មិត្តភក្តិជាមួយនឹងវៀតណាម ចំណងអារម្មណ៍កុមារភាពលើវិថីថ្មើរជើង 12/01/2017 អ៊ូអាំងក្វាន (O an quan) ទាញព្រ័ត្រ លោតខ្សែ...។ល។ ជាល្បែងប្រជាប្រិយហាក់ដូចជាសាបសូន្យទៅនៅក្នុងជីវភាពរស់នៅទំនើប តែឥឡូវនេះបានមានវត្តមានរស់រវើក នៅចំកណ្តាលមជ្ឈមណ្ឌលនៃវិថីថ្មើរជើង ជុំវិញមាត់បឹងហ្វាងគិម (Hoan Kiem) ក្រុងហាណូយ។ ម៉ោងប្រាំបូនព្រឹកថ្ងៃអាទិត្យ ខ្ញុំដើរកម្សាន្ត លើវិថីថ្មើរជើងឌិញតៀនហ្វាង (Dinh Tien Hoan) ក្នុងអារម្មណ៍ភ្ញាក់ផ្អើល។ ឆ្លងកាត់ហ្វូងមនុស្សកុះករ ខ្ញុំឈប់សម្រាកខាងមុខវិហារង៉ុកសើន (Ngoc Son) ជាកន្លែងរៀបចំល្បែងប្រជាប្រិយ។ ពុំមានទិដ្ឋភាពរថយន្តកុះករនៅលើវិថីថ្មើរជើង បរិយាកាសស្ងប់ស្ងាត់នៃវិថីថ្មើរជើង ហាក់ដូចជាបើកទូលាយបន្ថែមទៀត។ ល្បែងលេងនៅទីនេះ ទាក់ទាញមនុស្សគ្រប់វ័យទាំងអស់។ បរិយាកាស ទូលាយបំផុត សម្រាប់ល្បែងអ៊ូអាំងក្វាន (O an quan)។ ប្រហែលជា២០ទីអ៊ូអាំងក្វាន (O an quan) ដែលធ្លាប់លេងបានគូរលើផ្ទៃវិថី។ ម្ខាងឪពុកម្តាយ ម្ខាងពួកក្មេងៗ។ ល្បែងលេងក៏ដូចកាលពីដើម តែផ្សេងចំណុចមួយ គឺមិនមែនលេងដើម្បីយកចាញ់ឬឈ្នះ តែពេលវេលាភាគច្រើនឪពុកម្តាយ ឲ្យកូនខ្លួនមកលេងធ្វើដូចម្តេច ពួកក្មេងវាទទួលយល់ពីអារម្មណ៍កុមារភាពរបស់ឪពុកម្តាយ ដែលធ្លាប់ឆ្លងកាត់ក៏ដូច្នោះដែរ។ ក្នុងការលេងសប្បាយដែលពោរពេញដោយលក្ខណៈប្រជាប្រិយ តែងមានរូបស្រមោលនៃយុវវ័យស្រស់ស្អាត ពាក់ផ្លាកសរសេរឈ្មោះបរទេស ““MyHanoi”។ ពួកគេជាអ្នករៀបចំក្រុមទាញព្រ័ត្រ រួចឈរស្រែកហូរគាំទ្រ។ ជ្រុងមួយនៃរូបអាយ៉ងដែលពោរពេញដោយពណ៌សម្បុរ ពួកគេណែនាំក្មេងៗរបៀបឆ្លាក់បង្កើតជារូបអាយ៉ង។ ពូកគេក៏ជាអ្នកណែនាំយ៉ាងជំនាញ ត្រៀមខ្លួនណែនាំភ្ញៀវទេសចរណ៍បរទេសស្វែងយល់ពីល្បែងដ៏ប្លែកៗនេះ។ ទីលានល្បែងប្រជាប្រិយ ស្ថិតនៅលើវិថីឌិញទៀនហ្វាង (Dinh Tien Hoang) ខាងមុខខ្លោងទារវិហារង៉ុកសើន (Ngoc Son) រៀបចំដោយយុវវ័យក្លឹប "MyHanoi"។ ទីលានលេងកម្សាន្តទាក់ទាញមនុស្សគ្រប់វ័យយ៉ាងច្រើន នាប៉ុន្មានថ្ងៃចុងសប្តាហ៍។ ល្បែងអ៊ូអាំងក្វាន (O an quan)បានគូរផ្ទាល់លើទ្រូងវិថី។ ម្តាយណែនាំកូនស្រីរបៀបលេងល្បែងអ៊ូអាំងក្វាន (O an quan)។ មិត្តយុវវ័យម្នាក់នៃក្លឹប