• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំប្រធានអាស៊ាន២០២០៖ វៀតណាមធ្វើជាប្រធាននៃកិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិក EAS


 លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមតំណាងវៀតណាមប្រចាំអាស៊ាន (រូបថត៖ TTXVN)
 

នាថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២០ នៅគណៈលេខាធិការអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្ត​ទៅ​កិច្ច​ប្រជុំឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក្រោម​អធិបតី​ភាព​របស់ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមតំណាងវៀតណាមប្រចាំ អាស៊ាន។ នៅកិច្ច​ប្រជុំ​នេះ ​លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានចែក រំលែកជាមួយបណ្ដាឯកអគ្គរដ្ឋទូតនៃក្រុមប្រទេស EAS អំពី​អត្ថន័យ​នៃ ប្រធានបទ “អាស៊ានផ្សារភ្ជាប់និងបន្សាំដោយម្ចាស់ការ” ក៏ដូចជាអាទិភាព នានារបស់​វៀត​ណាម​ក្នុង​ឆ្នាំប្រធានអាស៊ាន២០២០ សំដៅជំរុញការកសាង សហគមន៍អាស៊ាន ជំរុញទំនាក់​ទំនង​ជាមួយ​ដៃគូដើម្បី​សន្តិភាពនិងការ អភិវឌ្ឍដោយចីរភាព ពង្រីកតួនាទីរបស់អាស៊ានក្នុងសហគមន៍អន្តរជាតិ រួម ចំណែកពង្រឹង​សន្តិភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។
 
តំណាងនៃក្រុម​ប្រទេស EAS បានស្វាគមន៍ប្រធានបទនៃឆ្នាំប្រធាន អាស៊ាន២០២០របស់វៀត ណាម ហើយអះ​អាងថានឹងគាំទ្រចំពោះរាល់ អាទិភាពរបស់វៀតណាម ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអាស៊ាននិងវៀត ណាម​ក្នុង​ការអនុវត្ត​អាទិភាពទាំងនេះយ៉ាងពិតៗ ក៏ដូជាគំនិតផ្ដួចផ្ដើមនិង សកម្មភាពបំផុស​ឡើង​ដោយវៀត​ណាម​ក្នុង​ឱកាស​រំលឹកខួបលើកទី១៥ទិវាបង្កើត EAS ក៏ដូចជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍរបស់ EAS នាពេល ខាងមុខផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top