• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំប្រធានអាស៊ាន២០២០៖ ដើម្បីអាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
 

ឧបនាយក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទើបនឹង​មាន​អត្ថបទ​សរសេរ​មួយ​ដោយ​ចំណងជើងថា “ឆ្នាំ ប្រធានអាស៊ាន២០២០៖ ដើម្បីអាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ ការ”។
 
អត្ថ​បទ​សរសេរនេះបានអោយដឹងថា ថ្ងៃទី១មករាឆ្នាំ២០២០កន្លងទៅ ជាគ្រាដែល​វៀត​ណាម ក្លាយទៅជា​ប្រធាន​ដោយ​ប្ដូរវេននៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ។ ក្នុងឋានៈ​ជាប្រធាន​អាស៊ាន​ ឆ្នាំ២០២០ផងនិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-​២០២១​ផង វៀតណាមមានឱកាសជាច្រើន ដើម្បីបង្ហាញឋានៈនៅក្នុងតំបន់និ​ងលើឆាកអន្តរជាតិ។ ដោ​យការជ្រើស​រើស ប្រធានបទនៃឆ្នាំអាស៊ាន២០២០ថា “ផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” នោះ វៀតណាម​មានបំណងចង់អះអាងថា សាមគ្គីភាពជាកត្តាមាន លក្ខណៈសម្រេច​កំណត់​ចំពោះ​និរន្តរភាព​របស់​អាស៊ាន​។ វៀតណាមជឿ ជាក់លើខ្លួនឯងថា នឹងសម្រេចយ៉ាងល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ រួមវិភាគ​ទានសម្រាប់អាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ ក៏ដូចជាការអនុវត្ត​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ២០២៥ផងដែរ។
 
វៀតណាម​ក៏សង្ឃឹមថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ផងនិង សមាជិកមិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុ​ខ​អង្គការសហប្រជាជាតិផង វៀតណាមនឹងជំរុញរួមចំណែក​តភ្ជាប់​ទំនាក់ទំនង​រវាងអាស៊ាន​ជាមួយពិភព​លោក លើកកំពស់ឋានៈរបស់អាស៊ានព្រមទាំងបន្តអះអាងនូវមជ្ឈភាព របស់អាស៊ានក្នុង​តំបន់និ​ង​លើពិភពលោកផងដែរ៕  ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top