បណ្តាវិថីបុរាណនាសម័យមុន
នាពេលរសៀលនៃសរទរដូវ តាមការណែនាំរបស់ភូមិសាស្ត្រវិថីបុរាណដែលកត់ត្រាក្នុងសៀវភៅអំពីរដ្ឋធានីហាណូយ ( Ha Noi ) យើងខ្ញុំបានមកដល់ទីកន្លែងមួយ ដែលគេចាត់ទុកដូចជាចំណុចមួយស្ថិតនៅបាតរូបរាង “ត្រីកោណ”នៃវិថីបុរាណ នេះគឺជាបណ្តាវិថី ហាងបុង ( Hang Bong ) - ហាងហ្គាយ ( Hang Gai ) - កូវហ្គោ ( Cau Go) ដើម្បីពិសាតែទឹកកកមួយកែវ ដែលលក់នៅចិញ្ចើមផ្លូវនិងអង្គុយសញ្ជឹងគិតយ៉ាងស្រមើស្រមៃ ។
ចំពោះនរណាម្នាក់ដែលមានចំណូលចិត្តអង្គុយនិងពិសាតែទឹកកកនៅចិញ្ចើមផ្លូវ ឬដើរជុំវិញក្នុងតំបន់ “៣៦ វិថីបុរាណ” សុទ្ធតែមើលឃើញថា៖ រដ្ឋធានីហាណូយ ( Ha Noi ) គឺមួយក្នុងបណ្តាទីក្រុង“ប្លែកៗ” ពីព្រោះសោភ័ណ្ឌភាពនេះមិនត្រឹមតែស្អាតល្អដោយស្ថាបត្យកម្មតែប៉ុណ្ណោះ ប្រហែលជាបណ្តាគុណសម្បត្តិរបស់វិថីបុរាណក៏ក្លាយទៅជាការបំផុសគំនិតរបស់កវីម្នាក់។ ប្រហែលជាដូច្នេះ រដ្ឋធានីហាណូយបានលេចចេញជាច្រើនដងក្នុងបទកំណាព្យ តន្ត្រី គំនូរ ហើយជួនកាលរូបភាពចក្រតូច ផ្លូវតូច បណ្តាហាងលក់នៅចិញ្ចើមផ្លូវ ដែលធ្វើឲ្យអ្នករស់នៅឆ្ងាយពីស្រុកកំណើតក៏នឹកដល់រដ្ឋធានីហាណូយផងដែរ។
ទិដ្ឋភាពនៅកណ្តាលរដ្ឋធានីហាណូយ បឹងហូហ្គៀម ( Ho Guom ) ស្ថិតនៅពាក់កណ្តាល។ ថតពីយន្តហោះរបស់ កងទ័ពបារាំង នៅពេលពួកគេឈ្លានពាននៅប្រទេសយើង នាបណ្តាឆ្នាំ ៣០ នៃសតវត្សរ៍មុន។ រូបថត៖ ឯកសារ ផ្សារដុងស្វឹន (Dong Xuan) ផ្សារធំបំផុតក្នុងតំបន់វិថីបុរាណហាណូយ បានកសាងពីរាជកាលង្វៀន (Nguyen) (នាដើមសតវត្សរ៍ទី ១៩) និងត្រូវបានជនជាតិបារាំងកសាងយ៉ាងរឹងមាំនាឆ្នាំ១៨៩០។ ថតនាបណ្តាឆ្នាំ ៨០ នៃសតវត្សរ៍មុន នៅពេលរដ្ឋធានីហាណូយនៅតែមានភ្លើងរថយន្តដោយភ្លើងទៅមកទៅវិញ។ រូបថត៖ ឯកសាររបស់កាសែតវៀតណាម រូបភាពលោកគ្រូសរសេរឃ្លាឆ្លងឆ្លើយក្នុងបុណ្យតេត ( បុណ្យចូលឆ្នាំថ្មីវៀតណាម ) នៅចិញ្ចើមផ្លូវនៃរដ្ឋធានីហាណូយ ប្រហែលមួយសតវត្សរ៍មុន។ រូបថត៖ ឯកសារ វិថីហាងថៀក (Hang Thiec) នាឆ្នាំ១៩១៥ បណ្តាផ្ទះស្ថិតជិតជុំគ្នាតាមរបៀប "ត្រួតគ្នាឡើង ដូចប្រអប់គូសឈើ"។ រូបថត៖ ឯកសារ ហាងលក់គ្រឿងលេងសំរាប់កុមារក្នុងពិធីបុណ្យសែនព្រះខែ ស្ថិតនៅវិថីហាងហ្គាយ (Hang Gai) ថតប្រហែល ក្នុងឆ្នាំ ១៩១៥ - ១៩១៧។ រូបថត៖ ឯកសារ |
