• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ចំណាប់អារម្មណ៍ឆ្នេរថ្មក្រញាំនាគ

ជា​ការ​គួរ​ផ្សំ​ពិសេស​រវាង​ទឹក​និង​ថ្ម​ ឆ្នេរ​ថ្ម​ក្រញាំ​នាគ​ ស្ថិតនៅ​មណ្ឌល​៤ ទីរួម​ស្រុក​កូតូ​ ស្រុក​កោះ​កូតូ​ ​ខេត្ត​ក្វាង​និញ​ (Quang Ninh) បាន​ក្លាយ​ជា​ទីកន្លែង​​ទេសចរណ៍​មួយ​ ក្នុង​ចំណោម​​កន្លែង​ទេសចរណ៍​​​ស្វែង​យល់​ ដែល​ពោរពេញទៅ​ដោយ​ចំណាប់​អារម្មណ៍​។

ពី​កំពងផែ​អង្គុយ​ឡាន​អេឡិច​ត្រូនិក​ ដោយបង់​​តម្លៃ​ប្រហែល​១៥០០​០​ដុង​ក្នុង​​ម្នាក់ យើង​ខ្ញុំ​ធ្វើដំ​ណើរ​ទៅ​ដល់​ឆ្នេរ​​ថ្ម​ក្រញាំ​នាគ​ តាម​ការ​ណែនាំរបស់​​ប្រជាជន​នៅក្នុង​​កោះ។ ពេល​ធ្វើ​ដំណើរ​មក​ដល់ យើង​ខ្ញុំ​ពិតជាតក់​ស្លត់​អារម្មណ៍​ ដោយសារ​​សម្រស់​​ស្រស់​ស្អាត​ ​ មាន​កំពូល​ភ្នំ​ផ្លែកចម្លែក​​​អស្ចារ្យ​​​ សម្រប​នឹង​ទឹក​សមុទ្រថា្ល​​ពណ៌​ខៀវ​ស្រ​ងាត់​​​។​

ឆ្នេរ​ថ្ម​ក្រញាំ​នាគ​ មាន​ផ្ទៃ​ជាង​៤០​ហិកតា​ បណ្តោយប្រហែល២គីឡូម៉ែត្រ លាត​សន្ធឹង​ទៅទិស​ឦសាន្ត​ -​ និរតី​។ តាម​​បង​ង្វៀនវ៉ាន់​បាក់ (Nguyen Van Bac) ជា​អ្នក​រស់​នៅ​លើ​កោះ​និយាយ​ថា កាលពីមុន​ ប្រជាជន​នៅ​កោះកូតូ​ (Co To) តែង​​ហៅ​នេះជា​ឆ្នេរ​ថ្ម​កូវ​មី (Cau Mi) ​ប៉ុន្តែ​តែ​ពេលសំឡឹង​ពីចម្ងាយ​ ឆ្នេរ​ថ្ម​មាន​រូប​សណ្ឋាន​កន្ទុយ​​កណ្តុរ​ធំ​ កំពូល​ថ្ម​​​អើត​​ចេញ​ទៅកាន់​សមុទ្រ​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្រមៃ​ឃើញ​ដូច​​ក្រចក​ម្រាម​​សត្វនាគ​។ ហេតុនេះ​ហើយ​ ប្រជា​ជន​​និង​ភ្ញៀវទេសចរណ៍​មក​ទស្សនា​ហៅទី​នេះថា​ ​ឆ្នេរ​ថ្ម​ក្រញាំ​នាគ​។


 ឆ្នេរ​ថ្ម​ក្រញាំ​នាគ​មាន​សម្រស់​ស្អាត​ មិនត្រឹមតែ​​មាន​តម្លៃ​អំ​ពី​ទេសភាព​ នៅ​ទាំង​បង្កប់​ភាព​ពិសេ​ស​​​ច្រើន ​
ស្តី​ពី​ការកកើត​​ភូគព្ភសាស្រ្ត​។​


តាម​ការ​សង្កេត​​ អាចនិយាយថា​រចនាសម្ពន្ធ​​ថ្ម​កូតូ​ មាន​អាយុកាល​​យូរជាង​ ថ្មបុរាណ​នៅ​តំបន់​ដទៃ​។

 ចំណុច​ពិសេស​រចនា​សម្ពន្ធ​ថ្ម​កូតូ​ទន់​ ដូចនេះ​ពេលទឹក​ភ្លៀង​ជ្រាបចូលធ្វើ​​សំណឹក​វា​ បង្កើត​ជា​រូបសណ្ឋាន​​​និង​ក្រយៅ​ថ្ម​ពណ៌​​ស្អាត​ពិសេស​។​

