• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ចំណងអារម្មណ៍កុមារភាពលើវិថីថ្មើរជើង

អ៊ូ​អាំង​ក្វាន (O an quan) ទាញ​ព្រ័ត្រ​ លោត​ខ្សែ​...។ល។ ជា​ល្បែង​ប្រជាប្រិយ​ហាក់​ដូចជា​សាបសូន្យ​ទៅ​នៅ​ក្នុងជីវភាព​រស់​នៅ​ទំនើប​ តែ​ឥឡូវនេះ​បាន​មាន​វត្តមាន​រស់​រវើក នៅ​​​ចំកណ្តាល​មជ្ឈមណ្ឌល​​នៃ​វិថី​ថ្មើរជើង​ ជុំ​វិញ​មាត់​បឹង​ហ្វាង​គិម​ (Hoan Kiem) ក្រុង​ហាណូយ​។​

ម៉ោងប្រាំបូន​ព្រឹកថ្ងៃអាទិត្យ ខ្ញុំដើរ​កម្សាន្ត​ លើវិថីថ្មើរជើង​ឌិញតៀន​ហ្វាង (Dinh Tien Hoan) ក្នុង​អារម្មណ៍​ភ្ញាក់​ផ្អើល។​ ឆ្ល​ងកាត់ហ្វូង​មនុស្សកុះ​ករ ខ្ញុំឈប់​សម្រាកខាង​មុខវិហារ​ង៉ុក​សើន (Ngoc Son) ជាកន្លែងរៀប​ចំល្បែង​ប្រជាប្រិយ​។ ពុំមានទិដ្ឋភាព​រថយន្តកុះករនៅ​លើវិថីថ្មើរជើង បរិយាកាសស្ងប់​ស្ងាត់​នៃ​វិថីថ្មើរ​ជើង ហាក់​ដូច​ជា​បើកទូលាយ​បន្ថែម​ទៀត។

ល្បែង​លេងនៅទីនេះ​ ទាក់ទាញ​មនុស្សគ្រប់​វ័យទាំង​អស់។ បរិយា​កាស ទូលាយ​បំផុត សម្រាប់​ល្បែង​អ៊ូអាំង​ក្វាន (O an quan)។ ប្រហែល​ជា២០ទីអ៊ូអាំង​ក្វាន (O an quan) ដែល​ធ្លាប់លេង​បាន​គូរលើផ្ទៃវិថី​។ ម្ខាង​ឪពុក​ម្តាយ ម្ខាង​ពួក​ក្មេងៗ​។ ល្បែ​ងលេងក៏​ដូចកាល​ពីដើម​ តែផ្សេង​ចំណុច​មួយ គឺមិ​នមែនលេ​ងដើម្បី​យក​ចាញ់​ឬ​ឈ្នះ តែពេល​វេលាភាគ​ច្រើនឪពុក​ម្តាយ ឲ្យ​កូនខ្លួនមក​លេងធ្វើ​ដូច​ម្តេច ពួក​ក្មេង​វាទទួល​យល់​ពីអារម្មណ៍​កុមារ​ភាព​របស់​ឪពុ​កម្តាយ ដែល​ធ្លាប់ឆ្លងកាត់​ក៏ដូច្នោះដែរ​។

ក្នុងការ​លេងសប្បាយដែលពោរពេញ​ដោយលក្ខណៈ​ប្រជាប្រិយ តែងមាន​រូបស្រមោលនៃយុ​វវ័យស្រស់​ស្អាត ពាក់​ផ្លាក​សរសេរឈ្មោះ​បរទេស ““MyHanoi”។ ពួក​គេជាអ្ន​ករៀបចំ​ក្រុមទា​ញព្រ័​ត្រ រួ​ចឈរស្រែក​ហូរ​គាំទ្រ​។ ជ្រុង​មួយ​នៃរូប​អាយ៉ង​ដែលពោរពេញ​ដោយពណ៌​សម្បុរ ពួ​កគេណែនាំក្មេង​ៗរបៀបឆ្លាក់​បង្កើតជា​រូបអាយ៉ង​។ ពូក​គេក៏ជាអ្នក​ណែនាំយ៉ាងជំ​នាញ ត្រៀម​ខ្លួនណែនាំ​ភ្ញៀវទេសចរណ៍​បរទេសស្វែង​យល់ពីល្បែង​ដ៏ប្លែក​ៗ​នេះ​។

 

ទីលានល្បែងប្រជាប្រិយ ស្ថិតនៅលើវិថីឌិញទៀនហ្វាង (Dinh Tien Hoang) ខាងមុខខ្លោងទារវិហារង៉ុកសើន
(Ngoc Son) រៀបចំដោយយុវវ័យក្លឹប "MyHanoi"។


ទីលានលេងកម្សាន្តទាក់ទាញមនុស្សគ្រប់វ័យយ៉ាងច្រើន នាប៉ុន្មានថ្ងៃចុងសប្តាហ៍។

ល្បែងអ៊ូអាំងក្វាន (O an quan)បានគូរផ្ទាល់លើទ្រូងវិថី។

ម្តាយណែនាំកូនស្រីរបៀបលេងល្បែងអ៊ូអាំងក្វាន (O an quan)។

មិត្តយុវវ័យម្នាក់នៃក្លឹប MyHanoi ណែនាំភ្ញៀវទេសចរណ៍បរទេសលេងល្បែងអ៊ូអាំងក្វាន (O an quan)។

ក្មេងៗចូលចិត្តពាក់របាំងមុខធ្វើពីក្រដាសកាតុង របស់ក្លឹប MyHanoi។

លោកយាយណែនាំចៅជ្រើសយករូបអាយ៉ងលើវិថីថ្មើរជើង។

សិល្បករដើរជើងទោមជំនាញ សាកកម្លាំងជាមួយល្បែងដើរជើងទោមរបស់វៀតណាម។

នាទីសប្បាយរីករាយរបស់ពួកក្មេង ពេលរួមជាមួយឪពុកម្តាយចូលរួមលេងល្បែងយ៉ាងសប្បាយនេះ។

ភ្ញៀវទេសចរណ៍បរទេសម្នាក់សម្របខ្លួនចូលក្នុងល្បែងទាញព្រ័ត្រលើវិថី។

ល្បែងប្រជាប្រិយនាំមកក្តីសប្បាយរីករាយឲ្យពួកក្មេងៗ។

 វិថីអឹងកងជាមួយសំឡេងសំណើច ពេលក្មេងៗចូលរួមលេងល្បែងយ៉ាងសប្បាយ។

ពិភាក្សាជាមួយ ម៉ាយអាញ (Mai Anh) ជានិស្សិត​វិទ្យាស្ថានការ​បរទេសវៀត​ណាម និង​ជាសមាជិក​នៃក្លឹប “MyHanoi” កញ្ញា​ឲ្យដឹង​ថា៖ “យើង​ខ្ញុំទាំងអស់​គ្នា សុទ្ធតែ​ជាប់​រវល់ ជាមួយ​ល្បែង​នេះ ម្នាក់មួយ​មុខ​ងារ ប៉ុន្តែទាំ​ងអស់គ្នា​ រីករា​យ ធ្វើអ​ស់ពីចិត្ត ពីព្រោះ​យើងខ្ញុំស្រឡាញ់​ហាណូយ ស្រឡា​ញ់ភាព​ល្អស្អា​ត កំពុង​ក្លាយ​ជាកា​រចង់​ចាំ​របស់​មនុស្ស​ជាច្រើនទៅហើយ​”។

ម៉ាយ​អាញ (Mai Anh) ឲ្យដឹង តាំងពីមានវិថី​ថ្មើរជើង​ (ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១​៦) គណៈ​កម្មការ​ប្រជាជន​ខណ្ឌហ្វាង​គិម ​(Hoan Kiem) បានផ្តល់ឲ្យ​ពួកគេនូវ​តួនាទីមួយ​ដ៏ល្អ ដើម្បីរបៀបចំទីលានលេង​កម្សាន្ត។ ឮភ្លា​មហាក់​ដូច​ជាធម្មតាសា​មញ្ញ ប៉ុន្តែ​ដើម្បីរបៀបចំ​ រក្សានូវសកម្មភា​ពជាប្រចាំ ពិតជាមិនងាយសោះ​។ ភាគ​ច្រើន ប្រភពថ​វិការរក្សានូវ​សកម្មភាព​របស់ក្លឹប ជាប្រា​ក់រួមវិភាគទាន​របស់សមាជិកទាំ​ងអស់​គ្នា។​ ក្រៅពី​នេះ ក្លឹប​ក៏មាន​លក់ប្រដាប់​លេង​ប្រពៃណី នៅ​ជ្រុងតូច​មួយ ប្រាក់​ទាំងអស់ដែ​លប្រមូល​បាន សុទ្ធ​តែសម្រាប់​ឲ្យ​សកម្ម​ភាព​​លេង​ល្បែង​ប្រជាប្រិយ​។

ដើម្បីរៀបចំ​និងរក្សានូវសកម្មភាព ក្នុងប៉ុន្មានថ្ងៃ​ចុងសប្តាហ៍ សមាជិ​ករបស់ក្លឹប “MyHanoi​” ជា​ង៥០​នាក់ បាន​បែងចែក​ជាក្រុមៗ ទៅ​​តាម​ពេល​វេលា ដើម្បី​ណែនាំ គាំទ្រ​អ្នកលេងល្បែ​ងគ្រប់​គ្នា។ ក្រៅពី​សកម្មភាព​ជាប្រចាំ​ នៅរដូវ​បុណ្យទា​នដូច​ជា បុណ្យ​សែនលោ​កខែ​ ក្លឹប​នៅ​រៀ​ប​ចំ​បន្លែម​​ល្បែង​ពិសេស​ ដូច​ជាវាយ​ស្គរ ដង្ហែ​ប្រទីប​។ “ពិបា​កមែន តែ​យើងខ្ញុំពិតជា​សប្បាយ ពីព្រោះ​អ្វីៗដែល​យើងខ្ញុំ​ធ្វើ សុទ្ធតែ​មានមនុស្ស​គ្រប់គ្នាគាំ​ទ្រ” ម៉ាយ​អាញ​ (Mai Anh) ​និយាយ។

ឥឡូ​វពេលធ្វើដំណើរលើវិ​ថីថ្មើរ​ជើង នៅប៉ុន្មានថ្ងៃ​ចុងស​ប្តាហ៍ ទាំង​ក្មេង​ទាំង​ចាស់ នឹង​បាន​សម្រប់​ខ្លួន​ក្នុង​បរិយាយ​កាស​ទីលាន​លេង​កម្សាន្ត ជា​មួយល្បែង​ប្រជាប្រិយ។ ​នាំពួកក្មេ​ងត្រ​ឡប់ទៅរក​ ប្រដាប់​លេង ល្បែង​ប្រពៃណី​ ធ្វើដំ​ណើរទៅកាន់​អតីតកា​លនៃកុមា​រភាព​របស់ដូ​នតា​ ដើម្បីរួម​ចំណែក​អភិរក្ស​កេរ៍​ដំណែល​វប្បធម៌​អរូបីយ៍​ ដា​ស់ព្រលឹង​ជនជាតិដែល​បង្កប់​ក្នុងខ្លួនប្រាណ​កុមារម្នាក់​ៗ តាមរ​យៈល្បែងប្រជា​ប្រិយ ជាគោល​ដៅ​ដែល​​ “MyHanoi” កំពុងឆ្ពោះ​ទៅរក​៕



ផែនទីណែនាំដងវិថីថ្មើរជើង តំបន់បឹងហ្គឹម (Guom)។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 

អនុវត្ត៖ វៀតកឿង


 
 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top