• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ចំណាប់អារម្មណ៍ចំពោះ “The Innovators –ឈានមុខគេអំពីនិន្នាការ”

ក្រោម​ប្រធានបទ “The Innovators ​–ឈានមុខគេអំពីនិន្នាការ” អ្នក​រចនាម៉ូដ​ចំនួន ២១ នាក់ បាន​បញ្ចប់​ការ​សិក្សា នា​ឆ្នាំ២០១៧ នៅ​វិទ្យាស្ថាន​​រចនាម៉ូដ​និង​​សំលៀក​បំពាក់ London ហា​ណូយ (Ha Noi)​​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​ម៉ូដ​សំលៀក​បំពាក់​​រាប់​ពាន់​នាក់​ដែល​យល់ដឹងយ៉ាង​ច្បាស់​លាស់​​​នូវ​ម៉ូដ​សំលៀក​បំ ពាក់ ​មានគុណភាព​ខ្ពស់​និង​​រចនា​បទ​​អន្តរជាតិ។ ​ព្រឹត្តិការ​ណ៍​នេះ​បាន​ប្រព្រឹត្តទៅ​នា ​ខែសីហា ឆ្នាំ ២០១៧  កន្លង​ទៅ​ នៅ​សណ្ឋាគា​រMelia (រដ្ឋធានីហាណូយ)

មុន​ពេល​បង្ហាញ​កម្រងម៉ូដសម្លៀក​បំពាក់​និមួយៗ របស់​អ្នក​រចនាម៉ូដ​ម្នាក់ៗ ​​កម្មវិធី​បាន​ចាប់​ផ្កើម​​ដោយ​​ខ្សែ​ភាពយន្ត​ម៉ូដ​សម្លៀកបំពាក់​ដែលស្រឡាញ់​ចូលចិត្ត​​ទស្សនិកជន​​ហើយ​ឆ្លុះបញ្ចាំង​គំនិតនិង​ដំណើរ​ការ​អនុវត្តន៍​​កម្រង​​ម៉ូដ​សម្លៀកបំពាក់​​របស់​​អ្នក​រចនាម៉ូដ​ម្នាក់ៗ។ ក្រៅ​ពីនោះទៀត ទស្សនិកជនក៏បាន​យល់ដឹង​ការលំបាក​​ក្នុង​ដំណើរការ​​កសាង​រចនាបទ​របស់​អ្នក​រចនាម៉ូដ​វ័យ​ក្មេងដែល​ចូលចិត្ត​យ៉ាង​ខ្លាំង​​ចំពោះ​មុខរបរ​​​រចនា​ម៉ូដ​សម្លៀក​បំ​ពាក់​​និង​​ចំណូលចិត្ត​របស់​គេ ផង​ដែរ។


លោកបណ្ឌិត Douglas Maclennan – អតីតនាយកកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិ សកលវិទ្យាល័យ Northumbria (នៃប្រទេសអង់គ្លេស) និងជាទីប្រឹក្សាកម្មវិធីបណ្តុះបណ្តាល LCDF អញ្ជើញថ្លែងសន្ទរកថា ដើម្បីបើករាត្រីបង្ហាញម៉ូដសម្លៀកបំពាក់នេះ។

រាត្រីបង្ហាញម៉ូដសម្លៀកបំពាក់បញ្ចប់ការរៀនសូត្រ ក្រោមប្រធានបទ៖
“The Innovators –ឈានមុខគេអំពីនិន្នាការ”


កម្រោងម៉ូដសម្លៀកបំពាក់ “ទីស្ថានហោរាសាស្ត្រ” - របស់អ្នករចនាម៉ូដ
ឡេធីភឿងថាញ (Le Thi Phuong Thanh)។


រាត្រីបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​លើកទី ២ បាន​ឧទ្ទេសនាម​ដល់ទស្សនិកជន ១១ កម្រង​ម៉ូដ​សម្លៀក​​បំពាក់​របស់​អ្នក​រចនាម៉ូដ​វ័យ​ក្មេង។ ក្នុង​នោះ​គួរឲ្យ​កត់​សម្គាល់​គឺ​កម្រង “អារាម​ទាំងបួន” របស់​អ្នក​រចនាម៉ូដ វូតឿង​វី (Vu Tuong Vi) ​មកពី​បំផុសគំនិត​ពី​ជំនឿ​សក្ការៈបូជា​ព្រះម៉ែ​របស់​ប្រជាជន​វៀតណាម។ អ្នក​រចនាម៉ូដ​រូបនេះ​បាន​ប្រើប្រាស់​ពណ៌ ក្រណាត់​និង​ក្បូន​រចនា​ពី​ក្រដាស់​សែន​ដែល​គឺ​រណ្តាប់​មិន​អាច​ខ្វះ​​ក្នុង​ជំនឿសក្ការៈបូជា​ព្រះម៉ែ​និយាយ​​រួម​ ក៏​ដូចជា​​វប្បធម៌ប្រជាជន​វៀតណាម​និយាយដោយឡែក។ ​ការតភ្ជាប់ textile 3D ​ ពិសេស ក្បូន​រចនា​មាន​លក្ខណៈនិមិត្តរូប​និង​​ក្រណាត់​ពិសេស ដើម្បី​បង្កើត​កម្រង​ម៉ូដ​សម្លៀកបំពាក់​មាន​គុណភាព​ខ្ពស់​សំរាប់​បុ្រស​និង​​ស្រី ​មានអាយុ​ពី​២២ ឆ្នាំ ដល់ ៣២ ឆ្នាំ។

​រីឯ អ្នក​រចនាម៉ូដ កាវ​ង៉ុកត្រឹម វិញ​  (Cao Ngoc Tram) បាន​បង្ហាញ​កម្រងម៉ូដ​សម្លៀកបំពាក់ “Sonia Delaunay” ​​រ៉ូប​​​ពាក់​ក្នុង​ពិធី​ជប់​លៀង​​ដែល​យក​គំនិត​បំផុស​ពី​វិចិត្រករ​​ជនជាតិ​បារាំង​​​ Sonia Delaunayនិង​​បណ្តា​ស្នាដៃ​​មានលក្ខណៈអរូបី​របស់​វិចិត្រការិនីជនជាតិ​បារាំង​រុប​នេះ។ ចំណាប់អារម្មណ៍​បំផុតគឺ​កម្រង​ម៉ូដសម្លៀកបំពាក់ ​“Trolls”របស់​អ្នក​រចនាម៉ូដ ប៊ុយ​ថាវ​ណាម (Bui Thao Nam)បានយក​គំនិត​បំផុស​ពីខ្សែភាពយន្ត Trolls របស់​ក្រុមហ៊ុន Dreamworks​។ អ្នក​រចនាម៉ូដ ប៊ុយ​ថាវ​ណាម (Bui Thao Nam) បាន​ប្រើប្រាស់ពណ៌ឆើត​រួម​ផ្សំ​នឹង​​​ការប៉ាក់ ​សំឡី​មាន​រូបមូល ការ​តក្រណាត់​និងការ​ភ្ជាប់​គ្រាប់ ដូច្នេះ​កម្រង​នេះ​សមស្រប​នឹង​យុវវ័យ​​រស់​នៅ​ប្រទេស​អង់គ្លេស ប្រទេស​អាមេរិកនិង​ប្រទេស​ជប៉ុន។

ក្រៅពីនោះ​បណ្តាកម្រង​បាន​យក​គំនិត​ផ្តួច​ផ្តើម​ពី​សារជិតស្និទ្ធ​នឹង​ជីវភាព​ ដូចជា៖ “ទីស្ថាន​ហោរាសាស្ត្រ” យក​គំនិត​ផុសពី​ ១២ ក្រុម​ផ្កាយ​ក្នុង​ហោរាសាស្ត្ររបស់​អ្នក​រចនាម៉ូដឡេធីភឿង​ថាញ (Le Thi Phuong Thanh)។ “ឥតព្រំដែន​”របស់​អ្នក​រចនាម៉ូដ ដាំងង៉ឹន​អា (Dang Ngan Ha) យក​គំនិត​ផុស​ពី​ផ្នែកល្អិត​ល្អន់​របស់​នាឡិកា​និង​អត្ថន័យ​របស់​ពេល​វេលា​។ រឿង​រ៉ាវ​អំពីចត្រង្គ​យក​គំនិត​ផុសពី​ចត្រង្គ​របស់​អ្នក​រចនាម៉ូដ តូ​ណឹ​ង៉ុក​ហា (To Nu Ngoc Ha)។ កម្រង​ម៉ូដសម្លៀក​បំពាក់​ខាង​លើទាំងឡាយនេះ​បាន​បង្កើត​ភាព​ជោគជ័យ​របស់​រាត្រី​បង្ហាញ​ម៉ូដសម្លៀក​​បំពាក់។

ក្នុង​រាត្រី​​​​ដំបូង​បានបង្ហាញ​ ​កម្រងម៉ូដសម្លៀកបំពាក់​​ភាគ​ច្រើនមាន​ពណ៌ឆើត រីឯ​រាត្រី​​ទី​ពីរ​ ១០ កម្រោង​ម៉ូដសម្លៀកបំពាក់​​​​បាន​ប្រើប្រាស់​ពណ៌ស្រអាប់។ ក្នុងរាត្រី​ទីពីរនេះ ទស្សនិកជន​បាន​​ទស្សនា​​ទីស្ថាន​ហុយអាន (Hoi An) តាម​រយៈកម្រោង“Eastern Grace” របស់​អ្នក​រចនាម៉ូដ ង​ធីហាត្រាង (Ngo Thi Ha Trang) ទស្សនិកជន​មាន​ឱកាស​ទស្សនា​ទីក្រុង​ Rome នៃ​ប្រទេស​អ៊ីតាលី​​តាមរយៈកម្រង​ម៉ូដសម្លៀកបំពាក់ “ពេល​ឈប់សម្រាកនៅទីក្រុង Rome” របស់​អ្នក​រចនាម៉ូដ ឡេអាញ​ជី (Le Anh Chi)។ ការស្វែង​យល់​បុណ្យ​ចូលឆ្នាំ​ថ្មី​របស់បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ីដោយ​ការ​ប្រើប្រាស់​​និមិត្តរូប​ឲ្យ​​ភព្វសំណាង សុខសាន្ត​និង​វិបុលភាព​​ ក្នុង​កម្រង​ម៉ូដ​សម្លៀកបំពាក់បុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់​អ្នក​រចនាម៉ូដ ដូធីវ៉ឹន​អាញ (Do Thi Van Anh) រង្វង់​សេះ​ឈើ​ពី​សម័យ​ Victoria នៅ​ទ្វីប​អ៊ីរ៉ុប ក្នុងកម្រង​ម៉ូដសម្លៀកបំពាក់ “Carousel” របស់​អ្នក​រចនាម៉ូដ ងយឿង​ថាវញី (Ngo Duong Thao Nhi)។​​

​ទន្ទឹម​នឹង​នេះ ទស្សនិកជន​​បាន​ស្តាប់​ភ្លេង​ពិរោះ​​នៅ​ពេលបង្ហាញ​កម្រង​ម៉ូដ​សម្លៀក​បំពាក់ “រូបរាងនៃសម្លេង”​របស់​អ្នក​រចនាម៉ូដ ង្វៀន​ខាញ​ធឹ (Nguyen Khanh Thu) យក​បំផុស​គំនិត​ពី​បទ​ភ្លេង​ដ៏​ល្បីឈ្មោះ​របស់អ្នតន្ត្រីករBeethoven ឬ​ភ្លើងខ្លាំង​​របស់កម្រង​ម៉ូដសម្លៀកបំពាក់ “Glam rock”​​និង​ម៉ូដសម្លៀក​បំពាក់​ នាបណ្តាឆ្នាំ​ក្នុងទសវត្សរ៍ ៧០ របស់​អ្នក​រចនាម៉ូដ ង​ហ៊ុង​មិញ (Ngo Hong Minh)។ ជាពិសេស កម្រោង​ម៉ូដសម្លៀកបំពាក់ “មេឃ្មុំ” របស់​អ្នក​រចនាម៉ូដ ង​ធីទៀត​វ៉ឹន (Ngo Thi Tuyet Van) ។ កម្រោង​នេះ​បាន​ផ្តាំផ្ញើ​សារ​​​នូវការទទួល​ខុស​ត្រូវ​របស់​មនុស្ស​​ក្នុង​ការ​ការពារ​បរិស្ថាន។

អាច​និយាយ​ថា កម្រង​ម៉ូដសម្លៀកបំពាក់​ទាំង ២១ ឈុត​ ដែល​​មកពី​គំនិត​បំផុស​ខុស​គ្នា​ ត្រូវបាន​​អ្នក​រចនាម៉ូដ​បញ្ចូល​បណ្តា​រៀង​រ៉ាវ​​​​ផ្សេង​ក្នុង​កម្រោង​ម៉ូដ​សម្លៀកនិមួយៗ។ ​ក្នុង​រយៈពេល​ ២ ឆ្នាំ​​​រៀនសូត្រ​ យុវជន​ជា​ច្រើន​នាក់​ បាន​ចាប់​ផ្តើម​ពី​លេខ‘សូន្យ’ក្នុង​វិស័យ​ម៉ូដ​សម្លៀក​បំពាក់ ប៉ុន្តែ​លទ្ធផល​ដែល​គេ​ទទួល​បាន​នា​សព្វ​ថ្ងៃនេះ​ពិត​ជា​អស្ចារ្យណាស់ លោកគ្រូ Donna Bramhall– គ្រូ​រចនាម៉ូដ​សម្លៀកបំពាក់ –  ​គ្រូ​ណែនាំ​​​និស្សិត​បញ្ចប់​​​ការ​សិក្សា​​​ក្នុង​ឆ្នាំនេះ​បាន​ចែក​រំលែក./.

កម្រងម៉ូដសម្លៀកបំពាក់“Trolls” –  អ្នករចនាម៉ូដប៊ុយថាវណាម (Bui Thao Nam)។


កម្រងម៉ូដសម្លៀកបំពាក់“Sonia Delaunay” - អ្នករចនាម៉ូដកាវង៉ុកត្រឹម (Cao Ngoc Tram)។ 
កម្រងម៉ូដសម្លៀកបំពាក់“ ឥតព្រំដែន” - អ្នករចនាម៉ូដ ដាំងង៉ឹនហា (Dang Ngan Ha)។ 
កម្រងម៉ូដសម្លៀកបំពាក់“ទីស្ថាន“ទីស្ថានហោរាសាស្ត្រ” ” - អ្នករចនាម៉ូដ ឡេធីផឿងថាញ (Le Thi Phuong Thanh)។
កម្រងម៉ូដសម្លៀកបំពាក់“អារាមទាំងបួន” -  ” - អ្នករចនាម៉ូដ វូតឿងវី (Vu Tuong Vi)។
កម្រងម៉ូដសម្លៀកបំពាក់“ បុណ្យចូលឆ្នាំប្រពៃណី” -  អ្នករចនាម៉ូដ ដូធីវ៉ឹនអាញ (Do Thi Van Anh)។ 
កម្រងម៉ូដសម្លៀកបំពាក់“ពេលឈប់សម្រាកនៅទីក្រុង Rome” -  អ្នករចនាម៉ូដ ឡេអាញជី (Le Anh Chi)។ 
កម្រងម៉ូដសម្លៀកបំពាក់“Carousel” -  អ្នករចនាម៉ូដ ងយឿងថាវញី (Ngo Duong Thao Nhi)។ 
កម្រងម៉ូដសម្លៀកបំពាក់“Glam rock” - អ្នករចនាម៉ូដ ងហ៊ុងមិញ (Ngo Hong Minh)។
កម្រងម៉ូដសម្លៀកបំពាក់“រូបរាងសម្លេង”- អ្នករចនាម៉ូដ ង្វៀនខាញធឹ (Nguyen Khanh Thu)។
កម្រងម៉ូដសម្លៀកបំពាក់“Eastern Grace” - អ្នករចនាម៉ូដ ងធីហាត្រាង (Ngo Thi Ha Trang)។
កម្រងម៉ូដសម្លៀកបំពាក់“មេឃ្មុំ” - អ្នករចនាម៉ូដ ងធីទៀតវ៉ឹន(Ngo Thi Tuyet Van)។
 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ត្រឹន​ថាញ​យ៉ាង

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top