• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy

មជ្ឈមណ្ឌលបាល់ទាត់ S&A Academy គឺជាសមិទ្ធផលមួយ​​មកពីចំណងមិត្តភាព​​រវាង​​លោក​ ដ័ន​ហ័ង​សើន​ (Doan Hoang Son) និង លោក Apisit Kaikaew គឺជាអតីកីឡាករ​​របស់​​ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនិងថៃ មជ្ឈមណ្ឌល S&A Academy​ មានតារាង​​បាល់ទាត់ចំនួន ២ សំរាប់ធ្វើការហ្វឹកហាត់នៅខណ្ឌ​​ ១០ និងខណ្ឌ (​នៃទីក្រុងហូជីមិញ​)​ និងមជ្ឈមណ្ឌល​​មួយទៀតនៅរដ្ឋធានីបាងកក (នៃ​ប្រទេសថៃ)​ ​ទើប​​​​បើកវគ្គដំបូង នៅខែមេសា ឆ្នាំ២០១៦។

លោក ដ័ន​ហ័ងសើន (Doan Hoang Son) ធ្លាប់​ប្រ​កួត​អោយ​​បណ្តា​ក្លឹប​​​ក្នុង​ប្រ​ទេស​ដូច​ជា៖ ក្លឹប​ដុង​តឹម​ឡុង​អាន រដ្ឋធានីហាណូយ (Dong Tam Long An)និង​ក្លឹប ហាណូយ T&T (Ha Noi T&T )។​ គាត់​ក៏​ធ្លាប់​ជា​អតី​ត​មេ​ក្រុម​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​​ Olympic វៀត​​ណាម​។​ ​កីឡាករខ្សែ​ប្រ​យុទ្ធ​ Apisit Kaikaew ធ្លាប់​ទាត់អោយ​ក្លឹប​ ប៊ិញឌីញ (Binh Dinh) ក្នុង​ដំ​ណាក់​កាល​ទី​ ២​ នៃ​រដូវកាល​ពីឆ្នាំ​២០០២ ដល់ ឆ្នាំ២០០៣​ និង​បន្ទាប់​មក កីឡាកររូបនេះ​​លេង​ក្នុង​ក្លឹបបាល់​ទាត់​អាន​យ៉ាង ​( An Giang)  ( ​​​ពាន​រង្វាល់​ថ្នាក់​ ១ ​)។​ គាត់​ក៏​ធ្លាប់​ជា​កី​ឡក​រក្រុម​បាល់​ទាត់​ជ​ម្រើស​ជាតិ​​ថៃផងដែរ​​និង​ធ្លាប់​ប្រ​កួតរួបម​ជា​មួយ​កី​ឡា​ករ​ Kiatisuk Senamuang​ នា​​សព្វ​ថ្ងៃ​នេះគាត់ក្លាយទៅ​ជា​គ្រូបង្វឹក​​​របស់​ក្រុម​បាល់​ទាត់​ជ​ម្រើស​ជាតិ​ថៃ។​

ធ្លាប់​​​​ប្រ​ឈម​មុខ​ដាក់​​គ្នា​លើ​តា​​រាង​បាល់​ទាត់​ក៏​ដូច​ជា​មាន​​ក្តី​ស្រ​ឡាញ់បាល់ទាត់ ដែល​បាន​នាំ​អោយកីឡាករ​ ហ័ងសើន (Hoang Son)  និង​ កីឡាករ Apisit​ ក្លាយ​ទៅ​ជា​មិត្តភ័ក្តិ​​ជិត​ស្និទ្ធ​​​ជា​មួយ​គ្នា​។ ​​​នៅ​ពេល​លា​លែង​ពី​អា​ជីពជា​កី​ឡា​ក​​រ​ បងប្រុស​ ហ័ងសើន​ មាន​គោល​បំ​ណង​​​​អំពី​ការ​ធ្វើ​អ្វីមួយ​​​​​ដោយ​លទ្ធ​ភាព​របស់​ខ្លួន​ឯង ​ដើម្បី​ជួយ​អោយ​​​ក្មេង​ៗ​ ​​វៀត​ណាម​មាន​ឱកាស​​​​លេង​​បាល់​ទាត់​។​​ ជា​ច្រើន​ដង កីឡាករ ហ័ងសើន (Hoang Son) ​​​ បាន​ទៅ​ព្រះ​រាជាណាចក្រ​ថៃ​​សំដៅ​សួ​រសុខ​ទុក្ខ​មិត្ត​ភ័ក្កិ​ នៅ​ពេល​នេះ ​កីឡាករ​ Apisit ​ជា​ជំ​នួយ​ការ​អោយ​គ្រូ​បង្វឹក​​​ក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ ​និងគាត់​បាន​អញ្ជើញ​កីឡាករ ហ័ង​សើន (Hoang Son)  មកទស្សនា​មជ្ឈមណ្ឌលបង្ហាត់​បាល់​ទាត់​អោយ​ក្មេងៗ​​។ ​ដោយ​សារ​មាន​​ក្តី​ស្រឡាញ់​​ការទាត់បាល់​​​ ​​អ្នក​ទាំង​ពី​រនោះ​​បាន​​មាន​គំ​និត​ផ្តួត​ផ្តើម​​បង្កើត​​មជ្ឈមណ្ឌល​​​​​​​​បាល់​ទាត់មួយ​សម្រាប់​ក្មេង​​​នៅ​ប្រ​ទេស​ទាំង​ពីរ ​និង​អ្នក​ទាំង​ពីរ​ក៏​ជា​គ្រូ​​បង្វឹក​ផ្ទាល់​ដែរ។​

