• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ចំណាប់អារម្មណ៍កោះតាមហាយ (Tam Hai)

ទោះបី ​កម្តៅ​ថ្ងៃចែង​ចាំង​នៅលើ​ដង​ផ្លូវ​នៃ​ដែន​ដី​ភូមិ​ភាគ​កណ្តាល​​​វៀត​ណាម​ ដែល​ពោរពេញ​ទៅដោយ​ថ្ងៃ​ក្តៅ​ខ្យល់​ស្ងួត​ ធ្វើ​ឲ្យអ្នក​​ណា​​ក៏​​មាន​អារម្មណ៍​ស្អុះ​ស្អាប់​​ ថប់​ដង្ហើម​ តែ​នៅកោះ​​សមុទ្រ​តាមហាយ (Tam Hai)​ ជា​ឃុំ​កោះ​មួយ​​ដែល​នៅ​ដាច់​​ឆ្ងាយពី​ខេត្ត​ក្វាង​ណាម​​ (Quang Nam) បែរជា​មាន​បរិយាកាស​​​ត្រជាក់​ ហាក់ដូចជា​មាន​ម៉ាស៊ីន​​ត្រជាក់យក្ស​ ពីសមុទ្រ​បក់​បោកចូល​មក​​​។ កោះ​តាមហាយ (Tam Hai)​ នៅ​រដូវ​ប្រាំង​ស្រស់​បំព្រង​​ សុខ​សាន្ត​ ជាមួយ​ម្លប់ដូង​ត្រឈឹ​ងត្រឈៃ​ ពើង​ថ្ម​​​ធម្មជាតិ​​ស្អាត​ដោយ​ស្លែពណ៌​បៃតង​​​ ព្រមទាំង​​ច្រក​តូច​ដ៏​សុខសាន្ត​ ដែល​​ពេញ​លក្ខណៈ​ជា​​ជនបទ​ពិត​ប្រាកដ​។ល។​

ពី​ក្រុង​ដា​ណាំង​ (Da Nang) ធ្វើដំណើរ​តាម​ផ្លូវ​មាត់​សមុទ្រ​ឆ្ពោះទៅ​កាន់​ខេត្ត​ក្វាងណាម​​(Quang Nam)​ យើង​ខ្ញុំ​បើកទោចក្រយាន​យន្ត​ឆ្លងកាត់​ស្ពាន​កឿ​ដាយ​ (Cua Dai) ចូល​ដល់​ភូមិ​គំនូរ​​​ល្បី​ឈ្មោះ​ស្រុក​តាម​ថាញ​ (Tam Thanh) ហើយ​ពី​នោះ​បត់​ស្តាំ​ចុះ​ទៅ​តាមហាយ (Tam Hai)​ ទូទាំង​ដងផ្លូវ​មាន​ប្រវែង​ជិត​១០០គីឡូម៉ែត្រ​ ផ្លូវទូលាយ​​មាន​កំណាត់ផ្លូ​វខ្លះ​​គ្មាន​មនុស្សធ្វើ​ដំណើរ​​​​ទៀតផង​។​
 

កោះ​តាមហាយ (Tam Hai) ​នៅ​ចម្ងាយពី​ក្រុង​ដាណាំង (Da Nang) ប្រហែល​១០០គីឡូ​ម៉ែត្រ​ ចម្ងាយពី​ក្រុង​បុរាណ​ហោយ​អាន (Hoi An) ​ប្រហែល​៧០​គីឡូម៉ែត្រ​ និងមាន​​ចម្ងាយពី​ក្រុង​​តាម​គី (Tam Ky) (​នៃ​ខេត្ត​ក្វាង​ណាម - ​Quang Nam) ប្រហែល​៤០​គីឡូ​ម៉ែត្រ​។ ចាប់ពី​ទីកន្លែង​ខាង​លើ​ ភ្ញៀវទេសចរ​​អាច​ធ្វើ​ដំណើរ​ទោចក្រយានយន្ត​​ទៅ​កាន់​ឃុំ​តាមហាយ (Tam Hai)​។ ដើម្បី​ឆ្លង​ទៅ​កាន់​កោះ​ដ៏​ស្រស់ស្អាត​នេះ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន​​ពី​ឃុំ​តាម​តៀន​ (Tam Tien) ទៅតាម​​ទិស​ខាងជើង​ ឬ​ដើរ​បណ្តោយតាម​​ផ្លូវ​ជាតិលេខ​១ ហើយ​បត់​ទៅ​ទិស​សមុទ្រ​ប្រហែល​១០​គីឡូ​ម៉ែត្រ​ ឆ្លង​ទូក​ចម្លងនៅ​មាត់​ពាម​​ព្រែក​គីហា (Ky Ha)​។​

កោះ​តាមហាយ (Tam Hai)​ ជា​ឃុំ​កោះ​មួយស្ថិត​នៅ​ឆ្ងាយ​ពី​ដី​គោក​ ជុំវិញ​សុទ្ធតែ​ទឹក​សមុទ្រ​ នៅ​ចំពោះ​​មុខជា​មហាសមុទ្រ​​ដ៏​ល្វឹង​ល្វើយ​ឥត​កោះ​ត្រើយ​ ខាងក្រោ​យខ្នង​មានដង​ទន្លេ​​​ស្រស់ស្អាត​។ បើ​សំឡឹង​​មើល​លើផែនទី​ កោះ​តាមហាយ (Tam Hai) ​មើលទៅ​ដូចជា​រូបត្រី​​ដំរី​យក្ស​មួយ​ក្បាល កំពុង​តែ​ហែល​ពី​សមុទ្រ​ចូលមក​​ដីគោក​ រីឯកន្ទុយ​ត្រី​​គឺ​ជា​ពើ​ង​​ថ្មបាន​ថាន​ (Ban Than) កំពុងរវិច​​ចលនា​ចេញទៅ​សមុទ្រ​។​
 
មធ្យោបាយ​​​តែ​មួយដែល​ចេញ​ដំណើរ​ទៅ​កាន់​កោះ​សព្វថ្ងៃនេះ ​គឺ​ធ្វើ​ដំណើរ​ដោយ​នាវាចម្លង​ឬ​ទូក​ចម្លង​។ ប្រហែលជា​លក្ខណៈ​នៅ​​ឆ្ងាយ​ដាច់​ស្រយាល​ ពិបាកទៅ​មក ​បាន​ជា​កោះ​តាមហាយ (Tam Hai)​ នៅតែ​រក្សា​បាន​សម្រស់​​​រហស្ថាន​ ដែល​ពោរពេញទៅ​ដោយ​មនោសញ្ចេត​នា ​នៃ​ភូមិ​ជនបទ​សមុទ្រ​​មួយ​ នៅ​ទាំង​មាន​ប្រសិទ្ធិនាម​​​ជា​ “ស្រុកកំណើត​ទំនុក​​ប៉ូ​លេរ៉ូ bolero”។​
 
ប្រជាជនកោះ​​តាមហាយ (Tam Hai)​ ចូល​ចិត្ត​​ប៉ូ​លេរ៉ូ​ bolero និង​ច្រៀង​ពីរោះ​ល្បី​ឈ្មោះ​ខេត្ត​​ក្វាងណាម (Quang Nam)​​​។ ទូទាំង​ភូមិ​អ្នកណា​ក៏ចេះច្រៀង​ពីរបី​បទ បង្កប់​​ទំនុក​រណ្តំចិត្ត​ លួង​អារម្មណ៍​​ ជួន​កាល​សង្វេក​ណាស់ណា​​ តែ​ងាយ​លំហូរ​ចូល​​អារម្មណ៍អ្នក​ស្តាប់​​​។ ព្រោះហេតុនោះ​ហើយ​ ពេល​រសៀល​ទន់ទេ​អ្នក​ធ្វើ​ដំណើរ​តាម​ភូមិ​ យ៉ាង​ណា​ក៏​ជួប​ប្រទះ​យុវជនពីរបី​នាក់​អង្គុយ​ផឹក​ស្រា​ និង​ចៀង​ចម្រៀង​បប៉ូលេរ៉ូ bolero ​អម​ដោយ​ចាប៉ីហ្គីតា​​​ចំណាស់​​ប្តូរ​ពណ៌​តាម​ពេល​វេលា។​
 
កោះ​តាមហាយ (Tam Hai)​ ទាក់ទាញ​មនុស្ស​ពី​ចម្ងាយ​មិនត្រឹមតែ​ដោយ​ទំនុក​មនោសញ្ចេតនា​ bolero នៅទាំងមានច្រើន​​ប្រការ​ផ្សេង​ដទៃ​ទៀត​។ ធ្វើ​ដំណើរ​ជុំ​វិញ​ភូមិ​នេសាទ​សុខសាន្ត​​ មនុស្ស​គ្រប់​គ្នា​ចៃដន្យ​រលឹក​ឃើញ​ថា​​ នៅ​តំបន់ជនបទ​​​កោះ​ឆ្ងាយ​ដាច់​សន្លឹម​​ ហើយ​នៅ​មាន​​ភាព​ក្រី​ក្រមួយ​ចំណែកណា​ បែរ​ជាមាន​សម្រស់​​ស្រស់​​បំព្រង​ ​ដូចជា​ផ្ទាំង​គំនូរ​ទេស​ភាព​​ពេញទៅ​ដោយ​ពណ៌សម្បុរ​​។​
 
