លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi បានអញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវរដ្ឋ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ នេះគឺទស្សនកិច្ចលើកដំបូង នៅវៀតណាមរបស់អ្នកដឹកនាំរដ្ឋអេហ្សីប តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត នាឆ្នាំ១៩៦៣។ ទស្សនកិច្ចនេះគឺចំណុចសំខាន់ៗ ក្នុងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ ដូចជា៖ គណៈប្រតិភូរដ្ឋ គណៈប្រតិភូរដ្ឋសភា គណៈប្រតិភូពីបណ្តាតំបន់ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ ឯកភាពបន្តពង្រឹងបណ្តាយន្តការសហប្រតិបត្តិការដែលកំពុងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមមាន ៖ គណៈកម្មការអន្តររដ្ឋាភិបាល ពិគ្រោះយោបល់នយោបាយនិងបណ្តាយន្តការផ្សេងៗទៀត សំដៅបង្កើនការយល់ដឹងនូវប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពនូវការរៀបចំបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០១៨។
ពិធីទទួលស្វាគមន៍លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisiបានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ទទួលស្វាគមន៍ លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi អញ្ជើញចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម – អេហ្សីប។
រូបថត៖ មីញគ្វៀត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ភាគីទាំងពីរបានឯកភាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគនិងសន្យាបង្កើតលក្ខណៈងាយស្រួល ដើម្បីសហគ្រាសនៃប្រទេសទាំងពីរកាន់តែចូលយ៉ាងជ្រៅក្នុងទីផ្សារគ្នាសំដៅឆាប់រហ័សនឹងទទួលតំលៃពាណិជ្ជកម្មទ្វេភាគី ១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលឆាប់ៗនេះ។
ស្តីពីបញ្ហាអន្តរជាតិនិងបញ្ហាក្នុងតំបន់ ភាគីទាំងពីរបានអះអាង ត្រៀមខ្លួនសំរាប់ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានបំណងប្រាថ្នានិងបេ្តជ្ញាចិត្តនូវការរក្សាសណ្តាប់ធ្នាប់លើសមុទ្រសមស្របនឹងគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានចែងក្នុងសន្ធិសញ្ញារបស់ អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi.។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi.។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយ លោកប្រធានាធិបតីអេហ្សីប
Abdel Fattah el-Sisi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតីអេហ្សីប Abdel Fattah el-Sisi និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៩ លើបណ្តាវិស័យ ក្នុងនោះមានវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ជលផល ដឹកជញ្ជូនលើផ្លូវសមុទ្រ វប្បធម៌ ទេសចរណ៍...
ប្រទេសអេហ្សីបគឺដៃគូពាណិជ្ជកម្មធំលេខពីររបស់ប្រទេសវៀតណាម នៅទ្វីបអាហ្វ្រិក។ តំលៃពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ២០១៦ ទទួលបាន ៣១៦ លានដុល្លារអាមេរិក ក្នុងនោះទំនិញរបស់ប្រទេសវៀតណាមនាំចូលប្រទេសអេហ្សីប គឺ៖ គ្រឿងសមុទ្រ គ្រឿងបន្លាស់រថយន្ត ក្រណាត់ គ្រាប់ម្រេច កាហ្វេ កៅស៊ូនិងទំនិញប្រើប្រាស់ផ្សេងទៀត។
បណ្តាទំនិញរបស់ប្រទេសអេហ្សីបនាំចេញទៅកាន់ប្រទេសវៀតណាម គឺ ៖ ជាតិគីមី ផលិតផលធ្វើពីប្រេង ទឹកដោះគោនិងបណ្តាផលិតផលធ្វើពីទឹកដោះគោ សរសៃអំបោះគ្រប់ប្រភេទនិងទំនិញប្រើប្រាស់ផ្សេងទៀត។ នាសព្វថ្ងៃនេះ ប្រទេសអេហ្សីបមានគម្រោងពីរវិនិយោគ នៅខេត្តតីនិញ (Tay Ninh) និងខេត្តខាញ់ហ័រ (Khanh Hoa) ដែលមានដើមទុនវិនិយោគសរុប ៧៥០០០០ ដុល្លារអាមេរិក។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលអេហ្សីបប្រគល់ដល់ប្រទេសវៀតណាម ១២ អាហាររូបករណ៍បណ្តុះបណ្តាលនិស្សិតរៀនភាសា Arab ។
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម