• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ឆាកសម្តែងបានកសាងដោយទេសភាពធម្មជាតិ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”

ដោយ​បំណងប្រាថ្នា​​នូវ​បង្កើត​ផលិតផល​វប្បធម៌ ទេសចរណ៍​ពិសេស​ ដើម្បី​ឧទ្ទេសនាម​​​នូវ​វប្បធម៌ ទំនៀម​ទំលាប់​ ប្រជាជន​វៀតណាម​ ប្រកបដោយគ្រប់​ជ្រុង​ជ្រោយ ដូច្នេះ​សម្ព័ន្ធ​ក្រុមហ៊ុន​ តួនចូវ (Tuan Chau)  បាន​កសាង​ឆាក​សម្តែង​​មួយ ដែល​កសាង​ដោយ​ទេសភាព​ធម្មជាតិ និង​ សម្តែង​កម្មវិធី​សិល្បៈ​ក្រោម​ប្រធានបទ “ចំណែកផូរ​ផង់​ជាទីបំផុត​នៃ​សិល្បៈភាគ​ខាង​ជើង” បាន​រៀបចំ​ នៅជើង​ភ្នំ​​វត្ត​ថៃ (Thay) (ស្រុក​គ្វឹក​អ័រ (Quoc Oai) រដ្ឋធានី​ហាណូយ (Ha Noi))។

ការ​សម្តែង​កម្មវិធី​នេះ​បាន​អូសបន្លាយ ក្នុង​រយៈពេល ៦០  នាទី កម្មវិធីសិល្បៈ “ចំណែកផូរ​ផង់​ជាទីបំផុត​នៃ​សិល្បៈភាគ​ខាង​ជើង” មាន​ ៤ វគ្គ៖ កំណាព្យ –​ ច្រៀង– តន្ត្រី – គំនូរ។ ​គឺជាផ្ទាំងទស្សនីយភាពមួយ ដែលរួមបញ្ចូលគ្នាមានលក្ខណៈវប្បធម៌ របស់តំបន់ភូមិភាគខាងជើង ។​ដោយ​របៀប​សម្តែង​​តាម​និន្នាការ​នាសម័យ​បច្ចុប្បន្ន សិល្បករ សិល្បការិនីចំនួន ២០០ នាក់ ​សម្តែង​​លើ​ឆាក​សង់លើផ្ទៃ​ទឹកបឹងមានទំហំ ៤.៣០០ ម៉ែត្រ​ការេ ​រួមផ្សំ​នឹង​បច្ចេកវិទ្យា​​សូរសម្លេង​ និង​ប្រព័ន្ធពន្លឺដ៏​ទំនើប​បំផុត កម្មវិធី​សម្តែង​នេះ​​បាន​ជួយ​ទស្សនិកជន​​ស្វែងយល់​នូវ​​​ប្រវតិ្តសាស្ត្រ​និង​វប្បធម៌ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម។

សិល្បៈ​ប្រជាប្រិយដ៏​​ពិសេស​នៃ​ភាគ​ខាង​ជើង ដូចជា៖ កាទ្រូ (Ca Tru) ​គំនូរ​គូររូបរាង​នារីនា​សម័យ​មុន គំនូរ​ដុង​ហូ (Dong Ho) រាំ​អាយ៉ង ជីវភាព​រស់​នៅ​​​លើ​តំបន់​ទន្លេ ធ្វើ​សមយុទ្ធ ពិធីបុណ្យ​នានា ជាដើម…​សុទ្ធតែ​សម្តែង​លើ​ឆាក​ដែល​​បាន​កសាង ស្ថិត​កណ្តាល​​ទន្លេ ភ្នំ​​ធំមហិមានេះ។ ​ការ​សម្តែង​និមួយៗ ​វគ្គនិមួយៗ​ ក្នុង​កម្មវិធី​សម្តែងនេះ​ ដូចជា​បង្ហាញ​​ជីវភាព​រស់​នៅ នៅតំបន់ជនបទ​វៀតណាម ប្រកបដោយ​រស់​រវើក។ គ្មាន​ពេល​ណា ​សោភណ្ឌភាព​​វប្បធម៌ដ៏ផូរ​ផង់​ជាទីបំផុត​​នៅ​ភាគ​ជាង​ជើង បាន​បង្ហាញ​ឡើងវិញ​ ប្រកបដោយ​ល្អប្រសើរ រស់​រវើក​និងជាក់​សម្តែង​ ដូចជា​ពេល​នោះ។