បណ្តោយ​តាម​ដង​ផ្លូវ​ភូមិ​ ច្រកចូល ឆ្នេរ​សមុទ្រ​​។ល។ ផ្ទាំង​​គំនូរ​ខ្នាតធំ ​បាន​និស្សិត​មហាវិទ្យាល័យ​​មកពី​ក្រុង​ដាណាំង​ (Da Nang) ​ផ្ចិត​ផ្ចង់​គូរ​សមស្រប​នឹង​ទេស​ភាពរួម​​ សមុទ្រ​តាមហាយ (Tam Hai)​​ ក្លាយជា​សាមន្ទីរ​​សិល្បៈ​នៃ​ពណ៌សម្បុរ​ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​​លក្ខណៈ​ស្រទន់​​ស្អាត​ សាមញ្ញដោយ​ឡែក​ ​ដែល​ធ្លាប់មានតាំង​ពី​មុន​មក ​របស់​ភូមិ​សមុទ្រ​មួយ​។​


 ភូមិ​នេសាទ​តាមហាយ (Tam Hai)​ សាមញ្ញ​ ល្អុក​ល្អើន​ និង​ជិត​ស្និទ្ធ​ ជាមួយ​ផ្ទាំង​គំនូរ​អំពី​របរនេសាទ​​។​
រូបថត៖ ថាញ​ហ្វ័រ


 ភូមិ​គំនូរ​ បានលំហូរ​ជំនោល​​ខ្យល់​ថ្មី​ចូលមក​ជីវភាព​រស់​នៅ​វប្បធម៌ ​
នៃ​តំបន់​ជនបទ​ឃុំ​កោះ​តាមហាយ (Tam Hai)​។ រូបថត៖ ថាញ​ហ្វ័រ


 សិល្បៈ​គំនូរ ​បាន​កម្លាយ​បង្អួច​ផ្ទះ​សាមញ្ញមួយខ្នង​នៅ​​ភូមិសមុទ្រ​
​ឲ្យក្លាយជា​មាន​ភាព​ស្រស់ស្អាត​ដូចជា​​ផ្ទាំងគំនូរ​។​រូបថត៖ ថាញ​ហ្វ័រ


 ច្រក​​​ភូមិ​សុខ​សាន្ត​ សាមញ្ញ​ ក្លាយជា​កក់​ក្តៅ​ ស្រទន់​ និង​ពេញ​ទៅ​ដោយ​ពណ៌​សម្បុរ ​នៃ​សិល្បៈ​គំនូរ​។​
រូបថត៖ ថាញ​ហ្វ័រ


 ជ្រុង​​​ផ្ទះបាយ​​គ្រួសារម្នាក់​​ បាន​តុបតែង​ដោយ​ផ្ទាំងគំនូរ ​​មាន​រូបភាព​ដូង​ជា​ផលិតផល​ពិសេស​​ប្រចាំតំបន់
កោះ​​តាមហាយ (Tam Hai)​។ រូបថត៖ ថាញ​ហ្វ័រ


 ផ្ទះ​បាន​តុបតែង​ដោយ​រូបភាព​ត្រី​ឆ្ពិន​មាស ​គូរតាម​រចនាបថ​​សិល្បៈ​ជប៉ុន​។ រូបថត៖ ថាញ​ហ្វ័រ


 ផ្ទះ​តូ​ច​សាមញ្ញមួយ​ខ្នង​ ​ដូចជាបាន​​បំពាក់​​ពណ៌​អាវ​ថ្មី ​តាម​រយៈ​សិល្បៈ​គំនូរជិត​ស្និទ្ធ​ ​
និង​ពេញទៅ​ដោ​យភាព​ថ្មី​ប្លែក​។​ រូបថត៖ ថាញ​ហ្វ័រ