 ចំណុច​ពិសេស​រចនា​សម្ពន្ធ​ថ្ម​កូតូ​ទន់​ ដូចនេះ​ពេលទឹក​ភ្លៀង​ជ្រាបចូលធ្វើ​​សំណឹក​វា​ បង្កើត​ជា​រូបសណ្ឋាន​​​និង​ក្រយៅ​ថ្ម​ពណ៌​​ស្អាត​ពិសេស​។​

 ផែន​​ថ្មច្រើន​ពណ៌​សំឡឹង​ពី​កម្ពស់​​ទៅ​ឃើញ​ដូចជា​​រលក​សមុទ្រ​ប្រដេញ​គ្នា​​។​

 ទិដ្ឋ​ភាព​ថ្ម​ច្រើន​ពណ៌​ បង្កើត​ភាព​ពិសេស​នៃ​ឆ្នេរ​ថ្ម​ក្រញាំ​នាគ។​

 ភ្ញៀវទេសចរណ៍​ចូល​ចិត្ត​ស្វែង​យល់​សម្រស់​អស្ចារ្យ​ នៃ​ស្រទាប់​សេឌីម៉ង់ទែរ ក្នុង​ឆ្នេរ​ថ្ម​ក្រញាំ​នាគ។​

 ថ្ម​និង​ទឹក​នៃ​ឆ្នេរ​ថ្ម​ក្រញាំ​នាគ​ ធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​ពិបាកភ្លេច​នូវទេស​ភាព​​ស្អាត​អស្ចារ្យ​នេះ។​

 នៅទី​នេះ នៅ​បានហៅ​ឈ្មោះ​ផ្សេង​មួយ​ គឺ​”​ខ្ពង់​រាប​​មើល​ទឹករលក”។ រសៀល​ ជំនោលរលក​ធំៗ​វាយ​ខ្ទប់ច្រាំងថ្ម​ បែក​ពពុះ​ស​គួរ​ឲ្យ​ចាប់​ចិត្ត​។

ភ្ញៀវទេសចរណ៍​ចូលចិត្ត​ស្វែង​យល់សម្រស់​ស្អាត​អាថ៌​កំបាំង​នៃ​ស្រទាប់​សេឌីម៉ង់ទែរ​ក្នុង​ឆ្នេរ​ថ្ម​ក្រញាំ​នាគ​។

បទដ្ឋាន​កកើត​នៃ​ធម្មជាតិ​ ធ្វើ​ឲ្យ​ស្រទាប់​ថ្ម​ មាន​សម្រស់​ស្អាត​អាថ៌កំបាំង​។

 ពេល​ព្រឹក​ទឹក​សមុទ្រ​ស្រក់​ចុះ​ រំលេច​ផែន​ថ្ម​ច្រើនពណ៌​។​

 ឆ្នេរ​ថ្ម​ក្រញាំ​នាគ​ជា​ប្រព័ន្ធ​ស្រទាប់​ថ្ម​សេឌីម៉ង់ទែរ​ ត្រូវ​សំណឹក​​តាម​ពេលវេលា​រាប់​ពាន់ រាប់​រយ​ពាន់​ឆ្នាំ​មុន​ ដោយសារទឹក​សមុទ្រ​។

នៅកណ្តាល​ថ្ងៃក្តៅ​សីតុណ្ហភាព​ប្រហែល​ ៣៨​ - ៤០អង្សារ យើង​ខ្ញុំ​មាន​ឱកាស​គយ​គន់​​សម្រស់​ស្រស់​ស្អាត​សម្រប់​រវាង​ថ្ម​និង​ទឹក​នៃ​ឆ្នេរ​ថ្ម​ក្រញាំ​នាគ។ ថ្ម​នៅទីនេះ​រៀប​តម្រួត​លើ​គ្នា​ រចនា​សម្ពន្ធ​ថ្ម​កន្លែង​ខ្លះ​រឹង​មាំ​ បង្កើត​ជា​រូប​សណ្ឋាន​​ច្រើន​ ពេល​ពន្លឺព្រះ​អាទិត្យ​បញ្ចាំង​ចុះ​ក្រយៅ​ថ្ម​ រំលេច​ពណ៌​ភ្លឺ​ផ្លេក​ខុសពី​គ្នា​។ ឆ្ងាយៗ​មាន​ដុំ​ថ្ម​ផ្អៀង​លយ​ចេញ​​ទៅសមុទ្រ​ ឬ​រៀប​តម្រួត​ត្រង់ទៅ​លើ​ ខ្ពស់​ ទាប​ផ្អែក​គ្នា​ដូច​ស្រាក់​ទៀប​រៀប​ត្រឹម​ត្រូវ​។ ទាំងអស់​មើលទៅ​ដូច​​ជា​ផ្ទាំង​គំនូរ​បង្កប់​អាថ៌​កំបាំង​​ធម្មជាតិជា​អ្នក​បង្កើត​​ជូន​នៅទីនេះ។​

