• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណាប់អារម្មណ៍វិមាន Kremlin Moskva

វិមាន​ Kremlin​ បាន​ប្រៀប​ដូច​ជា​បេះដូង​របស់​រដ្ឋ​ធានី​ម៉ូស្កូ ​(រុស្ស៊ី) ជា​និមិត្តរូប​អំណាច​នៃ​សហព័ន្ធ​រុស្ស៊ី​ ទន្ទឹម​នោះ​ជា​កេរដំណែល​នៃ​ទូទាំង​មនុស្ស​ជាតិ​។ សម្រស់​ស្រស់​ស្កឹម​ស្កៃ​នៃ​វិមាន​ Kremlin ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មិនអាច​ណា​​មិន​​កោត​សរសើរ​ពេល​បាន​អញ្ជើញ​មកទស្សនានៅទី​នេះ​​។​

​ស្ថិត​នៅ​ទីតាំង​មជ្ឈមណ្ឌល​នៃ​រដ្ឋ​ធានីម៉ូស្កូ​ (រុស្ស៊ី)​ វិមាន​មាន​ពី​រមណ្ឌល​៖ មណ្ឌល​រដ្ឋបាល​និង​មណ្ឌល​ទស្សនា​។ ភ្ញៀវ​ទេសចរណ៍​មិន​បាន​អនុញ្ញាត​ចូល​ទៅ​មណ្ឌល​រដ្ឋបាល​ ពី​ព្រោះ​ទី​នោះ​ជា​ទីកន្លែង​ធ្វើការ​របស់ប្រធានាធិបតី​ ព្រឹទ្ធសភា និង​ស្ថាប័ន​សំខាន់​នានា​​របស់សហព័ន្ធរុស្ស៊ី​។ តំបន់ទូទៅ​​អនុសញ្ញា​ត​ឲ្យ​ចូល​ទស្សនា​ ហើយ​បាន​ចាត់​ទុក​​ជា​សារមន្ទី​រ​ប្រវត្តិសាស្រ្ត​វប្បធម៌​ជាតិ​ Kremlin។ នេះជា​តំបន់​ធំទូលាយ​រួម​មាន​៖ វិហារ សួន​ វិមាន​មួយចំនួន​ បន្ទប់​​តាំង​ពិព័រណ៍​ និង​វត្ថុតាំង​បង្ហាញ​នៅ​លំហ​ខាងក្រៅ​។​



 វិមាន​ Kremlin ជាសម្ព័ន្ធ​ប៉ម​ប្រវត្តិសាស្រ្ត​សំឡឹង​មើលទៅ​ទីលាន​ក្រហម​នៅ​រដ្ឋ​ធានី​​ម៉ូស្កូ។

 Kremlin ដំបូង​ជា​សំណង់​យោធាមួយ​ ដែល​មាន​ប្រព័ន្ធ​ជញ្ជាំង​រឹង​មាំ​ និង​រៀប​ចំ​ប៉ម​ឆ្មាំ។​ ឆ្លង​កាត់​វេលា​​ វា​បាន​បើក​ទូលាយជាមួយ​សំណង់
​វិហារ និង​វិមាន​ខាងក្នុង​ប្រើធ្វើជា​ទីកន្លែង​គង់​នៅ​នៃ​រាជវង្សានុវង្ស​។


 មណ្ឌល​សារមន្ទីរ​ Kremlin មាន​វិហារពោរពេញទៅ​ដោយ​ស្ថាបត្យកម្ម​ពិសេស​ជាច្រើន​ បាន​កសាង​តាំង​ពីរ​សតវត្សរ៍​មុនៗ។​
ក្នុង​រូបថត៖ វិហារសាវក​អាទិទេព​១២​រូប​។


 អគា​រ​ក្រុម​ប្រឹក្សា​សហព័ន្ធ​ ជា​ព្រឹទ្ធសភា​រុស្ស៊ី​ នៅ​ក្នុង​បរិវេណ​វិហារ​ Kremlin

 ជួងយក្ខ​បាន​សិត​ពី​ឆ្នាំ​១៧៣៥ - ១៧៣៧ មាន​ទំហំ​ធំក្រៃលែង​ ដោយ​មាន​​កម្ពស់​៦ម៉ែត្រ​ ទម្ងន់​២០០​តោន​។ ប៉ុន្តែ​​ជួង​ដ៏ធំនេះ មិនទាន់​រំពង​
លាន់​ឮ​សម្លេង​ម្តង​ណាទេ​ ពី​ព្រោះ​វា​ត្រូវ​បែក​មួយ​បំណះ​​នៅ​ពេល​សិត​រួច​។​ បំណែក​បែក​នៃ​ជួង​នេះ មាន​ទម្ងន់​១១តោន​។​


 នៅ​ក្បែរ​ជួង​យក្ខ​ គឺ​កាំភ្លើង​ដ៏​ធំ​​មួយ​គ្រឿង ​បាន​សិតតាម​រាជបញ្ជា​របស់​ព្រះ​មហាក្សត្រ Feodor Ivanovich នៅ​​​ឆ្នាំ​១៥៨៦​។ កាំភ្លើងដ៏​ធំ​
មាន​ប្រវែង​ជាង​៥ម៉ែត្រ​ ទម្ងន់​៣៩​តោន​ រន្ធមាត់​កាំភ្លើង​១,២​ម៉ែត្រ​។​