 ផ្ទះ​បាន​តុបតែង​ដោយ​ផ្ទាំង​​ពណ៌​ស្រស់​ ជាប់​ចិត្ត​។ ​​រូបថត៖ ថាញ​ហ្វ័រ

ជញ្ជាំង​ បង្អួច​ របង​ ជួរ​ដូង​។ល។ ធ្លាប់តែ​សោះកក្រោះ​ ស្លេក​ស្លាំង​ពេល​ណា​ ឥឡូវ​បាន​ក្លាយជា​ស្នាដៃ​​សិល្បៈ​ពេញ​លក្ខណៈជា​ភូមិ​ជនបទ​ ក្រោម​ប្រធាន​បទ​ពាំនាំ​​ដង្ហើម​ជីវភាព​របរ​នេសាទ​។ ជួន​កាល​ក៏​មាន​បិរវេណ​​​បរិយាកាស​ ​បាន​​​គូរ​តាម​បែប​ទំនើប​ ជាមួយ​ផ្ទាំង​ពណ៌​ខ្នាតធំ​ធម្មតាៗ ​​ចែងបន្ទោល​ស្រមោល​​ដូចជា​ផ្ទាំង​គំនូរអរូបី​​។​ ​
 
បង​​តាម​វ៉ាន់​ (Tam Van) ម្ចាស់​ផ្ទះ​ ដែល​យើង​ខ្ញុំ​សូម​សំណាក់​នៅ​កន្លង​រាត្រី​ នៅ​លើ​កោះ​ឲ្យ​ដឹង​ថា​៖ កាល​ពី​ដើម​ភូមិ​កោះ​ក៏​កម្សត់​ ផ្ទះ​ធម្មតា​ ភូមិ​ស្ងាត់​ជ្រ​ងំ​ តិច​មាន​អ្នក​ណា​ថែ​ទាំ​ ពី​ព្រោះ​ប្រជា​ជន​ចេញទៅ​សមុទ្រ​រៀង​រាល់​ថ្ងៃ​ពេញ​​មួយ​ឆ្នាំ​​។ តាំង​ពីថ្ងៃ​​មាន​និស្សិតមក​​​គូរ​គំនូរ​តុប​តែង​​​ធ្វើ​ឲ្យ​ភូមិ​ស្រស់​ស្អាត​​ សប្បាយ​​ជាង​ ភ្ញៀវទេសចរ​អញ្ជើញ​​មក​ទស្សនា​ក៏កាន់​តែច្រើន​ឡើង​ ​អ្នក​ណា​មកដល់​ក៏មាន​អារម្មណ៍​ពេញ​​ចិត្ត​ទី​នេះដែរ​។​
 
រដូវ​ប្រាំង​មក​ដល់​ សមុទ្រ​តាមហាយ (Tam Hai) ស្រស់​​ស្អាតជាង​ ជាមួយ​សភាព​សុខ​សាន្ត​ ផ្លេក​ៗក្រោម​ពន្លឺ​ថ្ងៃ​និង​ខ្យល់បក់​​បោក​។ រម្មណីយដ្ឋាន​ដូចជាពើង​​ថ្មបាន​ថាន​(Ban Than) ​​​ ឆ្នេរ​ខាងជើង​ (Bai Bac) ឆ្នេរ​ណម​ (Bai Nom) កោះ​ហន​ម៉ាង (Hon Mang) កោះ​ហន​យឿ (Hon Dua)។ល។ ​រហស្ថានតែ​​ទាក់ទាញ​ចិត្ត​មនុស្ស​។​ នៅ​រដូវ​នេះ ​ក្រោម​ពន្លឺថ្ងៃ​ចែង​ចាំង​និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ដូច​​ពេជ្រ​​ចរណៃ​ ពើង​ថ្មបានថាន (Ban Than)​ ឆ្នេរ​ថ្ម​បុរាណ​ និង​​រម្មណីយដ្ឋាន​ល្បី​ឈ្មោះ​នៃ​​កោះ​តាមហាយ​ (Tam Hai) បែរ​​ជា​​មាន​ភាព​​​ស្អាត​ចម្លែក​។​
 
ពើង​​ថ្មបាន​ថាន (Ban Than) ​​វែង​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ រត់​បណ្តោយ​ឱប​ខ្នង​ភ្នំ​តូច​ ហើយ​ល្អៀង​ខ្លួន​​បង្អោន​ចុះ​ទា​បមាត់​សមុទ្រ​ទឹក​ថ្លាយង់​​មើល​ឃើញ​បាត។​ ឆ្លង​កាត់​ជាង​៤០០​លាន​​ឆ្នាំ​ ក្រោម​ការកកើត​នៃ​ភូមិសាស្ត្រ​ សំណឹក​​នៃ​ភ្លៀង​ខ្យល់​និង​សមុទ្រ​ដ៏ធំធេង​ ពើង​​ថ្ម​ខ្មៅ​ក្រិបដូច​ធ្យូង​ បង្កើត​បាន​ជា​ផ្នត់​បាក់បែក​​ រន្ធ​ គំនរដុំ​ថ្ម​​​។ល។​ ជាមួយ​រូប​សណ្ឋាន​​ប្លែក​ពិសេស។ ជា​ពិសេស​ នៅ​រដូវ​នេះ ផ្ទាំង​ស្លែសមុទ្របៃតង​​រលើប ​ដូចជា​កម្រាល​ព្រំ​​គ្រប់​​ដណ្តប់​លើ​ពើង​ថ្មលយ​​អណ្តែត​​ចេញទៅ​តទល់​​នឹង​រលក​សមុទ្រ​ បង្កើតជា​ទស្សនីយភាព​ស្រស់​បំព្រង​កម្រឃើញ​។​


 កោះ​តាម​ហាយ (Tam Hai) ​ជា​ឃុំ​កោះមួយ​នៃ​ខេត្ត​ក្វាង​ណាម​ (Quang Nam)
ប្រជាជន​រស់​នៅ​ប្រកបរបរ​នេសាទ​តែម៉្យាង​គត់​។ រូបថត៖​ ថាញ់ហ្វ័រ


 ពើង​ថ្ម​​និង​ចម្ការ​ដូង​រាប់ពាន់​ដើម ​បង្កើត​ជាសម្រស់​​ស្រស់បំព្រង​ សុខសាន្ត ​
នៃ​ឃុំ​កោះ​តាមហាយ (Tam Hai)​។​ រូបថត៖​ ថាញ់ហ្វ័រ


 តាម​រយៈ​ថ្វី​ដៃ​របស់​សិល្បករ​ ចម្ការ​ដូង​ជា​ផលិតផល​ពិសេសប្រចាំតំបន់​កោះ​តាមហាយ (Tam Hai)​ ក្លាយជា​ផ្ទាំង​គំនូរ​ធម្មជាតិ​ស្រស់ចម្រុះ​ពណ៌​​ បង្កើត​ជា​ទីកន្លែង​​​ទាក់ទាញ​ចំពោះ​ប្រជាជន ​និង​ភ្ញៀវទេសចរ​។
រូបថត៖​ ថាញ់ហ្វ័រ


 នៅ​រដូវ​ប្រាំង​ ពើង​ថ្មនៅ​ជាប់​មាត់​សមុទ្រ​តាមហាយ (Tam Hai)​ ស្រស់​ស្អាត​
ជាមួយផ្ទាំង​​ស្លែបៃតង​រលើប​ ​ដូចជា​កម្រាល​ព្រំ​។ រូបថត៖​ ថាញ់ហ្វ័រ


 ឆ្លងកាត់​រាប់​រយលាន​ឆ្នាំ​ ការកកើត​នៃ​ថ្មភ្នំ​ និង​សំណឹកដោយ​​រលក​សមុទ្រ
បាន​​បង្កើត​ជាពើង​ថ្ម​ដី​ស្រស់​ស្អាត​នៅ​តំបន់​ជាយ​​ឃុំ​កោះ​តាមហាយ (Tam Hai)​។​
រូបថត៖​ ថាញ់ហ្វ័រ


 ភាព​អស្ចារ្យ​ រហស្ថាន​​គីរី ពើង​ថ្ម ​និង​មហាសមុទ្រ​ ​ជា​សម្រស់ស្រស់​សក្តានុភាព​​​ ​
នៃ​ឃុំ​កោះ​តាមហាយ (Tam Hai)​។​
រូបថត៖​ ថាញ់ហ្វ័រ

 ទស្សនា​ពើង​ថ្ម​បានថាន (Ban Than) បើភ្ញៀវទេសចរ​​ទ្រាំលំបាក​ធ្វើដំណើរ​មួយ​កំណាត់​ផ្លូវ​ ចេញទៅ​កាន់​ទីកន្លែង​​ឆ្ងាយ​បំផុត​ គឺទៅដល់​ចុង​កន្ទុយ​របស់​ “ត្រី​ដំរី​តាមហាយ (Tam Hai)” នឹង​បាន​ឃើញ​ភាព​អស្ចារ្យ​នៃ​ភ្នំនិង​​មហាសមុទ្រ​។ នៅ​ទី​នោះ​ មាន​កោះ​​អ៊ុងដុន​ (Ong Dun) ពើង​ភ្នំ​ខ្ពស់​មាន​រូបភាពដូចជា​ក្បាល​សត្វហង្ស​​អើត​​ចេញ​ទៅកាន់​មហាសមុទ្រ​​។ រដូវ​ប្រាំង​​ ទឹក​សមុទ្រ​ចុះ​ទាប​ ក្បាល​សត្វ​ហង្ស​មើលទៅ​ដូច​​អើត​ករ​ខ្ពស់​សំឡឹង​មើល​​សមុទ្រ​ មកដល់​សិសិរដូវ​ទឹក​សមុទ្រ​ឡើង​ខ្ពស់​ រលក​បោក​បាច់​ពពុះស​​ ខ្ទាតជាប់​ពី​លើក្បាល​ បង្កើត​ជា​ទស្សនីយ​ភាព​មួយ​អស្ចារ្យ​ផង​ ខ្លាំង​ក្លាផង​។ គួរ​ឲ្យ​សោក​ស្តាយ​ក្រោយ​ច្រើន​ឆ្នាំ​ត្រូវ​សមុទ្រ​សំណឹក​ ក្បាលសត្វហង្ស​​បាន​​រលក​វាយ​បំបាក់​នៅ​ឆ្នាំ២០១៦​​។ ទោះបី​យ៉ាង​នេះ​ កោះអ៊ុង​​ដុន (Ong Dun) នេះ នៅ​តែ​មាន​ដុំ​ថ្ម​យក្ស​ មាន​សម្រស់​ស្អាត​អស្ចារ្យ​ នៅ​ចំពោះ​មុខ​មហាសមុទ្រ​​ធំឥតត្រើយ​នាយ​។​

សព្វថ្ងៃ​សេវាកម្ម​និង​សកម្មភាព​ទេសចរណ៍​នៅ​ឃុំ​តាមហាយ (Tam Hai)​ មិនទាន់​រីក​ចម្រើន​ខ្លាំង​ អ្វី​គ្រប់​យ៉ាង​នៅរហស្ថាន​ តែ​តាម​ការ​យល់ឃើញ​របស់​ភ្ញៀវទេសចរ​និង​ការ​វាយ​តម្លៃ​នៃ​អ្នក​យល់​ដឹង​ជ្រៅ​ជ្រះ​អំពី​ការ​វិនិយោគ​ទេសចរណ៍​ កោះ​តាមហាយ (Tam Hai) គឺ​ជា​គ្រាប់គជ់​​ខ្មៅ​កម្រមាន​ របស់​ខេត្ត​ក្វាង​ណាម (Quang Nam)​។ ប្រសិន​បើ​​វិនិយោគ​ត្រឹមត្រូវ​ “ស្រុក​កំណើតទំនុក​​ប៉ូលេរ៉ូ bolero​​” នឹង​ជា​ទីកន្លែង​ទស្សនា​ពិបាក​បំភេ្លច​ ក្នុង​ដំណើរ​​ស្វែង​រក​បេតិកភណ្ឌ​នៃភូមិ​​ភាគ​កណ្តាល​វៀតណាម​./.

កោះ​តាមហាយ ​(Tam Hai) សព្វ​ថ្ងៃ​មាន​មណ្ឌល resort  Le Domaine De Tam Hai ​តែ​មួយ​គត់​ ស្ថិត​នៅ​លើ​មាត់​សមុទ្រ​ទិស​ខាង​លិច​នៃ​កោះ ក្រៅ​ពី​នោះ គ្មាន​​ផ្ទះសំណាក់​សណ្ឋាគារ​ណា​ឡើយ​។ តែ​យ៉ាង​ណា​ក៏ដោយ​ ប្រជា​ជនកោះ​​​​តាមហាយ (Tam Hai) ​ជិត​ស្និទ្ធ​ រាប់​អាន​ភ្ញៀវ​ យ៉ាង​នេះ​ភ្ញៀវទេសចរអាច​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារណា​ម្នាក់ ​នៅ​លើ​កោះ ទុក​ពឹង​រក​​ការ​ហូ​បចុក សម្រាកឆ្លង​រាត្រី​ យ៉ា​ងងាយ​ស្រួល​ដោយ​តម្លៃ​ថោកសមរម្យ​​ ជួន​កាល​មាន​គ្រួសារខ្លះ​មិន​យក​ប្រាក់ទៀត​ផង​។

 

 អត្ថបទនិង​រូបថត៖ ថាញ​ហ្វ័រ

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top