• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ចំណាប់អារម្មណ៍រាត្រីសម្តែង “Limitless-គ្មានព្រំដែន”

​ជាមួយ​ប្រធាន​បទ៖ “Limitless - គ្មាន​ព្រំដែន​” អ្នក​រចនា​ម៉ូដ​វ័យ​ក្មេង​ទាំង​១៥​នាក់ របស់​វិទ្យា​ស្ថាន​រចនា​និង​ម៉ូដ​សម្លៀក​បំពាក់​ទីក្រុង​ឡុងដ៍ បាន​បង្ក​ចំណាប់​អារម្មណ៍​លើ​និយោជក​ និង​មហាជន​ចូល​ចិត្ត​ម៉ូដ​សម្លៀក​បំពាក់ ជា​មួយ​​នឹង​កម្រង​​ម៉ូដ​នៃ​​បញ្ចប់​​ការ​សិក្សា​​ឆ្នាំ​​២០១៦​ នាំ​មក​​ជ្រុង​​ជ្រោយ​​សិល្បៈ​ថ្មី​ប្លែក​​ជា​ច្រើន​​។ រាត្រី​សម្តែង​បង្ហាញ​ពីការរចនា​បែបល​ក្ខណៈបុគ្គល​ ទំ​នើប​គួបផ្សំ​រវាង​រចនា​បទ​វិថី និង​ សម្លៀក​បំពាក់​ថ្ងៃបុណ្យ​ទាន សម្រាប់​អតិថិ​ជន​ក្នុងវ័យ​អាយុពី​១៨ដល់៣៥​ឆ្នាំ។​

កម្រង​ម៉ូដ​វិចិត្រ​ករ​ដ៏ល្បី​ Frida របស់​អ្នករ​ចនាម៉ូ​ដ ហ្វាង​យុង​ទូ (Hoan​g Dung ​Tu) មាន​លក្ខណៈ ​punk សម័យ​ទំនើប​ និង​លក្ខណៈ​បុគ្គលនិយម  ជាមួ​យគោល​គំនិត​ពីវិចិត្រ​ករម៉ិក​ស៊ិកល្បី​ឈ្មោះ ​Frida Kahlo​។

ដោយ​វិធីសាស្រ្តបោះ​ពុម្ពឌិជីថល​គួប​ផ្សំជា​មួយ​ការ​ដេរ​ប៉ាក់​សិប្បកម្ម​ ស្លា​កស្នាមរ​ចនា​លើខ្លួន​តុក្កតា ​Matryoshka ប្រ​ពៃណី​របស់​ប្រទេស​រុស្ស៊ី កម្រង​ម៉ូដ តុក្កតា​រុស្ស៊ី” របស់អ្នក​រចនា​ម៉ូដ ត្រឹន​ធ្វី​តៀន ​(Tran Thuy Tien) ឆ្ពោះទៅ​រកមុខ​សញ្ញា​គឺអតិថិជន​ចូលចិត្ត​ភាព​ច្នៃប្រឌិត​ និង​ភាព​ជា​ស្រ្តី។​


ទន្ទឹម​នោះ អ្ន​ករចនា​ម៉ូដ ម៉ាយ​យេវវី​ (Mai ​Dieu​ Vi) បែរ​ជាឆ្ពោះទៅ​រកអតិថិជន​ចូលចិត្ត​សម្លៀក​បំពាក់​វិថី មាន​ពណ៌សម្បុរ​ស្រស់ ជា​មួយកម្រង​ម៉ូដ “អាទិទេព​ហិណ្ឌូទាំង​បីព្រះអ​ង្គ” យក​អារម្មណ៍ច្នៃ​ពីអង្គ​ព្រះអាទិទេព ក្បាច់​រាំ និង វប្បធម៌​ទឹក​ដី​ឥណ្ឌា។


ជាមួយ​ស្នាមកាត់ធ្ងន់ និងស្នាមលម្អច្នៃប្រឌិត​ក្នុងការ​រចនា កម្រង​ម៉ូដដើមស្លែរបស់ ង្វៀន​ធូត្រាង
(Nguyen Thu Trang) ឆ្ពោះទៅរកអតិថិជនជានារីច្នៃប្រឌិត លក្ខណៈបុគ្គលនិយម ស្រឡាញ់ធម្មជាតិ។


ស្នាមលម្អិតមួយចប់នៃកម្រងម៉ូដ វិចិត្រករដ៏ល្បី Frida គឺជាវង់ភ័ក្ររបស់ Frida Kahlo គួបផ្សំជាមួយផ្កាតំបន់ត្រូពិក
បង្កើតជាទិដ្ឋភាពទួទៅនៃផ្ទាំងគំនូររស់រវើកនិងស្រស់ៗនេះ។


កម្រងម៉ូដវិចិត្រសិល្បៈរួមមាន គ្រឿង tailoring ឆ្ពោះទៅរកអតិថិជន អាយុពី១៨ដល់៣៥ឆ្នាំ ជាអ្នកចូលចិត្ត
​សិល្បៈវិចិត្រ តន្រ្តីករ តារាចម្រៀង អ្នកបង្ហាញម៉ូដ ពួកគេរូមែនទិក ភាពជាស្រ្តី គ្មានលក្ខន្តិកៈ ឯករាជ្យ និងមោះមុត។


អ្នករចនាម៉ូដ ឡឺវហ្វេងត្រាង (Luu Huyen Trang) បានប្រើប្រាស់ពណ៌បូរាណ និងបោះពុម្ពឌិជីថល គួបផ្សំ​ជាមួយ​
ផ្ទៃដេរប៉ាក់ ប្រសិទ្ធភាព 3D លើសម្លៀកបំពាក់ថ្ងៃបុណ្យទាន ដើម្បីច្នៃជាផ្ទាំងគំនូរប្រឌិតលើសម្លៀកបំពាក់។


កម្រងម៉ូដតុក្កតារុស្ស៊ី របស់អ្នករចនាម៉ូដ ត្រឹនធ្វីតៀន (Tran Thuy Tien) ឆ្ពោះទៅ​រកមុខ​សញ្ញា​
គឺអតិថិជនចូលចិត្តការច្នៃប្រឌិត ស្រ្តីភាព ជាមួយស្នាមក្បាច់រចនាពោរពេញដោយពណ៌សម្បុរ។


អ្នករចនាម៉ូដ ផាមគីយៀន (Pham Ky Duyen) ជាមួយកម្រងម៉ូដ Spanish Fiesta យក​អារម្មណ៍​ច្នៃ​
ពីលក្ខណៈពិសេសដោយឡែក នៃវប្បធម៌ប្រទេសអេស្ប៉ាញ។ កម្រងម៉ូដសម្រាប់អតិថិជនជាស្រ្តីភេទ
តាមរចនាបទវិថីនិងថ្ងៃបុណ្យទាន។


អតិថិជនឆ្ពោះទៅរកអ្នករចនាម៉ូដ ម៉ាយេវវី (Mai Dieu Vi) ជាអ្នកចូលចិត្តសម្លៀកបំពាក់វិថី
ដែលមានពណ៌សម្បុរស្រស់ថ្លា អាយុពី១៩ដល់២៤ឆ្នាំ និងចូលចិត្តស្តាប់តន្រ្តី hiphop។


រចនាម៉ូដមានរូបរាងប្រឈមគ្នា ជាមួយស្នាមសម្អិតមានលក្ខណៈចលនា ឆ្លុះបញ្ចះជីវភាពរស់នៅរបស់សមុទ្រ
បង្ហាញតាមរយៈរូបភាពទេពធីតាមច្ឆា និងស្នាមបត់បែនលោតរលក នៅក្នុងកម្រងម៉ូដរលកសមុទ្រ
របស់អ្នករចនាម៉ូដ ឌាំងខាញឡិញ (Dang Khanh Linh)។


កម្រងម៉ូដចំនួន១៥ឈុត ឆ្ពោះទៅរកអតិថិជនយុវវ័យ មានរចនាបទជឿជាក់និង លក្ខណៈបុគ្គលនិយម។

ទន្ទឹម​​នឹងរចនា​ម៉ូដទាំង​ឡាយ ដែល​នាំមករ​ចនាបទ​ លក្ខ​ណៈបុគ្គ​លនិ​យម​ យក​អារម្មណ៍​ច្នៃពី​វប្បធម៌​លោកខាងកើ​ត-​លោកខាង​លិច កម្រ​ងម៉ូដស​ម្តែង​បញ្ចប់កា​រសិក្សាឆ្នាំ​នេះ ​នៅឆ្ពោះ​ទៅរក​ការ​រចនា​បទ​ទាក់​ទាញ​អារម្មណ៍​ អាថ៌​កំបាំង​របស់​មនុ​ស្សស្រី​  និង ​លក្ខណៈពូ​កែមាំ​មួន ​របស់​មនុស្ស​ប្រុស​។ នេះគឺ​កម្រង​ម៉ូដ​ដើម​ស្លែរ​បស់​អ្នក​រចនា​ម៉ូដ ង្វៀ​នធូត្រាង​ (N​guyen ​Thu Trang​) បាន​យក​អារម្មណ៍​ច្នៃពី​ប្រភេទ​ផ្សិតដែល​​ដុះតាម​ឈើ​ព្រៃ មាន​រូបរា​ង ទំហំ​ និង​រចនា​សម្ពន្ធ 3D​ ពិសេស​។

កម្រង​ម៉ូដអ្នក​ចម្បាំង​អនាគត រ​បស់អ្នក​រចនា​ម៉ូដ ង្វៀ​នង៉ុក​ហ្វៀន (​Nguyen Ngoc ​Huyen) ​នាំយករ​ចនាបទ​ទំនើប​ និ​ង ស្មារ​តីខ្លាំង​ពូកែ ជាមួយ​រចនាពណ៌​ខ្មៅជាពណ៌មូល​ដ្ឋាន ទៅ​លើវត្ថុធាតុ​ស្បែក​រលើប សំពត់​កាម្ញី​ និ​ងសំព​ត់រោម​សត្វ​។ ឬ​កម្រង​ម៉ូដរូបថត​ស្រ្តី យ​កអា​រម្មណ៍​ច្នៃពី​ផ្ទាំងគំ​នូរ​រូប​ថត របស់​មនុស្ស​ស្រីនៅ​វ័យ​អាយុ​ពី២០​ដល់៣៥​ឆ្នាំ អ្ន​ករច​នាម៉ូដ ​ឡឺវហ្វៀន​ត្រាង ​(Lu​u H​uyen T​rang) ​បាន​ច្នៃប្រឌិត​ចេញ​កម្រង​សម្លៀក​បំពាក់​ឆ្ពោះទៅ​រកមនុស្ស​ស្រី ធ្វើការ​ក្នុង​វិស័យ​ច្នៃប្រឌិត​និង​ទស្សនទាន​ទំនើប លក្ខណៈ​បុគ្គល​និយម​។

អាច​និយាយ​បានថា ក​ម្រងម៉ូដ​ទាំង១៥​ឈុត បាន​អ្នករចនា​ម៉ូដទាំង​១៥នា​ក់ ​បាន​វិនិយោគ​យ៉ាង​ច្រើន តាំ​ងពី​ស្នា​មសម្អិត​នៅលើ​សម្លៀក​បំពាក់​ រហូ​តដល់ខ្សែភាព​យន្តឧទ្ទេសនា​មរា​ត្រីស​ម្តែង នាំ​មក ”ពិធី​ជប់​លៀប” ម៉ូដ​សម្លៀក​បំពាក់​ពិសេស​មួយ សម្រាប់​អ្នក​ទស្សនា៕​

 

កម្រងម៉ូដដើម​ស្លែច្នៃ​ប្រឌិត​ជាមួយបច្ចេក​ទេសខ្ទាស់​សូត្រ
ត្បាញសិប្បកម្ម​បោះពុម្ភ​ឌិជីថល ក្រង​អង្កាំ បង្កើត​ជារូប​រាង
​ជក់​ចិត្ត។​
សម្លៀក​បំពាក់​ក្នុងកម្រង​ម៉ូដ​របស់ ង្វៀន​ធូ​ត្រាង
(Nguyen Thu Trang)យក​អារម្មណ៍​ច្នៃពី​ដើម​ស្លែ ក្នុង​ធម្ម​ជាតិ
ស្រស់​ល្អ និង​សម្បូរ​ពណ៌​សម្បុរ។​
កម្រង​ម៉ូដរ​បស់ហ្វាង​យុង​ទូ (Hoang Dung Tu) គឺការ​​គួប​​
ផ្សំរវាង​​​រ​ចនា​​បទ​វិថី​និង​សម្លៀកបំពាក់​ថ្ងៃបុណ្យទាន។​

វត្ថុធាតុ​សំ​ខាន់ដែល​អ្នក​រចនា​ម៉ូដ ហ្វាង​យុង​ទូ​ (Hoang Dung ​Tu)
ប្រើ​​ប្រាស់​គឺអំ​បោះ, សំពត់​យឺត, taffta គួប​​ផ្សំ​ជាមួយ​​ពណ៌​ស្រស់​ៗ​
ដូច​ជា៖ ក្រហម​ លឿងទុំ​ លឿង ​បៃតង​ ខ្មៅ ​ស។​

កម្រងម៉ូដរ​បស់ត្រឹ​នធីកេវ​ចិញ (Tran Thi Kieu Chinh) យក​
អារម្មណ៍​ច្នៃពី​សិល្បៈវិ​ចិត្រ ​។


ផ្តល់​អារម្មណ៍​សម្រាប់ ត្រឹន​ធីកេវ​ចិញ (Tran Thi Kieu Chinh​)
គឺ Rowen​ Martinich វិចិត្រ​ករ​សហសម័យ​។


កម្រង​ម៉ូដរ​បស់ ង៉ុក​ហ្វៀន (Ngoc Huyen) បាន​យក​អារម្មណ៍​ច្នៃ​
ពីអ្នក​ចម្បាំង​អនាគត មាន​លក្ខណៈរ​ចនាបទ​ទំនើប ​និង ​
ស្មារតីខ្លាំ​ង​ពូកែ។​


អ្នកចម្បាំង​អនាគតមាន​លក្ខណៈរ​ចនាបទ​ថ្ងៃបុណ្យ​ទាន ជាមួយ
​ពណ៌ខ្មៅ​ជាពណ៌​មូលដ្ឋាន​ បង្កើត​ភាព​ខ្លាំងក្លា​ផង ទាក់​ទាញ​បែរ​ជា​
អាថ៌​កំ​បាំង​វិញ គួប​ផ្សំវត្ថុ​​ធាតុ​ដូច​​ជា​ស្បែក​រលើប សំព​ត់​កាម្ញីនិ​ង​
រោម​លម្អិត​។


អ្នករចនា​ម៉ូដ ឡឺវហ្វេនត្រាង ​(Luu Huyen Trang) បំណង​​ចង់
​ឆ្លាក់​សម្រស់​នារី ចូល​ក្នុងកាលៈ​ទេសៈ​ដែលពួក​គេរស់​នៅ។​

យក​អារម្មណ៍ច្នៃ​លើកម្រង​ម៉ូដ​សំខាន់ គឺ​ទស្សន​ទាន​ទំនើប
គួប​ផ្សំ​ជា​មួយ​ការ​ឆ្ពោះទៅ​រកសម្លៀក​បំពាក់​បូរាណ។


កម្រងម៉ូដ​របស់អ្នក​រចនាម៉ូដ ត្រឹន​ធ្វីតៀន​ (Tran Thuy Tien)
យក​អារម្មណ៍ច្នៃ​ពីតុក្កតា​ឈើប្រ​ពៃណី ​Matryoshka - ព្រលឹង​
វិញ្ញាណ​របស់​ប្រទេស​រុស្ស៊ី។​


អ្នករ​ចនាម៉ូដត្រឹនធ្វី​តៀន (Tran Thuy Tien) បាន​​គួប​ផ្សំ​​ជា
​​មួយ​ក្បូរ​​ក្បាច់​​ប្រ​ពៃណី​​របស់​​រុស្ស៊ី​​ដោយ​​វិធិ​សាស្រ្ត​​បោះ​ពុម្ព​​ឌិជីថល​
ក្រង​អង្កាំ​ និង​ ដេរ​ប៉ាក់​ដោ​យ​ដៃ​​។


កម្រងម៉ូដរបស់ ង្វៀន​ហាយប៊ិញ (Nguyen Hai Binh) យក​
អារម្មណ៍​ច្នៃពី​សិល្បក​រល្ខោន​ខោល​ មនុស្ស​​បង្ហាញ​ស្មារតី​ឆន្ទៈ​
របស់​ខ្លួន​តាម​រយៈ​កាយ​វិការ​សកម្ម​ភាព​។


ជាមួយការ​គួប​ផ្សំពោរ​ពេញដោយ​ភាព​ច្នៃប្រ​ឌិត​របស់ ​ren,
organza ស្រស់ថ្លា​ និង ​រូបរាង​ប្រណិត​ កម្រង​​ម៉ូដ​​មាន​សម្រាប់​
ស្អាត​អាថ៌​កំបាំង​ ប្លែកៗ។​


ជាមួយការរចនាពិសេស កម្រង​ម៉ូដរ​បស់ ង្វៀនហាយ​ប៊ិញ
(Nguyen Hai Binh)  ឆ្ពោះទៅ​​រក​មនុស្ស​​ចូល​​ចិត្ត​ស្រឡាញ់​
សិល្បៈ វិចិត្រ​។


កម្រងម៉ូដ​អាទិទេព​ហិណ្ឌូទាំ​ងបីព្រះអ​ង្គ របស់​ម៉ាយ​យេវវី
(Mai Dieu Vi) យក​​អារម្មណ៍ច្នៃពី​ពណ៌សម្បុរ​ ចិត្ត​រំភើប
និង​​ព្រលឹង​​វិញ្ញាណ​​របស់​ឥណ្ឌា។

កម្រងម៉ូដអាទិទេ​ពហិណ្ឌូទាំងបីព្រះអង្គ ​របស់​ម៉ាយយេវវី​
(Mai Dieu Vi)  ផ្អែកលើគោ​លគំនិត​ពីព្រះអាទិទេព​ ក្បាច់​រាំ
សម្លៀក​បំពាក់ និង​វប្បធម៌​របស់ឥណ្ឌា។


ម៉ាយយេវវី (Mai Dieu Vi) ប្រើ​ប្រាស់​​ក្បូរ​ក្បាច់​​បោះពុម្ព​​ឌិជីថល​
រចនា​​​ដោយខ្លួន​ឯង ជាមួយ​គ្រាប់ sequins ខ្សែ​សូត្រ​​អំបោះ
​​ធ្វើជា​​ល្បៃ  និង ​ដាំគ្រាប់ វត្ថុធាតុ​​សំពត់ taffeta, organza,
metall​ic និង ​សូត្រ ​spandex។.

កម្រងម៉ូដរលក​សមុទ្រ​របស់ឌាំង​ខាញ​ឡិញ (Dang Khanh Linh)
បាន​យកអា​រម្មណ៍ពី​មហាសមុទ្រ ​ផ្អែក​តា​ម​រូប​រាង​​ខ្សែ​​ផ្លូវ​​
លើផែន​​ទី ​​ពណ៌ខៀ​វជា​ពណ៌​​មូលដ្ឋាន​ ក្បាច់​ 3D រស់​​រវើក។

វិធិសាស្រ្ត​បោះ​ពុ​ម្ព​ឌិ​ជីថល​បា​ន​ប្រើ​​ប្រាស់​លើ​​ការ​រ​ចនា​ដើ​ម្បី​
ឆ្លុះ​​បញ្ចាំង​​កម្រិត​ជ​ម្រៅនិ​ង​ពណ៌ស​ម្បុ​រ​នៃផ្ទៃ​មហា​​សមុទ្រ។​
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឺនថាញយ៉ាង




 

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top