MyHanoi ណែនាំភ្ញៀវទេសចរណ៍បរទេសលេងល្បែងអ៊ូអាំងក្វាន (O an quan)។ ក្មេងៗចូលចិត្តពាក់របាំងមុខធ្វើពីក្រដាសកាតុង របស់ក្លឹប MyHanoi។ លោកយាយណែនាំចៅជ្រើសយករូបអាយ៉ងលើវិថីថ្មើរជើង។ សិល្បករដើរជើងទោមជំនាញ សាកកម្លាំងជាមួយល្បែងដើរជើងទោមរបស់វៀតណាម។ នាទីសប្បាយរីករាយរបស់ពួកក្មេង ពេលរួមជាមួយឪពុកម្តាយចូលរួមលេងល្បែងយ៉ាងសប្បាយនេះ។ ភ្ញៀវទេសចរណ៍បរទេសម្នាក់សម្របខ្លួនចូលក្នុងល្បែងទាញព្រ័ត្រលើវិថី។ ល្បែងប្រជាប្រិយនាំមកក្តីសប្បាយរីករាយឲ្យពួកក្មេងៗ។ វិថីអឹងកងជាមួយសំឡេងសំណើច ពេលក្មេងៗចូលរួមលេងល្បែងយ៉ាងសប្បាយ។ ពិភាក្សាជាមួយ ម៉ាយអាញ (Mai Anh) ជានិស្សិតវិទ្យាស្ថានការបរទេសវៀតណាម និងជាសមាជិកនៃក្លឹប “MyHanoi” កញ្ញាឲ្យដឹងថា៖ “យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប់រវល់ ជាមួយល្បែងនេះ ម្នាក់មួយមុខងារ ប៉ុន្តែទាំងអស់គ្នា រីករាយ ធ្វើអស់ពីចិត្ត ពីព្រោះយើងខ្ញុំស្រឡាញ់ហាណូយ ស្រឡាញ់ភាពល្អស្អាត កំពុងក្លាយជាការចង់ចាំរបស់មនុស្សជាច្រើនទៅហើយ”។ ម៉ាយអាញ (Mai Anh) ឲ្យដឹង តាំងពីមានវិថីថ្មើរជើង (ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦) គណៈកម្មការប្រជាជនខណ្ឌហ្វាងគិម (Hoan Kiem) បានផ្តល់ឲ្យពួកគេនូវតួនាទីមួយដ៏ល្អ ដើម្បីរបៀបចំទីលានលេងកម្សាន្ត។ ឮភ្លាមហាក់ដូចជាធម្មតាសាមញ្ញ ប៉ុន្តែដើម្បីរបៀបចំ រក្សានូវសកម្មភាពជាប្រចាំ ពិតជាមិនងាយសោះ។ ភាគច្រើន ប្រភពថវិការរក្សានូវសកម្មភាពរបស់ក្លឹប ជាប្រាក់រួមវិភាគទានរបស់សមាជិកទាំងអស់គ្នា។ ក្រៅពីនេះ ក្លឹបក៏មានលក់ប្រដាប់លេងប្រពៃណី នៅជ្រុងតូចមួយ ប្រាក់ទាំងអស់ដែលប្រមូលបាន សុទ្ធតែសម្រាប់ឲ្យសកម្មភាពលេងល្បែងប្រជាប្រិយ។ ដើម្បីរៀបចំនិងរក្សានូវសកម្មភាព ក្នុងប៉ុន្មានថ្ងៃចុងសប្តាហ៍ សមាជិករបស់ក្លឹប “MyHanoi” ជាង៥០នាក់ បានបែងចែកជាក្រុមៗ ទៅតាមពេលវេលា ដើម្បីណែនាំ គាំទ្រអ្នកលេងល្បែងគ្រប់គ្នា។ ក្រៅពីសកម្មភាពជាប្រចាំ នៅរដូវបុណ្យទានដូចជា បុណ្យសែនលោកខែ ក្លឹបនៅរៀបចំបន្លែមល្បែងពិសេស ដូចជាវាយស្គរ ដង្ហែប្រទីប។ “ពិបាកមែន តែយើងខ្ញុំពិតជាសប្បាយ ពីព្រោះអ្វីៗដែលយើងខ្ញុំធ្វើ សុទ្ធតែមានមនុស្សគ្រប់គ្នាគាំទ្រ” ម៉ាយអាញ (Mai Anh) និយាយ។ ឥឡូវពេលធ្វើដំណើរលើវិថីថ្មើរជើង នៅប៉ុន្មានថ្ងៃចុងសប្តាហ៍ ទាំងក្មេងទាំងចាស់ នឹងបានសម្រប់ខ្លួនក្នុងបរិយាយកាសទីលានលេងកម្សាន្ត ជាមួយល្បែងប្រជាប្រិយ។ នាំពួកក្មេងត្រឡប់ទៅរក ប្រដាប់លេង ល្បែងប្រពៃណី ធ្វើដំណើរទៅកាន់អតីតកាលនៃកុមារភាពរបស់ដូនតា ដើម្បីរួមចំណែកអភិរក្សកេរ៍ដំណែលវប្បធម៌អរូបីយ៍ ដាស់ព្រលឹងជនជាតិដែលបង្កប់ក្នុងខ្លួនប្រាណកុមារម្នាក់ៗ តាមរយៈល្បែងប្រជាប្រិយ ជាគោលដៅដែល “MyHanoi” កំពុងឆ្ពោះទៅរក៕ ផែនទីណែនាំដងវិថីថ្មើរជើង តំបន់បឹងហ្គឹម (Guom)។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ អនុវត្ត៖ វៀតកឿង

អ៊ូអាំងក្វាន (O an quan) ទាញព្រ័ត្រ លោតខ្សែ...។ល។ ជាល្បែងប្រជាប្រិយហាក់ដូចជាសាបសូន្យទៅនៅក្នុងជីវភាពរស់នៅទំនើប តែឥឡូវនេះបានមានវត្តមានរស់រវើក នៅចំកណ្តាលមជ្ឈមណ្ឌលនៃវិថីថ្មើរជើង ជុំវិញមាត់បឹងហ្វាងគិម (Hoan Kiem) ក្រុងហាណូយ។ ម៉ោងប្រាំបូនព្រឹកថ្ងៃអាទិត្យ ខ្ញុំដើរកម្សាន្ត លើវិថីថ្មើរជើងឌិញតៀនហ្វាង (Dinh Tien Hoan) ក្នុងអារម្មណ៍ភ្ញាក់ផ្អើល។ ឆ្លងកាត់ហ្វូងមនុស្សកុះករ ខ្ញុំឈប់សម្រាកខាងមុខវិហារង៉ុកសើន (Ngoc Son) ជាកន្លែងរៀបចំល្បែងប្រជាប្រិយ។ ពុំមានទិដ្ឋភាពរថយន្តកុះករនៅលើវិថីថ្មើរជើង បរិយាកាសស្ងប់ស្ងាត់នៃវិថីថ្មើរជើង ហាក់ដូចជាបើកទូលាយបន្ថែមទៀត។ ល្បែងលេងនៅទីនេះ ទាក់ទាញមនុស្សគ្រប់វ័យទាំងអស់។ បរិយាកាស ទូលាយបំផុត សម្រាប់ល្បែងអ៊ូអាំងក្វាន (O an quan)។ ប្រហែលជា២០ទីអ៊ូអាំងក្វាន (O an quan) ដែលធ្លាប់លេងបានគូរលើផ្ទៃវិថី។ ម្ខាងឪពុកម្តាយ ម្ខាងពួកក្មេងៗ។ ល្បែងលេងក៏ដូចកាលពីដើម តែផ្សេងចំណុចមួយ គឺមិនមែនលេងដើម្បីយកចាញ់ឬឈ្នះ តែពេលវេលាភាគច្រើនឪពុកម្តាយ ឲ្យកូនខ្លួនមកលេងធ្វើដូចម្តេច ពួកក្មេងវាទទួលយល់ពីអារម្មណ៍កុមារភាពរបស់ឪពុកម្តាយ ដែលធ្លាប់ឆ្លងកាត់ក៏ដូច្នោះដែរ។ ក្នុងការលេងសប្បាយដែលពោរពេញដោយលក្ខណៈប្រជាប្រិយ តែងមានរូបស្រមោលនៃយុវវ័យស្រស់ស្អាត ពាក់ផ្លាកសរសេរឈ្មោះបរទេស ““MyHanoi”។ ពួកគេជាអ្នករៀបចំក្រុមទាញព្រ័ត្រ រួចឈរស្រែកហូរគាំទ្រ។ ជ្រុងមួយនៃរូបអាយ៉ងដែលពោរពេញដោយពណ៌សម្បុរ ពួកគេណែនាំក្មេងៗរបៀបឆ្លាក់បង្កើតជារូបអាយ៉ង។ ពូកគេក៏ជាអ្នកណែនាំយ៉ាងជំនាញ ត្រៀមខ្លួនណែនាំភ្ញៀវទេសចរណ៍បរទេសស្វែងយល់ពីល្បែងដ៏ប្លែកៗនេះ។ ទីលានល្បែងប្រជាប្រិយ ស្ថិតនៅលើវិថីឌិញទៀនហ្វាង (Dinh Tien Hoang) ខាងមុខខ្លោងទារវិហារង៉ុកសើន (Ngoc Son) រៀបចំដោយយុវវ័យក្លឹប "MyHanoi"។ ទីលានលេងកម្សាន្តទាក់ទាញមនុស្សគ្រប់វ័យយ៉ាងច្រើន នាប៉ុន្មានថ្ងៃចុងសប្តាហ៍។ ល្បែងអ៊ូអាំងក្វាន (O an quan)បានគូរផ្ទាល់លើទ្រូងវិថី។ ម្តាយណែនាំកូនស្រីរបៀបលេងល្បែងអ៊ូអាំងក្វាន (O an quan)។ មិត្តយុវវ័យម្នាក់នៃក្លឹប MyHanoi ណែនាំភ្ញៀវទេសចរណ៍បរទេសលេងល្បែងអ៊ូអាំងក្វាន (O an quan)។ ក្មេងៗចូលចិត្តពាក់របាំងមុខធ្វើពីក្រដាសកាតុង របស់ក្លឹប MyHanoi។ លោកយាយណែនាំចៅជ្រើសយករូបអាយ៉ងលើវិថីថ្មើរជើង។ សិល្បករដើរជើងទោមជំនាញ សាកកម្លាំងជាមួយល្បែងដើរជើងទោមរបស់វៀតណាម។ នាទីសប្បាយរីករាយរបស់ពួកក្មេង ពេលរួមជាមួយឪពុកម្តាយចូលរួមលេងល្បែងយ៉ាងសប្បាយនេះ។ ភ្ញៀវទេសចរណ៍បរទេសម្នាក់សម្របខ្លួនចូលក្នុងល្បែងទាញព្រ័ត្រលើវិថី។ ល្បែងប្រជាប្រិយនាំមកក្តីសប្បាយរីករាយឲ្យពួកក្មេងៗ។ វិថីអឹងកងជាមួយសំឡេងសំណើច ពេលក្មេងៗចូលរួមលេងល្បែងយ៉ាងសប្បាយ។ ពិភាក្សាជាមួយ ម៉ាយអាញ (Mai Anh) ជានិស្សិតវិទ្យាស្ថានការបរទេសវៀតណាម និងជាសមាជិកនៃក្លឹប “MyHanoi” កញ្ញាឲ្យដឹងថា៖ “យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប់រវល់ ជាមួយល្បែងនេះ ម្នាក់មួយមុខងារ ប៉ុន្តែទាំងអស់គ្នា រីករាយ ធ្វើអស់ពីចិត្ត ពីព្រោះយើងខ្ញុំស្រឡាញ់ហាណូយ ស្រឡាញ់ភាពល្អស្អាត កំពុងក្លាយជាការចង់ចាំរបស់មនុស្សជាច្រើនទៅហើយ”។ ម៉ាយអាញ (Mai Anh) ឲ្យដឹង តាំងពីមានវិថីថ្មើរជើង (ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦) គណៈកម្មការប្រជាជនខណ្ឌហ្វាងគិម (Hoan Kiem) បានផ្តល់ឲ្យពួកគេនូវតួនាទីមួយដ៏ល្អ ដើម្បីរបៀបចំទីលានលេងកម្សាន្ត។ ឮភ្លាមហាក់ដូចជាធម្មតាសាមញ្ញ ប៉ុន្តែដើម្បីរបៀបចំ រក្សានូវសកម្មភាពជាប្រចាំ ពិតជាមិនងាយសោះ។ ភាគច្រើន ប្រភពថវិការរក្សានូវសកម្មភាពរបស់ក្លឹប ជាប្រាក់រួមវិភាគទានរបស់សមាជិកទាំងអស់គ្នា។ ក្រៅពីនេះ ក្លឹបក៏មានលក់ប្រដាប់លេងប្រពៃណី នៅជ្រុងតូចមួយ ប្រាក់ទាំងអស់ដែលប្រមូលបាន សុទ្ធតែសម្រាប់ឲ្យសកម្មភាពលេងល្បែងប្រជាប្រិយ។ ដើម្បីរៀបចំនិងរក្សានូវសកម្មភាព ក្នុងប៉ុន្មានថ្ងៃចុងសប្តាហ៍ សមាជិករបស់ក្លឹប “MyHanoi” ជាង៥០នាក់ បានបែងចែកជាក្រុមៗ ទៅតាមពេលវេលា ដើម្បីណែនាំ គាំទ្រអ្នកលេងល្បែងគ្រប់គ្នា។ ក្រៅពីសកម្មភាពជាប្រចាំ នៅរដូវបុណ្យទានដូចជា បុណ្យសែនលោកខែ ក្លឹបនៅរៀបចំបន្លែមល្បែងពិសេស ដូចជាវាយស្គរ ដង្ហែប្រទីប។ “ពិបាកមែន តែយើងខ្ញុំពិតជាសប្បាយ ពីព្រោះអ្វីៗដែលយើងខ្ញុំធ្វើ សុទ្ធតែមានមនុស្សគ្រប់គ្នាគាំទ្រ” ម៉ាយអាញ (Mai Anh) និយាយ។ ឥឡូវពេលធ្វើដំណើរលើវិថីថ្មើរជើង នៅប៉ុន្មានថ្ងៃចុងសប្តាហ៍ ទាំងក្មេងទាំងចាស់ នឹងបានសម្រប់ខ្លួនក្នុងបរិយាយកាសទីលានលេងកម្សាន្ត ជាមួយល្បែងប្រជាប្រិយ។ នាំពួកក្មេងត្រឡប់ទៅរក ប្រដាប់លេង ល្បែងប្រពៃណី ធ្វើដំណើរទៅកាន់អតីតកាលនៃកុមារភាពរបស់ដូនតា ដើម្បីរួមចំណែកអភិរក្សកេរ៍ដំណែលវប្បធម៌អរូបីយ៍ ដាស់ព្រលឹងជនជាតិដែលបង្កប់ក្នុងខ្លួនប្រាណកុមារម្នាក់ៗ តាមរយៈល្បែងប្រជាប្រិយ ជាគោលដៅដែល “MyHanoi” កំពុងឆ្ពោះទៅរក៕ ផែនទីណែនាំដងវិថីថ្មើរជើង តំបន់បឹងហ្គឹម (Guom)។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ អនុវត្ត៖ វៀតកឿង
អត្ថបទផ្សេងទៀត Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR09/04/2024មិត្តភក្តិជាមួយនឹងវៀតណាមLucian Rodriguez Lovell សព្វថ្ងៃជាសិក្ខាកាម គ្រូបង្រៀនរចនា នៅសកលវិទ្យាល័យ RMIT ប្រទេសវៀតណាម។ វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម23/02/2024មិត្តភក្តិជាមួយនឹងវៀតណាមលោក Cai Yujie - ក្តីស្រលាញ់តែវៀតណាម26/01/2024មិត្តភក្តិជាមួយនឹងវៀតណាមស្តេចចុងភៅ Christine Ha - បេសកកម្មសិល្បៈវៀតណាម - អាមេរិក01/01/2024មិត្តភក្តិជាមួយនឹងវៀតណាមMartín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”01/12/2023មិត្តភក្តិជាមួយនឹងវៀតណាមDavid Thomas និង មិត្តភក្តិ03/11/2023មិត្តភក្តិជាមួយនឹងវៀតណាមនិទានរឿងជាមួយវត្ថុធាតុវៀតណាម05/10/2023មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត