ធម្មតា​ពួក​ក្មេង​ៗ​រៀន​យក​ដំណាក់កាល​សាមញ្ញ​ដំបូង​ ដូចជា​ដាំ​គ្រាប់​​ត្បូង​
ក្រង​ជាយ​រ៉ូប​​ក្រោយ​មក​ការងារ​លំបាក​ ដូចជា​ធ្វើ​អំបោះ​ ត្បាញ​សំពត់​ កាត់​ដេរ​សម្លៀក​បំពាក់​។​


 សព្វថ្ងៃ ក្រៅពី​ការ​រវៃ​អំបោះ​ត្បាញ​សំពត់​ តាម​បែប​ប្រពៃណី​ នារី​ជនជាតិ​ម៉ុង​ (Mong)​ ស្រុក​ដុង​វ៉ាន់​ (Dong Van) នៅ​បង្កើត​ចេញ​ផលិតផល​
ធ្វើ​អំពី​សំពត់​ប្រពៃណី​ពោរ​ពេញទៅ​ដោយ​ពណ៌​សម្បុរ​បែប​ សមស្រប់​ជាមួយ​កែវ​ភ្នែក​របស់​មនុស្ស​គ្រប់​គ្នា​។​

 អនុវត្ត​៖ វៀត​កឿង
 


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top