​បន្ទាប់​ពី​រយៈ​ពេល​​​ដ៏យូរអង្វែងមួយ​​​ មជ្ឈមណ្ឌល​បាល់​ទាត់​ S&A Academy​ ត្រូវ​បាន​ប​ង្កើត​​នៅ​ទី​ក្រុង​ហូជី​មិញ​និង​ទី​ក្រុង​បាង​កក។ “S”​ជា​អក្សរ​កាត់​មកពី​ឈ្មោះ​របស់​​​កីឡាករ​ ហ័ងសើន (Hoang Son) ​“A”ជា​អក្សរ​មកពី​ឈ្មោះរបស់កីឡាករ​ Apisit ឈ្មោះ​របស់​មជ្ឈមណ្ឌលនេះ​ជា​​និ​មិត្ត​រួប​តំ​ណាង​អោយ​ចំ​ណង​មិត្ត​ភាព​ដ៏​អស្ចារ្យ​​​របស់​អតីត​កី​ឡា​ករទាំង​ពីរ​នាក់​នេះ។​


ក្រុមគ្រួបង្វឹកនិងសិក្ខាកាមនៃវគ្គទី ១ របស់មជ្ឈមណ្ឌល់បាល់ទាត់ S&A Academy
នៅទីក្រុងហូជីមិញ


មជ្ឈមណ្ឌល់បាល់ទាត់ S&A Academy បណ្តុះបណ្តាលអោយសិក្ខាកាម
ដែលមានអាយុពី ៦ ដល់ ១៣ ឆ្នាំ


មជ្ឈមណ្ឌលបាល់ទាត់ S&A Academy ទើបសម្ពោធនៅខែមេសាឆ្នាំ២០១៦
ប៉ុន្តែមានសិក្ខាកាមមករៀនជាច្រើន


មជ្ឈមណ្ឌល់បាល់ ទាត់ S&A Academy ជាជំនាញ ចាប់ពីការពាក់ស្លៀកបំពាក់ស្អាតៗ 

សិក្ខាកាមរបស់មជ្ឈមណ្ឌលបាល់ទាត់ S&A Academy លំហាត់ការចាប់ផ្តើម
មុនពេលចូលហ្វឹកហាត់


គ្រូបង្វឹកយកចិត្តទុកដាក់ណែនាំសិក្ខាកាមក្នុងការហ្វឹកហាត់

គ្រូបង្វឹក Apisit Kaikaew កំពុងណែនាំអោយសិក្ខាកាមម្នាក់អំពីរបៀប គ្រប់គ្រងបាល់.

គ្រូបង្វឹក Apisit Kaikaew និងគ្រូបង្វឹក ដ័នហ័ងសើន ណែនាំអំពីការបណ្តើបាល់

សិក្ខាកាមកំពុងអនុវត្តន៍លំហាត់ប៉ះសេបាល់

គ្រូបង្ហឹកនៃមជ្ឈមណ្ឌលយកចិត្តទុកដាក់ថែទាំសិក្ខាកាម

សិក្ខាកាមហ្វឹកហ្វឺនក្នុងបរិយាកាសសប្បាយរីករាយ

គ្រូបង្វឹក Apisit និង គ្រូបង្វឹក ដ័នហ័ងសើន ជាអ្នកលើកទឹកចិត្តសិក្ខាកាម
ដែលមានចំណូលចិត្តនឹងបាល់ទាត់

នា​បច្ចុ​បន្បន្ន​នេះ មជ្ឈមណ្ឌល​បាល់ទាត់​ S&A Academy កំ​ពុង​​ជ្រើស​រើសកូន​សិស្ស​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ និងនៅ​ទី​ក្រុង​បាង​កក​ ។​នៅ​ទី​ក្រុង​ហូ​ជី​មិញ​មាន​​តា​រាង​​បាល់ទាត់ចំនួន​ ២​ មូយ​នៅ​ខណ្ឌ ​៨ ​និង​មួយ​ទៀត​នៅ​ខណ្ឌ​ ១០ ​​ដែល​មាន​សំ​ភា​រៈ​ហ្វឹក​ហ្វឺន​​សម្បូរ៍​បែប​ ហើយ​មាន​បាល់​​​ទទួល​​​ស្តង់ដា​អន្ត​រ​ជាតិ​បាននាំ​ចូល​ពី​ប្រ​ទេស​ថៃ ​រួម​នឹង​​សៀវ​ភៅ​បង្រៀន​ល្អៗ ​ទៀតផង។

មជ្ឈមណ្ឌល​ S&A Academy ​ជាទី​​កន្លែង​មួយ​សម្រាប់​​ក្មេង​ៗ ​ដែល​​ចូល​ចិត្ត​កី​ឡា​បាល់​ទាត់​និង​មាន​​​​ឱកាស​អនុ​វត្ត​បំណងប្រាថ្នា​របស់​ខ្លួន​។ ​មក​ក្លឹបនេះ​​ក្មេង​​ៗ​នឹង​បាន​ហ្វឹល​ហ្វឺន​អំ​ពី​រាង​កាយ​ ភាព​រ​ហ័ស​រហួន​ ​ភាព​ប៉ិន​ប្រ​សប់​​និង​​រៀន​​​រ​បៀប​លេង​បាល​ទាត់​អោយ​បាន​ត្រឹម​ត្រូវ​បំ​ផុត។​ ក្រៅ​ពី​គ្រូ​​បង្វឹក​ ដ័ន​ហ័ងសើន ​ជាអ្នក​បង្វឹក​ផ្ទាល់ មជ្ឈមណ្ឌល​​ក៏​បាន​ការ​ចូល​រួម​បង្វឹក​ពី​មិត្តភ័ក្តិ​ដែល​មាន​ចំ​ណូល​ចិត្ត​រួម​​ដូច​ជា៖ បងប្រុស​ហ្វ៊ីញ​អាញ់​តួន ( Huynh Anh Tuan) បង​ប្រុស លី​ឡឹម​ហ៊ី(Ly Lam Huy) បងប្រុស Amaobi បងប្រុស ង្វៀន​ផាត (Nguyen Phat)​។ គេ​សុទ្ធ​តែ​​ជា​គ្រូ​បង្វឹកដែលទទួល​បាន​លិខិត​បញ្ជាក់​ ថ្នាក់​ C, B, A​​ ពី​សម្ព័ន្ធ​​បាល់​ទាត់​អាស៊ី​ (AFC)។

ទន្ទឹម​នឹង​នោះ ជា​រៀង​រាល់​ខែ  គ្រូ​បង្វឹក Apisit និង​គ្រូ​បង្វឹក ដ័ន​ហ័ង​សើន បាន​មក​ទស្ស​នា​មជ្ឈមណ្តល​បាល់ទាត់​នៅ​ប្រទេសមិត្ត​ជា​ទៀងទាត់​។ ​សិក្ខា​កាម​​ជា​កុមារ ​នៅ​ក្លឹប S&A Academy​ ក៏​មាន​ឱ​កាស​បាន​អតី​ត​កី​ឡា​ករបាល់​ទាត់​ថៃ​បង្វឹក​គ្រូ​បង្វឹក Apisit ​​បាន​អោយ​ដឹង​ថា​៖ “ខ្ញុំ​ចូល​ចិត្ត​ក្មេង​និង​ចាត់ទុក​វា​ដូច​ជា​កូន​ចៅ​​របស់​ខ្លួន​ឯង​។​​ខ្ញុំ​​បាន​រៀប​ចំ​មេ​រៀន​សម​ស្រប​នឹង​ក្មេង ​ដើម្បី​​​​ជួយ​អោយ​ពូក​ក្មេង​ៗ​ងាយ​យល់​ និង​​កាន់​តែ​ចូល​ចិត្ត​បាល់​ទាត់​ថែម​ទៀត។​”

គ្រូ​បង្វឹក ហ័ង​សើន​ បាន​គ្រោង​ថា​៖ ក្រោយ​រ​យៈ​ពេល​ហ្វឹក​ហាត់​នៅក្លឹប​ S&A Academy​ មជ្ឈ​មណ្ឌល​នឹង​ជ្រើស​រើស​សិក្ខា​កាម​បច្ចេក​ទេស​ល្អ​ ដើម្បី​ចូល​រួម​​ការ​ប្រកួត​កី​ឡា​បាល់​ទាត់​នៅ​ក្នុង​ប្រទេស ​ក៏​ដូច​ជា​នៅ​ក្រៅ​ប្រ​ទេស​ផង​ដែរ។​ព្រម​​ទាំង​ កីឡា​ករ​មាន​អាយុ​ U១៣ – U១៥ ​មាន​បច្ចេក​ទេស​ល្អ​ ដែល​មជ្ឈមណ្ឌល​បង្កលក្ខណៈងាយ​ស្រួល​សំដៅ​​បញ្ជួនពួកគេ​ទៅ​ហ្វឹក​ហ្វឺន​នៅ​ថៃ​ក្នុង​ពេល​​ខាង​មុខ​នេះ./.

អត្ថបទ៖ សើន​ងា រូបថត៖ ថុង​ហាយ

 

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top