“ភាព​ពិសេស​នៃ​កម្មវិធី​“ចំណែកផូរ​ផង់​ជាទីបំផុត​នៃ​សិល្បៈភាគ​ខាង​ជើង”គឺបងប្អូន​កសិករ​​​រស់​ក្នុង​តំបន់​សាយ​សើន (Sai Son) វត្ត​ថៃ (Thay) ដែលបានក្លាយទៅ​ជា​សិល្បករ សិល្បការិនី។ គ្មានអ្នក​ណា​អាច​សម្តែង​យ៉ាង​ជាក់ស្តែង ​និង​រស់​រវើក​​​​ជីវភាព​ប្រចាំ​ថ្ងៃ ​ទំនៀម​ទំលាប់​​នៃ​ភាគ​ខាង​ជើង​ ដូច​​បងប្អូន​​កសិកររស់​នៅ​ទីនេះ” អ្នក​ដឹក​នាំ​កម្មវិធីរួម​ លោក​ហ័ងញ៉ឹតណាម (Hoang Nhat Nam) ​បាន​ចែក​រំលែក។


ឆាកសម្តែងកម្មវិធី “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” សង់លើផ្ទៃទឹកទន្លែ មានទំហំ ៤.៣០០
ម៉ែត្រការេ ស្ថិតនៅជើងភ្នំវត្តថៃ (Thay)  ដែលបានសម្តែងជីវភាពរស់នៅនៃភាគខាងជើង នាសម័យមុន។
រូបថត៖ តឹតសើន


កម្មវិធី “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” មានការចូលរួមសម្តែងពី បងប្អូនកសិករ
ដែលរស់នៅតំបន់សាយសើន (Sai Son) វត្តថៃ (Thay) រដ្ឋធានីហាណូយ (Ha Noi)។
រូបថត៖ តឹតសើន


រូបភាពបងប្អូនកសិករបេះផ្កាឈូក មកវាលស្រែ ក្រោមអ័ព្ទ ដែលបើកកម្មវិធីវិធី
“ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”។
រូបថត៖ តឹតសើន


កម្មវិធី​សិល្បៈ ​“ចំណែកផូរ​ផង់​ជាទីបំផុត​នៃ​សិល្បៈភាគ​ខាង​ជើង” ក៏​បាន​​សម្តែងឡើង​វិញការ​ប្រឡង​
នា​សម័យ​មុន​ នៅ​ភាគខាង​ជើង។ រូបថត៖ តឹត​សើន


រូបភាពសម្តែងឡើងវិញក្តីសប្បាយរីករាយរបស់បងប្អូនកសិករ នៅពេលទទួលរដូវប្រមូលផលជាសន្ធឹក។
រូបថត៖ តឹតសើន


កម្មវិធីសិល្បៈ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” ក៏បានលើកតំកើងបេតិកភណ្ឌនៃប្រទេសវៀតណាម ក្នុងនោះមានបេតិកភណ្ឌអរូបីច្រៀងក្វានហោ (Quan Ho) ខេត្តបាកនិញ ̣̣(Bac Ninh)។
រូបថត៖ តឹតសើន


រូបភាពបងប្អូនប្រជាជនទៅវត្ត។ រូបថត៖ តឹតសើន

សកម្មភាពបាច់ទឹកចូលស្រែសំរាប់រដូវថ្មីរបស់បងប្អូនកសិករដែលរស់នៅតំបន់ភាគខាងជើង
បានសម្តែងឡើងវិញ ក្នុងកម្មវិធីសិល្បៈ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”។
រូបថត៖ តឹតសើន


បរិយាកាសអ៊ូអរ នៅពេលរដូវប្រមូលផលរបស់បងប្អូនកសិករ ដែលបានសម្តែងឡើងវិញ
នៅឆាកសម្តែងពិសេសនេះ។
រូបថត៖ ឯកសារ


ការប្រើប្រាស់ឆាកសម្តែងសង់លើផ្ទៃទឹកទន្លេ រួមផ្សំនឹងពន្លឺទំនើប ដូច្នេះកម្មវិធីសិល្បៈ “ចំណែកផូរផង់
ជាទីបំផុតនៃសិល្បៈភាគខាងជើង” បានមើលឃើញជាផ្ទាល់ភ្នែកនូវជីវភាពរបស់បងប្អូនប្រជាជន
ដែលរស់នៅភាគខាងជើង។ រូបថត៖ ឯកសារ។


ឈុតសម្តែងរាំអាយ៉ង់ដែលបំរើភ្ញៀវទេសចរណ៍។ រូបថត៖ តឹតសើន

ភ្ញៀវបរទេសជួប និងនិយាយជាមួយលិល្បករ សិល្បការិនី លើឆាកសម្តែងកម្មវិធីសិល្បៈ
“ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” ។
រូបថត៖ តឹតសើន


រាំតាមនិន្នាការ នាសម័យបច្ចុប្បន្នរួមផ្សំនឹងប្រព័ន្ធសូរសម្លេង ពន្លឺទំនើប
ដែលបង្កើតរូបភាពស្អាតនិងចាប់ចិត្ត។ រូបថត៖ តឹតសើន


 កម្មវិធីសិល្បៈ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” គឺឆាកសម្តែងសង់លើផ្ទៃមុខទឹក
ដូច្នេះការប្រើប្រាស់ពន្លឺបានបង្កើតភាពជោគជ័យ សំរាប់“ចំណែកផូរផង់ជាទីបំផុត
នៃសិល្បៈភាគខាងជើង”។ រូបថត៖ តឹតសើន

បងប្អូនកសិកររស់ក្នុងតំបន់សាយសើន (Sai Son) សម្តែងក្នុងកម្មវិធីសិល្បៈ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” រួមមានគ្រប់វ័យ និងមានអាយុខុសគ្នា។ តាំងពីកុមារមានអាយុប្រហែល ១២ ឆ្នាំ ១៤ ឆ្នាំ រហូតដល់អ្នកវ័យចំណាស់ដែលមានអាយុ ៨៥ ឆ្នាំ។ បន្ទាប់ពី ការជ្រើសរើស សម្ព័ន្ធក្រុមហ៊ុន តឹនចូវ (Tan Chau) បានបណ្តុះបណ្តាលបងប្អូនមិនអាជីព ក្នុងរយៈពេល ១ ឆ្នាំ។

ចែករំលែកនូវដំណើរហាត់សមសំរាប់កម្មវិធីនេះ លោកស្រី តាធីតួត (Ta Thi Tuat) (អាយុ ៦០ ឆ្នាំ) បាននិយាយឲ្យដឹងថា៖ “យើងខ្ញុំជាកសិករ ដូច្នេះនៅពេលចូលរួមហាត់ យើងខ្ញុំមិនជួបភាពលំបាកជាច្រើន ពីព្រោះការសម្តែងនេះជិតស្និទ្ធនឹងជីវភាពរបស់យើងខ្ញុំ នាសម័យមុន”។

ក្រៅពីបងប្អូនកសិកររស់នៅក្នុងតំបន់សាយសើន (Sai Son) វត្តថៃ (Thay) ចូលរួមក្នុងការសម្តែងនេះ ក៏មានសិល្បករ សិល្បការិនីរាំវ័យក្មេង ដែលមកពីអនុមហាវិទ្យល័យរាំហាណូយ (Ha Noi)   បានរួមចំណែកក្នុងភាពជោគជ័យនៃកម្មវិធីនេះ ផងដែរ។ តាមរយៈបច្ចេកទេសនូវការរាំនៃនិន្នាការ នាបច្ចុប្បន្ននេះ រួមផ្សំនឹងប្រព័ន្ធសូរសម្លេង ពន្លឺដែលជាជឿនលឿន និងទំនើបបំផុត កម្មវិធីនេះបានជួយទស្សនិកជនដែលធំឡើង ដែលមើលឃើញឡើងវិញកុមារភាពរបស់គេ។

“រូបភាពចាប់ចិត្តបំផុតនៃកម្មវិធីនេះ គឺកសិករទៅចេញពីស្លាបនៃឆាកសម្តែង ក្រោមពន្លឺព្រះច័ន្ទ គេកំពុងបាចទឹក កំពុងធ្វើការងារ ប៉ុន្តែមើលដូចជាសម្តែងសិល្បៈ។ រូបភាពនេះពិតជាជិតស្និទ្ធចំពោះយើងខ្ញុំណាស់” លោក ង្វៀនហ៊ុង (Nguyen Hung) បាននិយាយឲ្យដឹងថា។

ក្រៅពីនេះ ទស្សនិកជនបរទេសបានចាប់ចិត្ត នៅពេលជួបនិងនិយាយសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងកម្មវិធីនេះ ឬភ្ញាក់ផ្អើល ដោយទិដ្ឋភាពមួយណា ក្នុងកម្មវិធីនេះដែរ។

លោកស្រី Cathy បានចែករំលែក “ប្រការដែលខ្ញុំចាប់ចិត្តបំផុតគឺកម្មវិធីនេះបានបង្ហាញគ្រប់ជ្រុងជ្រោយនៃវប្បធម៌វៀតណាម។ រូបភាពភូមិ ការរំជួលចិត្តដែលកម្មវិធី “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង” បានផ្តល់ឲ្យទស្សនិកជនពិតជាអស្ចារ្យណាស់”./.

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើននិងឯកសារ

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top