បង​ស្រី​ង្វៀន​ធី​ខាញ់​ហ្វ័រ​ (Nguyen Thi Khanh Hoa) ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​កោះ​កូតូ​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវ​ជ្រាវ​សង្កេត​របស់​ភូគព្ភវិទូ​មួយ​ចំនួន​ ឆ្នេរ​ក្រញាំ​នាគ​មិនមែនជា​ថ្ម​កកើត​ក្នុង​គូហារ​រូង​ភ្នំ​ តែ​ជា​ប្រព័ន្ធ​ថ្ម​សេឌីម៉ង់​ទែរ​បាន​ទឹក​សមុទ្រ​​សំណឹក​រាប់រយ​ពាន់​ឆ្នាំ​កន្លងទៅ​។ ជាង​នេះ​ទៅ​ទៀត​ រចនាសម្ពន្ធ​ថ្ម​នៅ​ឆ្នេរ​ថ្មក្រញាំ​នាគ​ មានអាយុកាល​​យូរជាង​ តំបន់​ថ្មបុរាណផ្សេងៗ​​ បង្កើត​ជាទេសភាព​​អស្ចារ្យ​នៅលើ​កោះកូតូ​។ ភ្ញៀវ​ទេសចរណ៍​​​ទៅ​ដល់​ឆ្នេរ​ថ្មក្រញាំ​នាគ​អាចគយ​គន់​សម្រស់​រហោស្ថាន​ពិសេស​ កម្រទីណាមាន​។ ក្រៅពីនោះ ឆ្នេរ​សមុទ្រ​​​នៅទីនេះ នៅ​ដាច់​ដោយ​ឡែក​ទាំងស្រុង​ ពី​បរិយាកាស​អូរអរ​នៅទីរួមស្រុកកូតូ​ ដូច្នេះពេល​ឡើង​លើ​ផ្ទាំង​ថ្ម​អាច​ស្តាប់​ឮសូរ​រលក​រណ្តំ​ បោក​បាច់​លើ​ស្រទាប់​ថ្ម​សេឌីម៉ង់ទែរ​។ មកទី​នេះ​ចំ​ពេល​មាន​ពន្លឺ​ល្អ​ ស្ងាត់​ខ្យល់​ ក្រុម​យើង​​ខ្ញុំរំសាត់​អារម្មណ៍​លើផ្ទៃទឹក​ថ្លា​យង់​ ប្រលែង​លេង​នឹង​រលក​ប្តូរ​វេន​បោក​បាច់​មកលើ​ផែន​​ថ្ម។​ មិត្ត​យុវវ័យ​ច្រើននាក់​ជ្រើសផ្ទាំង​ថ្មស្អាតដើម្បី​ថតរូប​អនុស្សាវរីយ៍​ពេល​មកទេសចរណ៍នៅ​ឆ្នេរ​ថ្ម​ក្រញាំ​នាគ​ កោះកូតូ​។​

តាម​​បង​បាក់​ (Bac) ឲ្យ​ដឹងថា ឆ្នេរ​ថ្ម​ក្រញាំ​នាគ​ ជា​ទីកន្លែង​ស្អាត​មួយ​ក្នុង​ចំណោម​ទីកន្លែង​ស្អាត​ គយគន់​អរុណរះ​នៅ​កោះកូតូ​ ទោះបី​មាន​ការសោក​ស្តាយ​បន្តិច​ ដោយសារមកដល់ទី​នេះ​ចំពេល​ថ្ងៃត្រង់​ ប៉ុន្តែ​យើង​ខ្ញុំ​នៅ​តែ​ដើរ​សន្សឹម​ឆ្លងកាត់​ផ្លូវ​ថ្ម​ជុំវិញ ​ពេញ​ទៅ​ដោយដើម​​រុក្ខជាតិដុះបណ្តោយ​ពី​​កំពូល​ភ្នំ​។ តាម​ពិត​ក្រោម​ក្តៅ​ថ្ងៃ​ត្រង់​​ចែង​ចាំង​ យើង​ខ្ញុំ​អស់ពីចិត្ត​ពេលបាន​គយគន់​ភាព​ស្រស់​ស្អាត​ពិសេស ​និង​បរិយាកាស​សម្រប់​រវាង​សមុទ្រ​និង​​ភ្នំ​​នៃ​កោះ​ស្ថតិ​នៅ​ទិស​ខាង​កើត​ នៃ​ខេត្តក្វាង​និញ (Quang Ninh) ​របស់​វៀណាម​៕​

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត​
 


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top