តាមសៀវភៅប្រវត្តិសាស្ត្រ តំបន់វិថីបុរាណនៃរដ្ឋធានីហាណូយត្រូវបានបង្កើតប្រហែលសតវត្សរ៍ទី ១០ រហូតដល់សតវត្សរ៍ទី ១៥ ដល់ សតវត្សរ៍ទី ១៦ បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ តំបន់វិថីបុរាណទាំងឡាយនៃរដ្ឋធានីហាណូយមានទំហំ ៨២ ហិចតា ស្ថិតនៅខាងកើតហ័ងថាញ់ -ថាំងឡុង ( Hoang Thanh Thang Long) នាសព្វថ្ងៃនេះស្ថិតក្នុងភូមិសាស្ត្រ ១០ សង្កាត់នៃខណ្ឌហ័នគៀម (Hoan Kiem) ។ រីឯតំបន់វិថីចាស់នៃរដ្ឋធានីហាណូយត្រូវបានបង្កើត នាពេលកងទ័ពបារាំងឈ្លានពានប្រទេសវៀតណាម នាបច្ចុប្បន្ននេះបណ្តាវិឡានិងអគារចំនួន ១.៥៨៦ អគារ ដែលមានរចនាបទស្ថាបត្យកម្មបាំរាង បានកសាងពីជាង ១០០ ឆ្នាំមុន ក្នុងនោះវិឡាប្រើប្រាស់ដោយឯកជនចំនួន ៥៦២ អគារ និងវិឡាជាកម្មសិទ្ធិរបស់រដ្ឋចំនួន ១.០២៤ អគារ ។ |
មើលពីខាងលើចុះ ចម្ងាយពីត្រើយទន្លេហុង (Hong) មិនឆ្ងាយប៉ុន្មានទេ តំបន់វិថីបុរាណហាណូយទាំងឡាយមើលដូចជារូបត្រីកោណមួយដ៏ធំអស្ចារ្យ។ ផ្លូវជាខ្វាត់ខ្វែងនិងបែងចែកជាក្រឡាចត្រង្គ។ នាពេលមុន នៅវិថីនិមួយៗ គេលក់មុខទំនិញមួយ ឬប្រកបមុខរបរសិប្បយកម្មមួ។ ដូច្នេះ ឈ្មោះរបស់វិថីតែងតែតភ្ជាប់និងអក្សរ“ហាង” ដូចជា៖ ហាងដឿង ( Hang Duong ) ហាងបាក ( Hang Bac ) ហាងមាំ ( Hang Mam ) ហាងជីញ ( Hang Chinh ) ហាងម៉ា ( Hang Ma ) ហាងវ៉ាយ ( Hang Vai ) ... តំបន់វិថីតបុរាណតភ្ជាប់ជាមួយគ្នា មើលដូចជាទីផ្សារធំមួយ។ ប្រហែលជាដូច្នេះ រដ្ឋធានីហាណូយមានឈ្មោះផ្សេងៗ ទៀតគឺ“កែចើ” ( Ke Cho )។
សង្ខាងចិញ្ចើមផ្លូវគឺបណ្តាអគារមានរូបរាងបំពង់ជិតជុំគ្នា តាមរបៀប “ប្រអប់ឈើគូសត្រួតគ្នាឡើង”។ អគារដែលកសាងតាមបែបនេះតែងតែលេចចេញជាច្រើនក្នុងគំនូរ “ ផ្លូវផាយ” ( Phai ) ដ៏ល្បីឈ្មោះរបស់វិចិត្រករប៊ុយស្វឹនផាយ ( Bui Xuan Phai ) (១៩២០ - ១៩៨៨)។ នាសព្វថ្ងៃនេះ បណ្តាអគារចំនួនត្រូវបានកសាងតាមបែបនេះ ដែលនៅតែមើលឃើញនៅវិថីហាងបួន ( Hang Buom ) វិថីហាងបាក ( Hang Bac ) វិថីហាងង៉ាង ( Hang Ngang ) វិថីហាងដាវ (Hang Ngang)…
ផ្ទះស្ថិតក្នុងតំបន់វិថីបុរាណគឺជាទីកន្លែងស្នាក់នៅផងនិងគឺជាហាងលក់ដូរផង។ នាបណ្តាថ្ងៃក្តៅដូចជាបណ្តាថ្ងៃភ្លៀង បណ្តាផ្ទះនេះលេចចេញយ៉ាងតូចៗនិងសាមញ្ញ ប៉ុន្តែជិតស្និទ្ធ។ បណ្តាផ្ទះប្រក់ដំបូលពណ៌ត្នោតទុំ ដំបូលជិតនឹងដំបូល ជញ្ជាំងជិតនឹងជញ្ជាំង ដែលស្ថិតផ្អែកលើគ្នាដូចជាគូស្នេហាវ័យចំណាស់នៃសតវត្សរ៍ អ្វីៗ ទាំងនោះបានបង្កើតសោភ័ណ្ឌភាពស្រស់ស្អាតធ្វើឲ្យរំភើបចិត្ត។
នៅសម័យកងទ័ពឈ្លានពានប្រទេសយើង ប្រហែលចុងសតវត្សរ៍ទី ១៩ រហូតដល់ដើមសតវត្សរ៍ទី ២០ ការរៀបចំរដ្ឋធានីហាណូយមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ វិថីជាច្រើនដែលបានបង្កើត ភាគច្រើនត្រូវបានកសាងដោយជនជាតិបារាំង។ នាសព្វថ្ងៃនេះ ប្រជាជនធ្លាប់ហៅតំបន់វិថីនេះគឺវិថីបុរាណ ដើម្បីបែងចែកនឹងវិថីបុរាណចាស់ដែលបានបង្កើតពីបណ្តាសតវត្សរ៍មុន។
នាបច្ចុប្បន្ននេះ ផ្លូវថ្នល់ត្រូវកសាងធំជាង ត្រង់ជាងនិងក្រាលកៅស៊ូ ថែមទាំងចិញ្ចើមផ្លូវ ប្រពន្ធ័លូទឹកស្អុយបង្កប់ក្រោមដីនិងប្រព័ន្ធបំភ្លឺផងដែរ។ ជាពិសេស នាសម័យនេះ រដ្ឋធានីហាណូយមានបន្ថែមវិឡាធំៗ ដែលកសាងតាមស្ថាបត្យកម្មបារាំងបុរាណ។ បណ្តាវិឡាមានសួនច្បារដ៏ប្រណិតថ្លៃថ្នូរ វិឡាភាគច្រើននេះគឺទីស្នាក់ការរបស់លោកខាងលិច ឬផ្ទះស្នាក់នៅរបស់មន្ត្រីជនជាតិបារាំង ឬរបស់ជនជាតិវៀតណាមធូរធាដោយសារធ្វើការបំរើលោកខាងលិច។
មិនស្ថិតក្រៅការលំហូរនៃពេលវេលានិងប្រវត្តិសាស្ត្រ រដ្ឋធានីហាណូយក៏ដូចជាទីក្រុងផ្សេងៗ ទៀតលើពិភពលោក នេះសុទ្ធតែឆ្លងកាត់ជំហានផ្លាស់ប្តូរក្នុងដំណើរការនគររូបនីយកម្ម។ ដូច្នេះ មិនអី្វៗភ្ញាក់ផ្អើល នៅពេលមើលឃើញរដ្ឋធានីហាណូយកំពុងមានជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ នេះគឺរដ្ឋធានីហាណូយមួយ នៅតែរក្សាទុកបណ្តាតំលៃចាស់របស់សម័យមុន ប៉ុន្តែចាប់ផ្តើមបន្ថែមពណ៌ស្រស់ស្អាត ឆើតឆើយ ល្អប្រសើរនិងទំនើបជាង ដោយសារការកសាងបណ្តាបុរីថ្មី ដែលគេចាត់ទុកដូចជា “ទីក្រុងអឺរ៉ុបតូចមួយ”។
ចក្រទ្វារក្វាងចឿង ( Quan Chuong ) កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រត្រូវបានចាត់ចំណាត់ថ្នាក់ក្នុងវិថីបុរាណ។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម ដំបូលមានពណ៌ត្នោតទុំនៃបណ្តាផ្ទះដែលស្ថិតក្នុងតំបន់វិថីបុរាណ នៅរដ្ឋធានីហាណូយ។ រូបថត៖ ត្រុងជីញ ស្ថាបត្យកម្មឈើក្នុងផ្ទះដែលកសាងតាមរបៀបប្រពៃណី ស្ថិតក្នុងតំបន់វិថីបុរាណ នៅរដ្ឋធានីហាណូយ។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម ស្នាមរបស់ពេលវេលានៅតែបន្សល់ទុកលើវិឡាមួយអគារ ដែលមានរចនាបទស្ថាបត្យកម្មបារាំងបុរាណ ស្ថិតក្នុងរដ្ឋធានីហាណូយ។ រូបថត៖ ត្រឹនកុងដាត ចង្វាក់នៃជីវិតរស់នៅដ៏សាមញ្ញរបស់ប្រជាជន ដែលស្នាក់នៅតំបន់វិថីបុរាណក្នុងរដ្ឋធានីហាណូយ។ រូបថត៖ ត្រុងជីញ ជនបរទេសទិញបណ្តាប្រភេទកាសែតជាភាសាបរទេសនៅហាងលក់កាសែត នៅចិញ្ចើមផ្លូវ។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម ឡដុតដែកមួយ ស្ថិតក្នុងវិថីបុរាណហាណូយ។ រូបថត៖ ត្រឹនថាញ់យ៉ាង |
ចំណាប់ចិត្តដោយសារបណ្តា "ទីក្រុងអឺរ៉ុបតូចមួយ"
ជាងមួយសតវត្សរ៍មុន ក្នុងក្តីសុប៉ិនរបស់ប្រជាជនហាណូយក៏មិនអាចប៉ាន់ស្មានមុខមាត់រដ្ឋធានីនេះអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងខ្លាំងក្លាដូចនាបច្ចុប្បន្ននេះ។
នៅពីកណ្តាលរដ្ឋធានីហាណូយមិនឆ្ងាយប៉ុន្មានទេ ចំណាយការជិះម៉ូតូប្រហែល ៣០ នាទី តំបន់ជាយក្រុងដ៏រហោឋានជាដើម ប៉ុន្តែនាបច្ចុប្បន្ននេះបានលេចចេញបណ្តាបុរីថ្មីនិងទំនើប ដែលមានរូបរាងប្រហាក់ប្រហែលបណ្តាទីក្រុងអឺរ៉ុបតូចដូចជា៖ Vinhomes Royal City, Vinhomes Times City, Vinhomes Riverside, Ecopark, Ciputra, The Manor, Park City...
ការកសាងបណ្តាសម្ព័ន្ធបុរីថ្មីនេះមិនត្រឹមតែកាត់បន្ថយដងស៊ីតេប្រជាជនរស់ក្នុងរដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងបង្កើតទីស្នាក់នៅស្រស់ស្អាតជាងសំដៅឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់របស់ប្រជាជន ជាពិសេសគឺស្រទាប់យុវវ័យ។
Royal City “អឺរ៉ុបតូចមួយ” ស្ថិតក្នុងរដ្ឋធានីហាណូយ ដែលលេចចេញយ៉ាងឆើតឆាយ នៅពេលរាត្រី។ រូបថត៖ត្រឹនថាញ់យ៉ាង ទិដ្ឋភាពរួមនៃបុរី Vinhome Riverside ស្ថិតនៅខាងឦសានរដ្ឋធានីហាណូយជាលេចធ្លោដោយវិឡា ដែលកសាងក្បែរព្រែកពណ៌បៃតង។ រូបថត៖ ឡេហៀវ បុរី Vinhomes Riverside ជាលេចធ្លោដោយសារស្ថាបត្យកម្មអេកូបរិសុទ្ធនិង romatic។ រូបថត៖ ឯកសាររបស់ Vingroup Vinhomes Times City មានរចនាបទស្ថាបត្យកម្មអេកូដ៏សកម្ម នៅប្រទេសសឹង្ហបុរី ដូច្នេះសមស្របនឹងស្រទាប់យុវវ័យ ។ រូបថត៖ ឯកសាររបស់ Vingroup Vinhomes Times City “ទីក្រុងទាន់សម័យថ្មី” នៃរដ្ឋធានីហាណូយ។ រូបថត៖ ឯកសាររបស់ Vingroup |
(លោកង្វៀនឌឹកជូង (Nguyen Duc Chung) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។) “ក្នុងផែនការកែលំអរដ្ឋធានីហាណូយក្នុងរយៈពេលច្រើនឆ្នាំខាងមុខនេះ រដ្ឋធានីហា ណូយនឹងជុសជុលបណ្តាបុរីចាស់ជាបណ្តើរ ៗ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបណ្តាបុរីថ្មីសំ ដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មួយ ធានាការអភិវឌ្ឍន៍យ៉ាងព្រមៗគ្នា ចីរភាពនៅរដ្ឋធានី។ ជាក់ស្តែង យកចិត្តទុកដាក់ក្នុងគោលនយោបាយអភិវឌ្ឍន៍ទីស្ថានពណ៌បៃតង ដោយកម្មវិធីដាំដើមឈើចំនួន ១ លានដើម និងផែនការក្នុងខណៈពេល ៥ ឆ្នាំខាងមុខនេះ កសាងឧទ្យានចំនួន ២៥ ក្នុងនោះ ៥ ឧទ្យានដែលទទួលស្តង់ដាអន្តរជាតិ។" |
ពីកណ្តាលរដ្ឋធានីហាណូយ ចំណាយតែ ១៥ នាទី ជិះម៉ូតូតាមទិសនិរតិរដ្ឋធានី យើងខ្ញុំបានមកដល់ Vinhomes Royal City គឺមួយក្នុងចំណោមបណ្តាបុរីថ្មី ដែលចាត់ទុកដូចជា “ទីក្រុងអឺរ៉ុបតូចមួយ” នៅរដ្ឋធានីហាណូយ។
នាពេលរាត្រី Vinhomes Royal City ត្រូវបានបំភ្លឺយ៉ាងត្រចះត្រចង់ ភ្លឺផ្លែតដូចជាព្រះរាជវាំងមួយ។ ក្រោយទ្វារចូលដ៏ធំអស្ចារ្យ ដែលមើលដូចជា "ខាយហ័នម៉ូន" (Khai Hoan Mon) នៅប្រទេសបារាំង តំបន់បុរី Royal City លេចចេញយ៉ាងប្រណិតថ្លៃថ្នូរ ឆើតឆាយនិងធំធេង ដោយស្ថាបត្យកម្មទំនើបរួមផ្សំនឹងស្ថាបត្យកម្មបុរាណតាមរចនាបទព្រះរាជនៅអឺរ៉ុប។
Royal City មានទីលានធំទំហំជិត ៣០.០០០ ម៉ែត្រការ៉េនិងដាក់បណ្តាស្នាដៃឆ្លាក់ ដែលមានទំហំធំនិងស្រស់ស្អាត។ ជុំវិញបណ្តាអគារខ្ពស់ត្រូវបានកសាងនិងរួមផ្សំនឹងទីស្ថានពណ៌បៃតង អាងហែលទឹក បរិវេណលេង និងសួនច្បារសំរាប់អ្នកមានវ័យចំណាស់ ហាត់ប្រាណដែលកសាងតាមរចនាបទជប៉ុន…
ក្រោមសម្ព័ន្ធអគារខ្ពស់នេះ បង្កប់ក្នុងដីគឺសម្ព័ន្ធ shopping លេងកម្សានដ៏ទំនើបរួមមាន៖ បណ្តាផ្សារទំនើប ភោជនីយដ្ឋាន ឧទ្យានទឹក បរិវេណលេងប៉ាតាំង...
បើសិន Royal City ជាទីកន្លែងគួរឲ្យចាប់ចិត្តសំរាប់អ្នកចូលចិត្តស្ថាបត្យកម្មទំនើបរួមផ្សំនឹងស្ថាបត្យកម្មបុរាណ។ រីឯបុរី Vinhomes Time City ស្ថិតនៅទិសអាគ្នេយ៍រដ្ឋធានីហាណូយ ដែលសមស្របនឹងអ្នកយុវវ័យដ៏សកម្មនិងទំនើប។ នេះ គឺជាបុរីសម្ព័ន្ធដំបូងនៅខាងជើងដែលកសាងតាមគំនិតផ្តួចផ្តើមនូវតំបន់បុរីទំនើបរចនាបទស្ថាបត្យកម្មអូកេរបស់ប្រទេសសឹង្ហបុរី រួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា៖ ទីស្នាក់នៅ សុខាភិបាល អប់រំ ទីកន្លែងលេងកម្សាន្ត បរិវេណលេងកីឡា តំបន់ពាណិជ្ជកម្ម…
អ្នកជំនាញខាងស្ថាបត្យកម្មបានវាយតំលៃថា Times City គឺរូបភាពរបស់ទីក្រុងមួយដែលសមស្របនឹងជីវភាពសកម្មកំពុងផ្លាស់ប្តូរជារាល់ថ្ងៃ។ ព្រមទាំងវាក៏កកើតនិងកំណត់ទិសដៅនូវបណ្តាស្តង់ដាជីវភាពរស់នៅថ្មីសំរាប់ផ្ទះល្វែងទំនើប រួមជាមួយបណ្តាតំលៃវប្បធម៌សហគមន៍…យើងអាចនិយាយបានថា៖ Times City មិនត្រឹមតែជាទីស្នាក់នៅគួរឲ្យរស់នៅប៉ុណ្ណោះទេ ថែមទាំងនេះគឺជាទីកន្លែងលេងកម្សាន្តថ្មីគួរឲ្យចាប់ចិត្តរបស់ប្រជាជនហាណូយ។
ខុសនឹងបុរីទាំងពីរខាងលើ បុរី Vinhomes Riverside ស្ថិតនៅទិសឦសានរដ្ឋធានីហាណូយ ដែលគេចាត់ទុកដូចជា “ទីក្រុង Venice ក្នុងរដ្ឋធានីហាណូយ”។ នៅទីនោះ ភាពល្អិតល្អន់របស់ស្ថាបត្យកម្មរបស់ទីក្រុង Venice (ប្រទេសអ៊ីតាលី) បុរីនេះដូចជាកសាងឡើងវិញប្រកដបដោយស្រស់ស្អាតនិងថ្លៃថ្នូរប្រណិត។ បណ្តាព្រែក បឹង ឧទ្យានតូច កសាងជុំវិញបណ្តាវិឡាដ៏ល្អប្រណិតធ្វើឲ្យតំបន់បុរីមើលឃើញដូចជាទីក្រុង Venice តូច ពេញលេញអាកាសធាតុបរិសុទ្ធនិង romatic។ ដូច្នេះ នៅពេលព្រឹក បើកទ្វារវិឡា ប្រជាជនរស់នៅទីនោះមានអារម្មណ៍នូវការដកដង្ហើមបរិសុទ្ធនិងសុខសាន្តនៅកណ្តាលធម្មជាតិ។
ការដែលរដ្ឋធានីហាណូយជំរុញយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍន៍សម្ព័ន្ធបុរីទំនើបគឺជាតម្រូវការចាំបាច់ក្នុងដំណើរអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ ដែលមានប្រជាជនជាង ៨ លាននាក់ នាបច្ចុប្បន្ននេះ។ ហើយការបង្កើតបណ្តាសម្ព័ន្ធបុរីទាំងនោះមិនត្រឹមតែដោះស្រាយតម្រូវការរស់នៅរបស់ប្រជាជនតែប៉ុណ្ណោះទេ ថែមទាំងផ្តល់មុខមាត់ថ្មីគួរឲ្យរំភើបចិត្តសំរាប់រដ្ឋធានីដែលមានអាយុរាប់ពាន់ឆ្នាំនេះ ./.
Vinschool ប្រព័ន្ធសាលាដែលទទួលស្តង់ដាអន្តរជាតិ នៅបុរី Vinhomes Times City ។ រូបថត៖ ឯករបស់ Vingroup ជ្រុងមួយក្នុងបណ្ណាគារបស់សាលា Vinschool ។ រូបថត៖ ឯកសាររបស់ Vingroup មន្ទីរពេទ្យ Vinmec (ស្ថិតក្នុងបុរី Times City) មួយក្នុងបណ្តាមន្ទីរពេទ្យឯកជនដ៏ទំនើបបំផុតជាងគេនៅប្រទេសវៀតណាម នាបច្ចុប្បន្ននេះ ។ រូបថត៖ ឯកសាររបស់ Vingroup Vincom Mega Mall សម្ព័ន្ធលក់ដូរ លេងកម្សាន្ត ដែលស្ថិតក្រោមដីរបស់បុរី Times City។ រូបថត៖ ត្រឹនថាញ់យ៉ាង ប្រពន្ធ័ផ្សារទំនើប ស្ថិតក្នុងបណ្តាបុរី ត្រៀមផ្គត់ផ្គង់ទំនិញគ្រប់មុខ ដែលឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន។ រូបថត៖ ត្រឹនថាញ់យ៉ាង |
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញ់យ៉ាង ត្រឹនកុងដាត ឡេហៀវ
ឯកសាររបស់ Vingroup និងឯកសាររបស់កាសែតរូបភាពវៀតណាម