• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចំណុចសំខាន់ៗ ក្នុងទំនាក់ទំនងការទូតវៀតណាម -អេហ្សីប

លោក​ប្រធានាធិបតី​​អេហ្សីប Abdel Fattah el-Sisi បាន​អញ្ជើញមក​បំពេញទស្សនកិច្ច​ជា ផ្លូវរដ្ឋ​ នៅប្រទេស​វៀតណាម​​ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ នេះ​គឺទស្សនកិច្ច​លើកដំបូង​ នៅ​វៀត​ណាម​របស់​អ្នក​ដឹក​នាំ​រដ្ឋ​អេហ្សីប តាំងពី​ប្រទេសទាំងពីរ​បង្កើត​ទំ​នាក់​ទំ​នង​​ការទូត​ នាឆ្នាំ​១៩៦៣​។​ ទស្សនកិច្ច​នេះ​គឺ​ចំណុច​សំខាន់ៗ ក្នុងទំនាក់ទំនង​សហប្រតិបត្តិការ​នៃប្រទេសទាំងពីរ ជំរុញ​យ៉ាង​ខ្លាំង​ក្លា​​​ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ ​។

ក្នុង​ឱកាស​នេះ ភាគីទាំងពីរ​បាន​ឯកភាព​ បង្កើន​​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​គ្រប់​ថ្នាក់ ដូចជា៖ គណៈ​ប្រតិភូ​រដ្ឋ គណៈប្រតិភូ​រដ្ឋសភា គណៈប្រតិភូ​ពី​បណ្តា​តំបន់ ក៏​ដូចជា​​ការ​ប្រាស្រ័យ​ទាក់​ទង​​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន​ ការតភ្ជាប់រវាង​សហគ្រាស​នៃប្រទេសទាំងពីរ ​ឯកភាព​​​​បន្ត​ពង្រឹង​​បណ្តា​​យន្តការ​សហប្រតិបត្តិការ​​ដែល​កំពុងអនុវត្តន៍​​ប្រកបដោយ​ប្រសិទ្ធភាព​ រួម​មាន ៖ គណៈកម្មការ​អន្តររដ្ឋាភិបាល ពិគ្រោះ​យោបល់នយោបាយ​និង​បណ្តា​យន្តការ​ផ្សេងៗទៀត សំដៅ​បង្កើន​​ការ​យល់​ដឹង​នូវ​ប្រទេស​ទាំងពីរ។ ភាគីទាំងពីរ​បាន​ឯកភាព​នូវ​ការ​រៀបចំ​បណ្តា​សកម្មភាព​​​រំលឹក​ខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំ​នៃទិវា​បង្កើត​ទំនាក់ទំនង​ការទូត​ នា​ឆ្នាំ២០១៨។


ពិធីទទួលស្វាគមន៍លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisiបានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ទទួលស្វាគមន៍ លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi អញ្ជើញចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម  – អេហ្សីប។
រូបថត៖ មីញគ្វៀត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរ​បាន​ឯកភា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ​និង​សន្យា​បង្កើតលក្ខណៈ​​ងាយស្រួល​​ ដើម្បី​សហគ្រាស​នៃ​ប្រទេសទាំងពីរ​​​កាន់​តែ​ចូល​យ៉ាង​ជ្រៅ​​​ក្នុង​​ទីផ្សារ​គ្នាសំដៅ​ឆាប់រហ័ស​នឹងទទួល​តំលៃពាណិជ្ជកម្ម​ទ្វេភាគី ១ ពាន់​លាន​ដុល្លារអាមេរិក​​ ក្នុងរ​យៈពេល​ឆាប់ៗនេះ។

ស្តីពី​បញ្ហា​អន្តរជាតិ​និងបញ្ហា​ក្នុង​តំបន់ ភាគី​ទាំងពីរ​បាន​អះ​អាង​ ត្រៀម​ខ្លួន​​សំរាប់ការបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ ​​មាន​បំណង​ប្រាថ្នា​និង​បេ្តជ្ញាចិត្ត​​នូវ​ការ​រក្សា​​សណ្តាប់​ធ្នាប់​លើ​សមុទ្រ​សមស្រប​នឹង​គោលការណ៍​​នៃ​ច្បាប់​អន្តរជាតិ​​ដែល​ត្រូវបាន​ចែង​ក្នុង​សន្ធិសញ្ញា​​របស់​ អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ។ 


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi.។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi.។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ លោក​ប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi និង​លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយក្វាង​ (Tran Dai Quang) បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​​ក្នុង​ពិធី​ចុះហត្ថលេខាលើ​​ឯកសារ​សហប្រតិបត្តិការ​ចំនួន​ ៩ លើ​បណ្តា​វិស័យ​ ក្នុង​នោះ​មាន​វិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ជលផល ដឹក​ជញ្ជូនលើ​ផ្លូវ​សមុទ្រ វប្បធម៌ ទេសចរណ៍...

ប្រទេស​អេហ្សីប​គឺដៃគូ​ពាណិជ្ជកម្ម​ធំ​លេខ​ពីរ​របស់​ប្រទេស​វៀតណាម​ នៅទ្វីប​អាហ្វ្រិក​។ តំលៃពាណិជ្ជកម្ម​ទ្វេភាគី​ នា​ឆ្នាំ២០១៦ ទទួលបាន ៣១៦ លាន​ដុល្លារអាមេរិក ក្នុង​នោះទំនិញ​របស់​ប្រទេសវៀតណាម​នាំ​ចូល​​ប្រទេស​អេហ្សីប​​ គឺ៖ ​គ្រឿង​​សមុទ្រ គ្រឿង​បន្លាស់​រថយន្ត ក្រណាត់ គ្រាប់​ម្រេច កាហ្វេ កៅស៊ូ​និង​ទំនិញ​ប្រើប្រាស់​ផ្សេង​ទៀត។

​បណ្តា​ទំនិញ​​របស់​ប្រទេស​អេហ្សីប​​​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ គឺ​ ៖ ជាតិ​គីមី ផលិតផល​ធ្វើ​ពី​ប្រេង ទឹក​ដោះគោ​និង​បណ្តា​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ សរសៃអំបោះ​គ្រប់​ប្រភេទ​​និង​ទំនិញ​ប្រើ​ប្រាស់​ផ្សេង​ទៀត។ នា​សព្វ​ថ្ងៃនេះ​ ប្រទេស​អេហ្សីប​មាន​គម្រោង​ពីរ​​វិនិយោគ​ នៅ​ខេត្ត​តីនិញ (Tay Ninh) និង​ខេត្ត​ខាញ់​ហ័រ​  (Khanh Hoa) ដែល​មាន​ដើមទុន​វិនិយោគ​សរុប​ ៧៥០០០០​ ដុល្លារអាមេរិក។ ជារៀង​​រាល់​ឆ្នាំ រដ្ឋាភិបាល​អេហ្សីប​​ប្រគល់​ដល់​ប្រទេស​វៀតណាម​ ១២ អាហាររូបករណ៍​បណ្តុះ​បណ្តាល​​និស្សិត​រៀន​ភាសា Arab ។

 
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top