 បរិយាកាស​សក្តិ​សិទ្ធិ​នៅ​ខាង​ក្នុង​វិហារ​ Upensky ។ កាលពី​មុន​ទីនេះ ជា​វិហារ​​សំខាន់​បំផុត​នៅ​ ម៉ូស្កូ ហើយ​ជា​ទីកន្លែង​​សម្រាប់
ព្រះ​​មហាក្សត្រ​រុស្ស៊ី ​ប្រកាស​ឡើង​សោយ​រាជ្យ​ដើម្បី​ជាតិ​។​


 ប្រព័ន្ធ​វិហា​រ​បុរាណ​បង្កើត​ឡើង​លក្ខណៈ​ពិសេស​មួយ​ទាក់ទាញ​ភ្ញៀវទេសចរណ៍​។​

 សួន​​ Aleksandrovsky មាន​ប្រសិទ្ធិនាម​ជា​សួន​សាធារណៈ​ស្អាតបំផុត​របស់​ម៉ូស្កូ​។​ ពន្លឺ​​​ពណ៌​លឿង​នៃ​ចុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ​
ចែង​ចាំងប្រជែក​ក្រោម​
មែកសាខា​របស់ដើម ឈើ birch​​ ​បង្កើត​ជា​ទេសភាព​នៅ​ទី​នេះ កាន់តែ​ស្រស់​ស្អាត​។​

 ភ្ញៀវ​ទេសចរណ៍​ចូល​ចិត្ត​ថត​រូប​ខាង​មុខ​ប៉ម Troiskaya ​នៃ​វិមាន​ Kremlin

 វិហារ​​អាទិទេព Vasely ​ ស្ថិត​នៅ​ក្បែរ​ទីលាន​ក្រហម​ ទាល់​មុខ​នឹង​វិមាន​ Kremlin។ នេះ​ជា​វិហារ​​​មួយ​ក្នុង​ចំណោម​
វិហារ​ស្រស់​ស្អាត​បំផុត​​នៅ​​ម៉ូស្កូ​។


 វិមាន​ Kremlin នៅ​ក្បែរព្រែក​ម៉ូស្កូ​ដ៏​ស្លួត​ត្រង់​។

 វិហា​រ​​បុរាណ​បង្កើ​តសម្រស់​ស្រស់​ស្អាត​នៃ​​វិមាន​ Kremlin Moskva។​

 ចំពោះ​ប្រវត្តិសាស្រ្ត​ចំណាស់​​និង​ស្ថាបត្យកម្ម​ពិសេស​ វិមាន​ Kremlin បាន​ចាត់ទុក​ជា​សំណង់​មួយ​ក្នុង​ចំណោម​សំណង់​ដ៏​អស្ចារ្យ​បំផុត​
ជា​ក្តី​មោទនភាព​របស់​សហព័ន្ធ​រស្ស៊ី​។​

សារមន្ទីរ​ Kremlin Moskva បើក​ទ្វារ​ទទួល​ភ្ញៀវទេសចរណ៍​ពី​ម៉ោង​១០​ដល់ម៉ោង​៥ល្ងាចជា​រៀងរាល់​ថ្ងៃ​។ មុនពេល​ចូល​ទស្សនា​ ភ្ញៀវទេសចរណ៍​ត្រូវ​ទិញ​សំបុត្រ ​នៅកន្លែង​លក់​សំបុត្រ​បានដាក់​ក្នុង​មណ្ឌល​សួន Aleksandrovsky ​ ជិត​ស្ពាន Troisky ​ (​ម៉ោង​ធ្វើការ​ពី​ម៉ោង​៩​ ៣០នាទី​ ដល់​ម៉ោង​៤ ៣០​នាទី​) ច្រក​ចូល​សារមន្ទី​រ Kremlin អាច​ធ្វើ​ដំណើរ​ពី​ខ្លោង​ទ្វារ​ Borovisky និង Troisky ​។ ដើម្បី​ទៅ​ដល់​ Kremlin ​ល្អ​បំផុត​​គួរ​ធ្វើ​ដំណើរ​ដោយ​រថភ្លើង​ក្រោម​ដី​ (metro) ទៅ​កាន់​កន្លែង​ចំណត់​រថ​ភ្លើង​​៖ Aleksandrovsky, Boroviskaya, បណ្ណាល័យ​ឡេនិន​ (Lenin), Arbaskaya, Okhotny Ryad។​
 
ជាមួយ​សម្រស់​ស្រស់​ស្អាត​និ​ងភាព​ពិសេស​នៃ​ស្ថាបត្យកម្ម​ វិមាន​ Kremlin Moskva បាន​អង្គការ UNESCO ​ទទួល​ស្គាល់​ជា​កេរដំណេល​ពិភពលោក​​នៅ​ឆ្នាំ​១៩៩០៕

 

អត្ថបទនិង​រូបថត៖ ត្រឹន​ហ៊ីវ​

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top