• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម - កម្ពុជា

ទស្សនកិច្ច​ជាផ្លូវរដ្ឋ នៅ​ព្រះ​រាជាណាចក្រក​ម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ របស់​លោកអគ្គលេខានៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ង្វៀន​ភូត្រុង  ( Nguyen Phu Trong ) គឺជា​ចំណុច​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រទំនាក់ទំនង​ការទូត​រវាង​ប្រទេសទាំងពីរ គឺជាឱកាស​ល្អ​សំរាប់ភាគីទាំងពីរ​​ ដើម្បីមើលឃើញ​ឡើងវិញកំណាត់​​ផ្លូវ​​ដែល​ប្រទេស​​ទាំងពីរ​បាន​ឆ្លងកាត់​ក្នុងរយៈ ៥០ ឆ្នាំ​កន្លង​មកនេះហើយ បញ្ជាក់​បណ្តាសមិទ្ធផលទទួល​បាន ​ដកស្រង់នូវបទពិសោធន៍ ​បំផុស​បណ្តា​សក្តានុពល បើក​ដំណាក់កាល​ថ្មី​ សំដៅលើក​កំពស់​ទំនាក់ទំនង​ប្រទេស​ទាំងពីរអភិវឌ្ឍន៍​​ឡើងដល់​កំរិត​ថ្មី ល្អប្រសើរជាង ជឿជាក់​ជាង​ ព្រមទាំង​កាន់​តែ​អភិវឌ្ឍន៍​​ស៊ីជំរៅ គុណភាព​និង​ប្រសិទ្ធភាព​ថែមទៀត។

ក្នុងរយៈពេល ៣ ថ្ងៃ​ អញ្ជើញបំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក​អគ្គលេខាបក្ស​ង្វៀន​ភូត្រុង  ( Nguyen Phu Trong ) បាន​ជួបពិភាក្សការងារ​និង​អញ្ជើញ​ចូល​រួម​ក្នុង​បណ្តា​សកម្មភាព​​ចំនួន ២២ ប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង  ( Nguyen Phu Trong ) បានអញ្ជើញ​ចូល​ក្រាបថ្វាយបង្គំគាល់​​  ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និងព្រះមហាត្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតាហើយ​ជួប​សវនាការជាមួយ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។ ក្នុង​បណ្តា​ជំនួបពិភាក្ស កិច្ច​សន្ទនា​ដែល​បាន​ប្រព្រឹត្តទៅ​ដោយ​ស្មោះត្រង់ ស៊ីជំរៅ​និង​ជាក់​ស្តែង។

​ភាគីទាំងពីរ​បាន​វាយ​តំលៃ​​​យ៉ាង​ផ្ចិតផ្ចង់​នូវ​សមិទ្ធផល​នៃ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ​​ក្នុងខណៈ​ពេល ៥០ ឆ្នាំកន្លង​មក​នេះ ​ដក​​ពិសោធន៍​ដ៏​ថ្លៃថ្នូរ​ ផ្លាស់​ប្តូរ​ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​​រួម​ដ៏​ជ្រាល​ជ្រៅ​​​អំពីទំនាក់ទំនង​នៃប្រទេសទាំងពីរ អំពី​តួនាទី​សំខាន់​​នៃទំនាក់​ទំនង​ក្នុង​​បរិបទ​នា​សព្វថ្ងៃនេះ។ ភាគី​ទាំង​ពី​រ​បាន​ចំណាយ​​អស់កម្លាំង​កាយ​ចិត្ត​ ដើម្បី​ផ្លាស់ប្តូរ​​ដោយ​ជាក់​ស្តែង​អំពី​ទិសដៅ វិធានការ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ​លើគ្រប់​វិស័យ សំដៅ​លើកទំនាក់ទំ​នង​​រវាង​វៀតណាម - កម្ពុជាឡើង​ដល់​កំរិត​ថ្មី។


លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់  ព្រះមហាក្សត្រព្រះករុណា
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និង   ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេច
ព្រះបរមនាថ នរោត្តម សីហមុនី បានឧទ្ទេសនាមនិងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញធ្វើជាព្រះអធិបតី
ក្នុងពិធីលៀងសាយភោជន៍ជូន លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) ។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់  ព្រះមហាត្សត្រី នរោត្តម
មុនិនាថ សីហនុ ព្រះវររាជមាតា ។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ភាគីទាំងពីរបាន​ឯកភាព​ថា ឆ្លងកាត់ប្រវត្តិសាស្ត្រ​​​ក្នុងរយៈពេល ៥០ ឆ្នាំមកនេះ ទំនាក់ទំនង​មិត្តភាព​ ប្រទេសជិត​ខាង​ដ៏ល្អប្រសើរ​វាង​ប្រទេស​​ទាំង​ពីរ មិន​ត្រឹមតែឆ្លង​កាត់​​ឧបសគ្គ​​ជា​ច្រើន​តែ​ប៉ុណ្ណោះទេ ថែមទាំងទទួល​បាន​​សមិទ្ធផល​​​លើ​គ្រប់​ជ្រុងជ្រោយ ធំធេង និងសំខាន់​ក្នុង​បុព្វហេតុ​តស៊ូ និង​បុព្វហេតុតស៊ូ​ដើម្បី​ដណ្តើម​ឯករាជ្យ​ ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ ថែម​ទាំងក្នុង​បុព្វហេតុ​កសាង អភិវឌ្ឍន៍​រីកចម្រើន​ប្រទេស​ជាតិ ផងដែរ​ ដូចសព្វ​ថ្ងៃនេះ។ នេះ​គឺជា​ទំនាក់ទំនង​មិត្តភាព​ ជិតស្និទ្ធ មិន​អាច​បំបែក​បាន​ទេ ​ពឹង​ពាក់​គ្នាទៅវិញទៅមក។ ទំនាក់ទំនង​នេះ​បាន​ក្លាយទៅ​ជា​និមិត្តរូប​ដ៏​ស័ក្តិសិទ្ធិ គឺ​ជា​ទ្រព្យ​សម្បត្តិ​ថ្លៃថ្នូរ​របស់​ប្រទេសទាំងពីរ គឺជា​គ្រឹះស្ថាន​និង​កម្លាំង​ជលករ​​សំរាប់​បុព្វ​ហេតុ​ការពារ កសាង​និងអភិវឌ្ឍន៍​ប្រទេស​និមួយៗ ផង​ដែរ។

ភាគីទាំងពីរ​បាន​មើលឃើញ​យ៉ាង​ច្បាស់លាស់ថា​ ការ​ជួយ​ឧបត្ថម្ភ​ទៅវិញទៅ​មក​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បានផ្អែក​ទៅ​លើ​មនោសញ្ចេតនា​សមមិត្ត បងប្អូនសំរាប់ទំនាក់ទំនង​ប្រទេសជិត​ខាង​ ប្រការ​នេះ​មិន​អាច​គិត​ថ្លៃបានទេ ពិត​ជា​សំខាន់ៗ​ គឺជា​កត្តា​មិន​អាច​ខ្វះ​ខាត​ក្នុង​បុព្វ​ហេតុ​ធ្វើ​បដិវត្តន៍​ ក្នុង​ដំណាក់កាលអភិវឌ្ឍន៍​រីក​ចម្រើន​នៃ​ប្រទេសនិមួយៗ ត្រូវបាន​រក្សា ពង្រឹង​និង​ពង្រីកនិង​បន្ត​ប្រគល់​យក​ទៅកាន់​ជំនាន់​​កូនចៅ​ក្រោយៗ។

​ក្នុង​បរិបទ​ដូចនា​បច្ចុប្បន្ននេះ ​អាស្រ័យទៅ​លើ​​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​និង​ស៊ីជម្រៅ​​ដែល​បាន​​កសាង​និងពូនជ្រំ ​ក្នុង​រយៈពេល ៥០ ឆ្នាំ​កន្លង​ទៅ ភាគីទាំងពីរ​ក៏​ប្រឹង​ប្រែងជំរុញ​ខ្លាំង​ថែមទៀតនូវ​ទំនាក់ទំនង​វៀតណាម -កម្ពុជា លើកទំនាក់ទំនង​នេះឡើង​ដល់​កំរិត​ថ្មី បង្កើន​ទំនុក​ទុក​ចិត្ត ធ្វើ​បណ្តា​វិស័យ​បាន​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ ជាក់ស្តែង​និង​ប្រសិទ្ធិភាព​ថែមទៀត។ ​ក្នុង​ស្ថានភាពណ៍ណា​ក៏ដោយ ទំនាក់ទំនង​វៀតណាម​ - កម្ពុជា​​គឺជា​ទំនាក់ទំនង​ប្រទេស​ជិត​ខាង​ល្អប្រសើរ ស្មោះត្រង់ ជិត​ស្និទ្ធ​ សហប្រតិបត្តិការ​លើគ្រប់​វិស័យ ប្រសិទ្ធភាព​និង​ជាក់ស្តែង។


នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង
(Nguyen PhuTrong) បានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម
ស្តីពីការបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការវៀតណាម -កម្ពុជា។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


នៅវិមានព្រឹទ្ធសភា នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) បានជួបសវនាការ
ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់វិមានមិត្តភាពវៀតណាម -កម្ពុជា នៅខេត្តព្រះសីហនុ។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong)បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នៅវិមានរដ្ឋសភា នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និងសម្តេច
អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ
យោយល់ស្តីពី បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់អំណាយជាសំណង់អគារធ្វើការងារសំរាប់រដ្ឋសភាកម្ពុជា
ជូនដល់រដ្ឋ និងប្រជាជនកម្ពុជា ។ រូបថត៖ ផានមិញហ៊ឹង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen PhuTrong) បានអញ្ជើញចូលក្រាប​
ថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ 
នៅវត្តខណ្ណាលោម។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តស្វាយពពែ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង Nguyen PhuTrong)
សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ
នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុង​ឱកាស​នេះ លោក​​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេសទាំងពីរ​បាន​ចុះ​ហត្ថលេខា​ជា​ដំបូង​លើ​សេចក្តី​ថែ្លងការណ៍​រួម​ស្តីពី​បង្កើនទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាង​វៀតណាម -កម្ពុជា​ ក្នុង​ពិធីនេះ លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) និង សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ រួម​ជាមួយ​ថ្នាក់ដឹក​នាំ​នៃប្រទេសទាំងពីរ បានអញ្ជើញ​ធ្វើ​ជា​សាក្សី។ អាច​និយាយ​ថា នេះគឺជា​សេចក្តី​ថ្លែង​ការណ៍​រួម​​អំពី​ទំនាក់ទំនងនៃប្រទេសទាំងពីរ​ក្នុង​ដំណាក់កាល​ថ្មី។ សេចក្តី​ថ្លែង​ការណ៍​នេះ​​ក៏បាន​វាយ​តំលៃ​យ៉ាង​​ត្រឹម​ត្រូវ​ទំនាក់ទំនង​នៃប្រទេសទាំងពីរ ក្នុង​ខណៈពេល ៥០ ឆ្នាំ​កន្លងមកនេះ​ លើកឡើង​​​បណ្តា​ទិសដៅ​សំខាន់​​ៗ សំរាប់​ទំនាក់ទំនង​នៃប្រទេស​ទាំង​ពីរ​​​ក្នុង​​​រយៈពេល​ខាង​មុខឆាប់ៗ ​​នេះ​ លើគ្រប់​វិស័យ កំណត់​ទិសដៅ​​នូវ​ការ​ដោះស្រាយ​បណ្តា​​បញ្ហា​សេសសល់​ក្នុងទំនាក់ទំនង​នៃប្រទេស​ទាំងពីរ ឯកភាព​នូវ​ការ​យល់​ដឹង​នូវ​បញ្ហា​អន្តរជាតិ​និង​ក្នុងតំបន់​./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

 

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top